ព័ត៌មានថ្មី
សង្វៀន ជល់មាន់ បៀ អាប៉ោង ខុសច្បាប់ស្ថិតនៅ ក្នុងភូមិស្វាយសាក់ ឃុំពោធិ៍ទី ស្រុកសុីធរកណ្ដាល ខេត្តព្រៃវែងបើកលេងក្នុងផ្ទះវីឡាគគ្រឹកគគ្រេង មិនខ្លាចឆ្លងជំងឺកូវីដ១៩ ខណៈសមត្ថកិច្ចនិងអាជ្ញាធរ មូលដ្ឋានសម្ងំទទួលប្រយោជន៍.! @ ប្រមុខរាជរដ្ឋាភិបាល ប្រកាសផ្អាកការប្រារព្វពិធី បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរដើម្បីទប់ស្កាត់ការរីក រាលដាលជម្ងឺខូវីដCOVID១៩.! @ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសម្រេចការបង្កើត ក្រុមការងារកិច្ចគ្រប់គ្រងការផ្គត់ផ្គង់និងថ្លៃទំនិញ យុទ្ធសាស្ត្រក្នុអំឡុងពេលប្រយុទ្ធខូវីដ១៩.! @ រាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់ថាគ្មានការបិទផ្សារ ធំៗនិងទីក្រុងនៅក្នុងរាជធា​នីភ្នំពេញដូចជន​អគតិ មួយចំនួនលើក​​ឡើងនោះទេ.! @ មហាជនបានសំណូមពរអោយសមត្ថកិច្ចចាត់វិធាន ការតាមផ្លូវច្បាប់ចំពោះលោកនីណាក់ម្ចាស់Face bookឈ្មោះ“IMan-KH”អោយដូចការអនុវត្តច្បាប់ ទៅលើចំប៉ីខ្មៅដើម្បីតម្លាភាពនៃយុត្តិធម៌សង្គម.! @ ឯកឧត្តម ខៀវ កាញារីទ្ធ ជំរុញមន្រ្តីគ្រប់ជំនាញ ត្រូវពិនិត្យតាមដានឱ្យបាននូវក្រុមដែលតែងតែ ផ្សព្វផ្សាយព័ត៌មា​នមិនពិតដើ​ម្បីមានវិធា​នការ អនុវត្តន៍​តាមផ្លូវ​ច្បាប់.! @ លោក គង់ សឺឌី មេស្នាក់ការគយច្រកមុឺនជ័យ និងបក្ខពួកគៀបសង្កត់អាជីវករតាមរបៀបពុក រលួយ.!ក្រោមការគ្រប់គ្រង លោក កាំង លាង ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង.! @ សម្តេចតេជោ ហ៊ុន សែន អ​ញ្ជើញជាអធិបតីភាព ដ៍ខ្ពង់ខ្ពស់ពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៩ លើកទិសដៅការងារឆ្នាំ២០២០របស់ក្រសួងសុខាភិ​បាល.! @ សង្វៀន ជល់មាន់ បៀ អាប៉ោង យូគី ខុសច្បាប់ កំពុងបើកលេងបង្អួតថ្នាក់ជាតិខណៈថ្នាក់ក្រោម ជាតិសម្ងំទទួលប្រយោជន៍.! @ សម្តេចតេជោ ហ៊ុន សែន អញ្ជើញផ្តល់កិត្តិយស ប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រ ជូននិស្សិត សាលាភូមិន្ទរដ្ឋបាលជិត ៦០០នាក់.!
Comments Off on លោក ឈុន សុភមង្គល ប្រធាន​ សាខា​គយនិង​រដ្ឋាករខេត្តឧត្តរមាន ជ័យឃុបឃិតបើក​ដៃ​ឲ្យ​ឈ្មួញ​នាំ ចូល​ទំនិញ​គេចពន្ធនិងទំនិញបង់ ពន្ធមិនគ្រប់មកពី​ប្រទេសថៃ.!

លោក ឈុន សុភមង្គល ប្រធាន​ សាខា​គយនិង​រដ្ឋាករខេត្តឧត្តរមាន ជ័យឃុបឃិតបើក​ដៃ​ឲ្យ​ឈ្មួញ​នាំ ចូល​ទំនិញ​គេចពន្ធនិងទំនិញបង់ ពន្ធមិនគ្រប់មកពី​ប្រទេសថៃ.!

 

 

chansophal_mangkul_omyentiengb

ខេត្តឧត្ដរមានជ័យ:ថ្មីៗនេះលោកឈុនសុភមង្គលប្រធានសាខាគយនិង រដ្ឋាករខេត្តឧត្ដរមានជ័យដែលទើបនឹងឡើងកាន់ដំណែងថ្មីបាននឹងកំពុង ឃុបឃិតបើកដៃអោយក្រុមឈ្មួញនាំចូលទំនិញគេចពន្ធនិងទំនិញបង់ ពន្ធមិនគ្រប់ដែលជាថ្នូរនឹងការប្រមូលលុយដាក់ហោប៉ៅរបស់ខ្លួនប៉ុណ្ណោះ។
បច្ចុប្បន្នទំនិញដែលឈ្មួញនាំចូលតាមច្រកជាំស្រុកអន្លង់វែងតាមច្រក​អូរស្មាច់ក្រុងសំរោងនិងតាមច្រកជប់គគីរស្រុកបន្ទាយអំពិលខេត្តឧត្ដរ មានជ័យរាល់ទំនិញដែលឈ្មួញនាំចូលមកកម្ពុជាដែលសុទ្ធសឹងតែមិន បានបង់ពន្ធចូលរដ្ឋអោយបានគ្រប់មុខទំនិញដែលជាហេតុធ្វើអោយប៉ះ ពាល់ដល់ចំណូលថវិការរបស់រដ្ឋ។ ក្រៅពីនេះក្រុមឈ្មួញបានចែករំលែកលុយដែលមិនបង់ពន្ធទុកអោយ លោកឈុនសុភមង្គលប្រធានសាខាគយនិងរដ្ឋាករខេត្តឧត្ដរមានជ័យ ទើបរាល់រថយន្តដឹកទំនិញធំៗអាចឆ្លងកាត់តាមច្រកព្រំដែនបានដោយសេរី។
តាមសេចក្ដីរាយការណ៍បានឲ្យដឹងថាក្រោយពីលោកឈុនសុភមង្គល ដែលទើបតែផ្លាស់មកកាន់ជាប្រធានសាខាគយនិងរដ្ឋាករខេត្តឧត្ដរមាន ជ័យបានឃុបឃិតជាមួយប្រធានស្នាក់ការគយនិងរដ្ឋាករប្រចាំច្រកអន្តរ ជាតិជាំច្រកអន្តរជាតិអូរស្មាច់និងច្រកជប់គគីរបាននឹងកំពុងបើកដៃអោយ ក្រុមឈ្មួញនាំចូលទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុស ច្បាប់ដោយគៀបសង្កត់លើក្រុុមអាជីវករដែលរកស៊ីតូចតាចទៅវិញ។
តាមប្រភពពីប្រជាពលរដ្ឋរស់នៅក្បែរច្រកទ្វារអន្តរជាតិអូរស្មាច់សង្កាត់ អូរស្មាច់ក្រុងសំរោងខេត្តឧត្តរមានជ័យបានឲ្យដឹងថាបច្ចុប្បន្នឈ្មួញមួយ ចំនួនអាចនាំចូលជ្រូករស់និងមាន់រស់យ៉ាងពេញបន្ទុកតាមច្រកព្រំដែន ដោយសារមាន ការឃុបឃិតជាមួយ សមត្ថកិច្ចពាក់ព័ន្ធ។ ក្រុមអាជីវករនិងប្រជាពលរដ្ឋដែលនាំចូលមាន់រស់ពីទឹកដីថៃឆ្លងកាត់ ច្រកព្រំដែនបានត្អូញត្អែរថាមុខរបររបស់ពួកគាត់ផលចំណេញតិច តួចបំផុតដោយសារតែមន្ត្រីគយនៅតាមច្រកព្រំដែនតម្រូវអោយបង់ លុយច្រើន និងបង់អោយសមត្ថកិច្ចជាច្រើនស្ថាប័នផងដែរ។
ដោយចំពោះបញ្ហានេះប្រជាពលរដ្ឋនិងអាជីវករបានធ្វើការអំពាវនាវដល់ លោកអូនព័ន្ធមុនីរ័ត្នឧបនាយករដ្ឋមន្រ្តីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលោកគុណញឹមអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ឲ្យចុះចាត់វិធានការទប់ស្កាត់និងបង្រ្កាបអំពើពុករលួយរបស់លោកឈុន សុភមង្គលប្រធានសាខាគយនិងរដ្ឋាករខេត្តឧត្ដរមានជ័យប្រធានស្នាក់ការ គយនិងរដ្ឋាករប្រចាំច្រកព្រំដែនទាំងបីក្នុងខេត្តឧត្តរមានជ័យផងទានជៀស វាងកុំឲ្យពលរដ្ឋរិះគន់ដល់ស្ថាប័ន។ពាក់ព័ន្ធពលរដ្ឋនូវការរិះគន់ខាងលើគេហទំព័រ(www.ckrnews.com)យើងមិនអាចសុំការពន្យល់បកស្រាយពីលោកឈុនសុភមង្គលបាននោះទេ៕

FB_IMG_1550921084184

IMG-20190223-WA0143

Filed in: សង្គម

Recent Posts

Bookmark and Promote!