ព័ត៌មានថ្មី
សង្វៀន ជល់មាន់ បៀ អាប៉ោង ខុសច្បាប់ស្ថិតនៅ ក្នុងភូមិស្វាយសាក់ ឃុំពោធិ៍ទី ស្រុកសុីធរកណ្ដាល ខេត្តព្រៃវែងបើកលេងក្នុងផ្ទះវីឡាគគ្រឹកគគ្រេង មិនខ្លាចឆ្លងជំងឺកូវីដ១៩ ខណៈសមត្ថកិច្ចនិងអាជ្ញាធរ មូលដ្ឋានសម្ងំទទួលប្រយោជន៍.! @ ប្រមុខរាជរដ្ឋាភិបាល ប្រកាសផ្អាកការប្រារព្វពិធី បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរដើម្បីទប់ស្កាត់ការរីក រាលដាលជម្ងឺខូវីដCOVID១៩.! @ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសម្រេចការបង្កើត ក្រុមការងារកិច្ចគ្រប់គ្រងការផ្គត់ផ្គង់និងថ្លៃទំនិញ យុទ្ធសាស្ត្រក្នុអំឡុងពេលប្រយុទ្ធខូវីដ១៩.! @ រាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់ថាគ្មានការបិទផ្សារ ធំៗនិងទីក្រុងនៅក្នុងរាជធា​នីភ្នំពេញដូចជន​អគតិ មួយចំនួនលើក​​ឡើងនោះទេ.! @ មហាជនបានសំណូមពរអោយសមត្ថកិច្ចចាត់វិធាន ការតាមផ្លូវច្បាប់ចំពោះលោកនីណាក់ម្ចាស់Face bookឈ្មោះ“IMan-KH”អោយដូចការអនុវត្តច្បាប់ ទៅលើចំប៉ីខ្មៅដើម្បីតម្លាភាពនៃយុត្តិធម៌សង្គម.! @ ឯកឧត្តម ខៀវ កាញារីទ្ធ ជំរុញមន្រ្តីគ្រប់ជំនាញ ត្រូវពិនិត្យតាមដានឱ្យបាននូវក្រុមដែលតែងតែ ផ្សព្វផ្សាយព័ត៌មា​នមិនពិតដើ​ម្បីមានវិធា​នការ អនុវត្តន៍​តាមផ្លូវ​ច្បាប់.! @ លោក គង់ សឺឌី មេស្នាក់ការគយច្រកមុឺនជ័យ និងបក្ខពួកគៀបសង្កត់អាជីវករតាមរបៀបពុក រលួយ.!ក្រោមការគ្រប់គ្រង លោក កាំង លាង ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង.! @ សម្តេចតេជោ ហ៊ុន សែន អ​ញ្ជើញជាអធិបតីភាព ដ៍ខ្ពង់ខ្ពស់ពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៩ លើកទិសដៅការងារឆ្នាំ២០២០របស់ក្រសួងសុខាភិ​បាល.! @ សង្វៀន ជល់មាន់ បៀ អាប៉ោង យូគី ខុសច្បាប់ កំពុងបើកលេងបង្អួតថ្នាក់ជាតិខណៈថ្នាក់ក្រោម ជាតិសម្ងំទទួលប្រយោជន៍.! @ សម្តេចតេជោ ហ៊ុន សែន អញ្ជើញផ្តល់កិត្តិយស ប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រ ជូននិស្សិត សាលាភូមិន្ទរដ្ឋបាលជិត ៦០០នាក់.!
Comments Off on លោក ម៉ៅ ធនិន្ទ ចៅហ្វាយខេត្តពោធិ៍ សាត់និងលោក ហុង វីណុល បើកភ្លើង ខៀវឲ្យ ឧកញ៉ា តាំង អ៊ាង និងបក្ខពួក កាប់បំផ្លាញព្រៃឈើដែនអភិរក្សភ្នំសំកុ សខេត្តពោធិ៍សាត់ជិតរលាយហើយ.!

លោក ម៉ៅ ធនិន្ទ ចៅហ្វាយខេត្តពោធិ៍ សាត់និងលោក ហុង វីណុល បើកភ្លើង ខៀវឲ្យ ឧកញ៉ា តាំង អ៊ាង និងបក្ខពួក កាប់បំផ្លាញព្រៃឈើដែនអភិរក្សភ្នំសំកុ សខេត្តពោធិ៍សាត់ជិតរលាយហើយ.!

 

FB_IMG_1536651232228
ខេត្តពោធិ៍សាត់:ថ្មីៗនេះលោកម៉ៅធនិន្ទចៅហ្វាយខេត្តពោធិ៍សាត់និង លោកហុងវីណុលបើកដៃឲ្យលោកឧកញ៉ាតាំងអ៊ាងមេឧក្រិដ្ឋជនព្រៃ ឈើកាប់បំផ្លាញព្រៃអភិរក្សភ្នំសំកុសនិងព្រៃអភិរក្សជួរភ្នំក្រវាញយ៉ាង គគ្រឹកគគ្រេងដែលលោកឧកញ៉ារូបនេះបានបើកដៃឲ្យមេការរបស់ខ្លួន ប្រើមនុស្សរាប់រយនាក់ចូលទៅកាប់បំផ្លាញយ៉ាងវិនាសកម្មដោយជ្រក ក្រោមស្លាកក្រុមហ៊ុន MDSរបស់ឧកញ៉ាទ្រីភាពនិង បាន ឃុប ឃិតប្រព្រឹត្តជាមន្រ្តីដែលពុករលួយមួយចំនួននិងសមត្ថកិច្ចស្ថាប័នពាក់ ព័ន្ធមួយចំនួនដែលពុករលួយទៀតផង។
សកម្មភាពកាប់បំផ្លាញព្រៃអភិរក្សពីសំណាក់លោកឧកញ៉ាតាំងអ៊ាងនិង បក្ខពួកយកឈ្មោះខ្មោចក្រុមហ៊ុនMDS យ៉ាងអនាធិប តេយ្យ បែបនេះត្រូវបានគេមើលឃើញថាលោកឧកញ៉ាតាំងអ៊ាងទំនងចង់សំ ពងក្បាលនាយករដ្ឋមន្ត្រីខ្មែរដូចអ្វីដែលលោកធ្លាប់លើកឡើងនៅក្រៅ ប្រទេសកាលពីពេលកន្លងមក។
ប្រភពមន្ត្រីនគរបាលតូចតាតបានបង្ហើបឲ្យដឹងថាសកម្មភាពកាប់ឈើ នៅក្នងតំបន់អភិរក្សដូចរៀបរាប់ខាងលើមានទ្រង់ទ្រាយធំជាងឆ្នាំមុនៗ ទៅទៀតក្នុងរយៈពេលជាងប៉ុន្មានខែមកនេះដោយឃើញមានអ្នកអាឈើ រាប់រយនាក់និងគ្រឿងចក្ររថយន្តបាកុងរថយន្តច្នៃជិត១០០គ្រឿងហើយ ឧកញ៉ាតាំងអ៊ាងបានប្រើមេការបស់ខ្លួនចំនួនពីរនាក់ឈរចាំប្រមូលទិញ ឈើនៅដេប៉ូធំៗចំនួនពីរទីតាំងខុសគ្នា ក្នុងក្រុមហ៊ុនMDS។
មានសេចក្តីរាយការណ៍បន្តថាមេការធំមា្នក់ឈ្មោះលីមជាកូនប្រុសបង្កើត ឧកញ៉ាលាងចាន់មុនីដែលល្បីឈ្មោះខាងកាប់បំផ្លាញព្រៃឈើនិងជាមនុស្ស ជំនិតរបស់ឧកញ៉ាទ្រីភាពបានយកទីតាំងកែច្នៃឈើយ៉ាងធំទល់មុខក្រុម ហ៊ុនMDSដំណាក់សុក្រំ ស្ថិតក្នុងឃុំសំរោង ស្រុកក្រវាញ ។ឯមេការធំម្នាក់ទៀតឈ្មោះង៉ូវទីត្រូវជាប្អូនប្រុសរបស់ឧកញ៉ាតាំអ៊ាងបាន បើកដេប៉ូយ៉ាងធំសម្បើមចាំទិញឈើខុសច្បាប់ក្នុងបរិវណក្រុមហ៊ុនMDS ស្ថិតនៅឃុំអន្លង់រាបស្រុកវាលវែងសម្រាប់ប្រមូលទិញឈើខុសច្បាប់និង ស្ទួចដាក់រថយន្តវេអង ដឹកចេញទៅកាន់ក្រុងភ្នំពេញ ។
ប្រភពខាងលើបន្ថែមថាមេការធំៗទាំងពីរនាក់ខាងលើចែកតំបន់គ្នាដើម្បី ប្រមូលទិញឈើខុសច្បាប់ដោយលោកលីមមានសិទ្ធិចាំទិញឈើខុស ច្បាប់ដែលគេកាប់ចេញពីតំបន់អភិរក្សជួរភ្នំក្រវាញចាប់ពីតំបន់ខ្សាច់ពូក ច្រកដា ច្រកអំពិល ច្រករវៀង និងច្រកអូរលាក់មាស។ រីឯលោកង៉ូវទីទទួលទិញឈើដែលគេកាប់ពីតំបន់អភិរក្សភ្នំសំកុសចាប់ ពីច្រកអូរលាក់មាសច្រកពងពង់ច្រកចិនយំច្រកស្ទឹងតាតាំងច្រកក្រពើពីរ ច្រកភ្នំទំព័រ និងតំបន់ភ្នំ ១៥០០។ ឈើគ្រប់ប្រភេទត្រូវបានគេប្រមូលទិញដូចជាប្រភេទឈើប្រណីតប្រភេទ ឈើរាជថ្កុលធ្នង់នាងនួននិងឈើអាប្រភេទលេខ២សម្រាប់ប្រើប្រាស់ក្នុងស្រុក។
ប្រភពពីពលរដ្ឋក្នុងឃុំសំរោងបានឲ្យដឹងថាដោយសារតែអំណាចទឹកប្រាក់ របស់ឧកញ៉ាតាំងអ៊ាងមិនតិចជាង៤សែនដុល្លារក្នុងមួយខែយកទៅញ៉ុក មាត់បិទត្រចៀកបិទភ្នែកមន្ត្រីខ្មែរមួយចំនួនដែលល្មោភប្រាក់ដ៍កខ្វក់លោភ លន់ចាប់តាំងពីថ្នាក់ខេត្តក្រសួងពាក់ព័ន្ធនិងគណៈកម្មការជាតិទប់ស្កាត់និង បង្ក្រាបបទល្មើសព្រៃឈើផងនោះបានធ្វើឲ្យមេឈ្មួញឧកញ៉ាតាំងអ៊ាងមាន អំណាចធ្វើព្យុះធ្វើភ្លៀងតាមទំនើងចិត្តហ៊ានដល់ប្រើប្រាស់កម្លាំងប្រដាប់ អាវុធដេីរចាប់ឈើពីប្រជាពលរដ្ឋក្នុងតំបន់ដែលរកសុីដឹកជញ្ជូនឈើលក្ខណៈ គ្រួសារតាមម៉ូតូរទេះគោ.ក្របីដែលមិនព្រមលក់ឲ្យក្រុមហ៊ុនក្នុងតម្លៃទាប ជាង ទីផ្សារនេះ។ជាក់ស្តែងចាប់ពីថ្ងៃទី១០ខែធ្នូនេះបានផ្ទុះការតវ៉ាពីសំណាក់ប្រជាពលរដ្ឋ ចំនួនពីរលើកជាមួយសមត្ថកិច្ចជំនាញដោយក្រុមពលរដ្ឋចោទថាជាមន្ត្រី កញ្ជះសុីឈ្នួលដាច់ថ្លៃឲ្យក្រុមហ៊ុនMDSរបស់ឧកញ៉ាតាំងអ៊ាង។
បើតាមមេការដឹកឈើចេញពីព្រៃយកមកលក់ឲ្យក្រុមហ៊ុនម្នាក់បានលួច ខ្សិបប្រាប់ឲ្យដឹងថា ដើម្បីបានជ្រកក្រោមស្លាកក្រុមហ៊ុនMDS ឧកញ៉ាតាំងអ៊ាងបានចំណាយលុយប្រមាណ៣៥០ដុល្លារក្នុង១ម៉ែត្រគូប បង់ឲ្យឧកញ៉ាទ្រីភាពដោយមានប្រធានតំបន់របស់ក្រុមហ៊ុនម្នាក់ឈ្មោះ ឃៀងសុជីវ័ន្តហៅពៅចាំសម្របសម្រួលឯកសារច្បាប់ដឹងជញ្ជូន។ហើយប្រភេទឈើប្រណិតមួយចំនួនត្រូវបានគេដឹកជញ្ជូនយកមកទុកនៅ ក្នុងក្រុមហ៊ុនទីភាពគ្រុបត្មាតពងនិងមួយចំនួនទៀតដឹកយកទៅស្តុកក្នុង ឃ្លាំងឈើមួយកន្លែងទៀតនៅក្រោយទីតាំរោងចក្រកាត់ដេរ៦ជាន់ផ្លូវវេង ស្រេង មុននាំចេញទៅលក់នៅប្រទេសយួន។
កន្លងមកនាយករដ្ជមន្រ្តីខ្មែរសម្ដេចតេជោហ៊ុនសែនធ្លាប់លើកឡើងថា ក្រុមឧក្រិដ្ឋជនដែលលួចកាប់បំផ្លាញព្រៃឈើដូចកាប់ក្បាលរបស់សម្ដេចអញ្ជឹង។ត្រង់ចំណុចនេះត្រូវបានគេមើលឃើញថាឧកញ៉ាទ្រីភាពឧកញ៉ាតាំងអ៊ាង និងលោកម៉ៅធនិន្ទកំពុងសហការគ្នាប្រមាទលើអំណាចនាយករដ្ឋមន្រ្ តីខ្មែរយ៉ាងច្បាស់ក្រឡែត។
ទាក់ទងនឹងជំនួញឈើខុសច្បាប់ទ្រង់ទ្រាយធំដោយជ្រកក្រោមឈ្មោះ ខ្មោចក្រុមហ៊ុនMDSនេះគេហទំព័រ(www.ckrnews.com)យើងមិនអាចសុំការពន្យល់បកស្រាយពីលោកឧកញ៉ាតាំងអ៊ាងនិង អាជ្ញាធរសមត្ថកិច្ចជំនាញពាក់ព័ន្ធបាននោះទេ៕

IMG-20181106-WA0002

taingeang4

taingeang2

taingeang3

Filed in: សង្គម

Recent Posts

Bookmark and Promote!