ព័ត៌មានថ្មី
រដ្ឋបាលសាលាខេត្តកែប​កោះប្រជំុណែ នាំគ្រប់មន្ទីរជុំវិញខេត្តចូលរួមធ្វើអនាម័យ កែលំអរសោភ័ណ្ឌភាពដើម្បីត្រៀមទទួល ភ្លៀវទេសចរណ៍មកកំសាន្ត​ក្នុងឱកាស បុណ្យភ្ជំបិណ្ឌនាពេលខាងមុខនេះ.! @ បែកធ្លាយ ប្រធាន សាខាគយ និងរដ្ឋាករ និង ប្រធានការិយាល័យគយច្រកទ្វារអន្តរ ជាតិបាវិតរងនូវការរិះគន់បើកដៃអោយ ក្រុមឈ្មួញតូច.ធំ. ដឹកជញ្ជូនទំនិញគេច ពន្ធនិងទំនិញបង់ពន្ធមិនគ្រប់តាមរបៀប ពុករលួយ.! @ លោក ខៀវ សារឿន ប្រធាន សាខាគយ និងរដ្ឋាករ និង លោក នង សុខុម ប្រធាន ការិយាល័យច្រកទ្វារអន្តរជាតិបាវិតរងនូវ ការរិះគន់បើកដៃអោយក្រុមឈ្មួញតូច.ធំ. ដឹកជញ្ជូនទំនិញគេចពន្ធទំនិញបង់ពន្ធមិន និងក្លែងប្រភេទទំនិញតាមរបៀបពុករលួយ.! @ ស្រុក​ចំនួន​២ក្នុងចំណោមស្រុក ក្រុង ទាំង៦នៃខេត្តក្រចេះរងផលប៉ះពាល់ ដែលបាក់ច្រាំងទន្លេ.! @ លោក ជាវ តា​យ អភិបាលនៃគណៈ អភិបាលខេត្តកំពតដឹកនាំ​កិច្ចប្រជុំ​ គណៈកម្មការ​រៀបចំ​បុណ្យ​សមុទ្រ​ឆ្នាំ​ ២០១៩ ត្រៀមរៀបចំធ្វើម្ចាស់ផ្ទះ.! @ កម្លាំង​ អធិការ នគរបាលស្រុកកំពង់ត្រាច សហការជាមួយការរិយាល័យគ្រឿងញៀន​ ខេត្ត​ចាប់ជនសង្ស័យ៧នាក់និងវត្ថុតាំងថ្នាំ ញៀនមួយចំនួនធំ.! @ លោក លាង រឿន​​សុធី អភិបាលនៃ អភិបាលក្រុង​កំពត រៀបចំ​ពិធី​ចែក ​អំណោយ​ដល់​សិស្សានុសិស្សលោក គ្រូ​អ្នកគ្រូនិង​គ្រួសារ​ក្រីក្រ​​.! @ ពិធីតែងតាំង លោក ទូ សាវុទ្ធ អតីត អភិបាលនៃអភិបាលស្រុកបូទុមសាគរចូល កាន់តំណែងអភិបាលរងនៃគណៈអភិបាល ខេត្តកោះកុង.! @ អាជ្ញាធរ~សមត្ថកិច្ចនិងអាវុធហត្ថខណ្ឌ មានជ័យអសមត្ថភាពក្នុងការបង្រ្កាបអីុន ធឺណេតយីហោ e888 កុំព្យូទ័របង្កប់ ល្បែងសុីសងភ្នាល់គ្រប់ប្រភេទ.! @ សម្តេច​តេជោ ហ៊ុន សែន បញ្ជា​មិន​ អនុញ្ញាតកម្លាំង​ប្រដាប់អាវុធមាន​ងារ​ ជា «​ឧកញ៉ា​» ទៀតឡើយ​​.!
Comments Off

លោក​ លី ឡា​ នាយខណ្ឌរដ្ឋបាល ជលផលខេត្តកំពង់ឆ្នាំងរងនូវការិរះ គន់នៅពីក្រោ​យបទ​ល្មើសឧបករណ៍ នេសាទខុសច្បាប់រ​បាំងលបនិ​ងបទ ល្មើស​ហ៊ុំសម្រា​ស់នៅស្រុ​កកំ​ពង់លែ​ង.!

 

FB_IMG_1545382805512
ខេត្តកំពង់ឆ្នាំង៖ថ្មីៗនេះប្រភពពីមន្ត្រីរាជការនៅក្នុងមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង បានឲ្យដឹងថាចាប់តាំងពីលោកលីឡាទទួលបានតំណែងជានាយខណ្ឌរដ្ឋបាល​ជលផលខេត្តកំពង់ឆ្នាំងជំនួសលោកសោមភិរុណរួចមកគឺបទល្មើសនេសាទ ​ប្រើឧបករណ៍ខុសច្បាប់ពុំមានការថយចុះគួរឲ្យកត់សម្គាល់នោះទេខណៈប្រជា នេសាទលក្ខណៈគ្រួសារបានរិះគន់ថាលោកគឺជាមេខ្លោងបង្កើតឲ្យមានបទល្មើស។ប្រភពខ្លះបានទទួលឲ្យដឹងថាមានអាជ្ញាធរឃុំផ្លូវទូកលោកចេងភាគនិងលោក គង់គន់មេឃុំប្រឡាយមាសនិងខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំងឈ្មោះ លោកលីឡាបានរៀបចំគំរោងអោយមេឈ្មួញទូកឌុកដែលមានឈ្មោះដូចខាង ក្រោម៖.១ (ជ្រុយអន្លង់កញ្ចុះ)២.(រឹម)(ស្វាយ​កាបនិងស្លាប កុក) .(ប្រុស)(ក្រម៉ាល់ ).(ភាព)(ខ្សាច់ស្ពៃ).(ច ន សា រឿន) (ថ្នល់ឈើទាលនៅមានជាច្រើនទៀតហ៊ុំសម្រាស់និងដាក់សម្រាស់បំផ្លាញធន ធានជលផលក្នុងបឹងអភិរក្សសម្រាប់ពូជត្រីពងកូនជាច្រើនកន្លែងដោយមិន ខ្លាចនិងញញើតច្បាប់ដាក់ទោស ឡើយ។ហើយក្រុមនេះនៅតែបន្តដើររុក្ខរានទន្ទ្រានកាប់ព្រៃលិចទឹកទាំងយប់ទាំងថ្ងៃ យ៉ាងអនាធិបតេយ្យគេពុំដែលឃើញមន្ត្រីជំនាញណាមកបង្ក្រាបឡើយ។ប្រជាពលរដ្នរកស៊ីលក្ខណៈគ្រួសាររស់នៅឃុំប្រឡាយមាសនិងរស់នៅឃុំផ្លូវ ទូកស្រុកកំពង់លែងបានរិះគន់ថាអាជ្ញាធរឃុំប្រឡាយមាសនិងខណ្ឌរដ្ឋបាល ជលផលខេត្តកំពង់ឆ្នំាងឈ្មោះលោកលីឡាបានឃុបឃិតបើកដៃឱ្យក្រុមមេ ឈ្មួញទូកឌុកនិងបក្ខពួកអោយមានរត់ការហ៊ុំសម្រាស់និងកាប់ព្រៃលិចទឹក យកម​កដាក់សម្រាស់ តាមព្រែកគូរ)(ព្រែកក្រម៉ាល់)(ព្រែក សាច់ស្ពៃ ឡូតិ៍លេខ៤)(ព្រែកអន្លង់កញ្ចុះ) (ស្វាយកាប)(ស្លាប កុក )(ព្រែកតាភោគក្រៅ )(ព្រែកបែកក្អម)(កោះបាយក្រៀម)(ព្រែកតាក្លេ)នេះនិយាយ តែឃុំប្រឡាយមាស ។រីឯចំណែកឃុំផ្លូវទូកវិញបទល្មើសកាប់ព្រៃលិចទឹកយកមកទំលាក់ក្នុង ព្រែកនិងតាមទន្លេក្រៅដើម្បីហ៊ុំសម្រាស់ពេលខាងមុខនេះមិនចាញ់ឃុំប្រ ឡាយមាសប៉ុណ្ណាដែរ។ក្រោយពីបានទទួលព័ត៌មានខាងលើនេះនៅព្រឹកថ្ងៃទី០៧ខែកុម្ភៈឆ្នាំ២០ ១៩ក្រុមអ្នកយកព័ត៌មានបានចុះទៅទីនោះសង្កេតឃើញថាមានបឹងនិង ព្រែកច្រើនដែលជាបឹងអភិរក្សពូជត្រីត្រូវបានអាជ្ញាធរឃុំនិងមន្ត្រីជំនាញ ផ្នែករដ្ឋបាលជលផលផ្សារឆ្នាំងឈ្មោះលោកតាតសីហាក់ឃុបឃិតនិង បើកដៃឲ្យក្រុមមេឈ្មួញល្មើសច្បាប់កាប់ព្រៃលិចទឹកយកមកទម្លាក់តាម ព្រែកនិងទន្លេក្រៅហើយអោយមានរត់ការហ៊ុំសម្រាស់ទៀតផង។លោកឈួរច័ន្ទឌឿនអភិបាលខេត្តនៃគណៈបញ្ជាការឯកភាពខេត្តកំពង់ ឆ្នាំងគួរមានវិធានការចុះត្រួតពិនិត្យមើលចំណុចដែលប្រជាពលរដ្ឋរាយ ការណ៍ថាមានអាជ្ញាធរឃុំប្រឡាយមាសនិងមន្ត្រីជំនាញខណ្ឌរដ្ឋបាល ជលផលថាបានរៀបចំគំរោងនិងមេខ្លោងអោយមេឈ្មួញទូកឌុកដែល មានឈ្មោះដូចខាងលើនិងមានរត់ការហ៊ុំសម្រាស់យកលុយទៅអោយ មន្ត្រីជំ នាញនិងសមត្ថកិច្ចមួយចំនួនតូចក្នុងខេត្តទៀតផង។បើយោងតាមច្បាប់ជលផលបានចែងថា៖បទល្មើសដាក់សម្រាស់នេះ បានធ្វើអោយមានផលប៉ះពាល់ច្រើនយ៉ាងដល់ធនធានជលផលជាតិ និងបើគិតពីទោសទណ្ឌនៃច្បាប់វិញក៏មានទោស៣យ៉ាងផងដែរគឺ ១.កាប់ព្រៃលិចទឹកមាត្រា១០១ជាប់ពន្ធនាគារពី១ខែទៅ១ឆ្នាំពិន័យ ប្រាក់ពី១លានទៅ៥លានរៀល២.ដឹកជញ្ជូនសម្រាស់មាត្រា១០១ មានទោសនិងពិន័យប្រាក់ដូចគ្នា៣.ដាក់សម្រាស់ហ៊ុំចាប់ត្រីមាត្រា១០០ ដាក់ពន្ធនាគារពី១ឆ្នាំទៅ៣ឆ្នាំពិន័យប្រាក់ពី៥លានទៅ៥០លានរៀល។
ដូច្នេះប្រជាសហគមន៏នេសាទស្រុកកំពង់លែងសំណូមពរដល់លោកវេង សាខុនរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនិងលោកសាយ សំអាលរដ្ឋមន្ត្រីក្រសួងបរិស្ថានសូមលោកពិនិត្យទៅមន្រ្តីក្រោយឱវាទចំ នួនបើកភ្លើងខៀវឲ្យឈ្មួញប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់។ពាក់ព័ន្ធនូវការិរះគន់ខាងលើគេហទំព័រ(www.enn-tv.com)យើងមិនអាចសុំការពន្យល់បកស្រាយពីលោកលីឡានាយខណ្ឌរដ្ឋបាល ជលផលខេត្តកំពង់ឆ្នាំងនិងសមត្ថកិច្ចជំនាញពាក់ព័ន្ធបាននោទេ៕

51447845_359439281563980_2467616306786992128_n-1

Filed in: សង្គម

Recent Posts

Bookmark and Promote!