ព័ត៌មានថ្មី
រដ្ឋបាលខណ្ឌសែនសុខបានដង្ហែអង្គកឋិទាន សាមគ្គីទៅកាន់វត្តឃ្មួញអញ្ជើញចូលរួមលោក ម៉ប់ សារិន អនុប្រធានគណៈ កម្មការគណ បក្សប្រជាជនកម្ពុជា.! @ ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​បញ្ជា​ការ​ សេនាធិការ​កងរាជអាវុធហត្ថជំនាន់​ទី​ ១​ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ សៅ សុខា.! @ លោក ពេជ្រ ប៊ុនធិន រដ្ឋ មន្ត្រីក្រសួងមុខ ងារសាធារណៈនិងលោក វ៉ា ថនអភិបាល នៃអភិបាលខេត្តក្រចេះជួបសំណេះសំណាល ជាមួយសាស្ត្រាចារ្យនិងចែកជូនរង្វាន់លើក ទឹកចិត្តដល់សិស្សនិទ្ទេសAនិងB.! @ រដ្ឋបាលសាលាខេត្តកំពតបញ្ជា​ឲ្យ​ស្ថាប័ន ជំនាញ​កាយ​យក​អាចម៍ដី​ចេញពី​មាត់​ព្រែក ​ក្បាលរ​មាស​ជា​បន្ទាន់​​ព្រោះមានជនមួយចំនួន រំលោភយក.! @ រដ្ឋបាលសាលាខេត្តកែប​កោះប្រជំុណែ នាំគ្រប់មន្ទីរជុំវិញខេត្តចូលរួមធ្វើអនាម័យ កែលំអរសោភ័ណ្ឌភាពដើម្បីត្រៀមទទួល ភ្លៀវទេសចរណ៍មកកំសាន្ត​ក្នុងឱកាស បុណ្យភ្ជំបិណ្ឌនាពេលខាងមុខនេះ.! @ បែកធ្លាយ ប្រធាន សាខាគយ និងរដ្ឋាករ និង ប្រធានការិយាល័យគយច្រកទ្វារអន្តរ ជាតិបាវិតរងនូវការរិះគន់បើកដៃអោយ ក្រុមឈ្មួញតូច.ធំ. ដឹកជញ្ជូនទំនិញគេច ពន្ធនិងទំនិញបង់ពន្ធមិនគ្រប់តាមរបៀប ពុករលួយ.! @ លោក ខៀវ សារឿន ប្រធាន សាខាគយ និងរដ្ឋាករ និង លោក នង សុខុម ប្រធាន ការិយាល័យច្រកទ្វារអន្តរជាតិបាវិតរងនូវ ការរិះគន់បើកដៃអោយក្រុមឈ្មួញតូច.ធំ. ដឹកជញ្ជូនទំនិញគេចពន្ធទំនិញបង់ពន្ធមិន និងក្លែងប្រភេទទំនិញតាមរបៀបពុករលួយ.! @ ស្រុក​ចំនួន​២ក្នុងចំណោមស្រុក ក្រុង ទាំង៦នៃខេត្តក្រចេះរងផលប៉ះពាល់ ដែលបាក់ច្រាំងទន្លេ.! @ លោក ជាវ តា​យ អភិបាលនៃគណៈ អភិបាលខេត្តកំពតដឹកនាំ​កិច្ចប្រជុំ​ គណៈកម្មការ​រៀបចំ​បុណ្យ​សមុទ្រ​ឆ្នាំ​ ២០១៩ ត្រៀមរៀបចំធ្វើម្ចាស់ផ្ទះ.! @ កម្លាំង​ អធិការ នគរបាលស្រុកកំពង់ត្រាច សហការជាមួយការរិយាល័យគ្រឿងញៀន​ ខេត្ត​ចាប់ជនសង្ស័យ៧នាក់និងវត្ថុតាំងថ្នាំ ញៀនមួយចំនួនធំ.!
Comments Off

លោក យូ ហេង ប្រធានសាខា គយ និង រដ្ឋាករខេត្តបាត់ ដំបង រងនូវការរិះគន់ឃុបឃិតបើដៃឲ្យឈ្មួញតូចធំដឹកជញ្ជូនប្រេងសាំងទំនិ ញ គេចពន្ធ ទំនិញ បង់ពន្ធមិនគ្រប់ ពីប្រទេសថៃ.ចូលមកតាមអំពើចិត្ត.!

 

IMG-20190216-WA0060
បាត់ដំបង់)៖ ប្រភពពី​ប្រជាពលរដ្ធនឹងក្រុមឈ្មួញ បាន​បង្ហើបឲ្យ​ដឹងថា: ចាប់តាំង ពី​លោក យូ ហេង មកកាន់​តំណែង​ជា​ ប្រធាន​ សាខាគយ​ខេត្តបាត់ដំបង កាលពី​រសៀល​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៩ គឺ​មិនបាន​ចាត់ វិធានការ​ទប់ស្កាត់​អំពើពុក រលួយ​របស់ លោក ឡេង សុខ ដែលជា​ មេ​គយ​ច្រកទ្វារ​អន្តរជាតិ​ដូង នៅឡើយ​ទេ​។

ហេតុនេះហើយ​ទើប​លោក ឡេង សុខ មេ​គយ​ច្រកទ្វារ​អន្តរជាតិ​ដូង នៅតែ​បន្ត​ប្រើ​តួនាទី​ និង​ អំណាច​របស់ខ្លួន​ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​មួយ ចំនួន​នាំ ចូល​ទំ និញ គេចពន្ធ ប្រេងសាំង​គេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​តាម​អំពើ​ចិត្ត​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។

មានការ​រិះគន់​ចំៗ​ ថា លោក យូ ហេង ប្រធាន​ សាខា គយ​ខេត្តបាត់ដំបង ដែលមាន​ជំនាញ​ខាង​ ប្រព្រឹត្ត​ អំពើ ពុករលួយ​យ៉ាង​ពេញបន្ទុក​កាល​នៅ​ធ្វើជា​ ប្រធាន​ សា ខា គយ​ខេត្តឧត្ដរមានជ័យ នាពេល​កន្លងមក​នោះ​គឺជា​អ្នក​ឃុបឃិត​ឲ្យ​លោកឡេងសុខ ធ្វើ​អ្វីៗ​តាម​ អំពើ​ចិត្ត​ហើយ​មានការ​បែងចែក​ផលប្រយោជន៍​យ៉ាង​សុខ​ស្រួល​។
​ប្រភពពី​មន្ត្រី​គយ​និង​ភ្នាក់ងារ​គយ​ខេត្តបាត់ដំបង មួយចំនួន​បាន​ឲ្យ​ដឹងថា កាលពី​ជំនាន់​លោក ឈុន សុភមង្គលនៅ​ធ្វើជា​ប្រធា ន​ សាខា គយ​ខេត្ត បាត់ដំ បង បាន​បើកដៃ​ ឲ្យ​លោក ឡេង សុខដែលជា​មេ​គយ​ច្រកទ្វារ​អន្តរជាតិ​ដូង ស្រុក​កំរៀង ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ ទំនិញ គេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​យ៉ាង​រាលដាល​។

ឥឡូវនេះ​បន្ទាប់ពី​លោក យូ ហេង មក​ធ្វើជា​ប្រធាន​សាខាគយ​ខេត្តបាត់ដំបង គឺ​នៅតែ​បណ្ដោយ​ឲ្យ​លោក ឡេងសុខ មេ​គយ​ ច្រកទ្វារ​អន្តរជាតិ​ដូង ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដោយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ ទាំងអស់​។

បញ្ហា​នេះ​គឺជា​រឿង​ដែល​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ព្រោះ​ទង្វើ​របស់លោក យូ ហេង ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ ចំណូល​ពន្ធ​យ៉ាងច្រើន​ក្នុង​មួយខែៗ​។
ប្រភពពី​មន្ត្រី​គយ​នៅ​ខេត្ត បាត់ដំបង បានបង្ហើបទៀតថា លោក យូ ហេង បម្រើ​ការងារ​នៅ​ច្រកទ្វារ​អន្តរជាតិ​ដូង មិនតិចជាង​២០​ឆ្នាំ​នោះទេ ព្រោះ​លោក យូ ហេង ចេះ​លុតក្រាប​ជាមួយ​ប្រធាន​សាខាគយ​ខេត្តបាត់ ដំបងគ្រប់​ជំនាន់​ដើម្បី​មាន ឱកាស​ ប្រព្រឹត្ត​ អំពើពុក
រលួយ​យ៉ាង​ក្រអឺតក្រទម​។

កាល​ជំនាន់​លោក ឈុន សុភមង្គល ធ្វើជា​ ប្រធាន​សាខា គយ​ខេត្តបាត់ដំបង គឺ​លោក យូ ហេងល្បីល្បា ញ​ខាង​ប្រព្រឹត្ត​អំពើពុករលួ យ​តាមច្រើន​រូបភាព ហើយ​នៅពេលដែល​ លោក យូ ហេង មក​ធ្វើជា​ ប្រធាន​សាខា គយ​ខេត្តបាត់ដំបង កាលពី​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៩ គឺ​លោក យូ ហេង នៅតែ​ល្បី ល្បាញ​ខាង​ពុករលួយ​ដដែល​។

ដូច្នេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គ ភាព​ប្រឆាំង​អំពើពុករលួយ ចាត់វិធានការ​ស៊ើបអង្កេត​លើ​រឿងអាស្រូវ​ពុករលួយ​របស់លោក យូ ហេង មេ​សាខាគយ​និងរដ្ឋាករ ខេត្ត បាត់ដំបង ជាបន្ទាន់​ព្រោះ​បច្ចុប្បន្ន​លោក យូ ហេង នៅតែ​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញ គេចពន្ធ ទំនិញ​ខុសច្បាប់​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់យ៉ាង​ពេញ បន្ទុក​ហើយ។

ពាក់ព័ន្ធនូវការរិះគន់ខាងលើគេហទំព័រ(www.ckrnews.com) យើងខ្ញុំរងចាំការពន្យល់បកស្រាយពីលោក យូ ហេង ប្រធាន សាខា គ យ និងរដ្ឋាករ ខេត្តបាត់ដំ បងនិង លោក ឡេង សុខ ប្រធាន ការិយាល័យគយនិងរដ្ឋាករ ច្រកទ្វា អន្តរជា តិដូងបក្ខពួករាល់ម៉ោងធ្វើ ការ៕

IMG-20190216-WA0061

IMG-20180615-WA0000

Filed in: សង្គម

Recent Posts

Bookmark and Promote!