ព័ត៌មានថ្មី
រដ្ឋបាលខណ្ឌសែនសុខបានដង្ហែអង្គកឋិទាន សាមគ្គីទៅកាន់វត្តឃ្មួញអញ្ជើញចូលរួមលោក ម៉ប់ សារិន អនុប្រធានគណៈ កម្មការគណ បក្សប្រជាជនកម្ពុជា.! @ ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​បញ្ជា​ការ​ សេនាធិការ​កងរាជអាវុធហត្ថជំនាន់​ទី​ ១​ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ សៅ សុខា.! @ លោក ពេជ្រ ប៊ុនធិន រដ្ឋ មន្ត្រីក្រសួងមុខ ងារសាធារណៈនិងលោក វ៉ា ថនអភិបាល នៃអភិបាលខេត្តក្រចេះជួបសំណេះសំណាល ជាមួយសាស្ត្រាចារ្យនិងចែកជូនរង្វាន់លើក ទឹកចិត្តដល់សិស្សនិទ្ទេសAនិងB.! @ រដ្ឋបាលសាលាខេត្តកំពតបញ្ជា​ឲ្យ​ស្ថាប័ន ជំនាញ​កាយ​យក​អាចម៍ដី​ចេញពី​មាត់​ព្រែក ​ក្បាលរ​មាស​ជា​បន្ទាន់​​ព្រោះមានជនមួយចំនួន រំលោភយក.! @ រដ្ឋបាលសាលាខេត្តកែប​កោះប្រជំុណែ នាំគ្រប់មន្ទីរជុំវិញខេត្តចូលរួមធ្វើអនាម័យ កែលំអរសោភ័ណ្ឌភាពដើម្បីត្រៀមទទួល ភ្លៀវទេសចរណ៍មកកំសាន្ត​ក្នុងឱកាស បុណ្យភ្ជំបិណ្ឌនាពេលខាងមុខនេះ.! @ បែកធ្លាយ ប្រធាន សាខាគយ និងរដ្ឋាករ និង ប្រធានការិយាល័យគយច្រកទ្វារអន្តរ ជាតិបាវិតរងនូវការរិះគន់បើកដៃអោយ ក្រុមឈ្មួញតូច.ធំ. ដឹកជញ្ជូនទំនិញគេច ពន្ធនិងទំនិញបង់ពន្ធមិនគ្រប់តាមរបៀប ពុករលួយ.! @ លោក ខៀវ សារឿន ប្រធាន សាខាគយ និងរដ្ឋាករ និង លោក នង សុខុម ប្រធាន ការិយាល័យច្រកទ្វារអន្តរជាតិបាវិតរងនូវ ការរិះគន់បើកដៃអោយក្រុមឈ្មួញតូច.ធំ. ដឹកជញ្ជូនទំនិញគេចពន្ធទំនិញបង់ពន្ធមិន និងក្លែងប្រភេទទំនិញតាមរបៀបពុករលួយ.! @ ស្រុក​ចំនួន​២ក្នុងចំណោមស្រុក ក្រុង ទាំង៦នៃខេត្តក្រចេះរងផលប៉ះពាល់ ដែលបាក់ច្រាំងទន្លេ.! @ លោក ជាវ តា​យ អភិបាលនៃគណៈ អភិបាលខេត្តកំពតដឹកនាំ​កិច្ចប្រជុំ​ គណៈកម្មការ​រៀបចំ​បុណ្យ​សមុទ្រ​ឆ្នាំ​ ២០១៩ ត្រៀមរៀបចំធ្វើម្ចាស់ផ្ទះ.! @ កម្លាំង​ អធិការ នគរបាលស្រុកកំពង់ត្រាច សហការជាមួយការរិយាល័យគ្រឿងញៀន​ ខេត្ត​ចាប់ជនសង្ស័យ៧នាក់និងវត្ថុតាំងថ្នាំ ញៀនមួយចំនួនធំ.!
Comments Off

លោក យូ ហេង ប្រធានសាខាគយ និងរដ្ឋាករខេត្តបាត់ដំបងនិងលោក ឡេង សុខ ប្រធានការិយាល័យច្រក ទ្វារអន្តរជាតិដូងរងនូវការរិះគន់់ ឃុប ឃិតប្រព្រឹត្តអំពើពុករលួយឲ្យឈ្មួញ តូច.ធំដឹកទំនិញគេចពន្ធទំនិញបង់ ពន្ធមិនគ្រប់និងប្រេងសាំងពីប្រទេស សៀមចូលមកប្រទេសកម្ពុជា.!

 

IMG-20190116-WA0002

បាត់ដំបង់៖ប្រភពពីប្រជាពលរដ្ធនឹងក្រុមឈ្មួញបានលើកឲ្យដឹងថា ចាប់តាំងពីលោកយូហេងមកកាន់តំណែងជាប្រធានសាខាគយខេត្ត
បាត់ដំបងកាលពីរសៀលថ្ងៃទី២៣ខែមករាឆ្នាំ២០១៩គឺមិនបានចាត់ វិធានការទប់ស្កាត់អំពើពុករលួយរបស់លោកឡេងសុខដែលជាមេគ យច្រកទ្វារអន្តរជាតិដូងនៅឡើយទេហេតុនេះហើយទើបលោកឡេង សុខមេគយច្រកទ្វារអន្តរជាតិដូងនៅតែបន្តប្រើតួនាទីនិងអំណាចរបស់ ខ្លួនឃុបឃិតឲ្យឈ្មួញធំៗមួយចំនួននាំចូលទំនិញគេចពន្ធប្រេងសាំង គេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញក្លែងភេទខុសច្បាប់តាមអំពើ ចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍។
មជ្ឈដ្ឋានមហាជនមានការរិះគន់ថាលោកយូហេងប្រធានសាខាគយ និងរដ្ឋាករខេត្តបាត់ដំបងដែលមានជំនាញខាងប្រព្រឹត្តអំពើពុករលួយ យ៉ាងពេញបន្ទុកកាលនៅធ្វើជាប្រធានសាខាគយខេត្តឧត្ដរមានជ័យ នាពេលកន្លងមកនោះគឺជាអ្នកឃុបឃិតឲ្យលោកយូហេងធ្វើអ្វីៗតាម អំពើចិត្តហើយមានការបែងចែកផលប្រយោជន៍យ៉ាងសុខស្រួល។
ប្រភពពីមន្ត្រីគយនិងភ្នាក់ងារគយខេត្តបាត់ដំបងមួយចំនួនបានឲ្យដឹង ថាកាលពីជំនាន់លោកឈុនសុភមង្គលនៅធ្វើជាប្រធានសាខាគយ ខេត្តបាត់ដំបងបានបើកដៃឲ្យលោកយូហេងដែលជាមេគយច្រកទ្វារ
អន្តរជាតិដូងស្រុកកំរៀងឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ
ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់យ៉ាងរាលដាលឥឡូវនេះ បន្ទាប់ពីលោកយូហេងមកធ្វើជាប្រធានសាខាគយខេត្តបាត់ដំបងគឺ នៅតែបណ្ដោយឲ្យលោកឡេងសុខមេគយច្រកទ្វារអន្តរជាតិដូងធ្វើអ្វីៗ តាម អំពើចិត្តដោយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។ បញ្ហានេះលោកអូនព័ន្ធមុនីរ័ត្នដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិ រញ្ញវត្ថុក៏ដូចជាលោកគុណញឹមអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិង រដ្ឋាករកម្ពុជាមិនគួរបណ្ដែតបណ្ដោយតទៅទៀតទេព្រោះទង្វើរបស់លោក យូ ហេងធ្វើឲ្យរដ្ឋខាតបង់ចំណូលពន្ធយ៉ាងច្រើនក្នុងមួយខែៗ។
ប្រភពពីមន្ត្រីគយនៅខេត្តបាត់ដំបងបានបង្ហើបថាលោកយូហេងបម្រើ ការងារនៅច្រកទ្វារអន្តរជាតិដូងមិនតិចជាង២០ឆ្នាំនោះទេព្រោះលោក យូហេងចេះលុតក្រាបជាមួយប្រធានសាខាគយខេត្តបាត់ដំបងគ្រប់ជំ នាន់ដើម្បីមានឱកាសប្រព្រឹត្តអំពើពុករលួយយ៉ាងក្រអឺតក្រទមកាល លោកឈុនសុភមង្គលធ្វើជាប្រធានសាខាគយខេត្តបាត់ដំបងគឺលោក យូហេងល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយតាមច្រើនរូបភាព ហើយ នៅពេលដែលលោកយូហេងមកធ្វើជាប្រធានសាខាគយខេត្តបាត់ដំបង កាលពីថ្ងៃទី២៣ខែមករាឆ្នាំ២០១៩គឺលោកយូហេង នៅតែល្បីល្បាញ ខាងរបៀបពុករលួយដដែល។
ដូច្នេះហើយទើបមានសេចក្ដីអំពាវនាវឲ្យលោកឱមយ៉ិនទៀងប្រធានអង្គ ភាពប្រឆាំងអំពើពុករលួយចាត់វិធានការស៊ើបអង្កេតលើរឿងមិនប្រកតី របៀបពុករលួយរបស់លោកយូហេងប្រធានសាខាគយនិងរដ្ឋាករខេត្ត បាត់ដំបងនិងលោកឡេងសុខប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិ ដូង ផងទាន?។ពាក់ព័ន្ធនូវការរិះគន់ខាងលើគេហទំព័រ(www.ckrnews.com)យើងមិនអាចសុំការពន្យល់បកស្រាយពីលោកយូហេងប្រធានសាខា គយនិងរដ្ឋាករខេត្តបាត់ដំបងនិងលោកឡេងសុខប្រធានការិយាល័យ គយនិងរដ្ឋាករច្រកទ្វារអន្តរជាតិដូងបាននោះទេ៕

post1064

IMG-20190216-WA0060

IMG-20190216-WA0061

Filed in: សង្គម

Recent Posts

Bookmark and Promote!