ព័ត៌មានថ្មី
ពិធី​ប្រកាស​ផ្ទេរ​ភារៈកិច្ច​តែងតាំង​មុខ តំណែងនិង​បំពាក់​ឋានន្តរសក្តិ​ជូន​មន្ត្រី​ នគរបាលជាតិក្រោមអធិបតីភាពឯក ឧត្តម ឧត្តសេនីយ៍ឯក ស ថេត ស្នងការ រាជធានីភ្នំពេញ.! @ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរួមកម្លាំង ប៉ុសិ៍្តនគរបាលរដ្ឋបាលឃំុព្រែករៃចុះបង្រ្កាប ល្បែងភ្នាល់មាន់តាមអនឡាញ.ល្វាឯម.! @ ពិធី​បើក​ការ​រដ្ឋា​ន​សាងសង់​ផ្លូវ​បេតុង ប្រវែង​២៤៥០នៅ​ស្រុក​ស្អាង​​ក្រោមអធិ បតីភាពលោក ម៉ៅ ភិរុណអភិបាលនៃ គណៈអភិបាលខេត្តកណ្ដាល.! @ ពិធីប្រកាសចូលកាន់តំណែងសមាសភាព ក្រុមប្រឹក្សា រាជធានី ភ្នំពេញ អាណត្តិទី៣ នេះអញ្ជើញជាអធិបតីភាពដ៍ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង.! @ សម្តេចក្រឡាហោម​ ស ខេងបានស្នើឲ្យ អាជ្ញាធរសមត្ថកិច្ច ពាក់ព័ន្ធចាត់ វិធាន ការម៉ឺងម៉ាត់​ ចំពោះការហូរចូលយាន យន្តគេចវេសពីការបង់ពន្ធ .! @ សាលាបឋមសិក្សាយុគន្ធរចំនួន២ខ្នង ស្ថិតក្នុងភូមិឆ្នុកទ្រូឃំុឆ្នុកទ្រូស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំងត្រូវភ្លើងឆេះគ្មានសល់.! @ លោក ចឹង សុចន្ថា អភិបាលរងខេត្ត មណ្ឌលគិរីដឹកនាំមន្រ្តីក្រោមឱវ៉ាទចុះ ត្រួតពិនិត្យលទ្ធផលការងារស្ថានីយ៍បូម ទឹកឆៅនៅទំនប់សណ្ឋាគារមណ្ឌលគិរី.! @ ឯកឧត្តមឧត្តមសេនីយឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងស្នង ការនគរបាល រាជធានី ភ្នំពេញ ដឹកនាំ កម្លាំងបង្ក្រាបក្លឹបកំសាន្ត"លុច្សសារី" ប្រើប្រាស់គ្រឿងញៀននិងឃាត់មនុស្ស បានជិត ៤០០នាក់.! @ អំណោយដ៏ថ្លៃថ្លារបស់សម្តេច​តេ​ជោ​ ហ៊ុន​ សែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន.! @ លោក អ៊ំុ រាត្រី អភិបាល នៃគណៈអភិ បាលខេត្ត​បន្ទាយ​មាន​ជយ័​និងមន្រ្តីក្រោម ឱវាទចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ​ចំនួន ៦​ដល់គ្រួសារនៅ​ក្រុង​ប៉ោយ​ប៉ែត.!
Comments Off

ក្រោយពីសម្ដេចតេជោ ហ៊ុន សែន ព្រមាន បញ្ចប់តំណែងមេបញ្ជាការកងអាវុធហ ត្ថខេត្តក្រចេះបានយល់ព្រមឲ្យកូន បង្ហាញខ្លួននៅចំពោះមុខសមត្ថកិច្ច.!

 

FB_IMG_1553512829815
កំពង់ចាម៖នៅទីបំផុត!មន្រ្តីអាវុធហត្ថដែលត្រូវជាកូនប្រុសមេបញ្ជាការ អាវុធហត្ថខេត្តក្រចេះបានយល់ព្រមបង្ហាញខ្លួននៅចំពោះមុខសមត្ថកិច្ច ហើយនៅរសៀលថ្ងៃទី២៥ខែមីនាឆ្នាំ២០១៩នេះដើម្បីទទួលទោសកំ ហុសរបស់ខ្លួនពាក់ព័ន្ធការវាយនិងដកកាំភ្លើងភ្ជង់ទៅលើយុវជន២នាក់ ក្នុងហាងអ៊ីនធឺណេតមួយកន្លែង នៅទីរួមខេត្តកំពង់ចាម។
មន្រ្តីអាវុធហត្ថខេត្តកំពង់ចាមបានប្រាប់សារព័ត៌មានយើងនៅរសៀល ថ្ងៃនេះមន្រ្តីអាវុធហត្ថសាន្តសុខុមបានចេញមកបង្ហាញមុខនៅទីបញ្ជា ការដ្ឋានអាវុធហត្ថខេត្តហើយដើម្បីទទួលទោសរបស់ខ្លួនដែលបានប្រ ព្រឹត្តទៅលើយុវជនទាំង២នាក់នោះ។
បើតាមមន្រ្តីអាវុធហត្ថលោកឧត្តមសេនីយ៍ត្រីសាន្តប៊ុនថានជាអ្នកនាំកូន ប្រុសរបស់ខ្លួនយកមកប្រគល់ជូនអាវុធហត្ថខេត្តកំពង់ចាមដើម្បីទទួល ទោសកំហុសទាំងនេះ។
កាលពីព្រឹកមិញសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជាព្រមាន ថាមេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះលោកឧត្តមសេនីយ៍ត្រីសាន្ត ប៊ុនថាននឹងប្រឈមមុខបាត់បង់តំណែងតួនាទីរបស់ខ្លួនប្រសិនបើមិននាំ កូនប្រុសឈ្មោះសាន្តសុខុមជាមន្ត្រីអាវុធហត្ថដែរនោះចូលខ្លួនដោះស្រាយ បញ្ហាជុំវិញការប្រើហិង្សាលើយុវជនពីរនាក់នៅក្នុងខេត្តកំពង់ចាមទេនោះ។
ការប្រកាសរបស់សម្តេចតេជោហ៊ុនសែនបានធ្វើឡើងក្នុងពិធីចែកសញ្ញា បត្រដល់និស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិជាង១ពាន់នាក់នាព្រឹក ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩នេះ។
កូនប្រុសលោកឧត្តមសេនីយ៍ត្រីសាន្តប៊ុនថានគឺលោកសាន្តសុខុមដែលជា មន្ត្រីអាវុធហត្ថខេត្តក្រចេះពាក់ស័ក្តិ៤កាលពីថ្ងៃទី១៩ខែមីនាឆ្នាំ២០១៩ កន្លងទៅនេះបានប្រើហិង្សាដោយដាល់និងឡើងជង្គង់ទៅលើយុវជនពីរនាក់ នៅកន្លែងលេងអ៉ីនធើណេតមួយកន្លែងក្នុងខេត្តកំពង់ចាម។ ក្រៅពីដាល់និងឡើងជង្គង់ហើយមន្ត្រីអាវុធហត្ថរូបនេះថែមទាំងបានដកកាំ ភ្លើងភ្ជង់ លើយុវជនពីររូបនោះថែមទៀតផង។
ក្រោយទទួលបណ្តឹងពីយុវជនរងគ្រោះឈ្មោះវ៉ាន់ចាន់អទិច្ចបញ្ញានិងឈ្មោះ យ៉េចិន្តាហើយនោះលោកហាក់ហ៊ន់តំណាងអយ្យការអមសាលាដំបូងខេត្ត កំពង់ចាមនៅថ្ងៃទី២៤ខែមីនាឆ្នាំ២០១៩ម្សិលមិញបានចេញដីកាឲ្យកូន ប្រុសមេបញ្ជាការអាវុធហត្ថខេត្តក្រចេះឈ្មោះសាន្តសុខុមចូលខ្លួននៅមុខ អយ្យការឲ្យបានមុនថ្ងៃទី២៦ខែមេសាឆ្នាំ២០១៩ដើម្បីដោះស្រាយបញ្ហា ប្រើអំពើហិង្សានេះ។ សម្តេចតេជោហ៊ុនសែនបានរំលឹកឲ្យមន្ត្រីអាវុធហត្ថរូបនេះចូលខ្លួនដោះ ស្រាយបញ្ហាបើមិនដូច្នោះឪពុករបស់គេដែលជាមេបញ្ជាការអាវុធហត្ថ ខេត្តក្រចេះក៏ប្រឈមការអស់តួនាទី និងតំណែងផងដែរ។
សម្តេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះ«ផ្តាំទៅមេប៉េអឹម(អាវុធ ហត្ថ)ខេត្តក្រចេះផងបញ្ចុះបញ្ចូលកូនឲ្យមកតាមការកោះហៅរបស់ព្រះ រាជអាជ្ញាខេត្តកំពង់ចាមមក។ វាអត់ទាន់មានរឿងអីទេប៉ុន្តែបើស្រឡាញ់កូនពេកអ្នកនឹងអស់ស័ក្តិ។ ខ្ញុំអត់ធ្វើអីទេ ខ្ញុំគ្រាន់តែដកស័ក្តិបណ្តេញចោលតែប៉ុណ្ណឹង»។
សូមបញ្ជាក់ថាតាមរយៈវីដេអូកាមេរាសុវត្ថិភាពនៅក្នុងហាងអ៉ិនធើណេត នៅខេត្តកំពង់ចាមដែលត្រូវបានលោកមាចមករាកូនប្រុសអភិបាលរង ខេត្តកំពង់ចាមកាលពីថ្ងៃទី១៩ខែមីនាឆ្នាំ២០១៩កន្លងទៅនេះមន្ត្រីអា វុធហត្ថខេត្តក្រចេះឈ្មោះសាន្តសុខុមបានប្រើហិង្សាវាយនិងដកកាំភ្លើង ភ្ជង់យុវជនពីររូបនៅក្នុងហាងអ៉ិនធើណេត។ វីដេអូបង្ហាញពីអំពើហិង្សាមួយនេះនាំឲ្យផ្ទុះនូវការរិះគន់យ៉ាងខ្លាំងក្លា ពីមហាជន។
លោកឧត្តមសេនីយ៍ត្រីសាន្តប៊ុនថានជាឪពុករបស់ជនបង្កអំពើហិង្សា នេះបានបញ្ជាក់ថាអំពើហិង្សានេះបានផ្តើមចេញពីកូនប្រុសរបស់លោក ម្នាក់ទៀតឈ្មោះសាន្តសុវិជ្ជាដែលត្រូវជាប្អូនរបស់សានសុខុម។ បើតាមលោកឧត្តមសេនីយ៍ត្រីសាន្តប៊ុនថានបានរៀបរាប់ថាកូនប្រុស របស់លោកឈ្មោះសាន្តសុវិជ្ជារួមជាមួយមិត្តិភក្តិបានលេងល្បែងចាញ់ អស់លុយរហូតយកខ្សែក និងម៉ូតូទៅបញ្ចាំគ្មានសល់។
បើតាមការទទួលបានព័ត៌មានដ៏អកុសលបែបនេះលោកបានឲ្យកូនបង ឈ្មោះសាន្តសុខុមទៅតាមរកប្អូននិងសួរនាំកន្លែងបញ្ចាំខ្សែកនិងម៉ូតូដើម្បី ធ្វើការលោះ យកត្រឡប់មកវិញ។ ប៉ុន្តែពេលទៅដល់ហាងអ៉ិនធើណេតក៏ជួបមិត្តភក្តិរបស់ឈ្មោះសាន្តសុវិជ្ជា ហើយក៏សួរនាំរកទីតាំងបញ្ចាំ។ ដោយសារមិត្តភក្តិរបស់ប្អូនប្រុសខ្លួនមិនប្រាប់និងមិននាំទៅកន្លែងបញ្ចាំ ដើម្បីលោះយកទ្រព្យសម្បត្តិមកវិញនោះក៏កើតមានជម្លោះរហូតវាយ និងដាក់កាំភ្លើងភ្ជង់តែម្តង៕

FB_IMG_1553512819652

FB_IMG_1553512841900

FB_IMG_1553512858525

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!