ព័ត៌មានថ្មី
បទល្មើសឈើដឹកជញ្ជូនបន្តកើតមាន ជារៀងរាល់ថ្ងៃសង្ស័យថា អាជ្ញាធរសម ត្ថកិច្ចនិងជំនាញពាក់ព័ន្ធបើកភ្លើងខៀវ .! @ អបអរសាទរខួបអនុស្សាវរីយ៍លើក ទី៧៤ថ្ងៃកំណើតនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ.! @ ដីកោះដុះខាងក្រោយរមណីយដ្ឋាន ចំប៉ាមាសវត្តចំប៉ាសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅកំពុងរងនូវការទន្ទ្រាន យកពីអ្នកលុយមានអំណាចរំលោភ យកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួនច្រើនហិកតា.! @ អាជ្ញាធរ~សមត្ថកិច្ចនិង​ជំនាញ​~ពាក់ព័ន្ធ ស្រុក​ស្នួលខេត្តក្រចេះ​ឃុបឃិត​បើកដៃ​ ឲ្យ​ឈ្មួញ​កាប់បំផ្លាញ​ព្រៃឈើដឹក​ចេញ​ តាម​ផ្លូវ​(៩៩៩៩​)ដែលគេស្គាល់ឈ្មោះ លោក ជា​ វណ្ណៈ​មេ (គ៣)ជា​មេ​ឈ្មួញ​ មានឥទ្ធិពលយោធានិងលោក វុធមន្រ្តី យោធដូចគ្នាស្ទាត់ជំនាញរត់ការបង់លុយ ជូនសមត្ថកិច្ច.! @ លោក យូ ហេង ប្រធានសាខាគយ និងរដ្ឋាករខេត្តបាត់ដំបងរងនូវការរិះគន់ ឃុបឃិតបើដៃឲ្យឈ្មួញតូចធំដឹកជញ្ជូន ប្រេងសាំងទំនិញគេចពន្ធទំនិញបង់ពន្ធ មិនគ្រប់ពីប្រទេសថៃ.ចូលមកតាមអំពើចិត្ត.! @ ដីកោះដុះខាងក្រោយរមណីយដ្ឋាន ចំប៉ាមាសវត្តចំប៉ាសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅកំពុងរងនូវការទន្ទ្រាន យកពីអ្នកលុយមានអំណាចរំលោភ យកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួនច្រើនហិកតា.! @ លោក ជំុ ឈាង អតីត ចៅ សង្កាត់ ព្រែកកំពឹសនិងជាប្រធានគណៈបក្ស ប្រជាជនកម្ពុជានិងលោក ប៉ាច ប៉ន លោកនាយកសាលាបឋមសិក្សាកែវ មុនីដោយទទួលការឧបត្ថម្ភពីលោក ឧត្តមសេនីឯក រ័ត្ន ស៊្រាងនូវគ្រឿង ឧបភោគ បរិក្ខានិងថវិកាផ្ទាល់ខ្លួន មួយចំនួនធំ.! @ សម្តេចតេជោ ហ៊ុន សែន ទទួលគោរ មងារសាស្រ្តាចារ្យកិត្តិយសផ្នែកទំនាក់ ទំនងអន្តរជាតិពីសាកលវិទ្យាល័យ ប៉េកាំងសាធារណរដ្ឋប្រជាមានិតចិន.! @ ព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំនេះ ប្រាព្ធនៅខេត្តតាកែវ.! @ លោក ចាន់ យុត្ថាអ្នកនាំពាក្យក្រសួង ធនធានទឹកនិងឧត្តុនិយមជូនដំណឹង ដល់ប្រជាជនទាំងអស់ត្រូវប្រុងប្រយ័ត្ន ឲ្យបានខ្ពស់.!
Comments Off

ពិធីប្រកាសតែងតាំងលោកជួប រតនា ប្រធានមន្ទីរទេសចរណ៍ថ្មីខេត្តក្រចេះ ជំនួសលោក រុន ភារ៉ា ក្រោមអធិបតី ភាពលោកថោង ខុន រដ្ឋមន្រ្តីក្រសួង ទេសចរណ៍.!

 

FB_IMG_1550535078609
ក្រចេះ៖នៅថ្ងៃទី១៨ខែកុម្ភៈឆ្នាំ២០១៩នេះលោកវ៉ាថនអភិបាល ខេត្តក្រចេះអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែង ប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះក្រោមអធិបតីភាពលោកថោង ខុនរដ្ឋមន្រ្តីក្រសួងទេសចរណ៍ដែលមានការចូលរួមប្រមាណជាចំ នួន ៣៥០នាក់។បន្ទាប់ពីលោក វ៉ា ថន អភិបាលខេត្ត បាន មានប្រសាសន៍គាំទ្រទៅលើការប្តេជ្ញាចិត្តរបស់ប្រធានមន្ទីរដែល តែងតាំងថ្មីរួចមក លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថារាជរដ្ឋាភិបាលកម្ពុជាក្នុងរយៈកាលប៉ុន្មាន ឆ្នាំចុងក្រោយនេះធានាបានល្អប្រសើរនូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចគ្រប់ គ្រងអតិផរណាឱ្យស្ថិតនៅក្នុងកម្រិតទាបសមរម្យព្រមទាំងពង្រឹង ថែមទៀតនូវសមត្ថភាពប្រកួតប្រជែងនៃសេដ្ឋកិច្ចជាតិ។
ជាក់ស្តែងនៅឆ្នាំ២០១៨កន្លងទៅនេះវិស័យទេសចរណ៍សម្រេច បានកំណើនក្នុងអត្រា១០,៧%ជាមួយនឹងការមក ដល់នៃ ភ្ញៀវទេសចរណ៍អន្តរជាតិប្រមាណជាង៦លាន២សែននាក់និងនាំ ប្រាក់ចំណូលប្រមាណ៤៣៧៥លានដុល្លារអាមេរិកចាក់បញ្ចូល ក្នុងសេដ្ឋកិច្ចជាតិ រួមចំណែកប្រមាណ១២,៧% នៃផលិត ផលក្នុងស្រុកសរុបនិងបង្កើតការងារដោយផ្ទាល់ប្រមាណជាង៦២ម៉ឺននាក់។
លោកបន្តថាតាមរយៈការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍទេស ចរណ៍ឆ្នាំ២០១២-២០២០និងផែនការកំណែទម្រង់វិស័យទេសចរណ៍ ២០១៥-២០១៨ក្នុងការជំរុញចលនាប្រឡងប្រណាំង“ទីក្រុងស្អាត -រមណីយដ្ឋានស្អាតសេវាល្អបដិសណ្ឋារកិច្ចល្អដើម្បីស័ក្តិសមជា “ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរ” កម្ពុជារំពឹងទទួលបានទេសចរអន្តរជាតិប្រមាណជាង៧លាននាក់ ដែលនឹងបង្កើតការងារផ្ទាល់ប្រមាណ១លាននាក់និងចំណូលចូលជាតិ ប្រមាណ៥.០០០លានដុល្លារ អាមេរិក នៅឆ្នាំ២០២០ ។
ក្នុងស្មារតីនេះរាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងទេសចរណ៍ ជាសេនាធិការបានដាក់ចុះនិងបន្តអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ ទេសចរណ៍កម្ពុជា២០១២-២០២០ដែលមានចក្ខុវិស័យអភិវឌ្ឍវិស័យ ទេសចរណ៍កម្ពុជាជាវិស័យទេសចរណ៍វប្បធម៌និងធម្មជាតិផ្តល់នូវភាព កក់ក្តៅសេចក្តីពេញចិត្តនិងការចងចាំល្អៗដល់ទេសចរជាតិនិងអន្តរជាតិ។
ក្នុងនោះដែរលោករដ្ឋមន្រ្តីក៏បានជំរុញដល់ប្រធានមន្ទីរដែលឡើងថ្មី ត្រូវសហការជាមួយអាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់ត្រូវថែរក្សានិងអភិរក្ស នូវសត្វផ្សោតនិងទប់ស្កាត់នូវការបំផ្លាញសត្វផ្សោតគ្រប់ឧបករណ៍ ហើយត្រូវដាក់ពាក្យស្លោកថាគ្មានសត្វផ្សោតគ្មានទេសចរណ៍និងជួយ កសាងនិងអភិវឌ្ឍន៍វិស័យទេសចរណ៍ក្នុងខេត្តឱ្យរីកចម្រើនហើយ ត្រូវរក្សាអភិរក្សនូវសំណង់ចាស់ធ្វើការកសាងសំណង់ថ្មីសំដៅទាក់ទាញ់ ភ្ញៀវគ្រប់ប្រភេទត្រូវពង្រឹងនិងរៀបចំនូវរាល់មធ្យោបាយដឹកអ្នកទេសចរណ៍ និងធានានូវសុខសុវត្ថិភាពទីតាំងកម្សាន្តរបស់ភ្ញៀវ.ត្រូវចេះកែច្នៃនូវសម្ភារៈ ឬមធ្យោបាយកម្សាន្តដល់ភ្ញៀវជៀសវាងការកម្សាន្តដដែលនឹងបានជំរុញ ឱ្យមានការកែច្នៃវិចខ្ចប់បែបធម្មជាតិមកលើទំនិញជាការទាក់ទាញបន្ថែម។
ម្យ៉ាងវិញទៀតអាជីវករត្រូវចូលរួមសហការជាមួយមន្ទីរនិងអាជ្ញាធរដើម្បី សេវាកម្មវិស័យទេសចរណ៍របស់យើងប្រកបដោយគុណភាពនិងបដិស ណ្ឋាកិច្ចល្អហើយអាជ្ញាធរខេត្តត្រូវខិតខំគៀងគរនូវក្រុមហ៊ុនដៃគូរផ្នែកកែ ច្នៃផលិតផលវិចខ្ចប់ផងដែរ ។ សូមបញ្ជាក់លោកជួបរតនាអត្តលេខ១៨៨១៤០០២៤០ឋានន្តរស័ក្តិ អនុមន្រ្តីថ្នាក់លេខ៣នៃក្របខណ្ឌមន្រ្តីគ្រប់គ្រងរដ្ឋបាលជាប្រធានមន្ទីរ ទេសចរណ៍ខេត្តក្រចេះជំនួសលោករុនភារ៉ាដែលទទួលភារកិច្ចថ្មី៕

FB_IMG_1550535065776

FB_IMG_1550535108748

FB_IMG_1550535097971

FB_IMG_1550535052846

FB_IMG_1550535027897

FB_IMG_1550535039077

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!