ព័ត៌មានថ្មី
លោកបណ្ឌិត ហ៊ុន ម៉ា​ណែ​ត អញ្ជើញ ​ពិធី​បញ្ចុះ​ខណ្ឌ សីមា និងសម្ពោធ​សមិ ទ្ធផល​នៅ​វត្ត​ពោធិ៍​រាជ​លំ​ពូស្ថិតក្នុង​ស្រុក​ កំពង់ត្រាច​​ខេត្តកំពត.! @ ឯកឧត្តម គួច ចំរើនអភិបាលនៃគណៈ អភិបាលខេត្តព្រះសីហនុបើកកិច្ចប្រជុំ បង្ហាញប្លង់តូបគំរូថ្មីដល់អាជីវករលក់ដូរ នៅឆ្នេរអូរឈើទាល.! @ ពិធី​ប្រកាស​ចូល​កាន់តំ​ណែង​ប្រធាន​មន្ទីរ ​កិច្ចការនារី​ខេត្ត​ក្រចេះ​ អញ្ជើញជាអធិបតីភាព លោកជំទាវ វេជ្ជបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី.! @ អគារសិក្សា០១ខ្នងតម្លៃជាង១៥ម៉ឺនដុល្លា ជាអំណោយដ៍ថ្លៃថ្លា សម្តេចក្រឡាហោម ស ខេង ត្រូវបានធ្វើពិធីក្រុងពាលីសាងសង់ ផ្លូវការក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួង មហាផ្ទៃ.! @ គណកម្មាធិការជាតិគ្រោះ មហន្តរាយ ជម្លៀសប្រជាពលរដ្ឋជាង៥០០គ្រួសារ ទៅកាន់ទីទួលសុវត្ថិភាពដែលត្រូវទឹក ជំនន់កំពុងគំរាមគំហែង.! @ លោក​បណ្ឌិត​ ប៉ែន ស៊ីម៉ន និងលោក ជាវ តាយអភិបាលនៃគណៈអភិបាលខេត្តកំពត ជួបសំ​ណេះ​សំណាល​ជាមួយ​សិស្ស​ត្រៀមប្រឡង ​(​បាក់​ឌុប​)​ឆ្នាំ​២០១៩​និង​គ្រូ​បង្រៀន​មក​ពី​វិទ្យាល័យ​ ទូទាំង​ខេត្ត​កំពត​​.! @ ព័ត៌មានលម្អិតក្រោយពីពន្លត់៖អគ្គិភ័យឆេះ ឃ្លាំងស្តុកសម្ភារខាងក្រោមផ្សារទំនើប The Olympia Mall ផ្ដើមចេញពីជាង ផ្សាដែកហើយខ្ទាតកម្ទេចភ្លើងចំស្នោរ.! @ ព័ត៌មានលម្អិតជុំវិញករណីគ្រោះថ្នាក់ចរា ចរណ៍នៅព្រឹកមិញនេះរវាងរថយន្តដឹក កម្មករនិងរថយន្តដឹកមាន់ខេត្តស្វាយរៀង.! @ លោកបណ្ឌិត គុណ ញឹមអគ្គនាយកនៃ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាមិន គួរមើលរំលង លោក យូ ហេង ប្រធាន សាខាគយនិងរដ្ឋាករខេត្តបាត់ដំបងអនុ ញ្ញាតអោយរថយន្តកាកសំណល់ពីវៀត ណាមឆ្លងដែនទៅប្រទេសថៃក្នុង១ថ្ងៃមិន ក្រោមពី៥០ គ្រឿងនោះឡើយ.! @ ល្បែងឆ្នោត​យួនរីកដូចផ្សិតបើកបង្អួត លោក ឃួង ស្រេងអភិបាលនៃគណៈ អភិបាលរាជធានីភ្នំពេញ.!
Comments Off

លោក ហេង និងលោក លាង​ ជីក អាចម៍ដីជម្រៅជ្រៅមើលឃើញក្បាល ប្រែត៣កន្លែងនៅសង្កាត់​ភ្លើងឆេះរទេះ​ ខណ្ឌពោធិ៍សែនជ័យខុសច្បាប់​សង្ស័យ អាជ្ញាធរជំនាញពាក់ព័ន្ធនៅពីក្រោយ ខ្នងរណ្ដៅដីនេះ.!

 

suysem
ភ្នំពេញ៖រណ្ដៅដីជម្រៅជ្រៅហួសក្បាលប្រែតដ៏ធំ៣កន្លែងដែលគេ ស្គាល់ថាជារបស់មេឈ្មួញលក់អាចម៍ដីឈ្មោះលោកហេងនិងលោក លាងកំពុងតែជីកជ្រៅសន្លឹមគួរខ្លាចហើយវានឹងបណ្ដាលឱ្យមានគ្រោះ ថ្នាក់ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននោះកំពុងតែដំណើរការជីកយ៉ាង ជ្រៅទៅៗដោយរលូននិងគគ្រឹកគគ្រេងល្មើសច្បាប់ហាមឃាត់ទាំង ស្រុងប៉ុន្តែបែរជាគ្មានសមត្ថកិច្ច-អាជ្ញាធរណាអើពើទៅហាមឃាត់ឬ បង្ក្រាបទាល់តែសោះ។
ទីតាំងជីកយកអាចម៍ដីលក់ទាំង៣កន្លែងរបស់លោកហេងនិងលោក លាងនេះស្ថិតក្នុងភូមិភ្លើងឆេះរទេះខាងកើតសង្កាត់ភ្លើងឆេះរទេះខណ្ឌពោ ធិ៍សែនជ័យគេសង្ស័យថាអាជ្ញាធរពាក់ព័ន្ធនៅពីក្រោយខ្នងរណ្ដៅជីកនេះ។ រាល់ថ្ងៃនេះរថយន្ដតូចធំដែលដឹកអាចម៍ដីចេញពីរណ្ដៅដ៏ធំនេះសរុបមិន តិចជាង២០០រថយន្ដនោះទេហើយរថយន្ដដែលបើកចេញទៅគោលដៅ របស់គេគឺបង្កសំឡេងគគ្រឹកគគ្រេងយ៉ាងកក្រើកអ្នកភូមិតម្លង់អ្នកភូមិ រំខានអ្នកភូមិនិងបង្កឱ្យហុយដីទ្រលោមធ្វើឱ្យបរិស្ថានអាប់អួធូលីដីប៉ះពាល់ សុខភាពប្រជាពលរដ្ឋយ៉ាងខ្លាំង។
ប្រភពប្រជាពលរដ្ឋដែលជាអ្នកភូមិភ្លើងឆេះរទេះភូមិរងៀង{២ភូមិជាប់គ្នា}បាននិយាយថាពួកគាត់បានទៅឈរឈ្ងោកមើលក្នុងរណ្ដៅដីនេះមើល ទៅគួឲ្យខ្លាចខ្លាំងណាស់ព្រោះមានទំហំធំនិងជ្រៅឃើញរថយន្ដធុនធំ ក្លាយជាតូចៗប៉ុនចង្រិតទៅហើយនិងហាក់បីដូចជាយើងមើលទៅឃើញ ក្បាលប្រែតអ៊ីចឹង។ រណ្ដៅដីជម្រៅដ៏ជ្រៅល្មើសច្បាប់(ជ្រៅលើសពី៥ម៉ែត្រនេះនៅពេលមាន ភ្លៀងធ្លាក់ចូលទឹកនឹងឡើងពេញប្រៀបមាត់រណ្ដៅហើយវានឹងអាចបាក់ ច្រាំងជំរាលទៅរកផ្ទះអ្នកភូមិជិតនោះបង្កគ្រោះថ្នាក់ដល់ជីវិតមនុស្ស-សត្វ ។ល។ ជាពិសេសក្មេងៗកូនអ្នកភូមិអាចនឹងលង់ទឹកស្លាប់ញឹក ញាប់នៅកន្លែងផ្សេងៗ។
បើតាមមូលដ្ឋានច្បាប់វិញអាជ្ញាធរអនុញ្ញតឱ្យជីកយកអាចម៍ដីប្រើប្រាស់ នៅតាមតំបន់ជាយក្រុងក្នុងជម្រៅតែត្រឹម៥ម៉ែត្រប៉ុណ្ណោះ(ដាច់ខាតមិន ឱ្យជ្រៅជាងនេះ)ប៉ុន្តែរណ្ដៅដីដែលលោកហេងនិងលោកលាងកំពុងតែ ជីកយកអាចម៍ដីលក់ស្ថិតក្នុងភូមិភ្លើងឆេះរទេះខាងកើតសង្កាត់ភ្លើងឆេះ រទេះខណ្ឌពោធិ៍សែនជ័យនេះគឺមានជម្រៅជ្រៅរហូតដល់ពី២០-៣០ម៉ែត្រ ឯណោះហើយការជីកយកអាចម៍ដីនេះនិងធ្វើសកម្មភាពជីកជាង៥ឆ្នាំទៅ ហើយ,ទង្វើនេះខុសច្បាប់ទាំងស្រុងហេតុអ្វីបានជាសមត្ថកិច្ចអាជ្ញាធរមិន មានវិធានការតាមច្បាប់ដូច្នេះ។
ប្រជាពលរដ្ឋនិងមន្ត្រីដែលត្រឹមត្រូវរិះគន់ថារណ្ដៅដីធំនិងជម្រៅជ្រៅសន្លឹម ទាំង៣កន្លែងដែលបំពានច្បាប់នេះមិនមែនមន្ត្រីសមត្ថកិច្ច-អាជ្ញាធរមិន ដឹងនោះទេ។
មហាជននានាបានដាក់ការសង្ស័យទៅលើអាជ្ញាធរនិងមន្រ្តីជំនាញពាក់ ព័ន្ធថាប្រហែលជាមានហ៊ុនហយជាមួយឬត្រូវថ្នាំសណ្ដំរបស់ថៅកែអាចម៍ ដីហើយទើបបានជាធ្វើគធ្វើថ្លង់និងធ្វើជាដេកលក់មិនដឹងអីបែបនេះ?មតិ ខ្លះថាអត់ពាក់ព័ន្ធនឹងសំណូកសូកប៉ាន់នោះទេសមត្ថកិច្ច-អាជ្ញាធរខណ្ឌ ពោធិ៍សែនជ័យគួរណាស់តែចាត់វិធានការទប់ស្គាត់,បង្ក្រាបនិងកសាងសំ ណុំរឿងនាំខ្លួនថៅកែរណ្ដៅដីព្រមទាំងអ្នកពាក់ព័ន្ធទៅតុលាការអនុវត្តតាម នីតិវិធីច្បាប់។
ពាក់ព័ន្ធបញ្ហានេះដែរយើងខ្ញុំរង់ចាំការពន្យល់បកស្រាយពីលោកហេងនិង លោកលាងដែលជាថៅកែរណ្ដៅដីមានទីតាំងខាងលើនេះព្រមទាំងមន្ត្រី អាជ្ញាធរជំនាញពាក់ពន្ធ័៕

n011

n021

Filed in: សង្គម

Recent Posts

Bookmark and Promote!