ព័ត៌មានថ្មី
លោកបណ្ឌិត ហ៊ុន ម៉ា​ណែ​ត អញ្ជើញ ​ពិធី​បញ្ចុះ​ខណ្ឌ សីមា និងសម្ពោធ​សមិ ទ្ធផល​នៅ​វត្ត​ពោធិ៍​រាជ​លំ​ពូស្ថិតក្នុង​ស្រុក​ កំពង់ត្រាច​​ខេត្តកំពត.! @ ឯកឧត្តម គួច ចំរើនអភិបាលនៃគណៈ អភិបាលខេត្តព្រះសីហនុបើកកិច្ចប្រជុំ បង្ហាញប្លង់តូបគំរូថ្មីដល់អាជីវករលក់ដូរ នៅឆ្នេរអូរឈើទាល.! @ ពិធី​ប្រកាស​ចូល​កាន់តំ​ណែង​ប្រធាន​មន្ទីរ ​កិច្ចការនារី​ខេត្ត​ក្រចេះ​ អញ្ជើញជាអធិបតីភាព លោកជំទាវ វេជ្ជបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី.! @ អគារសិក្សា០១ខ្នងតម្លៃជាង១៥ម៉ឺនដុល្លា ជាអំណោយដ៍ថ្លៃថ្លា សម្តេចក្រឡាហោម ស ខេង ត្រូវបានធ្វើពិធីក្រុងពាលីសាងសង់ ផ្លូវការក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួង មហាផ្ទៃ.! @ គណកម្មាធិការជាតិគ្រោះ មហន្តរាយ ជម្លៀសប្រជាពលរដ្ឋជាង៥០០គ្រួសារ ទៅកាន់ទីទួលសុវត្ថិភាពដែលត្រូវទឹក ជំនន់កំពុងគំរាមគំហែង.! @ លោក​បណ្ឌិត​ ប៉ែន ស៊ីម៉ន និងលោក ជាវ តាយអភិបាលនៃគណៈអភិបាលខេត្តកំពត ជួបសំ​ណេះ​សំណាល​ជាមួយ​សិស្ស​ត្រៀមប្រឡង ​(​បាក់​ឌុប​)​ឆ្នាំ​២០១៩​និង​គ្រូ​បង្រៀន​មក​ពី​វិទ្យាល័យ​ ទូទាំង​ខេត្ត​កំពត​​.! @ ព័ត៌មានលម្អិតក្រោយពីពន្លត់៖អគ្គិភ័យឆេះ ឃ្លាំងស្តុកសម្ភារខាងក្រោមផ្សារទំនើប The Olympia Mall ផ្ដើមចេញពីជាង ផ្សាដែកហើយខ្ទាតកម្ទេចភ្លើងចំស្នោរ.! @ ព័ត៌មានលម្អិតជុំវិញករណីគ្រោះថ្នាក់ចរា ចរណ៍នៅព្រឹកមិញនេះរវាងរថយន្តដឹក កម្មករនិងរថយន្តដឹកមាន់ខេត្តស្វាយរៀង.! @ លោកបណ្ឌិត គុណ ញឹមអគ្គនាយកនៃ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាមិន គួរមើលរំលង លោក យូ ហេង ប្រធាន សាខាគយនិងរដ្ឋាករខេត្តបាត់ដំបងអនុ ញ្ញាតអោយរថយន្តកាកសំណល់ពីវៀត ណាមឆ្លងដែនទៅប្រទេសថៃក្នុង១ថ្ងៃមិន ក្រោមពី៥០ គ្រឿងនោះឡើយ.! @ ល្បែងឆ្នោត​យួនរីកដូចផ្សិតបើកបង្អួត លោក ឃួង ស្រេងអភិបាលនៃគណៈ អភិបាលរាជធានីភ្នំពេញ.!
Comments Off

នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ព្រមានស្នងការរងខេត្តកណ្ដា លម្នាក់រឿងយករថយន្ដពន្លត់អគ្គិភ័យ ទៅប្រើប្រាស់ជាប្រយោជន៍ផ្ទាល់ខ្លួន.!

 

fn-2019-02-21-12-01-53-0
ភ្នំពេញ៖នាយឧត្តមសេនីយ៍សន្ដិបណ្ឌិតនេតសាវឿនអគ្គស្នងការ នគរបាលជាតិបានប្រាប់ដោយផ្ទាល់មាត់ទៅលោកឧត្ដមសេនីយ៍ទោ អ៊ាវចំរើនស្នងការនគរបាលខេត្តកណ្ដាលឲ្យព្រមានទៅស្នងការរង ខេត្តកណ្ដាលលោកអ៊ុលប៊ុនណាដែលយករថយន្ដពន្លត់អគ្គិភ័យទៅ ប្រើប្រាស់ជាប្រយោជន៍ផ្ទាល់ខ្លួនដោយដឹកទឹកទៅលាយស៊ីម៉ង់តិ៍ជូន សាច់ញាតិ នៅមូលដ្ឋានស្រុកស្អាង ខេត្តកណ្តាល។
លោកឧត្តមសេនីយ៍ទោអ៊ាវចំរើនបានឲ្យដឹងនៅព្រឹកថ្ងៃទី២១ខែកុម្ភៈ ឆ្នាំ២០១៩នេះថាអគ្គស្នងការនគរបាលជាតិបានដាក់បញ្ជាមកលោក នៅក្នុងកិច្ចប្រជុំដោយឲ្យព្រមានផ្ទាល់មាត់ទៅស្នងការរងទទួលផែន បង្ការនិងពន្លត់អគ្គិភ័យលោកអ៊ុលប៊ុនណាជុំវិញការយករថយន្ដរបស់ អង្គភាពទៅប្រើប្រាស់ជាប្រយោជន៍ផ្ទាល់ខ្លួនហើយប្រសិនបើមានលើក ក្រោយ នឹងត្រូវដាក់ពិន័យរបស់ កងកម្លាំង។
លោកឧត្តមសេនីយ៍អ៊ាវចំរើនបានបញ្ជាក់យ៉ាងដូច្នេះថា{លោកអគ្គ ស្នងការនគរបាលជាតិបានដាក់បទបញ្ជាខ្ញុំដោយឲ្យព្រមានដោយផ្ទាល់ មាត់ទៅស្នងការរងម្នាក់នៅក្នុងកិច្ចប្រជុំពាក់ព័ន្ធករណីរថយន្ដពន្លត់អគ្គិ ភ័យទៅប្រើប្រាស់ដោយគ្មានការអនុញ្ញាតនិងជាប្រយោជន៍ផ្ទាល់ខ្លួន ហើយបើសិនមានលើកក្រោយទៀតនឹងអនុវត្តវិន័យរបស់កងកម្លាំង នគរបាលជាតិ}។
សូមបញ្ជក់ថាពាក់ព័ន្ធករណីនេះនាយកដ្ឋានបង្ការនិងពន្លត់អគ្គិភ័យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃបានបញ្ជាឲ្យការិយា ល័យជំនាញតាមបណ្ដាស្នងការដ្ឋានរាជធានី-ខេត្តទាំងអស់ត្រូវបិទ ស្ទីកគ័រឈ្មោះខេត្ត (ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត…) នៅលើរថយន្ដរបស់អង្គភាពរៀងៗខ្លួនចៀសវាងមានការភ័ន្តច្រឡំពី សាធារណជនក្រោយពីស្នងការរងខេត្តកណ្ដាលម្នាក់នេះបានយករថ យន្ដពន្លត់អគ្គិភ័យទៅប្រើប្រាស់ផ្ទាល់ខ្លួនដែលនាំឲ្យផ្ទុះការរិះគន់ពី មហាជន។លោកឧត្តមសេនីយ៍ទោ នេត វន្ថា ប្រធាននាយក ដ្ឋានបង្ការនិងពន្លត់អគ្គិភ័យនៅថ្ងៃទី២១ខែកុម្ភៈឆ្នាំ២០១៩នេះបាន បញ្ជាក់យ៉ាងដូច្នេះថា{លោកស្នងការរងទទួលផែននិងលោកនាយកា រិយាល័យគ្រប់រាជធានីខេត្តក្រុងដែលមានរថយន្តពន្លត់អគ្គិភ័យកំពុង គ្រប់គ្រងដោយអង្គភាពខ្លួនត្រូវកាត់បិតស្ទីកគ័រ{ស្នងការដ្ឋាននគរ បាលខេត្ត}បន្ថែមចំណុចសមស្របណាមួយលើរថយន្តរបស់អង្គភាពខ្លួន។ ជៀសវាងសាធារណៈយល់ថាជារបស់នាយកដ្ឋាននៃក្រសួងមហាផ្ទៃ។ នាយកដ្ឋានគាំទ្រដល់ស្នងការដ្ឋាននគរបាលរាជធានីខេត្តក្រុងមួយ ចំនួនបានរៀបចំល្អហើយ}។
មន្រ្តីនគរបាលខេត្តកណ្តាលបានបញ្ជាក់ថាក្រោយពីសួរនាំមន្ត្រីទើប ដឹងថាឡានទឹកទាំងពីរគ្រឿងនោះមានគេពឹងពាក់លោកអ៊ុលប៊ុនណា ជាស្នងការរងទទួលបន្ទុកផ្នែករថយន្តពន្លត់អគ្គីភ័យពេលនោះលោក ស្នងការរងបានបញ្ជាទៅលោកតោសឿនជាប្រធានការិយាល័យបង្ការ និងពន្លត់អគ្គិភ័យតែម្តង។
សូមបញ្ជាក់ថាកាលពីថ្ងៃទី២០ខែកុម្ភៈឆ្នាំ២០១៩មានការរិះគន់ចំពោះ សកម្មភាពរបស់មន្រ្តីនគរបាលដែលបានយករថយន្តពន្លត់អគ្គីភ័យពីរ គ្រឿងដឹកទឹកទៅលាយស៊ីម៉ង់តិ៍ដើម្បីធ្វើសំណង់ខណៈក្រោយមកនោះ ក៏មានគ្រោះអគ្គិភ័យមួយបានកើតឡើងនៅក្នុងឃុំស្វាយរលំស្រុកស្អាង ខេត្តកណ្តាលបណ្តាលឲ្យផ្ទះប្រជាពលរដ្ឋមួយខ្នងត្រូវឆេះគ្មានសល់ ដោយសល់តែផេះគ្មានរថយន្តពន្លត់៕

fn-2019-02-21-11-19-23-1

fn-2019-02-21-11-19-23-0

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!