ព័ត៌មានថ្មី
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាដឹកនាំមន្រ្តី ជាន់ខ្ពស់ប្រារព្វពិធីសូត្រមន្តប្រោសព្រំប្រសិទ្ធពរជ័យ ដាក់ឲ្យដំណើរការជាផ្លូវការនៅអគារថ្មីនៃទីស្នាក់ការ កណ្ដាលគណបក្សប្រជាជនកម្ពុជានៅរសៀលថ្ងៃទី ២៨ខែមិថុនាឆ្នាំ២០២០.! @ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះ រាជាណាចក្រកម្ពុជា អបអរសាទរថ្ងៃកំណើ​តគណ បក្សប្រជា​ជនកម្ពុជាខួប​លើកទី៦៩.! @ សម្តេចតេជោ ហ៊ុន សែន ចុះទៅពិនិត្យមើលការដ្ឋាន សាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីស្ថិតនៅ ឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល.! @ សង្វៀន មាន់ជល់ បៀអាប៉ោង ខុសច្បាប់នៅ ក្នុងចំការស្វាយចន្ទីស្ថិតនៅក្នុងភូមិទើតឃំុឃ្លើន ស្រុកស្ទឹងត្រង់ខេត្តកំពង់ចាមបើកបំរើក្រុមអ្នកញៀន ល្បែងមិនខ្វល់សារាចរណ៍ណែនាំរបស់ប្រមុខរាជ រដ្ឋាភិបាលការពារការរីករាលដាលឆ្លងនៃជំងឺកូវីដ១៩ .! @ សង្វៀន​ ជល់មា​ន់ បៀ អា​ប៉ោងខុសច្បាប់ស្ថិតក្នុងដីឡូតិ៍ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យបើកលេងមិន ខ្វល់និងសារាចរណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ការពារជំងឺកូវីដ១៩ ខណៈអាជ្ញាធរសមត្ថកិច្ចមូលដ្ឋាន សម្ងំទទួលប្រយោជន៍.! @ ប្រមុខរាជរដ្ឋាភិបាល ប្រកាសផ្អាកការប្រារព្វពិធី បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរដើម្បីទប់ស្កាត់ការរីក រាលដាលជម្ងឺខូវីដCOVID១៩.! @ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសម្រេចការបង្កើត ក្រុមការងារកិច្ចគ្រប់គ្រងការផ្គត់ផ្គង់និងថ្លៃទំនិញ យុទ្ធសាស្ត្រក្នុអំឡុងពេលប្រយុទ្ធខូវីដ១៩.! @ រាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់ថាគ្មានការបិទផ្សារ ធំៗនិងទីក្រុងនៅក្នុងរាជធា​នីភ្នំពេញដូចជន​អគតិ មួយចំនួនលើក​​ឡើងនោះទេ.! @ មហាជនបានសំណូមពរអោយសមត្ថកិច្ចចាត់វិធាន ការតាមផ្លូវច្បាប់ចំពោះលោកនីណាក់ម្ចាស់Face bookឈ្មោះ“IMan-KH”អោយដូចការអនុវត្តច្បាប់ ទៅលើចំប៉ីខ្មៅដើម្បីតម្លាភាពនៃយុត្តិធម៌សង្គម.! @ ឯកឧត្តម ខៀវ កាញារីទ្ធ ជំរុញមន្រ្តីគ្រប់ជំនាញ ត្រូវពិនិត្យតាមដានឱ្យបាននូវក្រុមដែលតែងតែ ផ្សព្វផ្សាយព័ត៌មា​នមិនពិតដើ​ម្បីមានវិធា​នការ អនុវត្តន៍​តាមផ្លូវ​ច្បាប់.!
Comments Off on អធិការ​រង​ខ័ណ្ឌ​ដង្កោ​២នាក់និងមន្រ្តីម្នាក់​ទៀតត្រូវបានកោះហៅសាកសួរ ករណី​វៃ​មន្ត្រី​ជាប់​កិច្ចសន្យា​ ACU​.!

អធិការ​រង​ខ័ណ្ឌ​ដង្កោ​២នាក់និងមន្រ្តីម្នាក់​ទៀតត្រូវបានកោះហៅសាកសួរ ករណី​វៃ​មន្ត្រី​ជាប់​កិច្ចសន្យា​ ACU​.!

 

IMG-20190418-WA0002

រាជធានីភ្នំពេញ​ ៖​ មន្រ្តីនគរ បាលខ័ណ្ឌដង្កោ៤នាក់ ក្នុងនោះថ្នាក់(អធិការ រង២ នាក់)នៅ​វេលាម៉ោង៩ ព្រឹក​ថ្ងៃ​ទី​១៨​ ខែ​មេសា​ ឆ្នាំ​២០ ១៩​ នេះ​ ត្រូវបានការិយា ល័យនគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ នៃ​ស្នងការដ្ឋាន​ នគរ បាល​រាជធានី​ភ្នំពេញ​ កំពុង​សាកសួរ​ យោងតាម​ពាក្យ​បណ្តឹង​របស់​មន្ត្រី​ជាប់​កិច្ចសន្យា​នៃ​អង្គភាព​ប្រឆាំ ង​អំពើ​ពុក រលួយ​ ACU
ករណី​ ប្រើហឹង្សា ដោយវៃ​ទាត់​ធាក់​បណ្តាលអោយរបួសធ្ងន់ធ្ងរ តាម​ប្រភព​ព័ត៌មាន​ច្បាស់ការណ៍​មួយ​ ។
គេនៅរង់ចាំ​ មេីល​ថា​ តេី​លោក​ឧត្ដមសេនីយ៍​ឯក​ ស​ ថេត​ ស្នងការនគរបាល​​រាជ ធានី​ភ្នំពេញ​ មាន​ចំណាត់​ការ​យ៉ាង​ណាចំពោះ​មន្ត្រី​នគរបាល​ខណ្ឌ​ដង្កោ​ទាំង​៤រូបនេះ ។
សូម​បញ្ជាក់​ផងដែរថា​ ក្រុមមន្ត្រីនគរបាល​ខណ្ឌ​ដង្កោ​ទាំង​នោះ បានយល់ច្រឡំក្នុងរឿងគ្រោះ ថ្នាក់ ចរាច រណ៍ ទើបបង្ក អោយមាន ការព្រួត​គ្នា​ប្រើ​អំពើ​ហិង្សា​យ៉ាង​សាហាវ ព្រៃផ្សៃ​លើ​មន្ត្រី​ជាប់​កិច្ច សន្យា​នៃ​អង្គ ភាព​ប្រឆាំង​អំពើ​ពុករលួយ​ ACU ម្នាក់ខាងលើ ប​ណា្ត​ល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ នៅ ក្នុង​វត្ត​ព្រែក​ថ្លឹង ស្ថិតនៅ​ភូមិ​ព្រែក​ថ្លឹង សង្កាត់​ព្រែកកំពឹស ខ័ណ្ឌដង្កោ កាលពី​យប់​ថ្ងៃទី​០៩ ខែ មេសា ឆ្នាំ​២០១៩កន្លងទៅថ្មីៗនេះ ។
តាមសមត្ថកិច្ច ជនរងគ្រោះ​ឈ្មោះ ឃឹម ខុម ភេទ​ប្រុស អាយុ​៦៤​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​ រទាំង សង្កាត់ព្រែកកំពឹស ខ័ណ្ឌដង្កោ ជា​មន្ត្រី​ជាប់កិច្ចសន្យា​នៃ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។
ចំណែកឯក្រុមមន្ត្រីប៉ូលិសដែលព្រួតគ្នត​គ្នា​ប្រើ​អំពើ​ហិង្សា​ នេះមាន​ឈ្មោះ-១. លោក​ វរសេនីយ៍ទោ នាក់ ណា​រ៉ូ អធិការរង​ទទួល​ការងារ​ចរាចរណ៍​ខណ្ឌដង្កោ​ ។

ទី២. លោក​វរសេនីយ៍ត្រី ជុំ រដ្ឋា អធិការរង​ទទួល​ការ ងារ​សណ្ដាប់ធ្នាប់​។

ទី៣. លោក​អនុសេនីយ៍ទោ ម៉េ​ត រតនា មន្ដ្រី​ នគរបាល​ ចរាច រណ៍ និង​មន្ត្រី​ ប៉ូលិស​ម្នាក់ផ្សេងទៀត។
ក្នុង ហេតុការណ៍ នេះត្រូវ​បាន​ប្រជាពលរដ្ឋ​ បាន​ រិះ
គន់​យ៉ាងខ្លាំង​ចំ​ពោះ​ទង្វើ​ព្រៃផ្សៃ​របស់​ប៉ូលិស​ខណ្ឌ ដង្កោ ព្រោះ​ខ្លួន​ជា​អ្នក​អនុ វត្ត​ច្បាប់ បែរជា​ប្រព្រឹត្ត​អំពើ​បំពាន​ច្បាប់​ ។
ទាក់ទង​ករណីនេះ លោក នាយ​ឧ​ត្ត​ម​សេនីយ៍​ នេ​ត សាវឿន អគ្គស្នងការ​ នគរ បាល​ជាតិ ដែលបានដឹងរឿងនេះ ថ្លែង​ថា នឹង​ ត្រួត ពិនិត្យ​លើ​ករណីនេះ ហើយ​បើ​មាន​ពិតប្រាកដ​មែន នឹង​ដាក់​វិន័យ​នគរបាល ឬ​ចាត់ វិធានការ​តាមច្បាប់​។
នាយ​ឧ​ត្ត​ម​សេនីយ៍​ បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា “ឲ្យ​តែ​មាន​ពាក្យ​បណ្តឹង​យើង​នឹង​ចាត់ការ​ត្រួតពិនិត្យ​តាម​វិន័យ​នគរបាល ឬក៏​តាមវិធានការ​ច្បាប់​ បើ​មាន​ពិត ប្រាកដ​ចឹ​ង​មែន។
នៅក្នុង​ កម្មវត្ថុ នៃពាក្យ បណ្ដឹង​របស់ លោក ឃឹម ខុម ដែល​បាន ដាក់​ទៅលោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការ​ រង​នគរ បាល​ជាតិ និង​ជា​ស្នងការ​នគរបាល​ រាជធានី​ ភ្នំពេញ គឺ​បាន​ប្ដឹង​ មន្ត្រី​ នគរបាល​
ជា​អធិការ រង​ នគរបាល​ខណ្ឌដង្កោ និង​មន្ត្រី​ នគរ បាល​ប៉ុស្តិ៍​ដង្កោ​ចំនួន​៤​រូប ពីបទ​ប្រើ​អំពើ​ហិង្សា កាល ពី​យប់​ថ្ងៃទី​០៩ ខែមេសា ឆ្នាំ​២០១៩ នៅ​វត្ត​ព្រែក​ថ្លឹង សង្កាត់​ព្រែក កំពឹស ខណ្ឌ ដង្កោ រាជធានី​ ភ្នំពេញ​។
​លោក ឃឹម ខុម ជា​ជន រងគ្រោះ​បាន​រៀបរាប់​ថា ករណីនេះ​បាន​កើត​ឡើង​នៅវេលា​ម៉ោង​០៨ យប់​ថ្ងៃទី​០៩ ខែមេសា ឆ្នាំ​២០១៩ ស្ថិតនៅ​វត្ត​ព្រែក​ថ្លឹង សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ​ ។
ជនរងគ្រោះ​បាន​ចោទ​ទៅ លើ​មន្ត្រី​នគរបាល​ចំនួន​៥​នាក់ ក្នុង​នោះ​អធិការរង​ម្នាក់​មានឈ្មោះ នាក់ ណា​រ៉ូ និង​មន្ត្រីនគរបាល​ប៉ុស្តិ៍​ដង្កោ​៤​រូប​ផ្សេងទៀត​។
តាមដំណើររឿង ជនរង គ្រោះ​បាន​ឲ្យ​ដឹង​ដែរ​ ថា
នៅ​យប់​ ថ្ងៃ​កើត ហេតុ ខណៈ​លោក​កំពុង​បើក​រថយន្ត​ម៉ាក Prius តាម
ផ្លូវ​៥០​ម៉ែត្រ ក៏​ស្រាប់​តែ​មាន​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក Prius បើក​មក​កៀរ រថយន្ត​លោក នាំ​ឲ្យ​មានការ​ ខូចខាត ប៉ុន្តែ​លោក​មិនបាន​តាម​រថយន្ត​នោះ​ទេ ដោយ​បើក​លឿន​ពេក​ ភ្លាមៗ​នោះ​ស្រាប់​តែ​មាន​នគរបាល​មួយ​ក្រុម​ខាងលើ មាន​ទាំង​រថយន្ត និង​ម៉ូតូ​ផង​ប្រហែល​០៦​គ្រឿងបាន​ បើក​ដេញ​ពី ក្រោយ​រហូត​តាម​រថយន្ត​លោក​ទាន់ នៅក្នុង​វត្ត​ព្រែក​ថ្លឹង ដោយមិនបានសួរនាំ ថែមទាំងបានប្រើ​ហិង្សា​ព្រួតគ្នាវាយយ៉ាងដំណំ មិន​សួររក​ហេតុផល បើ​ទោះ​គាត់​បាន​សុំ​អង្វរ និង​សុំ​ឲ្យ​សួរនាំ​រក​ខុសត្រូវ​សិន​ក៏ ដោយ​សម្រាប់សកម្មភាព​ប្រើ​ហិង្សា​នេះ ជនរងគ្រោះ​សុំ​ឲ្យ​ផ្តន្ទាទោស​យ៉ាងធ្ងន់ ធ្ងរ​តាមច្បាប់ និង​ទាមទារ​សំណង​ចំនួន​៥​ម៉ឺន​ដុល្លារ​៕

IMG-20190418-WA0003

IMG-20190418-WA0004

IMG-20190418-WA0001

Filed in: សង្គម

Recent Posts

Bookmark and Promote!