ព័ត៌មានថ្មី
លោកបណ្ឌិត ហ៊ុន ម៉ា​ណែ​ត អញ្ជើញ ​ពិធី​បញ្ចុះ​ខណ្ឌ សីមា និងសម្ពោធ​សមិ ទ្ធផល​នៅ​វត្ត​ពោធិ៍​រាជ​លំ​ពូស្ថិតក្នុង​ស្រុក​ កំពង់ត្រាច​​ខេត្តកំពត.! @ ឯកឧត្តម គួច ចំរើនអភិបាលនៃគណៈ អភិបាលខេត្តព្រះសីហនុបើកកិច្ចប្រជុំ បង្ហាញប្លង់តូបគំរូថ្មីដល់អាជីវករលក់ដូរ នៅឆ្នេរអូរឈើទាល.! @ ពិធី​ប្រកាស​ចូល​កាន់តំ​ណែង​ប្រធាន​មន្ទីរ ​កិច្ចការនារី​ខេត្ត​ក្រចេះ​ អញ្ជើញជាអធិបតីភាព លោកជំទាវ វេជ្ជបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី.! @ អគារសិក្សា០១ខ្នងតម្លៃជាង១៥ម៉ឺនដុល្លា ជាអំណោយដ៍ថ្លៃថ្លា សម្តេចក្រឡាហោម ស ខេង ត្រូវបានធ្វើពិធីក្រុងពាលីសាងសង់ ផ្លូវការក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួង មហាផ្ទៃ.! @ គណកម្មាធិការជាតិគ្រោះ មហន្តរាយ ជម្លៀសប្រជាពលរដ្ឋជាង៥០០គ្រួសារ ទៅកាន់ទីទួលសុវត្ថិភាពដែលត្រូវទឹក ជំនន់កំពុងគំរាមគំហែង.! @ លោក​បណ្ឌិត​ ប៉ែន ស៊ីម៉ន និងលោក ជាវ តាយអភិបាលនៃគណៈអភិបាលខេត្តកំពត ជួបសំ​ណេះ​សំណាល​ជាមួយ​សិស្ស​ត្រៀមប្រឡង ​(​បាក់​ឌុប​)​ឆ្នាំ​២០១៩​និង​គ្រូ​បង្រៀន​មក​ពី​វិទ្យាល័យ​ ទូទាំង​ខេត្ត​កំពត​​.! @ ព័ត៌មានលម្អិតក្រោយពីពន្លត់៖អគ្គិភ័យឆេះ ឃ្លាំងស្តុកសម្ភារខាងក្រោមផ្សារទំនើប The Olympia Mall ផ្ដើមចេញពីជាង ផ្សាដែកហើយខ្ទាតកម្ទេចភ្លើងចំស្នោរ.! @ ព័ត៌មានលម្អិតជុំវិញករណីគ្រោះថ្នាក់ចរា ចរណ៍នៅព្រឹកមិញនេះរវាងរថយន្តដឹក កម្មករនិងរថយន្តដឹកមាន់ខេត្តស្វាយរៀង.! @ លោកបណ្ឌិត គុណ ញឹមអគ្គនាយកនៃ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាមិន គួរមើលរំលង លោក យូ ហេង ប្រធាន សាខាគយនិងរដ្ឋាករខេត្តបាត់ដំបងអនុ ញ្ញាតអោយរថយន្តកាកសំណល់ពីវៀត ណាមឆ្លងដែនទៅប្រទេសថៃក្នុង១ថ្ងៃមិន ក្រោមពី៥០ គ្រឿងនោះឡើយ.! @ ល្បែងឆ្នោត​យួនរីកដូចផ្សិតបើកបង្អួត លោក ឃួង ស្រេងអភិបាលនៃគណៈ អភិបាលរាជធានីភ្នំពេញ.!
Comments Off

លោក ម៉ៅ ធនិន្ទចៅហ្វាយខេត្តពោធិ៍ សាត់បើកភ្លើងខៀវឲ្យឧកញ៉ា តាំង អ៊ាង កាប់បំផ្លាញព្រៃអភិរក្សភ្នំសំកុសនិង ព្រៃអភិរក្សជួរភ្នំក្រវាញជិតរលាយមិន ខ្វល់បទបញ្ជាសម្តេចតេជោ ហ៊ុន សែន.!

 

FB_IMG_1536651232228
ខេត្តពោធិ៍សាត់:លោកម៉ៅធនិន្ទចៅហ្វាយខេត្តពោធិ៍សាត់បើកដៃឲ្យ លោកឧកញ្ញាតាំងអ៊ាងមេឧក្រិដ្ឋជនព្រៃឈើកាប់បំផ្លាញព្រៃអភិរក្សភ្នំ សំកុសនិងព្រៃអភិរក្សជួរភ្នំក្រវាញយ៉ាងគគ្រឹកគគ្រេងដែលលោកឧកញ៉ា រូបនេះបានបើកដៃឲ្យមេការរបស់ខ្លួនប្រើមនុស្សរាប់រយនាក់ចូលទៅកាប់ បំផ្លាញយ៉ាងវិនាសកម្ម ដោយជ្រកក្រោមស្លាកក្រុមហ៊ុន MDS របស់ឧកញ៉ាទ្រីភាពនិងបានឃុបឃិតពុករលួយជាមួយសមត្ថកិច្ចពាក់ ព័ន្ធ និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀតផង។
សកម្មភាពកាប់បំផ្លាញព្រៃអភិរក្សពីសំណាក់ក្រុមហ៊ុនMDS យ៉ាងអនាធិបតេយ្យបែបនេះត្រូវបានគេមើលឃើញថាលោកឧកញ៉ា តាំងអ៊ាងទំនងចង់សំពងក្បាលនាយករដ្ឋមន្ត្រីខ្មែរដូចអ្វីដែលលោកធ្លាប់ លើកឡើងនៅក្រៅប្រទេសកាលពីពេលកន្លងមក។
ប្រភពមន្ត្រីនគរបាលតូចតាតបានបង្ហើបឲ្យដឹងថាសកម្មភាពកាប់ឈើ នៅក្នងតំបន់អភិរក្សដូចរៀបរាប់ខាងលើហាក់មានទ្រង់ទ្រាយធំជាងឆ្នាំ មុនៗទៅទៀតក្នុងរយៈពេលជាងប៉ុន្មានខែមកនេះដោយឃើញមានអ្នក អាឈើរាប់រយនាក់និងគ្រឿងចក្ររថយន្តប្រកុងរថយន្តច្នៃជិត១០០ គ្រឿងហើយឧកញ៉ាតាំអ៊ាងបានប្រើមេការបស់ខ្លួនពីរនាក់ឈរចាំប្រមូល ទិញឈើនៅដេប៉ូធំៗចំនួនពីរទីតាំងខុសគ្នាក្នុងក្រុមហ៊ុនMDS។
សេចក្តីរាយការណ៍បន្តថាមេការធំមា្នក់ឈ្មោះលីមជាកូនប្រុសបង្កើតឧក ញ៉ាលាងចាន់មុនីដែលល្បីឈ្មោះខាងកាប់បំផ្លាញព្រៃឈើនិងជាមនុស្ស ជំនិតរបស់ឧកញ៉ាទ្រីភាពបានយកទីតាំងកែច្នៃឈើយ៉ាងធំទល់មុខក្រុម ហ៊ុនMDSដំណាក់សុក្រំ ស្ថិតក្នុងឃុំសំរោង ស្រុកក្រវាញ ។ឯមេការធំម្នាក់ទៀតឈ្មោះង៉ូវទីត្រូវជាប្អូនប្រុសរបស់ឧកញ៉ាតាំអ៊ាងបាន បើកដេប៉ូយ៉ាងធំសម្បើមចាំទិញឈើខុសច្បាប់ក្នុងបរិវណក្រុមហ៊ុនMDS ស្ថិតនៅឃុំអន្លង់រាបស្រុកវាលវែងសម្រាប់ប្រមូលទិញឈើខុសច្បាប់និង ស្ទួចដាក់រថយន្តវេអង ដឹកចេញទៅកាន់ក្រុងភ្នំពេញ ។
ប្រភពខាងលើបន្ថែមថាមេការធំៗទាំងពីរនាក់ខាងលើចែកតំបន់គ្នាដើម្បី ប្រមូលទិញឈើខុសច្បាប់ដោយលោកលីមមានសិទ្ធិចាំទិញឈើខុសច្បាប់ ដែលគេកាប់ចេញពីតំបន់អភិរក្សជួរភ្នំក្រវាញចាប់ពីតំបន់ខ្សាច់ពូកច្រកដា ច្រកអំពិល ច្រករវៀង និងច្រកអូរលាក់មាស។ រីឯលោកង៉ូវទីទទួលទិញឈើដែលគេកាប់ពីតំបន់អភិរក្សភ្នំសំកុសចាប់ពី ច្រកអូរលាក់មាសច្រកពងពង់ច្រកចិនយំច្រកស្ទឹងតាតាំងច្រកក្រពើពីរ ច្រកភ្នំទំព័រ និងតំបន់ភ្នំ ១៥០០។ ឈើគ្រប់ប្រភេទត្រូវបានគេប្រមូលទិញដូចជាប្រភេទឈើប្រណីតប្រភេទ ឈើរាជថ្កុលធ្នង់នាងនួននិងឈើអាប្រភេទលេខ២សម្រាប់ប្រើប្រាស់ក្នុងស្រុក។
ប្រភពពីពលរដ្ឋក្នុងឃុំសំរោងបានឲ្យដឹងថាដោយសារតែអំណាចទឹកប្រាក់ របស់ឧកញ៉ាតាំងអ៊ាងមិនតិចជាង៤សែនដុល្លារក្នុងមួយខែយកទៅញ៉ុកមាត់ បិទត្រចៀកបិទភ្នែកមន្ត្រីខ្មែរមួយចំនួនដែលល្មោភប្រាក់ដ៍កខ្វក់លោភលន់ ចាប់តាំងពីថ្នាក់ខេត្តក្រសួងពាក់ព័ន្ធនិងគណៈកម្មការជាតិទប់ស្កាត់និងបង្ក្រាប បទល្មើសព្រៃឈើផងនោះបានធ្វើឲ្យមេឈ្មួញតាំងអ៊ាងមានអំណាចធ្វើព្យុះ ធ្វើភ្លៀងតាមទំនើងចិត្តហ៊ានដល់ប្រើប្រាស់កម្លាំងប្រដាប់អាវុធដេីរចាប់ឈើ ពីប្រជាពលរដ្ឋក្នុងតំបន់ដែលរកសុីដឹកជញ្ជូនឈើលក្ខណៈគ្រួសារតាមម៉ូតូ រទេះគោ.ក្របីដែលមិនព្រមលក់ឲ្យក្រុមហ៊ុនក្នុងតម្លៃទាបជាងទីផ្សារ។ជាក់ស្តែងចាប់ពីថ្ងៃទី១០ខែធ្នូនេះបានផ្ទុះការតវ៉ាពីសំណាក់ប្រជាពលរដ្ឋ ចំនួនពីរលើកជាមួយសមត្ថកិច្ចជំនាញដោយក្រុមពលរដ្ឋចោទថាជាមន្ត្រី កញ្ជះសុីឈ្នួលដាច់ថ្លៃឲ្យក្រុមហ៊ុនMDរបស់ឧកញ៉ាតាំងអ៊ាង។
បើតាមមេការដឹកឈើចេញពីព្រៃយកមកលក់ឲ្យក្រុមហ៊ុនម្នាក់បានលួច ខ្សិបប្រាប់ឲ្យដឹងថា ដើម្បីបានជ្រកក្រោមស្លាកក្រុមហ៊ុនMDS ឧកញ៉ាតាំងអ៊ាងបានចំណាយលុយប្រមាណ៣៥០ដុល្លារក្នុង១ម៉ែត្រគូប បង់ឲ្យឧកញ៉ាទ្រីភាពដោយមានប្រធានតំបន់របស់ក្រុមហ៊ុនម្នាក់ឈ្មោះ ឃៀងសុជីវ័ន្តហៅពៅចាំសម្របសម្រួលឯកសារច្បាប់ដឹងជញ្ជូន។ហើយប្រភេទឈើប្រណិតមួយចំនួនត្រូវបានគេដឹកជញ្ជូនយកមកទុក នៅក្នុងក្រុមហ៊ុនទីភាពគ្រុបត្មាតពងនិងមួយចំនួនទៀតដឹកយកទៅស្តុក ក្នុងឃ្លាំងឈើមួយកន្លែងទៀតនៅក្រោយទីតាំរោងចក្រកាត់ដេរ៦ជាន់ ផ្លូវវេងស្រេង មុននាំចេញទៅលក់នៅប្រទេសយួន។
កន្លងមកនាយករដ្ជមន្រ្តីខ្មែរលោកហ៊ុនសែនធ្លាប់លើកឡើងថាក្រុមឧក្រិ ដ្ឋជនដែលលួចកាប់បំផ្លាញព្រៃឈើដូចកាប់ក្បាលរបស់លោកអញ្ជឹង។ត្រង់ចំណុចនេះត្រូវបានគេមើលឃើញថាឧកញ៉ាទ្រីភាពឧកញ៉ាតាំង អ៊ាងនិងលោកម៉ៅធនិន្ទកំពុងសហការគ្នាប្រមាទលើអំណាចនាយករដ្ឋ មន្រ្តីខ្មែរយ៉ាងច្បាស់ក្រឡែត។
ទាក់ទងនឹងជំនួញឈើខុសច្បាប់ទ្រង់ទ្រាយធំដោយជ្រកក្រោមស្លាក ក្រុមហ៊ុនMDSនេះគេហទំព័រwww.ckrnews.comយើងមិនអាចសុំការពន្យល់បកស្រាយពីអស់លោកឧកញ៉ានិងអាជ្ញាធរ សមត្ថកិច្ចជំនាញពាក់ព័ន្ធបាននោះទេ៕

taingeang2

taingeang3

taingeang1

Filed in: សង្គម

Recent Posts

Bookmark and Promote!