ព័ត៌មានថ្មី
រដ្ឋបាលខណ្ឌសែនសុខបានដង្ហែអង្គកឋិទាន សាមគ្គីទៅកាន់វត្តឃ្មួញអញ្ជើញចូលរួមលោក ម៉ប់ សារិន អនុប្រធានគណៈ កម្មការគណ បក្សប្រជាជនកម្ពុជា.! @ ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​បញ្ជា​ការ​ សេនាធិការ​កងរាជអាវុធហត្ថជំនាន់​ទី​ ១​ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ សៅ សុខា.! @ លោក ពេជ្រ ប៊ុនធិន រដ្ឋ មន្ត្រីក្រសួងមុខ ងារសាធារណៈនិងលោក វ៉ា ថនអភិបាល នៃអភិបាលខេត្តក្រចេះជួបសំណេះសំណាល ជាមួយសាស្ត្រាចារ្យនិងចែកជូនរង្វាន់លើក ទឹកចិត្តដល់សិស្សនិទ្ទេសAនិងB.! @ រដ្ឋបាលសាលាខេត្តកំពតបញ្ជា​ឲ្យ​ស្ថាប័ន ជំនាញ​កាយ​យក​អាចម៍ដី​ចេញពី​មាត់​ព្រែក ​ក្បាលរ​មាស​ជា​បន្ទាន់​​ព្រោះមានជនមួយចំនួន រំលោភយក.! @ រដ្ឋបាលសាលាខេត្តកែប​កោះប្រជំុណែ នាំគ្រប់មន្ទីរជុំវិញខេត្តចូលរួមធ្វើអនាម័យ កែលំអរសោភ័ណ្ឌភាពដើម្បីត្រៀមទទួល ភ្លៀវទេសចរណ៍មកកំសាន្ត​ក្នុងឱកាស បុណ្យភ្ជំបិណ្ឌនាពេលខាងមុខនេះ.! @ បែកធ្លាយ ប្រធាន សាខាគយ និងរដ្ឋាករ និង ប្រធានការិយាល័យគយច្រកទ្វារអន្តរ ជាតិបាវិតរងនូវការរិះគន់បើកដៃអោយ ក្រុមឈ្មួញតូច.ធំ. ដឹកជញ្ជូនទំនិញគេច ពន្ធនិងទំនិញបង់ពន្ធមិនគ្រប់តាមរបៀប ពុករលួយ.! @ លោក ខៀវ សារឿន ប្រធាន សាខាគយ និងរដ្ឋាករ និង លោក នង សុខុម ប្រធាន ការិយាល័យច្រកទ្វារអន្តរជាតិបាវិតរងនូវ ការរិះគន់បើកដៃអោយក្រុមឈ្មួញតូច.ធំ. ដឹកជញ្ជូនទំនិញគេចពន្ធទំនិញបង់ពន្ធមិន និងក្លែងប្រភេទទំនិញតាមរបៀបពុករលួយ.! @ ស្រុក​ចំនួន​២ក្នុងចំណោមស្រុក ក្រុង ទាំង៦នៃខេត្តក្រចេះរងផលប៉ះពាល់ ដែលបាក់ច្រាំងទន្លេ.! @ លោក ជាវ តា​យ អភិបាលនៃគណៈ អភិបាលខេត្តកំពតដឹកនាំ​កិច្ចប្រជុំ​ គណៈកម្មការ​រៀបចំ​បុណ្យ​សមុទ្រ​ឆ្នាំ​ ២០១៩ ត្រៀមរៀបចំធ្វើម្ចាស់ផ្ទះ.! @ កម្លាំង​ អធិការ នគរបាលស្រុកកំពង់ត្រាច សហការជាមួយការរិយាល័យគ្រឿងញៀន​ ខេត្ត​ចាប់ជនសង្ស័យ៧នាក់និងវត្ថុតាំងថ្នាំ ញៀនមួយចំនួនធំ.!
Comments Off

រំលោភ!រំលោភទៀតហើយដីកោះដុះលិច ទឹកជាច្រើនហិកតាក្នុងខណ្ឌច្បារអំពៅ កំពុងរងនូវការទន្ទ្រានយកពីអ្នកលុយមាន អំណាចរំលោភយកជាកម្មសិទ្ធផ្ទាល់ខ្លួន.!

 IMG-20190301-WA0001

ភ្នំពេញ៖ថ្មីៗនេះប្រជាពលរដ្ឋបានឲ្យដឹងថាដីរដ្ឋជាច្រើនហិកតាប្រភេទ ដីកោះដុះសាធារណៈរបស់រដ្ឋត្រូវបានអ្នកលុយមានអំណាចមួយក្ដាប់តូច រំលោភយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនយ៉ាងគឃ្លើនមិនញញើតនិងច្បាប់។
ប្រជាពលរដ្ឋបានបន្តថាតំបន់មួយចំនួនដែលមានដីកោះដុះលិចទឹក កំពុងត្រូវបានបុគ្គលមួយចំនួនរំលោភយកកម្មសិទ្ធរួចពួកគេទុកលក់ឲ្យ ក្រុមហ៑ុនចិនកើបលុយធ្វើមានធ្វើបានតែបក្ខពួកខ្លួន។ជាការពិតរំលោភយកដីរដ្ឋធូរកម្លាំងនិងស្រួលជាងរំលោភយកដីរាស្ត្រ ជាក់ស្តែងដីកោះដុះលិចនៅក្នុងសង្កាត់ក្បាលកោះខណ្ឌច្បារអំពៅរាជធានី ភ្នំពេញជាច្រើនហិកតាកំពុងរងនូវការរុករានទន្ទ្រានកាយហ៊ុមព័ទ្ធយក និងបន្តជារៀងរាល់ថ្ងៃមិនទានមានខាងជំនាញពាក់ពន្ធ័ចុះធ្វើការឃាត់ គ្រឿចក្រដែលកំពុងធ្វើសកម្មភាពកាប់គាស់ទន្រាននៅឡើយទំនងជា ត្រូវដងត្រូវផ្លែរួចអស់ហើយឬមួយអ្នករំលោភយកដីនោះមានបុណ្យសក្តិ ធំពេកទើបអាជ្ញាធរថ្នក់ក្រោមមិនហ៑ានទៅក្បែខ្លាកអស់តំណែងទេដឹង?។ពួកគេពិតជាថ្លើមធំមិនក្លាចនិងច្បាប់បែរនាំគ្នារំលោភដីរដ្ឋយកធ្វើជាកម្មសិទ្ធ ទុករួចទុកលក់ឲ្យក្រុមហ៑ុនផ្សេងៗដូចជាក្រុមហ៊ុនចិន។ល។បើទោះបីដឹងថាជាដីកោះដុះដីលិចទឹករបស់រដ្ឋយ៉ាងណាដោយនៅតែ បំពាន់ យក អាងខ្លួន ជាប្រពន្ធអ្នកមានអំណាចដ៏មហិមា។ហ៑ានប្រឆាំងបទបញ្ជាសម្ដេចតេជោហ៑ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជា នៅពេលថ្មីៗនេះសម្ដេចតេជោសែនបានប្រើអភិក្រមទាំង៥វៈកាត់យ៉ាង មានប្រសិទ្ពិភាព។ពលរដ្ឋសង្ឃឹមថាសម្ដេចតេជោសែននឹងវៈកាត់បន្តទៅមន្ត្រីអាងអំណាច រំលោភយកដីរដ្ឋធ្វើកម្មសិទ្ធិផ្ទាល់ខ្លួនទាំងនោះ។
ពាក់ព័ន្ធករណីអ្នកមានអំណាចរំលោភយកដីរដ្ឋកោះដុះវត្តចំប៉ាខាង លើគេហទំព័របានខលសម្ភាសន៍លោកលឹមពីរប្រធានការិយាល័យភូមិ បាលខណ្ឌច្បារអំពៅលោកបានបញ្ជាក់ថាពាក់ព័ន្ធដីកោះដុះវត្តចំប៉ានេះ ឯកឧត្តអភិបាលរាជធានីគាត់ឲ្យចុះបញ្ជីហើយលោកបានដាក់សំណើរ ទៅខណ្ឌប៉ុន្តែគាត់អត់ទាន់ឃើញដាក់ក្រុមការងារចំរុះទៅប៉ុន្តែអ្នកដែល រំលោភនៅលើដីរដ្ឋនឹងកន្លងមកលោកក៍មិនទទួលស្គាល់នោះដែរខាង លោកធ្លាប់បានចុះទៅជាមួយក្រុមការងារធ្វើលិខិតចំរុះជាកំណត់ហេតុ មួយហើយបានប្រគល់ដីកោះនោះទៅឲ្យសង្កាត់ជាអ្នកគ្រប់គ្រងវិញ? ហើយលោកបានប្រាប់ថាចង់ដឹងច្បាស់ជាងនេះលោកសួរទៅអាជ្ញាធរ ខណ្ឌព្រោះជាអ្នកគ្រប់គ្រងរីឯលោកគ្រាន់តែជាអ្នកចូលរួមប៉ុណ្ណុះទេ។
ចំណែកលោកណុបផាអភិបាលរងខណ្ឌច្បារអំពៅលោកបញ្ជាក់តាម ទូរសព្ទ័ថាដីកោះដុះវត្តចំប៉ាគឺដីរដ្ឋមានបងប្អូនប្រជាពលរដ្ឋច្រើនគ្រួសារ បាននាំគ្នាទន្ទ្រានយកមានអជ្ញាធរណាគេទទួលស្គាល់ទេហើយថែម ទាំងឈ្លោះគ្នាដាក់ពាក្យសុំកាន់កាប់ដីកោះដីរដ្ឋបានប្ដឹងមកឲ្យអាជ្ញាធរ ខណ្ឌជួយដោះស្រាយលោកបានបន្តថាលោកមានសិទ្ធឯណាកាត់ ដីកោះដុះដីរដ្ឋទៅឲ្យពួកគាត់នោះមានតែធ្វើរបាយការណ៍ទៅលើត្រង់ កាត់ឲ្យមិនឲ្យគឺថ្នាក់លើឯណ្ណោះទេ។
ឯលោកវិញមានសិទ្ធត្រឹមតែធ្វើរបាយការណ៍បញ្ជូនទៅថ្នាក់លើប៉ុណ្ណេះ ទេ?លោកបន្តថានៅពេលដែលទឹកឡើងមកប្រហែលជាគេដាក់ម៉ាសុី បូមផ្ដាច់កោះនេះដើម្បីបើកផ្លូវទឹកក៏មិនដឹង?តែដឹងមិនច្បាស់ដែរទេ សំរាបលោក។
លោកអភិបាលរងបញ្ជាក់ថាដីរដ្ឋដីកោះដុះវត្តចំប៉ារបស់រដ្ឋមិនមែនដី បុគ្គលណាម្នាក់នោះទេដីដុះកោះវត្តចំប៉ានេះលោកធ្លាប់បានយកអេស្កា វ៉ាទ័រមកកាត់ផ្ដាច់ទំបន់ផ្លូវដែលបុគ្គលមួយចំនួនមករំលោភយកដីដុះ កោះវត្តចំប៉ាម្តងរួចមកហើយដែរ។
ប្រភពពលរដ្ឋបានបង្ហើបប្រាប់បន្តថាគេឃើញមានបុគ្គលមានលុយមាន អំណាចរំលោភយកដីដុះកោះវត្តចំប៉ាធ្វើកម្មសិទ្ធិផ្ទាល់ខ្លួនដាក់ទាំងគ្រឿង ចក្រនិងកងកម្លាំងប្រដាប់អាវុធការពារយ៉ាងតឹងរឹុងមិនអនុញាត្តិឲ្យប្រជា ពលរដ្ឋណាឆ្លងកាត់ដីកោះដុះវត្តចំប៉ាបាននោះទេ។ប្រភពបន្តថាបុគ្គលរំលោភយកដីកោះដុះវត្តចំប៉ាដីរដ្ឋនោះត្រូវជាប្រពន្ធ លោកធំម្នាក់មានអំណាចនៅក្រសួងដូច្នេះគាត់ហ៑ានធ្វើអ្វីៗតាមតែអំពើ ចិត្តចង់បាន។មានលុយមានអំណាចចង់ហៅភ្លៀងបានភ្លៀងចង់ហៅខ្យល់បានខ្យល់ អញ្ចឹងគាត់មិនខ្លាចនោះទេក្នុងការដាក់គ្រឿងច្រកនិងកងកម្លាំងរំលោភ យកដីរដ្ឋដីកោះដុះលិចទឹកយ៉ាងគឃ្លើនបំផុត។
ប្រជាពលរដ្ឋធ្វើការស្នើសុំដល់ឯកឧត្តមជាសុផារ៉ារដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្មនិងសំណង់ចាត់វិធានការទប់ស្កាត់ដកហូតយកមកធ្វើជា សម្បត្តិរដ្ឋជាក់ជាមិនខានឡើយដើម្បីស្របតាមអនុសាសន៍សម្ដេចតេជោ សែននៅពេលថ្មីៗនេះថាសម្ដេចនិងប្រើប្រាស់អភិក្រមទាំងទី៥ឲ្យមានប្រ សិទ្ធភាពហើយសម្ដេចស្នើសុំឲ្យស្ថានីទូរទស្សន៍ចាក់ផ្សាយរឿងភាគចិន រាងរាល់ល្ងាយបានមួយភាគតុលាការមុខដែកសម្ដេចចង់ឲ្យប្រព័ន្ធតុលាការ កំណែទម្រង់ដូច ប៉ាវចិន តុលាការមុខដែក៕

IMG-20190209-WA0005

received_1951432951646567

received_2284430541837103

received_421050945336713

received_2330032810587438

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!