ព័ត៌មានថ្មី
@ @ លោកឧត្ដមសេនីយ៍ទោ សុខ សំណាង ស្នងការ ខេត្តតាកែវលើកទឹកដល់បេក្ខ ជនចូលទ្បងបម្រើការងារជាមន្ត្រីនគរបាល ត្រូវខិតខំប្រឹងឲ្យអស់ពីសមត្ថភាពដើម្បី ឈានទៅរកភាពជោគជ័យ.! @ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃប្រទេសកម្ពុជាបាន​បញ្ជាក់​ជំហរ​ចុង ​ក្រោយ​ដោយ​មិន​ខ្វល់​​ផ្តាច់​ប្រព័ន្ធ​អនុ​គ្រោះ​ ពន្ធ EBA​ .! @ សម្ដេចតេជោ ហ៊ុន សែនអញ្ជើញដ៍ខ្ពង់ខ្ពស់ ក្នុងពិធីបើកមហាសន្និបាតសហព័ន្ធអតីត យុទ្ធជនអាស៊ានលើ​កទី១៩ ប្រារព្ធធ្វើនៅ វិមានសន្តិភាព.! @ សង្វៀន ជល់មាន់ បៀ អា ប៉ោង ក្រោយ សួនកាណាឌីយ៉ា ឥឡូវចល័តមកសេះសវិញ ក្នុងសង្កាត់ស្ទឹងមាន​ជ័យ៣​ ដដែលខណ្ឌមាន​ ជ័យមិន​​ទាន់បង្ក្រាប​ទេ​​?សមត្ថកិច្ចសម្ងំ​​ ទទួលផ​ល​ប្រ​យោជ​ន៍​.! @ សារលិខិតប្រមុខរាជរដ្ឋាភិបាលកម្ពុជា អបអរសាទរពិធីបុណ្យសមុទ្រលើកទី៨ ក្រោមប្រធានបទ"ទីក្រុងស្អាត-ឆ្នេរល្អ- ទេសចរណ៍រុងរឿង" @ នាព្រឹកថ្ងៃចន្ទ័សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជូបពិភាក្សាការងារជាមួយឯក អគ្គរដ្ឋទូតអូស្រ្តាលីដែលត្រូវបញ្ចប់បេសក កម្មកាទូតកម្ពុជា នៅ វិមានសន្តិភាព.! @ ឈ្មួញធំៗប្រើឧបករណ៍នេសាទល្មើស ច្បាប់ចំនួន២ស្រុក ស្រុកស្ទោងនិងស្រុក កំពង់ស្វាយពេញបន្ទុកមានការបើកដៃ ពីមន្រ្តីរដ្ឋបាលជលផលសមត្ថកិច្ចនិងជំនាញ ពាក់ព័ន្ធក្នុងកំពង់ធំ.! @ សង្វៀន ជល់មាន់ បៀអាប៉ោង ដុះស្លែ នៅភូមិភ្នាតសង្កាត់ស្ទឹងមានជ័យទី២ខណ្ឌ មានជ័យមិនទាន់បង្រ្កាប?សមត្ថកិច្ចរក្សា ភាពស្ងៀមស្ងាត់សម្ងំទទួលផលប្រយោជន៍.!
Comments Off on ស្រុក​វាល​វែងនៅ​ក្នុងតំបន់ដែន​ជម្រក ស​ត្វព្រៃភ្នំ​សំកុសនិង​តំបន់អភិរ​ក្សជួរ ភ្នំក្រ​វា​ញជិតរលាយហើយក្រោមស្នា ដៃឧកញ៉ា តាំងអ៊ាងចំណាយលុយរាប់ លានដុល្លារបង្កើនពលរដ្ឋចូលកាប់ ឈើលក់ឲ្យខ្លួន.!

ស្រុក​វាល​វែងនៅ​ក្នុងតំបន់ដែន​ជម្រក ស​ត្វព្រៃភ្នំ​សំកុសនិង​តំបន់អភិរ​ក្សជួរ ភ្នំក្រ​វា​ញជិតរលាយហើយក្រោមស្នា ដៃឧកញ៉ា តាំងអ៊ាងចំណាយលុយរាប់ លានដុល្លារបង្កើនពលរដ្ឋចូលកាប់ ឈើលក់ឲ្យខ្លួន.!

 

FB_IMG_1536651232228
ខេត្តពោធិសាត់៖ប្រភពពីមន្ត្រីអាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋក្នុង ស្រុកវាលវែងខេត្តពោធិសាត់បានឲ្យដឹងថាបច្ចុប្បន្នឧកញ៉ាតាំងអ៊ាង បានចំណាយលុយរាប់សែនដុល្លារដើម្បីប្រមូលទិញឈើនិងដឹកជញ្ជូន​ឈើចេញពីស្រុកវាលវែងខេត្តពោធិសាត់យ៉ាងពេញបន្ទុកដោយគ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​ប៉ះពាល់​ឡើយ​ ។ ប្រភពបានឲ្យដឹងទៀតថាការដែលមេឈ្មួញតាំងអ៊ាងអាចធ្វើអ្វីៗតាម​អំពើចិត្តគឺដោយសារមានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីបរិស្ថាន មន្ត្រីរដ្ឋបាលព្រៃឈើនិងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនស្ថាប័នដែលគិតតែ​ពី​រឿង​ប្រមូល​លុយ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​យ៉ាង​សុខ​ស្រួល​។ ចំណែកលោកឡាយវិសិដ្ឋប្រធានមន្ទីរកសិកម្មខេត្តពោធិសាត់ក៏ដូចជា​លោកប៉ាន់មរកតប្រធានមន្ទីរបរិស្ថានខេត្តពោធិសាត់និងលោកម៉ៅធនិន្ទ អភិបាលខេត្តពោធិសាត់នាំគ្នាសម្ងំស្ងៀមក្នុងខណៈដែលមេឈ្មួញតាំង អ៊ាងបំផ្លាញព្រៃឈើក្នុងស្រុកវាលវែងនិងស្រុកភ្នំក្រវាញយ៉ាងរាលដាល។ប្រភពដែលស្និទ្ធនឹងមេឈ្មួញតាំងអ៊ាងបានឲ្យដឹងថាបច្ចុប្បន្នឈ្មួញរូបនេះ​បានចំណាយលុយរាប់សែនដុល្លារឲ្យបក្ខពួករបស់ខ្លួនប្រមូលទិញឈើ​នៅក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំសំកុសនិងតំបន់អភិរក្សជួរភ្នំក្រវាញ​ភាគ​កណ្ដាល យ៉ាង​ពេញបន្ទុក​។ ឈើដែលមេឈ្មួញតាំងអ៊ាងនិងបក្ខពួកកំពុងប្រមូលទិញភាគច្រើនជា​ឈើប្រភេទធ្នង់គ្រញូងបេងនាងនួននិងឈើរាជកុលជាដើមគឺសុទ្ធតែជា​ឈើ​មានតម្លៃ​ខ្ពស់​ក្នុង​ទីផ្សារ​ស្រុក​យួន​។ ប្រភពបានឲ្យដឹងទៀតថាមេឈ្មួញតាំងអ៊ាងបានប្រើប្រាស់អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​អឹមឌីអេស(MDS)របស់មេឈ្មួញទ្រីភាពដែលហួស សុពលភាពជាយូរមកហើយនោះដើម្បីដឹកជញ្ជូនឈើចេញពីស្រុកវាល វែងនិងស្រុកភ្នំក្រវាញតាមអំពើចិត្តរបស់ខ្លួនដោយគ្មានញញើតអ្វីឡើយ។មន្ត្រីនៅក្នុងមន្ទីរកសិកម្មខេត្តពោធិសាត់បានឲ្យដឹងថាប្រសិនបើគ្មាន​ការឃុបឃិតបើកដៃពីសំណាក់លោកឡាយវិសិដ្ឋប្រធានមន្ទីរកសិកម្ម​ខេត្តពោធិសាត់និងពីសំណាក់មេរដ្ឋបាលព្រៃឈើខេត្តពោធិសាត់ទេ នោះគឺមេឈ្មួញតាំងអ៊ាងមិនអាចបន្តប្រមូលទិញឈើដឹកចេញពីស្រុក​វាលវែងនិងស្រុកភ្នំក្រវាញយ៉ាងគគ្រឹកគគ្រេងដូចសព្វថ្ងៃនេះទេ។ ទាល់តែមានការឃុបឃិតជាប្រព័ន្ធពីសំណាក់មន្ត្រីជំនាញនិងសមត្ថកិច្ច​ពាក់ព័ន្ធជាច្រើនស្ថាប័នទើបមេឈ្មួញតាំងអ៊ាងអាចបន្តប្រមូលទិញឈើ​និងដឹកជញ្ជូនឈើចេញពីស្រុកវាលវែងនិងស្រុកភ្នំក្រវាញទៅដល់គោល ដៅ​យ៉ាង​សុខ​ស្រួល​។ ប្រការនេះកំពុងធ្វើឲ្យព្រៃឈើនៅសេសសល់ក្នុងតំបន់អភិរក្សនៃស្រុកវាល វែងនិងស្រុកភ្នំក្រវាញកំពុងប្រឈមនឹងសេចក្ដីវិនាសចៀសមិនផុតឡើយ។ ចំណែកលោកសាយសំអាល់រដ្ឋមន្ត្រីក្រសួងបរិស្ថានកំពុងរក្សាភាពស្ងៀម ស្ងាត់ទុកឲ្យមេឈ្មួញតាំងអ៊ាងបំផ្លាញព្រៃឈើក្នុងខេត្តពោធិសាត់យ៉ាង មហន្តរាយ​។
គួររំលឹកថារដ្ឋមន្ត្រីក្រសួងបរិស្ថានលោកសាយសំអាល់បានស្នើទៅអភិ បាលខេត្តចំនួន២១ឲ្យអនុវត្តវិធានការច្បាប់ដើម្បីទប់ស្កាត់និងបង្ក្រាប បទល្មើសធនធានធម្មជាតិនៅក្នុងតំបន់អភិរក្ស។ក្នុងលិខិតចុះថ្ងៃទី០៩ខែធ្នូដែលត្រូវបានផ្ញើជូនទៅអភិបាលខេត្តចំនួន ២១នៅទូទាំងប្រទេសកម្ពុជាលោកសាយសំអាល់បានលើកឡើងថា ក្រសួងបានពិនិត្យឃើញថាករណីបទល្មើសធនធានធម្មជាតិក្នុងតំបន់ ការពារធម្មជាតិតែងតែកើតមានឡើងច្រើនជាងធម្មតានៅរដូវប្រាំងរៀងរាល់ឆ្នាំ។ រដ្ឋមន្ត្រីបរិស្ថានរូបនេះបានបន្តថាដើម្បីបង្កើនប្រសិទ្ធភាពនៃការការពារ និងអភិរក្សធនធានធម្មជាតិលោកស្នើទៅអភិបាលខេត្តឲ្យពិនិត្យតាម ដាននិងចាត់វិធានការបង្ការទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្ម ជាតិដែលកើតនៅក្នុងតំបន់អភិរក្ស។ គួរបញ្ជាក់ថាសំណើរបស់លោកសាយសំអាល់បានកើតឡើង២ថ្ងៃក្រោយ ពីសម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែនបានសម្រេចបង្កើតគណៈកម្មាធិការជា តិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិក្រោមការដឹកនាំ បញ្ជាពីលោកសៅសុខាមេបញ្ជាការកងរាជអាវុធហត្ថលេខផ្ទៃប្រទេស។លោកសៅសុខាដែលជាអគ្គមេបញ្ជាការរងកងទ័ពផងនោះក៏ត្រូវបាន សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែនចាត់តាំងឲ្យដឹកនាំការបង្ក្រាបបទល្មើស ព្រៃឈើនៅទូទាំងប្រទេសផងដែរកាលពីប៉ុន្មានខែកន្លងមកនេះ។ ជាងនេះទៅទៀតនោះកាលពីថ្ងៃទី២៥ខែមករាឆ្នាំ២០១៩នាយឧត្តម សេនីយ៍សៅសុខាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសហើយក៏ មានឋានៈជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទដែរនោះ បានចេញផែនការថ្មីមួយស្តីពីការទប់ស្កាត់និងការបង្ក្រាបបទល្មើស​ធន​ធាន​ធម្មជាតិ​នៅ​ទូទាំងប្រទេស​កម្ពុជា​។​លោកសៅសុខាបញ្ជាក់ក្នុងផែនការថាគោលបំណងនៃការដាក់ចេញ​នូវផែនការនេះគឺដើម្បីទប់ស្កាត់និងបង្ក្រាបឲ្យមានប្រសិទ្ធភាពលើបទ ល្មើសធនធានធម្មជាតិដូចជាការកាប់បំផ្លាញការដឹកជញ្ជូននិងការនាំ ចេញព្រៃឈើ,ការបាញ់និងការនាំចេញសត្វព្រៃការរុកទន្ទ្រាននិងការ កាន់កាប់​ដី​រដ្ឋ​,និង​ការរុករក​រ៉ែ​ដោយ​ខុសច្បាប់​។​ផែនការនេះក៏បានកំណត់ផងដែរពីវិធានការស្រាវជ្រាវស្វែងរកនិងតាម​ចាប់​ជនល្មើសនិង​អ្នកពាក់ព័ន្ធ​ក្នុង​បទល្មើស​ធនធានធម្មជាតិ​។ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសប្រាប់ទៅមន្ត្រីក្រោមឱវាទ​យ៉ាងដូច្នេះថា៖«អង្គភាពដែលពាក់ព័ន្ធទាំងអស់ត្រូវប្រមូលផ្តុំកម្លាំង មធ្យោបាយគ្រឿងបំពាក់និងចាត់គ្រប់វិធានការដើម្បីចូលរួមអនុវត្ត​ផែនការ​នេះឲ្យ​សម្រេចបាន​ជោគជ័យ​»​។​សមាសភាពដឹកនាំបញ្ជាដែលកំណត់ក្នុងផែនការនេះមាន៣ទិសគឺ​ទិសទី១មានត្បូងឃ្មុំក្រចេះស្ទឹងត្រែងមណ្ឌលគិរីនិងរតនគិរីដោយមាន​ឧត្តមសេនីយ៍ឯកម៉នសាម៉ុនមេបញ្ជាការរងនៃកងរាជអាវុធហត្ថលើ​ផ្ទៃប្រទេសជាប្រធាន,ទិសទី២មានកំពង់ធំព្រះវិហារសៀមរាបនិងឧ​ត្តរមានជ័យដោយមានឧត្តមសេនីយ៍ឯកអនសាខុនមេបញ្ជាការរង​នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេសជាប្រធាន,និងទិសទី៣មានពោធិ៍ សាត់កំពង់ឆ្នាំងកំពង់ស្ពឺនិងកោះកុងដោយមានឧត្តមសេនីយ៍ឯកហុង វិណុលមេបញ្ជាការរងនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេសជាប្រធាន។កម្លាំងសរុបក្នុងទិសទាំង៣មាន៦៩០នាក់ដែលត្រូវបានបង្កើតឡើង​តាមផែនការនេះដើម្បីត្រៀមចេញបង្ក្រាបនិងទប់ស្កាត់បទល្មើសផ្សេងៗ​ពាក់ព័ន្ធ​នឹង​ការបំផ្លាញ​ធនធានធម្មជាតិ​។ សូមបញ្ជាក់ថាកាលពីអំឡុងខែធ្នូឆ្នាំ២០១៦ប្រមុខរដ្ឋាភិបាលបានបង្កើត​ក្រុមការងារមួយហៅថា«គណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទ ល្មើសធនធានធម្មជាតិ»ដោយតែងតាំងលោកសៅសុខាជាប្រធាន។
សូមជម្រាបផងដែរថាសម្ដេចហ៊ុនសែនបានបញ្ជាក់ថាអាណត្តិនេះជាអា ណត្តិមួយដែលរាជរដ្ឋាភិបាលកម្ពុជាកំណែទម្រង់ស៊ីជម្រៅបំផុតដើម្បីប ម្រើសេច ក្ដីត្រូវការរបស់ពលរដ្ឋដែ លជាម្ចាស់ឆ្នោត។បើតាមការចុះផ្សាយលើទំព័រហ្វេសបុករបស់សម្ដេចហ៊ុនសែននៅថ្ងៃទី០១ ខែមីនាការបង្ហាញនូវជំហរអនុត្តន៍តាមអភិក្រមទី៥ម្ដងទៀតនេះគឺធ្វើឡើង ក្រោយពេលដែលមានការដកដំណែងមន្ត្រីអាជ្ញាធរមួយចំនួន។សម្ដេចបញ្ជាក់ថាមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធនឹងទទួលការដកតំ ណែងឬផ្ដន្ទាទោសតាមច្បាប់ចំពោះអ្នកណាដែលរំខានដល់ពលរដ្ឋ។
នាយករដ្ឋមន្ត្រីកម្ពុជាថាខ្លួនបានដើរមកដល់ដំណាក់កាលនៃការអនុវត្តន៍ អភិក្រមទី៥ ហើយដំណាក់កាលនេះជាការវះកាត់។សម្ដេចថាសម្ដេចចង់ឱ្យមានការអភិវឌ្ឍទៅមុខឱ្យលឿនជាទីបំផុតដោយ គ្មានការរំខានពីមន្ត្រីដែលស៊ីប្រាក់ខែរដ្ឋបានមកពីការបង់ពន្ធពីពលរដ្ឋឡើយ។ អភិក្រមទាំង ៥ មានដូចជា ១-ឆ្លុះក ញ្ចក់,២-ងូតទឹក ៣ ដុស ក្អែល, ៤-ព្យាបាល និង ៥-វះកាត់ ។នៅថ្ងៃទី១មីនាឆ្នាំ២០១៩ នេះនាយករដ្ឋមន្ត្រីកម្ពុជាបានចេញអនុក្រិត្យស្ដីពីការបញ្ចប់មុខតំណែង មន្ត្រីរាជការចំនួនពីររូបផងដែរ។ទោះយ៉ាងអ្នកទាំងពីរនាក់នោះគឺអភិបាលរងនៃគណៈអភិបាលខេត្តព្រះ សីហនុលោកស្រ៊ុនស្រ៊ន់ឋានន្តរស័ក្ដិមន្ត្រីថ្នាក់លេខ៣និងលោកឆៃប៊ុន វណ្ណៈ ឋានន្តរស័ក្ដិមន្ត្រីថ្នាក់លេខ៥ ។នៅក្នុងឱកាសពិធីអបអរសាទរថ្ងៃជ័យជម្នះ៧មករាលើកទី៣៨(៧មករា ១៩៧៩-៧មករា២០១៧)សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជាបានថ្លែងបញ្ជាក់ថា៖«គណបក្សប្រជាជន កម្ពុជាជំរុញការអនុវត្តនូវយុទ្ធនាការដើម្បីប្រយុទ្ធនិងបង្រ្កាបចោរកម្ម,ឃាត កម្ម,ការប្លន់ប្រដាប់អាវុធ,គ្រឿងញៀន ការកាប់ឈើ ខុសច្បាប់ ការទន្រ្ទាន យកដីធ្លីខុសច្បាប់,បទល្មើសនេសាទខុសច្បាប់,អាជីវកម្មរ៉ែខុសច្បាប់,អាជីវកម្មខ្សាច់ខុសច្បាប់និងការដាក់កុងត្រូលយក លុយខុសច្បាប់ជនណាដែលប្រព្រឹត្តខុសបទល្មើសត្រូវតែទទួលទោសតាមច្បាប់»៕

IMG-20190209-WA0005

taingeang1

34841695_619577408375508_7436568034292006912_n

IMG-20180504-WA0142

IMG-20180504-WA0144

IMG-20180504-WA0137

Filed in: សង្គម

Recent Posts

Bookmark and Promote!