ព័ត៌មានថ្មី
សង្វៀន ជល់មាន់ បៀ អាប៉ោង ខុសច្បាប់ស្ថិតនៅ ក្នុងភូមិស្វាយសាក់ ឃុំពោធិ៍ទី ស្រុកសុីធរកណ្ដាល ខេត្តព្រៃវែងបើកលេងក្នុងផ្ទះវីឡាគគ្រឹកគគ្រេង មិនខ្លាចឆ្លងជំងឺកូវីដ១៩ ខណៈសមត្ថកិច្ចនិងអាជ្ញាធរ មូលដ្ឋានសម្ងំទទួលប្រយោជន៍.! @ ប្រមុខរាជរដ្ឋាភិបាល ប្រកាសផ្អាកការប្រារព្វពិធី បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរដើម្បីទប់ស្កាត់ការរីក រាលដាលជម្ងឺខូវីដCOVID១៩.! @ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសម្រេចការបង្កើត ក្រុមការងារកិច្ចគ្រប់គ្រងការផ្គត់ផ្គង់និងថ្លៃទំនិញ យុទ្ធសាស្ត្រក្នុអំឡុងពេលប្រយុទ្ធខូវីដ១៩.! @ រាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់ថាគ្មានការបិទផ្សារ ធំៗនិងទីក្រុងនៅក្នុងរាជធា​នីភ្នំពេញដូចជន​អគតិ មួយចំនួនលើក​​ឡើងនោះទេ.! @ មហាជនបានសំណូមពរអោយសមត្ថកិច្ចចាត់វិធាន ការតាមផ្លូវច្បាប់ចំពោះលោកនីណាក់ម្ចាស់Face bookឈ្មោះ“IMan-KH”អោយដូចការអនុវត្តច្បាប់ ទៅលើចំប៉ីខ្មៅដើម្បីតម្លាភាពនៃយុត្តិធម៌សង្គម.! @ ឯកឧត្តម ខៀវ កាញារីទ្ធ ជំរុញមន្រ្តីគ្រប់ជំនាញ ត្រូវពិនិត្យតាមដានឱ្យបាននូវក្រុមដែលតែងតែ ផ្សព្វផ្សាយព័ត៌មា​នមិនពិតដើ​ម្បីមានវិធា​នការ អនុវត្តន៍​តាមផ្លូវ​ច្បាប់.! @ លោក គង់ សឺឌី មេស្នាក់ការគយច្រកមុឺនជ័យ និងបក្ខពួកគៀបសង្កត់អាជីវករតាមរបៀបពុក រលួយ.!ក្រោមការគ្រប់គ្រង លោក កាំង លាង ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង.! @ សម្តេចតេជោ ហ៊ុន សែន អ​ញ្ជើញជាអធិបតីភាព ដ៍ខ្ពង់ខ្ពស់ពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៩ លើកទិសដៅការងារឆ្នាំ២០២០របស់ក្រសួងសុខាភិ​បាល.! @ សង្វៀន ជល់មាន់ បៀ អាប៉ោង យូគី ខុសច្បាប់ កំពុងបើកលេងបង្អួតថ្នាក់ជាតិខណៈថ្នាក់ក្រោម ជាតិសម្ងំទទួលប្រយោជន៍.! @ សម្តេចតេជោ ហ៊ុន សែន អញ្ជើញផ្តល់កិត្តិយស ប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រ ជូននិស្សិត សាលាភូមិន្ទរដ្ឋបាលជិត ៦០០នាក់.!
Comments Off on មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃ ប្រទេសនិងជាប្រធានគណៈកម្មាធិការ ជាតិទប់ស្កាត់និងបង្រ្កាបទល្មើសធន ធានធម្មជាតិឲ្យមានប្រសិទ្ធិភាពខ្ពស់.!

មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃ ប្រទេសនិងជាប្រធានគណៈកម្មាធិការ ជាតិទប់ស្កាត់និងបង្រ្កាបទល្មើសធន ធានធម្មជាតិឲ្យមានប្រសិទ្ធិភាពខ្ពស់.!

 

01-19
ភ្នំពេញ៖លោកនាយឧត្តមសេនីយ៍សៅសុខាអគ្គមេបញ្ជាការរងនៃ កងយោធពលខមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើ ផ្ទៃប្រទេសនិងជាប្រធានគណៈកម្មាធិការជាតិដើម្បីទប់ស្កាត់និង បង្ក្រាបបទល្មើសធនធានធម្មជាតិកាលពីថ្ងែចន្ទទី០៤ខែកុម្ភៈឆ្នាំ ២០១៩បានដឹកនាំកិច្ចប្រជុំក្រុមការងារគណៈកម្មាធិការជាតិដើម្បី ទប់ស្កាត់និងបង្ក្រាប បទល្មើសធនធានធម្មជាតិ។
ក្នុងកិច្ចប្រជុំនោះមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបាន បញ្ជាដាក់ចេញផែនការបង្ការទប់ស្កាត់និងបង្ក្រាបបទល្មើសធនធាន ធម្មជាតិដូចខាងក្រោមនេះ៖
១~ទប់ស្កាត់និងបង្ក្រាបឲ្យមានប្រសិទ្ធភាពនូវបទល្មើសធនធាន ធម្មជាតិមានដូចជាការកាប់បំផ្លាញព្រៃឈើការដឹកជញ្ជូនឈើនិង ការនាំចេញឈើដោយខុសច្បាប់ការបាញ់ការចាប់សត្វព្រៃដែលច្បាប់ ហាមឃាត់និងការនាំចេញសត្វព្រៃដោយខុសច្បាប់ការកាប់រានទន្ទ្រាន និងកាន់កាប់ដីរបស់រដ្ឋព្រមទាំងការរុករករ៉ែដោយខុសច្បាប់ទូទាំងប្រទេស។
២~អង្កេតស្រាវជ្រាវរកជនដែលប្រព្រឹត្តបទល្មើសនិងជនដែលមាន ការពាក់ព័ន្ធនឹងសកម្មភាពកាប់បំផ្លាញព្រៃឈើនិងដឹកជញ្ជូននាំចេញ ឈើល្មើសច្បាប់ក៏ដូចជាជនដែលប្រព្រឹត្តបទល្មើសធនធានធម្មជាតិ។
៣~ដើម្បីចាប់ខ្លួនជនសង្ស័យនិងប្រមូលផ្តុំរាល់វត្ថុតាងដែលទាក់ទង ជាមួយបទល្មើសធនធានធម្មជាតិហើយរៀបចំកសាងសំណុំរឿងបញ្ជូន ជនសង្ស័យទៅកាន់តុលាការស្របតាមនីតិវិធីនៃច្បាប់ដែលចូលជាធរ មាននៅក្នុងប្រទេសកម្ពុជា។
៤~ប្រមូលផ្តុំកម្លាំងត្រៀមអន្តរាគមន៍បង្ការទប់ស្កាត់និងបង្ក្រាបនូវរាល់ បទល្មើសធនធានធម្មជាតិដែលអាចនឹងកើតមានឡើងជាពិសេសនៅ បណ្តាខេត្តភូមិភាគឦសាន។
លោកនាយឧត្តមសេនីយ៍សៅសុខាក៏បានសំណូមពរដល់ក្រុមការងារ គណៈកម្មាធិការថ្នាក់ជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធាន ធម្មជាតិ ដូចខាងក្រោម៖
១~គ្រប់បណ្តាអង្គភាពដែលមានការពាក់ព័ន្ធទាំងអស់ត្រូវប្រមូលផ្តុំ កម្លាំងមធ្យោបាយគ្រឿងបំពាក់និងចាត់ចែងគ្រប់វិធានការជំនាញដើម្បី ចូលរួមសហការអនុវត្តន៍ផែនការនេះឲ្យសម្រេចបានជោគជ័យ។
២~សហការគ្រប់បណ្តាអង្គភាពជំនាញទាំងអស់ដើម្បីផ្លាស់ប្តូរព័ត៌ មាននិងប្រើប្រាស់គ្រប់យន្តការគ្រប់មធ្យោបាយដើម្បីច្បាមឲ្យជាប់នូវ រាល់សភាពការណ៍ព័ត៌មានដែលទាក់ទងទៅនឹងបទល្មើសធនធានធម្មជាតិ។ ហើយតាមរយៈព័ត៌មានដែលទទួលបាននេះត្រូវមើលឲ្យឃើញនិងវិភាគ ឲ្យបានច្បាស់មុននឹងចាត់វិធានការបង្ក្រាបបទល្មើសនិងចាប់ខ្លួនជន សង្ស័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
៣~គ្រប់បណ្តាអង្គភាពដែលមានការពាក់ព័ន្ធត្រូវត្រួតពិនិត្យជាប្រចាំ មេបញ្ជាការទទួលខុសត្រូវគ្រប់គ្រងកម្លាំងត្រៀមបង្ក្រាបបទល្មើសធន ធានធម្មជាតិទាំងមធ្យោបាយគ្រឿងបំពាក់ត្រូវមានគ្រប់លទ្ធភាពដើម្បី ធានាឆ្លើយតបទៅនឹងគោលបំណងខាងលើ។
៤~មេបញ្ជាការគ្រប់បណ្តាអង្គភាពទាំងអស់ត្រូវយកចិត្តទុកដាក់ និងចូលរួមសហការក្នុងការអនុវត្តផែនការនេះឲ្យសម្រេចបានជោគ ជ័យមួយរយភាគរយជូនដល់អង្គភាព៕

logo5648

02-17

04-14

03-15

05-9

Filed in: សង្គម

Recent Posts

Bookmark and Promote!