ព័ត៌មានថ្មី
@ @ លោកឧត្ដមសេនីយ៍ទោ សុខ សំណាង ស្នងការ ខេត្តតាកែវលើកទឹកដល់បេក្ខ ជនចូលទ្បងបម្រើការងារជាមន្ត្រីនគរបាល ត្រូវខិតខំប្រឹងឲ្យអស់ពីសមត្ថភាពដើម្បី ឈានទៅរកភាពជោគជ័យ.! @ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃប្រទេសកម្ពុជាបាន​បញ្ជាក់​ជំហរ​ចុង ​ក្រោយ​ដោយ​មិន​ខ្វល់​​ផ្តាច់​ប្រព័ន្ធ​អនុ​គ្រោះ​ ពន្ធ EBA​ .! @ សម្ដេចតេជោ ហ៊ុន សែនអញ្ជើញដ៍ខ្ពង់ខ្ពស់ ក្នុងពិធីបើកមហាសន្និបាតសហព័ន្ធអតីត យុទ្ធជនអាស៊ានលើ​កទី១៩ ប្រារព្ធធ្វើនៅ វិមានសន្តិភាព.! @ សង្វៀន ជល់មាន់ បៀ អា ប៉ោង ក្រោយ សួនកាណាឌីយ៉ា ឥឡូវចល័តមកសេះសវិញ ក្នុងសង្កាត់ស្ទឹងមាន​ជ័យ៣​ ដដែលខណ្ឌមាន​ ជ័យមិន​​ទាន់បង្ក្រាប​ទេ​​?សមត្ថកិច្ចសម្ងំ​​ ទទួលផ​ល​ប្រ​យោជ​ន៍​.! @ សារលិខិតប្រមុខរាជរដ្ឋាភិបាលកម្ពុជា អបអរសាទរពិធីបុណ្យសមុទ្រលើកទី៨ ក្រោមប្រធានបទ"ទីក្រុងស្អាត-ឆ្នេរល្អ- ទេសចរណ៍រុងរឿង" @ នាព្រឹកថ្ងៃចន្ទ័សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជូបពិភាក្សាការងារជាមួយឯក អគ្គរដ្ឋទូតអូស្រ្តាលីដែលត្រូវបញ្ចប់បេសក កម្មកាទូតកម្ពុជា នៅ វិមានសន្តិភាព.! @ ឈ្មួញធំៗប្រើឧបករណ៍នេសាទល្មើស ច្បាប់ចំនួន២ស្រុក ស្រុកស្ទោងនិងស្រុក កំពង់ស្វាយពេញបន្ទុកមានការបើកដៃ ពីមន្រ្តីរដ្ឋបាលជលផលសមត្ថកិច្ចនិងជំនាញ ពាក់ព័ន្ធក្នុងកំពង់ធំ.! @ សង្វៀន ជល់មាន់ បៀអាប៉ោង ដុះស្លែ នៅភូមិភ្នាតសង្កាត់ស្ទឹងមានជ័យទី២ខណ្ឌ មានជ័យមិនទាន់បង្រ្កាប?សមត្ថកិច្ចរក្សា ភាពស្ងៀមស្ងាត់សម្ងំទទួលផលប្រយោជន៍.!
Comments Off on បទល្មើស​នេសាទឧបករណ៍ប្រើប្រាស់ ខុសច្បាប់កើនឡើងដូចជារបាំងលប អួនក្រឡាញឹកសម្រា​ស់នៅស្រុ​កកំ​ពង់ លែ​ងសង្ស័យលោកនាយខណ្ឌរដ្ឋបា លជលផលនៅក្រោយខ្នងបទល្មើស.!

បទល្មើស​នេសាទឧបករណ៍ប្រើប្រាស់ ខុសច្បាប់កើនឡើងដូចជារបាំងលប អួនក្រឡាញឹកសម្រា​ស់នៅស្រុ​កកំ​ពង់ លែ​ងសង្ស័យលោកនាយខណ្ឌរដ្ឋបា លជលផលនៅក្រោយខ្នងបទល្មើស.!

 

4
កំពង់ឆ្នាំង៖ប្រភពពីមន្ត្រីរាជការនៅក្នុងមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង បានឲ្យដឹងថាចាប់តាំងពីលោកលីឡាទទួលបានតំណែងជានាយ​ខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំងជំនួសលោកសោមភិរុណរួច មកគឺបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់ពុំមានការថយចុះ​គួរឲ្យកត់សម្គាល់នោះទេខណៈប្រជានេសាទលក្ខណៈគ្រួសារបាន រិះគន់ថា លោកគឺជាមេខ្លោង បង្កើត ឲ្យមានបទល្មើស ។ប្រភពក្រោយពីបានទទួលព័ត៌មានថាមានអាជ្ញាធរឃុំផ្លូវទូកលោក ចេងភាគនិងលោកគង់គន់មេឃុំប្រឡាយមាសនិងលោកនាយខណ្ឌ រដ្ឋបាលជលផលខេត្តកំពង់ឆ្នាំងឈ្មោះលោកលីឡាបានរៀបចំគំរោង អោយ មេឈ្មួញទូកឌុកដែលមានឈ្មោះ.១{ជ្រុយអន្លង់កញ្ចុះ}២.{រឹម}{ស្វាយ​កាបនិងស្លាបកុក} .{ប្រុស}{ក្រម៉ាល់ }. {ភាព}{ខ្សាច់ស្ពៃ}.{ចន សារឿន}{ថ្នល់ឈើទាល} នៅ មាន ជាច្រើនទៀតហ៊ុំសម្រាស់និងដាក់សម្រាស់បំផ្លាញធនធានជលផល ក្នុងបឹងអភិរក្សសម្រាប់ពូជត្រីពងកូនជាច្រើនកន្លែងដោយមិនខ្លាចនិង ញញើតច្បាប់ដាក់ទោសឡើយ។ហើយក្រុមនេះនៅតែបន្តដើររុក្ខរានទន្ទ្រានកាប់ព្រៃលិចទឹកទាំងយប់ ទាំងថ្ងៃយ៉ាងអនាធិបតេយ្យគេពុំដែលឃើញមន្ត្រីជំនាញណាមកបង្ក្រាបឡើយ។ប្រជាពលរដ្ឋដែលរកស៊ីលក្ខណៈគ្រួសាររស់នៅឃុំប្រឡាយមាសនិង រស់នៅឃុំផ្លូវទូកស្រុកកំពង់លែងបានរិះគន់អាជ្ញាធរឃុំប្រឡាយមាស និងខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នំាងឈ្មោះលោកលីឡាបាន ឃុបឃិតបើកដៃឲ្យក្រុមមេឈ្មួញទូកឌុកនិងបក្ខពួកអោយមានអ្នករត់ ការហ៊ុំសម្រាស់និងកាប់ព្រៃលិចទឹកយកមកដាក់សម្រាស់តាមព្រែកគូរ} {ព្រែកក្រម៉ាល់}{ព្រែកសាច់ស្ពៃឡូតិ៍លេខ៤}{ព្រែកអន្លង់ កញ្ចុះ}{ស្វាយកាប}{ស្លាបកុក }{ព្រែកតាភោគក្រៅ}{ព្រែក បែកក្អម}{កោះបាយក្រៀម}{ព្រែកតាក្លោក}នេះ និយាយតែ ឃុំប្រឡាយមាស ។រីឯចំណែកឃុំផ្លូវទូកវិញបទល្មើសកាប់ព្រៃលិចទឹកយកមកទំលាក់ក្នុង ព្រែកនិងតាមទន្លេក្រៅដើម្បី ហ៊ុំសម្រាស់ពេលខាងមុខនេះមិនចាញ់ឃុំប្រឡាយមាសប៉ុណ្ណាដែរ។ប្រភពបានបង្ហើបឲ្យដឹងថាមានបឹងនិងព្រែកច្រើនដែលជាបឹងអភិរក្ស ពូជត្រីត្រូវបានអាជ្ញាធរឃុំនិងមន្ត្រីជំនាញផ្នែករដ្ឋបាលជលផលផ្សារឆ្នាំង ឈ្មោះលោកតាតសីហាក់ឃុបឃិតនិងបើកដៃឲ្យក្រុមមេឈ្មួញល្មើស ច្បាប់កាប់ព្រៃលិចទឹកយកមកទម្លាក់តាមព្រែកនិងទន្លេក្រៅហើយអោយ មានរត់ការហ៊ុំសម្រាស់ទៀតផង។លោកឈួរច័ន្ទឌឿនចៅហ្វាយខេត្តនៃគណៈបញ្ជាការឯកភាពខេត្តកំពង់ ឆ្នាំងគួរមានវិធានការចុះត្រួតពិនិត្យមើលចំណុចដែលប្រជាពលរដ្ឋរាយ ការណ៍ថាមានអាជ្ញាធរឃុំប្រឡាយមាសនិងមន្ត្រីជំនាញខណ្ឌរដ្ឋបាល ជលផលថាបានបើកភ្លើងខៀវរៀបចំគំរោងនិងមេខ្លោងអោយមេឈ្មួញទូ កឌុកដែលមានឈ្មោះដូចខាងលើនិងមានរត់ការហ៊ុំសម្រាស់យកលុយ ទៅអោយមន្ត្រីជំនាញនិងសមត្ថកិច្ចពុករលួយមួយចំនួនក្នុងខេត្តទៀតផងដែរ។បើយោងតាមច្បាប់ជលផលបានចែងថា៖បទល្មើសដាក់សម្រាស់នេះ បានធ្វើអោយមានផលប៉ះពាល់ច្រើនយ៉ាងដល់ធនធានជលផលជាតិ។
បើគិតពីទោសទណ្ឌនៃច្បាប់វិញក៍មានទោស៣យ៉ាងផងដែរគឺ១.កាប់ ព្រៃលិចទឹកមាត្រា១០១ជាប់ពន្ធនាគារពី១ខែទៅ១ឆ្នាំពិន័យប្រាក់ពី១ លានទៅ៥លានរៀល២.ដឹកជញ្ជូនសម្រាស់មាត្រា១០១មានទោសនិ ងពិន័យប្រាក់ដូចគ្នា៣.ដាក់សម្រាស់ហ៊ុំចាប់ត្រីមាត្រា១០០ដាក់ពន្ធនា គារពី១ឆ្នាំទៅ៣ឆ្នាំពិន័យប្រាក់ពី៥លានទៅ៥០លានរៀល។
ឥឡូវនេះប្រភពក៍បែកធ្លាយមានមន្រ្តីពុករលួយក្នុងខេត្តកំពង់ឆ្នាំងមួយ ចំនួនយកលុយពីអ្នករករបរបទល្មើសនេសាទខុសច្បាប់ក្នុងខេត្តកំពង់ ឆ្នាំង នេះតែម្តង។ពាក់ព័ន្ធនូវការរិះគន់ខាងលើគេហទំព័រ(www.ckrnews.com)យើងមិនអាចសុំការពន្យល់បកស្រាយពីលីឡានាយខណ្ឌរដ្ឋបាលជល ផលខេត្តកំពង់ឆ្នាំងនិងមន្រ្តីអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តបាននោះទេ៕

51447845_359439281563980_2467616306786992128_n-1

Filed in: សង្គម

Recent Posts

Bookmark and Promote!