ព័ត៌មានថ្មី
ព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំនេះ ប្រាព្ធនៅខេត្តតាកែវ.! @ លោក ចាន់ យុត្ថាអ្នកនាំពាក្យក្រសួង ធនធានទឹកនិងឧត្តុនិយមជូនដំណឹង ដល់ប្រជាជនទាំងអស់ត្រូវប្រុងប្រយ័ត្ន ឲ្យបានខ្ពស់.! @ មេក្លោងដែលនាំវៀតណាមលួចចូលមក១២នាក់ព្រម ទាំងគ្រឿងចក្រ៦គ្រឿងមក កម្ពុជា ឈួសត្រាយ ផ្លូវដឹក ឈើ តែត្រូវ សមត្ថកិច្ចបង្រ្កាបនោះប្រភពប្រជា ពលរដ្ឋខេត្តរតនគីរីបង្ហើបថាជាក្រុមលោក ណុប ណាក់ ហៅ{ណាក់ក្បាលធំ}.! @ អធិការ​រង​ខ័ណ្ឌ​ដង្កោ​២នាក់និងមន្រ្តីម្នាក់​ទៀតត្រូវបានកោះហៅសាកសួរ ករណី​វៃ​មន្ត្រី​ជាប់​កិច្ចសន្យា​ ACU​.! @ លោក យូ ហេង ប្រធានសាខា គយ និង រដ្ឋាករខេត្តបាត់ ដំបង រងនូវការរិះគន់ឃុបឃិតបើដៃឲ្យឈ្មួញតូចធំដឹកជញ្ជូនប្រេងសាំងទំនិ ញ គេចពន្ធ ទំនិញ បង់ពន្ធមិនគ្រប់ ពីប្រទេសថៃ.ចូលមកតាមអំពើចិត្ត.! @ លោក ផែង វណ្ណៈ ត្រូវបានកម្លាំងអាវុធហត្ថផ្ទៃប្រទេសចាប់ឃាត់ខ្លួន តាមពាក្យបណ្តឹងរបស់សម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធករណីបង្ហោះលើ Facebook នាំឲ្យសាធារណជនយល់ច្រឡំ.! @ បែកធ្លាយរឿងមិនប្រក្រតីលោកប្រធាន និងលោកអនុប្រធានការិយាល័យគយ និងរដ្ឋាករច្រកទ្វារកំពង់ផែទំនប់រលក ខេត្តព្រះសីហនុឃុបឃិតប្រព្រឹត្តរបៀប ពុករលួយ.! @ លោក អ៊ូច ភាអភិបាលខេត្តតាកែវបាន ព្រមានដកតំណែងចៅហ្វាយស្រុកមួយ ចំនួនណាដែលបណ្ដោយឲ្យឈ្មួញដឹក ជ្រូកតាមច្រករបៀងខុសច្បាប់.! @ លោក ហេង និងលោក លាង​ ជីក អាចម៍ដីជម្រៅជ្រៅមើលឃើញក្បាល ប្រែត៣កន្លែងនៅសង្កាត់​ភ្លើងឆេះរទេះ​ ខណ្ឌពោធិ៍សែនជ័យខុសច្បាប់​សង្ស័យ អាជ្ញាធរជំនាញពាក់ព័ន្ធនៅពីក្រោយ ខ្នងរណ្ដៅដីនេះ.! @ រំលោភ!រំលោភទៀតហើយដីកោះដុះលិច ទឹកជាច្រើនហិកតាក្នុងខណ្ឌច្បារអំពៅ កំពុងរងនូវការទន្ទ្រានយកពីអ្នកលុយមាន អំណាចរំលោភយកជាកម្មសិទ្ធផ្ទាល់ខ្លួន.!
Comments Off

អគ្គនាយកដ្ឋានគយនិងរដ្ឋាករ កម្ពុជារៀបចំវគ្គបណ្តុះបណ្តាល ផ្នែកបច្ចេកទេសតម្លៃគិតពន្ធគយ តាមយុទ្ធសាស្ត្រទំនើបកម្មឆ្នាុំ ២០១៩~២០២៣នៅសណ្ឋាគារ សុខា រាជធានីភ្នំពេញ.!

 

IMG-20190325-WA0004
នាព្រឹកថ្ងៃចន្ទ័ទី២៥ខែមីនាឆ្នាំ២០១៩នៅសណ្ឋាគារសុខារាជធានី ភ្នំពេញអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានរៀបចំវគ្គបណ្តុះ បណ្តាលស្តីពី“តម្លៃគិតពន្ធគយ”ក្រោមអធិបតីភាពរបស់លោក នួនច័ន្ទរិទ្ធអគ្គនាយករងនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតគុណញឹមប្រតិភូរាជ រដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិង រដ្ឋាករកម្ពុជា។
វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៦ខែ មីនាឆ្នាំ២០១៩ក្នុងគោលបំណងលើកកម្ពស់សមត្ថភាពនិងចំណេះ ដឹងរបស់មន្រ្តីគយនិងរដ្ឋាករកម្ពុជាលើផ្នែកបច្ចេកទេសតម្លៃគិតពន្ធ គយដោយមានការចូលរួមពីមន្ត្រីពីបណ្តាអង្គភាពគយនិងរដ្ឋាករមូល ដ្ឋាននានា ចំនួន ៦១ រូប។
ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលលោកនួនច័ន្ទរិទ្ធបានគូសបញ្ជាក់ ថាការងារកំណត់តម្លៃគិតពន្ធគយនេះជាកត្តាគន្លឹះក្នុងការគាំទ្រចូល រួមចំណែកដល់ការប្រមូលពន្ធអាករបានត្រឹមត្រូវប្រកដោយសមធម៌។ ជាមួយនេះដែរវគ្គបណ្តុះបណ្តាលលើប្រធានបទនេះមានភាពចាំបាច់ ដែលត្រូវធ្វើឡើងជាប់ជាប្រចាំដើម្បីពង្រឹងសមត្ថភាពមន្រ្តីជំនាញក៏ ដូចជាចូលរួមចំណែកក្នុងការបង្កើនប្រសិទ្ធភាពនៃការកៀរគរចំណូល គយក៏ដូចជាសម្រេចតាមយុទ្ធសាស្ត្រកែទម្រង់និងទំនើបកម្មគយឆ្នាំ ២០១៩ -២០២៣។ វគ្គបណ្តុះបណ្តាលនេះគឺជាឱកាសល្អសម្រាប់សិក្ខាកាមទាំងអស់ទ ទួលបាននូវពុទ្ធិថ្មីៗតាមរយៈការចែករំលែកចំណេះដឹងនិងបទពិសោ ធន៍ស្របតាមការវិវត្តថ្មីៗពាក់ព័ន្ធនឹងការងារផ្ទៀងផ្ទាត់តម្លៃគិតពន្ធ គយដែលរួមមាន៖បទប្បញ្ញត្តិពាក់ព័ន្ធនឹងតម្លៃគិតពន្ធគយ,វិធីសាស្ត្រ កំណត់តម្លៃគិតពន្ធគយ,លក្ខខណ្ឌទិន្នន័យអប្បបរមានៅលើវិក្កយ បត្រនិងការធ្វើលំហាត់អនុវត្តផ្ទាល់។
បន្ថែមពីនេះលោកអគ្គនាយករងក៏បានលើកទឹកចិត្តដល់សិក្ខាកាម ទាំងអស់ឲ្យចូលរួមសកម្មក្នុងការសិក្សាស្វែងយល់ពិភាក្សានិងចែក រំលែកនូវបទពិសោធន៍ទៅវិញទៅមកក្នុងគោលបំណងដើម្បីទទួល បាននូវលទ្ធផលផ្លែផ្កាដ៏ល្អប្រសើរពីវគ្គបណ្តុះបណ្តាលនេះដើម្បីយក ទៅបំពេញការងារជាក់ស្តែង ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕

IMG-20190325-WA0005

IMG-20190325-WA0006

IMG-20190325-WA0007

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!