ព័ត៌មានថ្មី
បទល្មើសឈើដឹកជញ្ជូនបន្តកើតមាន ជារៀងរាល់ថ្ងៃសង្ស័យថា អាជ្ញាធរសម ត្ថកិច្ចនិងជំនាញពាក់ព័ន្ធបើកភ្លើងខៀវ .! @ អបអរសាទរខួបអនុស្សាវរីយ៍លើក ទី៧៤ថ្ងៃកំណើតនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ.! @ ដីកោះដុះខាងក្រោយរមណីយដ្ឋាន ចំប៉ាមាសវត្តចំប៉ាសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅកំពុងរងនូវការទន្ទ្រាន យកពីអ្នកលុយមានអំណាចរំលោភ យកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួនច្រើនហិកតា.! @ អាជ្ញាធរ~សមត្ថកិច្ចនិង​ជំនាញ​~ពាក់ព័ន្ធ ស្រុក​ស្នួលខេត្តក្រចេះ​ឃុបឃិត​បើកដៃ​ ឲ្យ​ឈ្មួញ​កាប់បំផ្លាញ​ព្រៃឈើដឹក​ចេញ​ តាម​ផ្លូវ​(៩៩៩៩​)ដែលគេស្គាល់ឈ្មោះ លោក ជា​ វណ្ណៈ​មេ (គ៣)ជា​មេ​ឈ្មួញ​ មានឥទ្ធិពលយោធានិងលោក វុធមន្រ្តី យោធដូចគ្នាស្ទាត់ជំនាញរត់ការបង់លុយ ជូនសមត្ថកិច្ច.! @ លោក យូ ហេង ប្រធានសាខាគយ និងរដ្ឋាករខេត្តបាត់ដំបងរងនូវការរិះគន់ ឃុបឃិតបើដៃឲ្យឈ្មួញតូចធំដឹកជញ្ជូន ប្រេងសាំងទំនិញគេចពន្ធទំនិញបង់ពន្ធ មិនគ្រប់ពីប្រទេសថៃ.ចូលមកតាមអំពើចិត្ត.! @ ដីកោះដុះខាងក្រោយរមណីយដ្ឋាន ចំប៉ាមាសវត្តចំប៉ាសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅកំពុងរងនូវការទន្ទ្រាន យកពីអ្នកលុយមានអំណាចរំលោភ យកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួនច្រើនហិកតា.! @ លោក ជំុ ឈាង អតីត ចៅ សង្កាត់ ព្រែកកំពឹសនិងជាប្រធានគណៈបក្ស ប្រជាជនកម្ពុជានិងលោក ប៉ាច ប៉ន លោកនាយកសាលាបឋមសិក្សាកែវ មុនីដោយទទួលការឧបត្ថម្ភពីលោក ឧត្តមសេនីឯក រ័ត្ន ស៊្រាងនូវគ្រឿង ឧបភោគ បរិក្ខានិងថវិកាផ្ទាល់ខ្លួន មួយចំនួនធំ.! @ សម្តេចតេជោ ហ៊ុន សែន ទទួលគោរ មងារសាស្រ្តាចារ្យកិត្តិយសផ្នែកទំនាក់ ទំនងអន្តរជាតិពីសាកលវិទ្យាល័យ ប៉េកាំងសាធារណរដ្ឋប្រជាមានិតចិន.! @ ព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំនេះ ប្រាព្ធនៅខេត្តតាកែវ.! @ លោក ចាន់ យុត្ថាអ្នកនាំពាក្យក្រសួង ធនធានទឹកនិងឧត្តុនិយមជូនដំណឹង ដល់ប្រជាជនទាំងអស់ត្រូវប្រុងប្រយ័ត្ន ឲ្យបានខ្ពស់.!
Comments Off

លោក ផេង វុធ ប្រធានមន្ទីររ៉ែ និង ថាម​ពលខេត្តតា​កែវ រងនូវការរិះគន់ ពីពលរដ្ននៅពីក្រោយឈ្មួញកាប់កាយ ដីបូមខ្សាច់ស្ទឹងស្លាគូរ.!

 

suysem
ខេត្តតាកែវ:តាមប្រភពរាយការណ៍មកថាមានមន្ត្រីពាក់ព័ន្ធមួយចំ នួននៅក្នុងមន្ទីររ៉ែនិងថាមពលខេត្តតាកែវបានបង្ហើបឲ្យដឹងថានៅ រាល់ករណីឈ្មួញបានលួចធ្វើអាជីវកម្មបូមខ្សាច់និងជីកគាស់កកា​យដីនៅតាមជ្រោះជ្រងជ្រលងដងអូរនិងជីករណ្ដៅដីគឺមានការឃុ​បឃិតនិងបើកភ្លើងខៀវពីសំណាក់លោកផេងវុធប្រធានមន្ទីរ៉ែនិង​ថាមពលខេត្តឧត្ដតាកែវទើបរាល់អ្វីៗអាចប្រព្រឹត្តទៅដោយរលូន​​បានរៀងរាល់ថ្ងៃ ។
ប្រជាពលរដ្ឋសុំអំពាវនាវទៅដល់លោកស៊ុយសែមរដ្ឋមន្ត្រីក្រសួង​រ៉ែនិងថាមពលមេត្តាជួយចាត់វិធានការទប់ស្កាត់នូវរាល់ទង្វើមិនប្រ ក្រតីទៅលើលោកផេងវុធប្រធានមន្ទីររ៉ែនិងថាមពលខេត្តតាកែវនេះផង។ បើមិនដូច្នេះទេលោកផេងវុធប្រធានមន្ទីររ៉ែនិងថាមពលខេត្តតាកែវ រូបនេះនៅតែប្រើអំណាចធ្វើអ្វីៗស្រេចតែអំពើចិត្តរបស់ខ្លួនដែលធ្វើ អោយប្រជាពលរដ្ឋអស់ជំនឿទៅលើមន្ត្រីរ៉ែនិងថាមពលរូបនេះជា មិនខាន ។
បើយោងតាមប្រភពពីប្រជាពលរដ្ឋបានបង្ហើបថាមានឈ្មួញមួយចំ នួនជាកងយុទ្ធពលខេមរភូមិន្ទបានយករថយន្តអង្គភាពវិស្វកម្មធ្វើ​អាជីវកម្មបូមខ្សាច់នៅក្នុងស្ទឹងស្លាគូស្ថិតក្នុងភូមិដកព័រឃុំបឹងត្រាញ់ ខាងត្បូងស្រុកសំរោងខេត្តតាកែវដោយមានការបើកភ្លើងខៀវពីសំ ណាក់លោកផេងវុធប្រធានមន្ទីររ៉ែនិងថាមពលទើបអ្វីៗនៅជំុវិញជំ នាញពាក់​​ព័ន្ធមើលមិនឃើញ ។​ប្រភពពីប្រជាពលរដ្ឋនៅភូមិដកព័រឃុំបឹងត្រាញ់ខាងត្បូងស្រុកសំ រោងនៃទឹកដីខេត្តតាកែវបានឲ្យដឹងថាបច្ចុប្បន្នមានក្រុមឈ្មួញបូម ខ្សាច់មួយចំនួនសង្ស័យថាគ្មានច្បាប់អនុញ្ញាតិមួយកន្លែងកំពុងដំ ណើរកា​រ​​យ៉ាងរលូន ដោយសារមានការឃុប​ឃិតគ្នាជាប្រព័ន្ធ ។
បើតាមការអះអាងពីប្រជាពលរដ្ឋបានឲ្យដឹងទៀតថាប្រសិនបើគ្មាន​ការឃុបឃិតបើកដៃពីសំណាក់ប្រធានការិយាល័យរ៉ែនិងថាមពល ស្រុកសំរោងនិងពីសំណាក់លោកផេងវុធប្រធានមន្ទីររ៉ែនិងថាមពល​ខេត្តនោះគឺឈ្មួញទាំងនោះក៏មិនហ៊ានធ្វើសកម្មភាពបូមខ្សាច់ដូច សព្វ​ថ្ងៃនេះ​​ទេ​ ។ ដូច្នេះលោកស៊ុយសែមរដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលក៏ដូចជាលោក អូចភាអភិបាលខេត្តតាកែវជួយអន្តរាគមន៍ទប់ស្កាត់សកម្មភាពយ៉ា​ងអនា​ធិប​តេយ្យ​។
ប្រភពពីមន្ត្រីអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថាអាជីវកម្មបូមខ្សាច់របស់​ឈ្មួញទាំងនោះបានធ្វើសកម្មភាពច្រើនឆ្នាំណាស់មកហើយនៅស្ទឹង ស្លាគូរដែលមានការឃុបឃិតជាមួយមន្ត្រីពុករលួយចំនួនជាប្រយោជន៍ ផ្ទាល់ខ្លួននៅក្នុងភូមិចោមពលឃុំពពេលស្រុកត្រាំកក់ខេត្តតាកែវ ដោយគ្មានមន្ត្រីជំនាញពាក់ព័ន្ធនៅក្នុងខេត្តតាកែវមានចំណាត់ទៅ តាមផ្លូវ ច្បាប់ឡើយ ។
ពាក់ព័ន្ធពលរដ្ឋនូវការរិះគន់ខាងលើគេហទំព័រ(www.ckrnews.com)យើងមិនអាចសុំការពន្យល់បកស្រាយពីលោកផេងវុធប្រធានមន្ទីររ៉ែ និង ថាមពលខេត្តតាកែវបាននោះទេ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!