ព័ត៌មានថ្មី
ព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំនេះ ប្រាព្ធនៅខេត្តតាកែវ.! @ លោក ចាន់ យុត្ថាអ្នកនាំពាក្យក្រសួង ធនធានទឹកនិងឧត្តុនិយមជូនដំណឹង ដល់ប្រជាជនទាំងអស់ត្រូវប្រុងប្រយ័ត្ន ឲ្យបានខ្ពស់.! @ មេក្លោងដែលនាំវៀតណាមលួចចូលមក១២នាក់ព្រម ទាំងគ្រឿងចក្រ៦គ្រឿងមក កម្ពុជា ឈួសត្រាយ ផ្លូវដឹក ឈើ តែត្រូវ សមត្ថកិច្ចបង្រ្កាបនោះប្រភពប្រជា ពលរដ្ឋខេត្តរតនគីរីបង្ហើបថាជាក្រុមលោក ណុប ណាក់ ហៅ{ណាក់ក្បាលធំ}.! @ អធិការ​រង​ខ័ណ្ឌ​ដង្កោ​២នាក់និងមន្រ្តីម្នាក់​ទៀតត្រូវបានកោះហៅសាកសួរ ករណី​វៃ​មន្ត្រី​ជាប់​កិច្ចសន្យា​ ACU​.! @ លោក យូ ហេង ប្រធានសាខា គយ និង រដ្ឋាករខេត្តបាត់ ដំបង រងនូវការរិះគន់ឃុបឃិតបើដៃឲ្យឈ្មួញតូចធំដឹកជញ្ជូនប្រេងសាំងទំនិ ញ គេចពន្ធ ទំនិញ បង់ពន្ធមិនគ្រប់ ពីប្រទេសថៃ.ចូលមកតាមអំពើចិត្ត.! @ លោក ផែង វណ្ណៈ ត្រូវបានកម្លាំងអាវុធហត្ថផ្ទៃប្រទេសចាប់ឃាត់ខ្លួន តាមពាក្យបណ្តឹងរបស់សម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធករណីបង្ហោះលើ Facebook នាំឲ្យសាធារណជនយល់ច្រឡំ.! @ បែកធ្លាយរឿងមិនប្រក្រតីលោកប្រធាន និងលោកអនុប្រធានការិយាល័យគយ និងរដ្ឋាករច្រកទ្វារកំពង់ផែទំនប់រលក ខេត្តព្រះសីហនុឃុបឃិតប្រព្រឹត្តរបៀប ពុករលួយ.! @ លោក អ៊ូច ភាអភិបាលខេត្តតាកែវបាន ព្រមានដកតំណែងចៅហ្វាយស្រុកមួយ ចំនួនណាដែលបណ្ដោយឲ្យឈ្មួញដឹក ជ្រូកតាមច្រករបៀងខុសច្បាប់.! @ លោក ហេង និងលោក លាង​ ជីក អាចម៍ដីជម្រៅជ្រៅមើលឃើញក្បាល ប្រែត៣កន្លែងនៅសង្កាត់​ភ្លើងឆេះរទេះ​ ខណ្ឌពោធិ៍សែនជ័យខុសច្បាប់​សង្ស័យ អាជ្ញាធរជំនាញពាក់ព័ន្ធនៅពីក្រោយ ខ្នងរណ្ដៅដីនេះ.! @ រំលោភ!រំលោភទៀតហើយដីកោះដុះលិច ទឹកជាច្រើនហិកតាក្នុងខណ្ឌច្បារអំពៅ កំពុងរងនូវការទន្ទ្រានយកពីអ្នកលុយមាន អំណាចរំលោភយកជាកម្មសិទ្ធផ្ទាល់ខ្លួន.!
Comments Off

លោក​ទី ប៊ុនឡង់​ មេគយច្រក​ព្រំខេត្ត ប៉ៃលិនរងនូវការរិះគន់គៀបសង្កត់ឲ្យ ឈ្មួញបង់ប្រាក់របៀបពុករលួយ.!

 

kunnhoem_aunpoanmonyroath320
ខេត្តប៉ៃលិន៖ថ្មីៗនេះចាប់តាំងពីលោកទីប៊ុនឡង់ប្រធានការិយាល័យ គយនិងរដ្ឋាករច្រកទ្វាអន្តរជាតិព្រំខេត្តប៉ៃលិនមកកាន់តំណែងជាមេ គយប្រចាំច្រកនេះគេសង្កេតឃើញថាមានភាពមិនប្រក្រតីចំពោះការ ប្រមូលពន្ធជូនរដ្ឋដោយដាក់ការសង្ស័យទៅលើការប្រព្រឹត្តអំពើពុករលួយ។តាមប្រភពសេចក្តីរាយការណ៍បានឲ្យដឹងថាលោកទីប៊ុនឡង់មេគយ ប្រចាំច្រកព្រំបានបើកដៃឲ្យមន្ត្រីក្រោមឱវាទចាំតែយកលុយពីឈ្មួញ រកស៊ីដឹកទំនិញគ្រប់ប្រភេទចេញចូលតាមច្រកព្រំមិនឲ្យរួចខ្លួនបាន ឡើយនិងដោយគ្មានការត្រួតពិនិត្យនោះទេ។សូម្បីតែផលិតផលកសិផលផ្លែឈើដូចជាស្វាយក្នុងមួយរទេះត្រូវ បង់លុយឲ្យគយចាប់ពី៥០០០ រៀលឡើងទៅ។ចំណែករ៉ឺម៉កបង់ពី១០០០០ទៅ១៥០០០រៀលហើយរថយន្តនីសាន់ សាំយ៉ុងនិងរថយន្តកូរ៉េត្រូវបង់លុយពី២០០០០ទៅ៣០០០០រៀល ទើបឲ្យឆ្លងកាត់ចូលទៅលក់នៅប្រទេសថៃបានដែលក្នុងមួយថ្ងៃៗ មានសកម្មភាពដឹកជញ្ជូនទំនិញយ៉ាងគគ្រឹកគគ្រេងធ្វើឲ្យលោកទី ប៊ុនឡង់ល្បីល្បាញក្នុងការប្រមូលលុយបានយ៉ាងក្រាស់ក្រែលជា រៀងរាល់ថ្ងៃរាល់ខែនិងមានលុយសល់រាប់លានដុល្លារក្នងមួយឆ្នាំៗ ព្រោះនៅច្រកព្រំនេះ។ប្រភពបានឲ្យដឹងថាលោកទីប៊ុនឡង់មេគយប្រចាំច្រកព្រំកំពុងបែក ធ្លាយរឿងអាស្រូវក្នុងការប្រព្រឹត្តអំពើពុករលួយនៅច្រកទ្វាអន្តរជាតិ ព្រំដែលបានបញ្ជាឲ្យកូនចៅចាំយកលុយពីឈ្មួញរកស៊ីដឹកទំនិញ សព្វសារពើដែលនាំចេញនាំចូលឆ្លងកាត់តាមច្រកព្រំគឺមានករណី គយយកលុយតាមអំពើចិត្តដោយមិនបានត្រួតពិនិត្យទៅលើប្រភេទ ទំនិញទាំងនោះទេដែលទំនងមានការឃុបឃិតគ្នាជាមួយឈ្មួញរក ស៊ីទាំងអស់ឲ្យបង់លុយឲ្យតែប៉ុណ្ណោះទោះបីជាទំនិញគេចពន្ធទំនិញ បង់ពន្ធមិនគ្រប់ទំនិញបង្កប់និងទំនិញខុសច្បាប់ក៏ដោយក៏លោកទី ប៊ុនឡង់បើកដៃឲ្យដឹកជញ្ជូនយ៉ាងរលូនដោយចាំតែសម្របសំរួលបង់ លុយទៅតាមភាពជាក់ស្តែងទៅលើមុខទំនិញទាំងនោះដែលមាន តុល្យភាពនិងតម្លៃដាច់ខាតណាមួយជាការស្រេចទើបអាចបន្តរកស៊ី បានជាមួយគ្នាទៀតដើម្បីរក្សាបានផលប្រយោជន៍លោកទីប៊ុនឡង់ មានឥទ្ធិពលខ្លាំងជាងមេគយមុនៗទើបបានជាហ៊ានបើកដៃឲ្យឈ្មួញ រកស៊ីដោយសុខស្រួលនិងឲ្យកូនចៅរបស់ខ្លួនចាំតែយកលុយយ៉ាង រលូនបំផុតប្រភពបានឲ្យដឹងទៀតថាលោកទីប៊ុនឡង់កំពុងប្រាសចាក វិជ្ជាជីវៈនៅក្នុងស្ថាប័នគយដោយខុសជំនាញ។តាមរបៀបការងារដែលបង្កើតឲ្យមានការិយាអធិបតេយ្យយកលុយ ស្រេចតែអំពើចិត្តដោយគ្មានការត្រួតពិនិត្យទៅលើប្រភេទទំនិញនិង លិខិតស្នា មត្រឹមត្រូវនោះឡើយ។ជាពិសេសការប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុកតែម្តងដែលធ្វើ ឲ្យរដ្ឋាភិបាលខាតបង់នូវប្រាក់ចំណូលពន្ធចូលរដ្ឋយ៉ាងច្រើនសន្ធឹក សន្ធាប់ត្រូវបានហូរចូលហោប៉ៅឯកជនលោកទីប៊ុនឡង់តាមរយៈការ ប្រព្រឹត្តអំពើពុករលួយដោយមិនញញើតកោតខ្លាចនឹងច្បាប់ដែលត្រូវ ផ្តន្ទាទោសកំហុសរបស់ខ្លួននោះឡើយហើយទង្វើបែបនេះវាកាន់តែជះ ឥទ្ធិពលអាក្រក់ទៅដល់មន្ត្រីគយឯទៀតដែលខិតខំបំពេញកាតព្វកិច្ច បានល្អក្នុងការប្រមូលប្រាក់ចំណូលពន្ធចូលរដ្ឋគ្រប់តាមផែនការនិង លើសផែនការ។ចំណែកឯលោកទីប៊ុនឡង់មេគយច្រកព្រំបែរជានាំគ្នាកិបកេងថវិកា ជាតិធ្វើឲ្យប្រាក់ចំណូលចូលរដ្ឋនៅក្នុងកំរិតទាបបំផុតរីឯប្រាក់ចំណូល ពុករលួយខ្ពស់ហួសពីការស្មានគ្រាន់តែប្រាក់ដំកល់ជ្រែយកតំណែងធ្វើ ជាប្រធានគយច្រកព្រំនេះចំណាយអស់រាប់ម៉ឺនដុល្លារឯណោះដែលជា ហេតុធ្វើឲ្យលោកទីប៊ុនឡង់ខំប្រឹងស្រង់ដើមយ៉ាងពេញបន្ទុកបែបនេះ ពាក់ព័ន្ធនឹងករណីលោកទីប៊ុនឡង់មេគយប្រចាំច្រកព្រំខេត្តប៉ៃលិន ប្រព្រឹត្តអំពើពុករលួយល្មមដល់ពេលលោកគុណញឹមប្រតិភូរាជរដ្ឋាភិ បាលទទួលបន្ទុកជាអគ្គនាយកគយនិងរដ្ឋាករកម្ពុជានិងលោកទេស រដ្ឋមន្ត្រីឱមយិនទៀងប្រធានអង្គភាពប្រឆាំងអំពើពុករលួយគួរបើកការ ស៊ីបអង្កេតចំពោះការប្រព្រឹត្តចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុង​មួយខែ ៗ​។ ប្រភពពីមន្ត្រី​គយ ​ក្នុង​ខេត្ត​ប៉ៃលិន បាន​ឲ្យ​ដឹងថា ឈ្មួញធំៗដែលនាំចូលទំនិញតាមច្រកទ្វារអន្តរជាតិព្រំបង់ពន្ធត្រឹមតែ​២០ទៅ៣០ភាគរយប៉ុណ្ណោះក្រៅពីនេះត្រូវបងចូលក្នុងហោប៉ៅលោក ទីប៊ុនឡង់ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រំនិងលោកសំ សុវណ្ណារិទ្ធ ប្រធាន​សាខាគយ​ខេត្ត​ប៉ៃលិន​។ មានប្រភពសេចក្ដីរាយការណ៍ខ្លះៗបានឲ្យដឹងពីរឿងលោកទីប៊ុនឡង់ ព្រមទាំងបក្ខពួកឃុបឃិតជាមួយឈ្មួញខិលខូចក្នុងការបន្លំប្រភេទទំ និញ​ដើម្បី​ជា​ថ្នូរ ​នឹង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ទៀតផង​។ ដូច្នេះលោកអូនព័ន្ធមុនីរ័ត្នដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គួរពិនិត្យឡើងវិញជាបន្ទាន់ព្រោះលោកគុណញឹមអគ្គនាយកគយមិន ហ៊ានប៉ះពាល់លោកទីប៊ុនឡង់មេគយច្រកទ្វារអន្តរជាតិព្រំដែលកំពុងតែ​ប្រព្រឹត្ត​អំពើពុករលួយ​ជិះសេះលែងដៃ។អំពើពុករលួយរបស់លោកទីប៊ុនឡង់ឲ្យបានទាន់ពេវេលាកុំឲ្យចាំដល់មាន ប្រតិកម្មខ្លាំងៗពីសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាទើបស្រវេស្រវាស្លន់ស្លោដេញប្រផាប់ចាប់ប្រភីង តាមក្រោយឲ្យជនល្មើសបានរួចខ្លួនពីសំណាញ់ច្បាប់ខណៈដែលរាជរដ្ឋាភិ បាលកំពុងចាត់វិធានការក្តៅក្នុងការកំចាត់លុបបំបាត់ចោលភាពអសកម្ម និងអំពើពុករលួយនៅក្នុងសង្គមកម្ពុជានាពេលដ៏ខ្លីខាងមុខនេះ។ពាក់ព័ន្ធនូវការរិះគន់ខាងលើគេហទំព័រ(www.ckrnews.com)យើងមិនអាចសុំការពន្យល់បកស្រាយពីលោកសំសុវណ្ណរិទ្ធប្រធានសាខា ខេត្តនិងលោកទីប៊ុនឡង់ប្រធានការិយាល័យគយនិងរដ្ឋាករច្រកទ្វារអន្តរ ជាតិព្រំខេត្តប៉ៃលិននិងបក្ខពួកបាននោះទេ៕

20160627ck1

Untitled-1-1

Filed in: សង្គម

Recent Posts

Bookmark and Promote!