ព័ត៌មានថ្មី
លោកបណ្ឌិត ហ៊ុន ម៉ា​ណែ​ត អញ្ជើញ ​ពិធី​បញ្ចុះ​ខណ្ឌ សីមា និងសម្ពោធ​សមិ ទ្ធផល​នៅ​វត្ត​ពោធិ៍​រាជ​លំ​ពូស្ថិតក្នុង​ស្រុក​ កំពង់ត្រាច​​ខេត្តកំពត.! @ ឯកឧត្តម គួច ចំរើនអភិបាលនៃគណៈ អភិបាលខេត្តព្រះសីហនុបើកកិច្ចប្រជុំ បង្ហាញប្លង់តូបគំរូថ្មីដល់អាជីវករលក់ដូរ នៅឆ្នេរអូរឈើទាល.! @ ពិធី​ប្រកាស​ចូល​កាន់តំ​ណែង​ប្រធាន​មន្ទីរ ​កិច្ចការនារី​ខេត្ត​ក្រចេះ​ អញ្ជើញជាអធិបតីភាព លោកជំទាវ វេជ្ជបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី.! @ អគារសិក្សា០១ខ្នងតម្លៃជាង១៥ម៉ឺនដុល្លា ជាអំណោយដ៍ថ្លៃថ្លា សម្តេចក្រឡាហោម ស ខេង ត្រូវបានធ្វើពិធីក្រុងពាលីសាងសង់ ផ្លូវការក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួង មហាផ្ទៃ.! @ គណកម្មាធិការជាតិគ្រោះ មហន្តរាយ ជម្លៀសប្រជាពលរដ្ឋជាង៥០០គ្រួសារ ទៅកាន់ទីទួលសុវត្ថិភាពដែលត្រូវទឹក ជំនន់កំពុងគំរាមគំហែង.! @ លោក​បណ្ឌិត​ ប៉ែន ស៊ីម៉ន និងលោក ជាវ តាយអភិបាលនៃគណៈអភិបាលខេត្តកំពត ជួបសំ​ណេះ​សំណាល​ជាមួយ​សិស្ស​ត្រៀមប្រឡង ​(​បាក់​ឌុប​)​ឆ្នាំ​២០១៩​និង​គ្រូ​បង្រៀន​មក​ពី​វិទ្យាល័យ​ ទូទាំង​ខេត្ត​កំពត​​.! @ ព័ត៌មានលម្អិតក្រោយពីពន្លត់៖អគ្គិភ័យឆេះ ឃ្លាំងស្តុកសម្ភារខាងក្រោមផ្សារទំនើប The Olympia Mall ផ្ដើមចេញពីជាង ផ្សាដែកហើយខ្ទាតកម្ទេចភ្លើងចំស្នោរ.! @ ព័ត៌មានលម្អិតជុំវិញករណីគ្រោះថ្នាក់ចរា ចរណ៍នៅព្រឹកមិញនេះរវាងរថយន្តដឹក កម្មករនិងរថយន្តដឹកមាន់ខេត្តស្វាយរៀង.! @ លោកបណ្ឌិត គុណ ញឹមអគ្គនាយកនៃ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាមិន គួរមើលរំលង លោក យូ ហេង ប្រធាន សាខាគយនិងរដ្ឋាករខេត្តបាត់ដំបងអនុ ញ្ញាតអោយរថយន្តកាកសំណល់ពីវៀត ណាមឆ្លងដែនទៅប្រទេសថៃក្នុង១ថ្ងៃមិន ក្រោមពី៥០ គ្រឿងនោះឡើយ.! @ ល្បែងឆ្នោត​យួនរីកដូចផ្សិតបើកបង្អួត លោក ឃួង ស្រេងអភិបាលនៃគណៈ អភិបាលរាជធានីភ្នំពេញ.!
Comments Off

ពិធីប្រកាសផ្ទេរភារកិច្ចនិងតែងតាំង មុខតំណែងលោក ផាវ យ៉េន មេបញ្ជា ការកងរាជអាវុធហត្ថខេត្តរតគីរី ជំនួស លោក គឹម រស្មី ដែលត្រូវព្រះមហាក្សត្រ ឡាយព្រះហស្ថលេខាលុបឈ្មោះចេញ ពីកងកម្លាំងនៅពេលថ្មីៗនេះ.!

 

r190220a1
រតនគិរី៖ពិធីប្រកាសផ្ទេរភារកិច្ចនិងតែងតាំងមុខតំណែងកងរាជអាវុធ ហត្ថជំនួសតំណែងលោកគីមរស្មីមេប៉េអឹមខេត្តរតនគិរីកាលពីថ្ងៃទី១៨ ខែកុម្ភៈឆ្នាំ២០១៩ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់លោកនាយឧត្ដមសេនីយ៍ សៅសុខាអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជា ការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​។​
ក្នុងពេលនោះដែរនាយឧត្ដមសេនីយ៍សៅសុខាបានមានប្រសាសន៍ ក្នុងពិធីប្រកាសតែងតាំងមុខតំណែងមន្ត្រីកងរាជអាវុធហត្ថហើយថែម ទាំងធ្វើការព្រមានខ្លាំងៗទៅដល់មន្ត្រីនៅក្រោមឱវាទមិនត្រូវយកឋានៈ​និងតួនាទីរបស់ខ្លួនដែលមានដើម្បីយកទៅធ្វើជាមុខរបរឡើយទាំងអស់ នេះហើយដើម្បីចៀសវាងការចោទប្រកាន់ពីសំណាក់ប្រជាពលរដ្ឋដែល នាំអោយមានភាពប៉ះពាល់ទៅតម្លៃនិងសេចក្ដីថ្លៃថ្នូរនិងវិន័យកងកម្លាំង អាវុធហត្ថ។ប្រសិនបើរកឃើញមន្ដ្រីរូបណាយកឋានៈនិងតួនាទី​ប្រព្រឹត្ដិ​ទង្វើ​ទាំងអស់នេះ នឹង​ត្រូវ​ទទួលទោស​ជាក់​ជាពុំខាន​។
លោកនាយឧត្តមសេនីយ៍សៅសុខាបានបន្ដទៀតថាក្នុងនាមមន្ត្រីកង រាជអាវុធហត្ថជាអ្នកបម្រើប្រជាជនត្រូវតែបំពេញនូវកាតព្វកិច្ចរបស់ខ្លួន និងរក្សាបាននូវសេចក្តីថ្លៃថ្នូសាមគ្គីផ្ទៃក្នុងអង្គភាពឲ្យបានរឹងមាំដើម្បី ធានាបាននូវការបំពេញកិច្ចការងារប្រកបដោយប្រសិទ្ធភាពតម្លាភាព អោយ​កាន់តែ​ប្រសើរឡើង ។​
ទទឹមនឹងនេះដែរលោកបានបន្ថែមទៀតថាមន្ត្រីកងរាជអាវុធហត្ថទាំង អស់ត្រូវចៀសវាងអោយដាច់ខាតរាល់ការយកឋានៈតួនាទីរបស់ខ្លួន ក្នុងជួររដ្ឋាភិបាលទៅធ្វើជាមុខរបរដើម្បីកៀបសង្កត់មន្ត្រីស្ថិតនៅក្រោម​ឱវាទ ក្នុង​អង្គភាព​របស់​ខ្លួន ឬ​តាម​គ្រប់​រូបភាព​ណាក៏ដោយ​។ ប្រសិនបើរូបលោករកឃើញថាមន្ត្រីរូបណាបានប្រព្រឹត្តិទង្វើមិនគប្បី​និងអសកម្មណាមួយក្នុងអង្គភាពមន្ត្រីនោះនឹងត្រូវទោសដោយមិន​អាច​លើក​លេង​បានឡើយ ៕

r190220a2

r190220a0

r190220a3

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!