ព័ត៌មានថ្មី
រដ្ឋបាលខណ្ឌសែនសុខបានដង្ហែអង្គកឋិទាន សាមគ្គីទៅកាន់វត្តឃ្មួញអញ្ជើញចូលរួមលោក ម៉ប់ សារិន អនុប្រធានគណៈ កម្មការគណ បក្សប្រជាជនកម្ពុជា.! @ ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​បញ្ជា​ការ​ សេនាធិការ​កងរាជអាវុធហត្ថជំនាន់​ទី​ ១​ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ សៅ សុខា.! @ លោក ពេជ្រ ប៊ុនធិន រដ្ឋ មន្ត្រីក្រសួងមុខ ងារសាធារណៈនិងលោក វ៉ា ថនអភិបាល នៃអភិបាលខេត្តក្រចេះជួបសំណេះសំណាល ជាមួយសាស្ត្រាចារ្យនិងចែកជូនរង្វាន់លើក ទឹកចិត្តដល់សិស្សនិទ្ទេសAនិងB.! @ រដ្ឋបាលសាលាខេត្តកំពតបញ្ជា​ឲ្យ​ស្ថាប័ន ជំនាញ​កាយ​យក​អាចម៍ដី​ចេញពី​មាត់​ព្រែក ​ក្បាលរ​មាស​ជា​បន្ទាន់​​ព្រោះមានជនមួយចំនួន រំលោភយក.! @ រដ្ឋបាលសាលាខេត្តកែប​កោះប្រជំុណែ នាំគ្រប់មន្ទីរជុំវិញខេត្តចូលរួមធ្វើអនាម័យ កែលំអរសោភ័ណ្ឌភាពដើម្បីត្រៀមទទួល ភ្លៀវទេសចរណ៍មកកំសាន្ត​ក្នុងឱកាស បុណ្យភ្ជំបិណ្ឌនាពេលខាងមុខនេះ.! @ បែកធ្លាយ ប្រធាន សាខាគយ និងរដ្ឋាករ និង ប្រធានការិយាល័យគយច្រកទ្វារអន្តរ ជាតិបាវិតរងនូវការរិះគន់បើកដៃអោយ ក្រុមឈ្មួញតូច.ធំ. ដឹកជញ្ជូនទំនិញគេច ពន្ធនិងទំនិញបង់ពន្ធមិនគ្រប់តាមរបៀប ពុករលួយ.! @ លោក ខៀវ សារឿន ប្រធាន សាខាគយ និងរដ្ឋាករ និង លោក នង សុខុម ប្រធាន ការិយាល័យច្រកទ្វារអន្តរជាតិបាវិតរងនូវ ការរិះគន់បើកដៃអោយក្រុមឈ្មួញតូច.ធំ. ដឹកជញ្ជូនទំនិញគេចពន្ធទំនិញបង់ពន្ធមិន និងក្លែងប្រភេទទំនិញតាមរបៀបពុករលួយ.! @ ស្រុក​ចំនួន​២ក្នុងចំណោមស្រុក ក្រុង ទាំង៦នៃខេត្តក្រចេះរងផលប៉ះពាល់ ដែលបាក់ច្រាំងទន្លេ.! @ លោក ជាវ តា​យ អភិបាលនៃគណៈ អភិបាលខេត្តកំពតដឹកនាំ​កិច្ចប្រជុំ​ គណៈកម្មការ​រៀបចំ​បុណ្យ​សមុទ្រ​ឆ្នាំ​ ២០១៩ ត្រៀមរៀបចំធ្វើម្ចាស់ផ្ទះ.! @ កម្លាំង​ អធិការ នគរបាលស្រុកកំពង់ត្រាច សហការជាមួយការរិយាល័យគ្រឿងញៀន​ ខេត្ត​ចាប់ជនសង្ស័យ៧នាក់និងវត្ថុតាំងថ្នាំ ញៀនមួយចំនួនធំ.!
Comments Off

លោក ស្រ៊ុន​ ផឹង​ឡាយ​ មន្ត្រី​អាវុធ ហត្ថ​ខេត្ត​ត្បូងឃ្មុំ​ ល្បីល្បាញ​ខាង​ដឹក ជញ្ជូន​ឈើ​ប្រណិតចេញទៅ​ស្រុក​យួន សង្ស័យមានអ្នកធំជាខ្នងបង្អែកនៅពី ក្រោយបទល្មើស.!

sao-sokha-vasarith

ខេត្តត្បូងឃ្មុំ៖ប្រភពថ្មីៗនេះគេសង្កេតឃើញសកម្មភាពរបស់មេឈ្មួញ​ឈ្មោះស្រ៊ុនផឹងឡាយក្នុងការដឹកជញ្ជូនឈើចេញទៅស្រុកយួនតាម​ច្រកព្រំដែនក្នុងស្រុកមេមត់គឺមិនដែលមានមន្ត្រីអាជ្ញាធរជំនាញឬសមត្ថ កិច្ចពាក់ព័ន្ធណាហ៊ានប៉ះពាល់ឡើយព្រោះឈ្មួញរូបនេះមានខ្នងបង្អែក​រឹងមាំចាំជួយការពារគ្រប់ពេលវេលាតែម្តងក្នុងចំណោមឈ្មួញដែលធ្វើ​សកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកព្រំដែនជាច្រើន​កន្លែងក្នុងស្រុកមេមត់ខេត្តត្បូងឃ្មុំគឺមានមេឈ្មួញឈ្មោះស្រ៊ុនផឹងឡាយ ដែលជាមន្ត្រីអាវុធហត្ថខេត្តត្បូងឃ្មុំផងដែរចំណែកលោកគឹមឈុនលីមេ​រដ្ឋបាលព្រៃឈើខេត្តត្បូងឃ្មុំក៏រក្សាភាពស្ងៀមស្ងាត់ដែក្នុងខណៈដែល​មេឈ្មួញឈ្មោះស្រ៊ុនផឹងឡាយបន្តសកម្មភាពដឹកជញ្ជូនឈើចេញទៅ​ស្រុក​យួន​យ៉ាង​គឃ្លើន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។​​ ​
ថ្មីៗនេះប្រភពពីមន្ត្រីអាវុធហត្ថនៅទីបញ្ជាការដ្ឋានអាវុធហត្ថខេត្តត្បូងឃ្មុំ មួយចំនួនបានឲ្យដឹងថាលោកស្រ៊ុនផឹងឡាយដែលជាមន្ត្រីអាវុធហត្ថក្នុង​ខេត្តត្បូងឃ្មុំនៅតែបន្តសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួនតាម​ច្រកព្រំដែនជាច្រើនកន្លែងក្នុងស្រុកមេមត់ខេត្តត្បូងឃ្មុំដោយគ្មានញញើត​អ្វី​ទាំងអស់​។ ប្រភពបានឲ្យដឹងទៀតថាលោកស្រ៊ុនផឹងឡាយបានប្រើប្រាស់តួនាទីជា មន្ត្រីអាវុធហត្ថដើម្បីដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងរលូនព្រោះ​មានការឃុបឃិតពីសំណាក់មន្ត្រីពុករលួយនិងជំនាញសមត្ថកិច្ចពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន​ផងដែរ​។ បើតាមប្រភពខ្លះបានឲ្យដឹងថាលោកឧត្តមសេនីយ៍ត្រីវ៉ាសារិទ្ធមេបញ្ជាការ​កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំគឺជាខ្នងបង្អែកយ៉ាងរឹងមាំរបស់មេឈ្មួញឈ្មោះ ស្រ៊ុនផឹងឡាយទើបឈ្មួញម្នាក់នេះអាចដឹកជញ្ជូនឈើចេញទៅស្រុកយួន​យ៉ាងរលូនដោយគ្មានមន្ត្រីរដ្ឋបាលព្រៃឈើឬសមត្ថកិច្ចពាក់ព័ន្ធណាហ៊ាន​ប៉ះពាល់​ទាល់តែសោះ​។
ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធបានឲ្យដឹងថាឈ្មួញឈ្មោះស្រ៊ុនផឹងឡាយតែង​យកឈ្មោះលោកវ៉ាសារិទ្ធមេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំទៅប្រើ​ដើម្បសម្រួលដល់សកម្មភាពរបស់ខ្លួនក្នុងការដឹកជញ្ជូនឈើចេញទៅស្រុកយួន។ ជាងនេះទៅទៀតឈ្មួញឈ្មោះស្រ៊ុនផឹងឡាយក៏មានទំនាក់ទំនងយ៉ាងជិត ស្និទ្ធជាមួយលោកគឹមឈុនលីដែលជានាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តត្បូង ឃ្មុំផងដែរទើបលោកគឹមឈុនលីមិនដែលហ៊ានប៉ះពាល់ឈ្មួញឈ្មោះស្រ៊ុន ផឹង​ឡាយ ទាល់តែសោះ​។ បញ្ហាខាងលើនេះគឺជារឿងដែលថ្នាក់ដឹកនាំកងរាជអាវុធហត្ថលើផ្ទៃប្រទេស មិនគួរមើលរំលងតទៅទៀតនោះទេព្រោះមន្ត្រីអាវុធហត្ថខេត្តត្បូងឃ្មុំឈ្មោះ ស្រ៊ុនផឹងឡាយកំពុងក្លាយជាឈ្មួញរកស៊ីដឹកជញ្ជូនឈើចេញទៅស្រុកយួន​យ៉ាង​ក្រអឺតក្រទម​។​ ​
ប្រភពដែលស្និទ្ធនឹងឈ្មួញឈ្មោះស្រ៊ុនផឹងឡាយបានឲ្យដឹងថាប្រសិនបើ​គ្មានលោកឧត្តមសេនីយ៍ត្រីវ៉ាសារិទ្ធមេបញ្ជាការកងរាជអាវុធហត្ថជាបង្អែក​ដ៏រឹងមាំទេនោះគឺឈ្មួញឈ្មោះស្រ៊ុនផឹងឡាយមិនហ៊ានធ្វើអ្វីៗស្រេចតែអំពើ​ចិត្ត​របស់ខ្លួន​ដូច​សព្វថ្ងៃ​នេះឡើយ​។ ប្រភពបានឲ្យដឹងទៀតថាបច្ចុប្បន្នឈ្មួញឈ្មោះស្រ៊ុនផឹងឡាយនៅតែបន្តស កម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកព្រំដែនជាច្រើនកន្លែង​នៅស្រុកមេមត់ខេត្តត្បូងឃ្មុំហើយមន្ត្រីរដ្ឋបាលព្រៃឈើនិងសមត្ថកិច្ចពាក់ ព័ន្ធជាច្រើនស្ថាប័នមិនហ៊ានប៉ះពាល់ឈ្មួញឈ្មោះស្រ៊ុនផឹងឡាយនោះឡើយ។ សូម្បីតែលោកជាមច័ន្ទសោភ័ណចៅហ្វាយខេត្តត្បូងឃ្មុំដែលទើបចូលកាន់​តំណែងជំនួសលោកលីឡេងកាលពីពេលថ្មីៗកន្លងទៅនេះក៏រក្សាភាពស្ងៀម ស្ងាត់ហើយទុកឲ្យឈ្មួញឈ្មោះស្រ៊ុនផឹងឡាយដឹកជញ្ជូនឈើចេញទៅស្រុក​យួន​យ៉ាង​រលូន​។ កន្លងមកឈ្មួញមួយចំនួនដែលដឹកជញ្ជូនឈើឆ្លងកាត់ខេត្តត្បូងឃ្មុំចេញទៅ​ស្រុកយួនត្រូវប្រឈមនឹងការបង្ក្រាបជាបន្តបន្ទាប់ក៏ប៉ុន្តែមេឈ្មួញឈ្មោះស្រ៊ុន ផឹងឡាយដែលមានលោកវ៉ាសារិទ្ធមេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ជា​បង្អែកអាចគេចផុតពីការបង្ក្រាបជារៀងរហូតមកគ្មានរំខាន។
ពាក់ព័ន្ធនូវការរិះគន់ខាងលើ(www.ckrnews.com)យើងមិនអាចសុំការពន្យល់បកស្រាយពីលោកស៊ុនផឹងឡាយដែលជាមន្រ្តី PMនិងលោក វ៉ាសារិទ្ធមេបញ្ជាការPខេត្តត្បូងឃ្មុំបាននោះទេ៕

IMG-20190226-WA0083(2)

219(3)

Filed in: សង្គម

Recent Posts

Bookmark and Promote!