ព័ត៌មានថ្មី
@ @ លោកឧត្ដមសេនីយ៍ទោ សុខ សំណាង ស្នងការ ខេត្តតាកែវលើកទឹកដល់បេក្ខ ជនចូលទ្បងបម្រើការងារជាមន្ត្រីនគរបាល ត្រូវខិតខំប្រឹងឲ្យអស់ពីសមត្ថភាពដើម្បី ឈានទៅរកភាពជោគជ័យ.! @ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃប្រទេសកម្ពុជាបាន​បញ្ជាក់​ជំហរ​ចុង ​ក្រោយ​ដោយ​មិន​ខ្វល់​​ផ្តាច់​ប្រព័ន្ធ​អនុ​គ្រោះ​ ពន្ធ EBA​ .! @ សម្ដេចតេជោ ហ៊ុន សែនអញ្ជើញដ៍ខ្ពង់ខ្ពស់ ក្នុងពិធីបើកមហាសន្និបាតសហព័ន្ធអតីត យុទ្ធជនអាស៊ានលើ​កទី១៩ ប្រារព្ធធ្វើនៅ វិមានសន្តិភាព.! @ សង្វៀន ជល់មាន់ បៀ អា ប៉ោង ក្រោយ សួនកាណាឌីយ៉ា ឥឡូវចល័តមកសេះសវិញ ក្នុងសង្កាត់ស្ទឹងមាន​ជ័យ៣​ ដដែលខណ្ឌមាន​ ជ័យមិន​​ទាន់បង្ក្រាប​ទេ​​?សមត្ថកិច្ចសម្ងំ​​ ទទួលផ​ល​ប្រ​យោជ​ន៍​.! @ សារលិខិតប្រមុខរាជរដ្ឋាភិបាលកម្ពុជា អបអរសាទរពិធីបុណ្យសមុទ្រលើកទី៨ ក្រោមប្រធានបទ"ទីក្រុងស្អាត-ឆ្នេរល្អ- ទេសចរណ៍រុងរឿង" @ នាព្រឹកថ្ងៃចន្ទ័សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជូបពិភាក្សាការងារជាមួយឯក អគ្គរដ្ឋទូតអូស្រ្តាលីដែលត្រូវបញ្ចប់បេសក កម្មកាទូតកម្ពុជា នៅ វិមានសន្តិភាព.! @ ឈ្មួញធំៗប្រើឧបករណ៍នេសាទល្មើស ច្បាប់ចំនួន២ស្រុក ស្រុកស្ទោងនិងស្រុក កំពង់ស្វាយពេញបន្ទុកមានការបើកដៃ ពីមន្រ្តីរដ្ឋបាលជលផលសមត្ថកិច្ចនិងជំនាញ ពាក់ព័ន្ធក្នុងកំពង់ធំ.! @ សង្វៀន ជល់មាន់ បៀអាប៉ោង ដុះស្លែ នៅភូមិភ្នាតសង្កាត់ស្ទឹងមានជ័យទី២ខណ្ឌ មានជ័យមិនទាន់បង្រ្កាប?សមត្ថកិច្ចរក្សា ភាពស្ងៀមស្ងាត់សម្ងំទទួលផលប្រយោជន៍.!
Comments Off on ទីបំផុតជនដៃដល់ក្មាន់កាំភ្លើងត្រូវជា កូនឧកញ៉ាជឺម សុខ ដែលបានបាញ់ សម្លាប់លើជនរងគ្រោះចោទថាចោរ លូចឡាននោះឥឡូវបាប់ខ្លួនបានហើយ.!

ទីបំផុតជនដៃដល់ក្មាន់កាំភ្លើងត្រូវជា កូនឧកញ៉ាជឺម សុខ ដែលបានបាញ់ សម្លាប់លើជនរងគ្រោះចោទថាចោរ លូចឡាននោះឥឡូវបាប់ខ្លួនបានហើយ.!

 

IMG-20190327-WA0009
ព្រៃវែង៖ជនដៃដល់ជាក្មាន់កាំភ្លើងត្រូវជាកូនលោកឧកញ៉ាជឹមសុខ ដែលបានបាញ់សម្លាប់ជនរងគ្រោះរួចចោទថាចោរលួចឡាននោះ ឥឡូវត្រូវចាប់ខ្លួនបានហើយនៅរសៀលថ្ងៃទី២៦ខែមីនាឆ្នាំ២០១៩ នេះដោយកំពុងសួរនាំនៅស្នងការខេត្តព្រៃវែងឃាត់ខ្លួនអ្នកពាក់ព័ន្ធ ចំនួន៧នាក់។
ប្រភពបានឲ្យដឹងថាក្មាន់កាំភ្លើងឈ្មោះជឹមរតនះប្រធានផ្នែកអន្តោរ ប្រវេសន៍ស្រុកព្រះស្ដេចត្រូវជាកូនប្រុសលោកឧកញ៉ាជឹមសុខត្រូវ សមត្ថកិច្ចនាយកដ្ឋានព្រហ្មទណ្ឌកម្រិតធ្ងន់ក្រសួងមហាផ្ទៃចូលចាប់ ខ្លួនដល់ក្នុងភូមិគ្រឹះរបស់លោកឧកញ៉ាជឹមសុខនៅភូមិកំពង់សឹងឃុំ កំពង់សឹងស្រុកព្រះស្ដេចខេត្តព្រៃវែងកាលពីរសៀលថ្ងៃទី២៦ខែមីនា ឆ្នាំ២០១៩ ខណៈរូបគេកំពុងសំងំលាក់ខ្លួន។
ដោយឡែកជនពាក់ព័ន្ធករណីឃាតកម្មខាងលើចំនួន៦នាក់ទៀត ដែលត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី២៥ខែមីនារួមមានដូចជា៖ទី១/ លោកអនុសេនីយ៍ឯកជាឡាឌីនមេប៉ុស្តិ៍កំពង់សឹងជាអ្នកដឹកនាំកម្លាំង និងផ្ដល់មធ្យោបាយសម្រាប់ប្រព្រឹត្តបទល្មើស។
២/អនុសេនីយ៍ទោជឹមវិនមន្ត្រីប៉ុស្តិ៍កំពង់សឹងស្រុកព្រះស្ដេចត្រូវជា ក្មួយលោកឧកញ៉ា ជឹម សុខ និងជាជនដៃដល់។
៣/ឈ្មោះវ៉ែនប៊ុនសារៈអ្នករួមដំណើរក្នុងកិច្ចប្រតិបត្តិការនេះបាញ់សម្លាប់។
៤/ឈ្មោះសេងឈិនជាម្ចាស់បណ្ដឹងផ្ដល់ព័ត៌មានមកឈ្មោះផាន់សុឌី ឲ្យជួយចាប់ចោរលួចឡាន។
៥/ឈ្មោះផាន់សុឌីភេទប្រុសនៅភូមិតាម៉ៅឃុំកំពង់សឹងស្រុកព្រះស្ដេច ខេត្តព្រៃវែងបច្ចុប្បន្តជាជាងជួសជុលឡាននៅភ្នំពេញដែលជួលរថយន្ត នោះ ឲ្យទៅជនជាតិចិនសម្រាប់ជិៈ និងជាម្ចាស់ដើមអ្នកលក់។
និងទី៦/ឈ្មោះឈុនឡាយអ្នករួមដំណើរជាមួយឈ្មោះឈ្មោះផាន់សុឌី ក្នុងការដេញតាមជនរងគ្រោះ។
ដោយឡែកអ្នកពាក់ព័ន្ធក្នុងការហៅសួរផ្សេងទៀតត្រូវបានសមត្ថកិច្ច ឲ្យទៅផ្ទះវិញ រង់ចាំការហៅបំភ្លឺបន្ត។
សូមបញ្ជាក់ថាករណីឃាតកម្មបាញ់សម្លាប់ជនរងគ្រោះដោយចោទថា ចោរលួចឡានមានស្លាប់និងរបួសខាងលើ។
អ្នកស្លាប់ឈ្មោះម៉នរ៉ាវុធភេទប្រុសអាយុ៣២ឆ្នាំមុខរបរជាងម៉ៅការសំ ណង់មានស្រុកកំណើតនៅឃុំឈើកាច់ស្រុកបាភ្នំខេត្តព្រៃវែងបច្ចុប្បន្ន ស្នាក់ នៅខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។
អ្នករួមដំណើរឈ្មោះវ៉ានខេមរិនភេទប្រុសអាយុ២៧ឆ្នាំនៅភូមិឈើកាច់ ឃុំឈើកាច់ស្រុកបាភ្នំខេត្តព្រៃវែង រងរបួសស្រាល។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២៣,០០នាទីយប់ ថ្ងៃទី២៣មីនាឆ្នាំ២០១៩នៅចំណុចភូមិគោកសណ្តែកឃុំរក្សជយ័ ស្រុកបាភ្នំខេត្តព្រៃវែង។
ដើមចមដំបូងម្ដាយជនរងគ្រោះដែលត្រូវបានគេបាញ់ស្លាប់បានអះ អាងថាកូនគាត់បានទិញរថយន្តម៉ាកព្រូសពណ៌ប្រផេះពាក់ស្លាកលេខ ភ្នំពេញ2AF2679ដោយបង់រំលោះ នៅខ្វះលុយ ៣,០០០ ដុល្លារទៀតហើយម្ចាស់ដើមឈ្មោះផាន់សុឌីភេទប្រុសនៅភូមិតាម៉ៅ ឃុំកំពង់សឹងស្រុកព្រះស្ដេចខេត្តព្រៃវែងបច្ចុប្បន្តជាជាងជួសជុល ឡាននៅភ្នំពេញបានជួលរថយន្តនោះឲ្យទៅជនជាតិចិនសម្រាប់ជិៈ។
ក្រោយមកជនរងគ្រោះឈ្មោះម៉នរ៉ាវុធដឹងថារថយន្តខ្លួនត្រូវម្ចាស់ដើម យកទៅជួលឲ្យចិនទើបខ្លួនស្កាត់ទៅយករថយន្តនោះពីជនជាតិចិន ទាំងទទឹងទិសរួចបើកពីភ្នំពេញរត់គេចមកផ្ទះជាមួយឈ្មោះវ៉ានខេមរិន។
ទន្ទឹមនឹងនោះឈ្មោះផាន់សុឌីគិតថាទិញរថយន្តឲ្យលុយមិនទាន់គ្រប់ផង។
ហើយទៅយករថយន្ត ពីអតិថិជនអ្នកជួលបែបនោះទៀត។
និងមានបំណងគេចទើបខ្លួនស្រាវជ្រាវតាមGPSបើកឡានតាមពីក្រោយ និងទូរស័ព្ទប្ដឹងសមត្ថកិច្ចដោយបំភ្លៃថាចោរលួចរថយន្តខ្ញុំហើយ។
ជាមួយគ្នានោះសមត្ថកិច្ចPMបានបើករថយន្តដេញតាមពីក្រោយតាំង ពីចំណុចស្ពានអ្នកលឿង ផ្លូវជាតិលេខ១ ។
រថយន្តក៏បានបត់កាច់តាមផ្សារអ្នកលឿងហើយបត់ស្តាំមកតាមផ្លូវជាតិ លេខ១១ ឆ្ពោះទៅទីរួមខេត្តព្រៃវែង។
លុះមកដល់កន្លែងផ្លូវបត់កែងទៅផ្សារស្នេហ៍ស្រុកបាភ្នំរថយន្តនោះបាន បើកបត់សំដៅទៅស្រុកបាភ្នំតែម្តង។
ខណៈសមត្ថកិច្ចប៉េអឹមតាមពីក្រោយរួចបោះដៃឲ្យនគរបាលប៉ុស្តិ៍កំពង់ សឹង ស្រុកព្រះស្ដេច ។
ដែលមានគ្នាបីបួននាក់បើករថយន្តចេញមកស្ទាក់នៅចំណុចភូមិគោក សណ្តែក ឃុំរក្សជយ័ ស្រុកបាភ្នំ ដែលជាកន្លែងកើតហេតុ។
ពេលជនរងគ្រោះបានបើករថយន្តមិនព្រមឈប់ទើបប៉ូលិសវ័យក្មេង ឈ្មោះជឹមរតនៈនិងឈ្មោះជឹមវិនដកកាំភ្លើងសម្រុកបាញ់ស្រោចមកលើ ជនរងគ្រោះដោយគ្មានប្រណីដៃបើទោះបីជាជនរងគ្រោះគ្នាលើកដៃសំពះ សុំទុក្ខជីវិតក៏នៅតែបាញ់មិនឈប់ខណៈឈ្មោះជាឡាឌីនមេប៉ុស្តិ៍ក៏មិន ឃាត់ទៀត។
បណ្ដាលឲ្យឈ្មោះម៉នរ៉ាវុធអ្នកទិញរថយន្តនិងជាអ្នកបើកបរស្លាប់ក្នុងថ្លុក ឈាមក្នុងរថយន្ត រួចហើយទើបបញ្ជូនសពទៅព្យាបាល។
ដោយឡែកអ្នករួមដំណើរឈ្មោះវ៉ានខេមរិនបានរងរបួសស្រាលហើយត្រូវ បាននគរបាលឃាត់ខ្លួនមកសួរនាំ។
ក្រោយបាញ់សម្លាប់ជនរងគ្រោះរួចមកដើម្បីដោះខ្លួននិងការពារកូនចៅបក្ខ ពួក លោក ព្រុំ សន្ធរ ស្នងការខេត្តព្រៃវែង ។
បានធ្វើរបាយការណ៍បំភ្លៃបិទបាំងថាជារឿងជ្រុលដៃបាញ់ចោរលួចឡាន ព្រោះពួកគេព្យាយាមបើកបុកប៉ូលិសនិងផ្អែកលើពាក្យបណ្ដឹងបូករួមទាំង អ្នកប្ដឹងតាមពីក្រោយ។
ប៉ុន្តែសាច់រឿងពិតបានដឹងដល់ថ្នាក់ដឹកនាំកំពូលៗទើបសម្ដេចក្រឡាហោម បញ្ជាឲ្យតាមចាប់ជនដៃដល់ដើម្បីផ្ដល់យុត្តិធម៌ជូនជនរងគ្រោះកុំឲ្យស្លាប់ ដោយឥតន័យខូចឈ្មោះថា ជាចោរលួចឡាន។
ជុំវិញករណីខាងលើនគរបាលខេត្តព្រៃវែងម្នាក់បានបង្ហើបថា៖ក្មាន់កាំភ្លើង ឈ្មោះជឹមរតនះជាកូនលោកឧកញ៉ាជឹមសុខត្រូវបានកម្លាំងនាយកដ្ឋាន ព្រហ្មទណ្ឌកម្រិតធ្ងន់ក្រសួងមហាផ្ទៃចូលចាប់ខ្លួនដល់ក្នុងភូមិគ្រឹះនៅភូមិ កំពង់សឹងឃុំកំពង់សឹងស្រុកព្រះស្ដេចខេត្តព្រៃវែងកាលពីរសៀលថ្ងៃទី២៦ ខែមីនាឆ្នាំ២០១៩ ខណៈរូបគេកំពុងសំងំលាក់ខ្លួននោះ៕

IMG-20190327-WA0008

IMG-20190327-WA0006

IMG-20190327-WA0007

Filed in: សង្គម

Recent Posts

Bookmark and Promote!