ព័ត៌មានថ្មី
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីខ្លឹមសារជំនួប តាមទូរស័ព្ទរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្ស ប្រជាជនកម្ពុជា ជាមួយលោក ង្វៀន ហ៊្វូជុង អគ្គលេខាធិការ គណបក្សកុម្មុយនីស្ត និងជាប្រធានរដ្ឋនៃសាធារណរដ្ឋ សង្គមនិយមវៀតណាម.! @ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រៃវែងបើក កិច្ចប្រជុំ មានការចូលរួម អភិបាលរង លោក លោកស្រី នាយក នាយករងរដ្ឋបាលនិងមន្រ្តីកងកម្លាំងទាំងបី ប្រភេទថ្នាក់ដឹកនាំច្រើនទៀតក្នុងខេត្តព្រៃវែង.! @ សង្វៀន ជល់មាន់ បៀ អា ប៉ោង ខុសច្បាប់ដុះស្លែស្ថិត នៅក្នុងភូមិឈើទឺន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បើកបំរើក្រុមញៀនល្បែងដោយមិនខ្វល់ សារាចរណ៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាឲ្យ ការពារនៃការរីករាលដាលឆ្លងជំងឺកូវីដ ១៩.! @ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាដឹកនាំមន្រ្តី ជាន់ខ្ពស់ប្រារព្វពិធីសូត្រមន្តប្រោសព្រំប្រសិទ្ធពរជ័យ ដាក់ឲ្យដំណើរការជាផ្លូវការនៅអគារថ្មីនៃទីស្នាក់ការ កណ្ដាលគណបក្សប្រជាជនកម្ពុជានៅរសៀលថ្ងៃទី ២៨ខែមិថុនាឆ្នាំ២០២០.! @ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះ រាជាណាចក្រកម្ពុជា អបអរសាទរថ្ងៃកំណើ​តគណ បក្សប្រជា​ជនកម្ពុជាខួប​លើកទី៦៩.! @ សម្តេចតេជោ ហ៊ុន សែន ចុះទៅពិនិត្យមើលការដ្ឋាន សាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីស្ថិតនៅ ឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល.! @ សង្វៀន មាន់ជល់ បៀអាប៉ោង ខុសច្បាប់នៅ ក្នុងចំការស្វាយចន្ទីស្ថិតនៅក្នុងភូមិទើតឃំុឃ្លើន ស្រុកស្ទឹងត្រង់ខេត្តកំពង់ចាមបើកបំរើក្រុមអ្នកញៀន ល្បែងមិនខ្វល់សារាចរណ៍ណែនាំរបស់ប្រមុខរាជ រដ្ឋាភិបាលការពារការរីករាលដាលឆ្លងនៃជំងឺកូវីដ១៩ .! @ សង្វៀន​ ជល់មា​ន់ បៀ អា​ប៉ោងខុសច្បាប់ស្ថិតក្នុងដីឡូតិ៍ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យបើកលេងមិន ខ្វល់និងសារាចរណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ការពារជំងឺកូវីដ១៩ ខណៈអាជ្ញាធរសមត្ថកិច្ចមូលដ្ឋាន សម្ងំទទួលប្រយោជន៍.! @ ប្រមុខរាជរដ្ឋាភិបាល ប្រកាសផ្អាកការប្រារព្វពិធី បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរដើម្បីទប់ស្កាត់ការរីក រាលដាលជម្ងឺខូវីដCOVID១៩.! @ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសម្រេចការបង្កើត ក្រុមការងារកិច្ចគ្រប់គ្រងការផ្គត់ផ្គង់និងថ្លៃទំនិញ យុទ្ធសាស្ត្រក្នុអំឡុងពេលប្រយុទ្ធខូវីដ១៩.!
Comments Off on បែកធ្លាយរឿងមិនប្រក្រតីលោកប្រធាន និងលោកអនុប្រធានការិយាល័យគយ និងរដ្ឋាករច្រកទ្វារកំពង់ផែទំនប់រលក ខេត្តព្រះសីហនុឃុបឃិតប្រព្រឹត្តរបៀប ពុករលួយ.!

បែកធ្លាយរឿងមិនប្រក្រតីលោកប្រធាន និងលោកអនុប្រធានការិយាល័យគយ និងរដ្ឋាករច្រកទ្វារកំពង់ផែទំនប់រលក ខេត្តព្រះសីហនុឃុបឃិតប្រព្រឹត្តរបៀប ពុករលួយ.!

 

IMG-20190329-WA0000
ព្រះសីហនុ៖ថ្មីៗនេះប្រភពពីក្រុមឈ្មួញដែលនាំចូលទំនិញតាមទូក តាមកប៉ាល់មួយចំនួនមកឡើងនៅច្រកកំពង់ផែទំនប់រលកបានបង្ហើ ឲ្យដឹងថាបច្ចុប្បន្នលោកផាត់សំណាងនិងលោកណុបសំអានមេគយ​ច្រកទំនប់រលកកំពុងតែប្រើអំណាចគៀបយកលុយពីក្រុមឈ្មួញពួក គាត់កាន់តែច្រើនឡើងៗហើយលោកផាត់សំណាងមានតួនាទីជាអនុ ប្រធានការិយាល័យក៏ពិតមែនតែលោកមានអំណាចក្ដាប់ណែនពេញ ដៃក្នុងការឃុបឃិតបើកភ្លើងខៀវឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ជាពិសេសទំនិញក្លែងភេទខុសច្បាប់ដោយមិន​បានធ្វើការត្រួតពិនិត្យឲ្យស្របតាមគោលការណ៍ប្រមូលពន្ធចូលរដ្ឋ របស់ថ្នាក់លើនោះទេបែជាឃុបឃិតប្រព្រឹត្តរបៀបពុករលួយទៅវិញ។​​ប្រភពបានឲ្យដឹងទៀតថាលោកផាត់សំណាងនិងលោកណុបសំអាន បានបង្ខំឲ្យពួកគាត់បង់លុយក្រៅផ្លូវការឬរាប់ក្បាលរថយន្តដឹកជញ្ជូន​ទំនិញពី​ផែ​ទំនប់រលកយកលុយ​ដោយ​គ្មានវិក្កយបត្រនោះទេ​។ហើយរាល់ទំនិញគេចពន្ធឬទំនិញបង់ពន្ធមិនគ្រប់ដែលឈ្មួញសម្រុក​នាំចូលតាមច្រកទំនប់រលកមានដូចជាស្ករសទំនិញចាប់ហួយស្រា​បៀរសំបកកង់រថយន្តដែកស៊ីម៉ងត៍គ្រឿងសំណង់គ្រឿងបន្លាស់រថយន្ត គ្រឿង​អេឡិចត្រូនិក ព្រមទាំង ប្រេងសាំង ផងដែរ​។​ហើយទំនិញដែលនាំចូលតាមច្រកផែទំនប់រលកនេះបង់ពន្ធត្រឹមតែ ៣០-៤០%ភាគរយប៉ុណ្ណុះក្រៅពីនោះប្រភពបានបង្ហើបថាលោកផាត់ សំណាងជួយគៃបន្លំពន្ធដូចជាការបង់ពន្ធដោយក្លែងភេទទំនិញឬបង្វែរ ទៅបង់ថ្លៃ​បាយ ជាដើម​វិញ។
ប្រភពដដែលបានបង្ហើបថាទំនិញបង់ពន្ធប្រហែល៣០ទៅ៤០%ភាគ រយ កំពុង​ហូរ​ចូលតាម​ច្រកផែ​ទំនប់រលក នៃ​ខេត្ត​ព្រះសីហនុ។
ប្រភពខ្លះបានឲ្យថាដោយសារមានការសម្របសម្រួលមពីន្រ្តីគយ មួយ ចំនួនរបៀបពុករលួយគៃ​បំបាត់ចំណូល​ពន្ធ។ប្រភពដដែលបង្ហើបថាលោកប្រធាននិងលោកអនុប្រធានគយនិង រដ្ឋាករទំនប់រលកដែលជាអ្នកចាត់ចែងប្រមូលផលប្រយោជន៍ពីអំពើ គៃបន្លំគេច ពន្ធ យក​ទៅ​ដាក់ហោប៉ៅធ្វើមានធ្វើបានផ្ទាល់ខ្លួន។ ខ្លាំងជាងនេះទៀតនោះគឺលោកណុបសំអានដែលមេការិយាល័យគយ និងរដ្ឋាករច្រកទ្វារកំពង់ផែទំនប់រលកតែម្តងរីឯលោកផាត់សំណាងជា អនុប្រធានការិយាល័យគយនិងរដ្ឋាករផែទំនប់រលកទទួលផ្នែកត្រួតពិនិត្យ។
ឈ្មួញ​ធំៗទាំងនោះមានឈ្មោះដូចជា៖ឈ្មោះ តា​ធី.ឈ្មោះចែរ៉ា. ឈ្មោះចែ​រី.ឈ្មោះណុប.ឈ្មោះកូ.ឈ្មោះសុខុមនិងឈ្មោះហួត.ជាដើមហើយឈ្មួញទាំងអស់នេះគឺជាឈ្មួញជើងចាស់យូរឆ្នាំមកហើយ។ចំពោះលោកហាក់ម៉ៅក៏បានក្លាយជាអ្នកម៉ៅការកាងដឹកទំនិញគេច​ពន្ធនិងទំនិញបង់ពន្ធមិនគ្រប់ទំនិញក្លែងភេទប្រចាំច្រកផែទំនប់រលក យ៉ាងភ្លូកទឹកភ្លូកដីផងដែរដោយគ្មាននរណាហ៊ានប៉ះពាល់ម្តងណាឡើយ។
ចំណែកលោកផាត់សំណាងបានតម្រូវឲ្យឈ្មួញបង់លុយក្បាលរថយន្ត​ក្នុងមួយគ្រឿងពី៣០០ទៅ៥០០ដុល្លារតាមតែទំនើងចិត្តហើយករណី​អោយមានការបង់លុយក្រោមតុក្នុងមួយឯកសារយ៉ាងតិចមិនក្រោមពី ៧០ដុល្លារឬ១០០ដុល្លារនោះទេទៅអោយក្រុមរបស់ខ្លួនជាអ្នកកាន់ការ​ឃ្លាឯកសារដោយគ្មានឈ្មួញណាអាចហ៊ានតវ៉ាជាមួយក្រុមគាត់បាន​ឡើយ ដោយ​ដោះសា​រថាជា​និតិ​វិធី​ថ្មី​របស់​គយ។
ប្រភពបានឲ្យដឹងទៀតថាទំនិញខុសច្បាប់និងបង់ពន្ធត្រឹម៣០%៤០%កំពុងហូរចូលតាមច្រកផែទំនប់រលកនៃខេត្តព្រះសីហនុដោយសារ​មានការសម្របសម្រួលគៃបំបាត់ចំណូលពន្ធរដ្ឋពីសំណាក់លោកប្រធាន និងលោកអនុប្រធានគយនិងរដ្ឋាករផែទំនប់រលកដែលជាអ្នកចាត់ចែង ប្រមូលផលប្រយោជន៍ពីអំពើលួចគៃបំបាត់ពន្ធយកទៅច្រកដាក់ហោប៉ៅ ធ្វើមានធ្វើបានរាងៗខ្លួនធ្វើឲ្យរដ្ឋខាតបង់ថវិការាប់សែនលានដុល្លាក្នុង មួយឆ្នាំៗពាក់ព័ន្ធរឿងមិនប្រក្រតីខាងលើសារព័ត៌មានយើងខ្ញំុរងចាំ ពន្យល់បកស្រាយពីលោកប្រធាននិងលោកអនុប្រធានការិយាល័យ
ផែទំនប់រលករាងរាល់ពេលម៉ោងធ្វើការ ៕

IMG-20181117-WA0016

IMG-20181116-WA0162

IMG-20181117-WA0012

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!