ព័ត៌មានថ្មី
លោកបណ្ឌិត ហ៊ុន ម៉ា​ណែ​ត អញ្ជើញ ​ពិធី​បញ្ចុះ​ខណ្ឌ សីមា និងសម្ពោធ​សមិ ទ្ធផល​នៅ​វត្ត​ពោធិ៍​រាជ​លំ​ពូស្ថិតក្នុង​ស្រុក​ កំពង់ត្រាច​​ខេត្តកំពត.! @ ឯកឧត្តម គួច ចំរើនអភិបាលនៃគណៈ អភិបាលខេត្តព្រះសីហនុបើកកិច្ចប្រជុំ បង្ហាញប្លង់តូបគំរូថ្មីដល់អាជីវករលក់ដូរ នៅឆ្នេរអូរឈើទាល.! @ ពិធី​ប្រកាស​ចូល​កាន់តំ​ណែង​ប្រធាន​មន្ទីរ ​កិច្ចការនារី​ខេត្ត​ក្រចេះ​ អញ្ជើញជាអធិបតីភាព លោកជំទាវ វេជ្ជបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី.! @ អគារសិក្សា០១ខ្នងតម្លៃជាង១៥ម៉ឺនដុល្លា ជាអំណោយដ៍ថ្លៃថ្លា សម្តេចក្រឡាហោម ស ខេង ត្រូវបានធ្វើពិធីក្រុងពាលីសាងសង់ ផ្លូវការក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួង មហាផ្ទៃ.! @ គណកម្មាធិការជាតិគ្រោះ មហន្តរាយ ជម្លៀសប្រជាពលរដ្ឋជាង៥០០គ្រួសារ ទៅកាន់ទីទួលសុវត្ថិភាពដែលត្រូវទឹក ជំនន់កំពុងគំរាមគំហែង.! @ លោក​បណ្ឌិត​ ប៉ែន ស៊ីម៉ន និងលោក ជាវ តាយអភិបាលនៃគណៈអភិបាលខេត្តកំពត ជួបសំ​ណេះ​សំណាល​ជាមួយ​សិស្ស​ត្រៀមប្រឡង ​(​បាក់​ឌុប​)​ឆ្នាំ​២០១៩​និង​គ្រូ​បង្រៀន​មក​ពី​វិទ្យាល័យ​ ទូទាំង​ខេត្ត​កំពត​​.! @ ព័ត៌មានលម្អិតក្រោយពីពន្លត់៖អគ្គិភ័យឆេះ ឃ្លាំងស្តុកសម្ភារខាងក្រោមផ្សារទំនើប The Olympia Mall ផ្ដើមចេញពីជាង ផ្សាដែកហើយខ្ទាតកម្ទេចភ្លើងចំស្នោរ.! @ ព័ត៌មានលម្អិតជុំវិញករណីគ្រោះថ្នាក់ចរា ចរណ៍នៅព្រឹកមិញនេះរវាងរថយន្តដឹក កម្មករនិងរថយន្តដឹកមាន់ខេត្តស្វាយរៀង.! @ លោកបណ្ឌិត គុណ ញឹមអគ្គនាយកនៃ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាមិន គួរមើលរំលង លោក យូ ហេង ប្រធាន សាខាគយនិងរដ្ឋាករខេត្តបាត់ដំបងអនុ ញ្ញាតអោយរថយន្តកាកសំណល់ពីវៀត ណាមឆ្លងដែនទៅប្រទេសថៃក្នុង១ថ្ងៃមិន ក្រោមពី៥០ គ្រឿងនោះឡើយ.! @ ល្បែងឆ្នោត​យួនរីកដូចផ្សិតបើកបង្អួត លោក ឃួង ស្រេងអភិបាលនៃគណៈ អភិបាលរាជធានីភ្នំពេញ.!
Comments Off

ក្រុមហ៊ុនលឹមរ៉ូ​យ៉ាល់កាប់បំផ្លាញព្រៃ ឈើ​និងដឹកជ​ញ្ជូន​ឈើ​ចេញពីស្រុក កោះ​ញែកទៅប្រទេសយួនគេសង្ស័យ មានការឃុបឃិតគ្នាជាប្រពន្ធ័អាជ្ញាធរ សមត្ថកិច្ចនិងជំនាញព្រៃឈើ.!

 

IMG_7924
មណ្ឌលគិរីៈប្រភពពីសមត្ថកិច្ចពាក់ព័ន្ធបានឲ្យដឹងថាប្រសិនបើគ្មាន​ការឃុបឃិតជាប្រព័ន្ធទេនោះគឺក្រុមហ៊ុនលឹមរ៉ូយ៉ាល់មិនអាចបន្ត សកម្មភាពកាប់ឈើអារច្រៀកឈើដឹកជញ្ជូនឈើចេញពីស្រុកកោះ​ញែកតាមរថយន្តយីឌុបធំៗយ៉ាងគគ្រឹកគគ្រេងដូចសព្វថ្ងៃនេះទេ។ ដូច្នេះលោកសាយសំអាល់រដ្ឋមន្ត្រីក្រសួងបរិស្ថានគួរចាត់វិធានការ​ ទប់ស្កាត់បទល្មើសកាប់បំផ្លាញព្រៃឈើក្នុងស្រុកកោះញែកជាបន្ទាន់ ព្រោះប្រភពខ្លះបានឲ្យដឹងថាមន្ត្រីបរិស្ថានប្រចាំតំបន់ដែនជម្រកសត្វ ព្រៃភ្នំព្រេចនិងប្រចាំតំបន់ដែនជម្រកសត្វព្រៃស្រែពកគឺជាអ្នកឃុប ឃិតឲ្យក្រុមហ៊ុនលឹមរ៉ូយ៉ាល់បំផ្លាញព្រៃឈើក្នុងស្រុកកោះញែក។ មន្ត្រីអង្គការក្រៅរដ្ឋាភិបាលបានលើកឡើងថាលោកកែវសុភគ៌ប្រធាន​មន្ទីរបរិស្ថានខេត្តមណ្ឌលគិរីជាអ្នកសម្របសម្រួលឲ្យមន្ត្រីបរិស្ថាន​ក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំព្រេចនិងតំបន់ដែនជម្រកសត្វព្រៃស្រែ​ពក ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ ប្រភពបានឲ្យដឹងទៀតថាការដែលលោកកែវសុភគ៌ហ៊ានធ្វើអ្វីៗស្រេច​តែអំពើចិត្តរបស់ខ្លួនគឺដោយសារអាងមានមន្ត្រីជាន់ខ្ពស់ក្នុងក្រសួង បរិស្ថានជាខ្នងបង្អែកយ៉ាងរឹងមាំរបស់ខ្លួនផងដែរទើបអ្វីៗអាចដំណើរ ការ​យ៉ាង​រលូន។
ក្រុមហ៊ុនលឹមរ៉ូយ៉ាល់កំពុងបន្តសកម្មភាពកាប់ឈើនិងដឹកជញ្ជូនឈើ​ចេញពីតំបន់ដែនជម្រកសត្វព្រៃភ្នំព្រេចតំបន់ដែនជម្រកសត្វព្រៃស្រែ​ពកយ៉ាងពេញបន្ទុកព្រោះមានការឃុបឃិតបើកដៃពីសំណាក់មន្ត្រី​បរិស្ថានមន្ត្រីរដ្ឋបាលព្រៃឈើនិងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនស្ថាប័ន។ ចំណែកលោកស្វាយសំអ៊ាងចៅហ្វាយខេត្តមណ្ឌលគិរីក៏ដូចជាមេ​រដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរីលោកអ៊ុំវណ្ណសុភគ៌គឺជាអ្នកឃុបឃិត​ឲ្យក្រុមហ៊ុនលឹមរ៉ូយ៉ាល់ធ្វើអ្វីៗតាមអំពើចិត្តក្នុងខណៈដែលព្រៃឈើ​នៅ​ស្រុក​កោះ​ញែក កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​។ ជាពិសេសលោកកែវសុភគ៌ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីក៏​មិនចាត់វិធានការទប់ស្កាត់ករណីក្រុមហ៊ុនលឹមរ៉ូយ៉ាល់បំពានកាប់​ឈើក្រៅទីតាំងដីសម្បទានរបស់ខ្លួនហើយអារច្រៀកដឹកជញ្ជូនធ្វើ​អាជីវក​ម្មយ៉ាង​រាលដាល​នោះទេ​។
មន្ត្រីអង្គការក្រៅរដ្ឋាភិបាលនិងសកម្មជនព្រៃឈើក្នុងខេត្តមណ្ឌលគិរី បានឲ្យដឹងថាឈើដែលក្រុមហ៊ុនលឹមរ៉ូយ៉ាល់ដឹកជញ្ជូនធ្វើអាជីវកម្ម​សព្វថ្ងៃនេះគឺស្របច្បាប់មានត្រឹម៣០ភាគរយប៉ុណ្ណោះហើយឈើ​ខុសច្បាប់​មាន​ដល់​ទៅ​៧០​ភាគរយ​។ ប្រភពបានឲ្យដឹងទៀតថាការដែលក្រុមហ៊ុនលឹមរ៉ូយ៉ាល់អាចធ្វើអ្វីៗ​តាមអំពើចិត្តគឺមានការឃុបឃិតពីសំណាក់មន្ត្រីធំៗនៅក្នុងខេត្តមណ្ឌលគិរី ហើយលោកស្វាយសំអ៊ាងអភិចៅហ្វាយខេត្តមណ្ឌលគិរីគឺជាអ្នកទទួល ខុសត្រូវធំជាងគេចំពោះមហន្តរាយព្រៃឈើនៅស្រុកកោះញែក។ ដោយហេតុថាការដែលលោកស្វាយសំអ៊ាងដាក់បទបញ្ជាទប់ស្កាត់​បទល្មើសបំផ្លាញព្រៃឈើកាលពីពេលថ្មីៗកន្លងទៅនេះគឺជារឿងឥត ន័យព្រោះក្រុមហ៊ុនលឹមរ៉ូយ៉ាល់នៅតែបំពានកាប់ឈើក្រៅទីតាំង​ដី​សម្បទាន​របស់ខ្លួន​ស្រេច​តែ​អំពើ​ចិត្ត​គ្មាន​ញញើត​អ្វី​ឡើយ​ឡាន៩គ្រឿងនេះប្រុងប្រៀបរៀបចំលោតឆត័ហើយ៕

IMG_7925

IMG_7927

IMG_7926

Filed in: សង្គម

Recent Posts

Bookmark and Promote!