ភ្នំពេញ៖នៅព្រឹកថ្ងៃពុធ១០រោចខែបុស្សឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣០ខែមករាគ.ស២០១៩នេះសម្ដេចអគ្គមហាសេនាបតី តេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញ ជួបពិភាក្សាការងារជាមួយលោកឡស៊ូកាងរដ្ឋមន្ត្រីក្រសួងវប្បធម៌និង ទេសចរណ៍ចិន។
ក្នុងជំនួបនោះលោកឡស៊ូកាងបានសំដែងនូវការអបអរសាទរចំពោះ សម្តេចតេជោដែលបានទទួលជោគជ័យយ៉ាងត្រចះត្រចង់នៅក្នុងដំ ណើរទស្សនកិច្ចទៅកាន់ប្រទេសចិនកន្លងមក។ លោកបានមានប្រសាសន៍ថាក្នុងជំនួបរវាងសម្ដេចជាមួយនឹងឯកឧត្តម ប្រធានាធិបតីស៊ីជិនពីងគឺបានចង្អុលនូវផ្លូវដ៏ត្រឹមត្រូវសម្រាប់កិច្ចសហ ប្រតិបត្តិការរវាងប្រទេសយើងទាំងពីរដោយឡែកក្នុងជំនួបជាមួយនឹង ឯកឧត្តមលីខឺឈាំងនិងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួន នោះគឺអនុវត្តទៅតាមការចង្អុលបង្ហាញដ៏ត្រឹមត្រូវរបស់ប្រធានាធបតី ស៊ីជិនពីងលោកបានបន្តថាដំណើរទស្សនកិច្ចរបស់លោកមកកាន់ព្រះ ជាណាចក្រកម្ពុជាពេលនេះគឺតាមការអនុញ្ញាតពីឯកឧត្តមស៊ីជិនពីង ក៏ដូចជាឯកឧត្តមលីខឺឈាំងដើម្បីប្រកាសនៅឆ្នាំវប្បធម៌និងទេសចរណ៍ រវាងចិននិងកម្ពុជាក្នុងន័យនេះដែរលោកក៏បានគោរពជំរាបរាយការណ៍ ជូនសម្ដេចថាលោកនឹងធ្វើការជាមួយនឹងឯកឧត្តមរដ្ឋមន្រ្តីក្រសួងទេស ចរណ៍ក៏ដូចជាលោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌ដើម្បីរៀបចំនូវសកម្មភាព ផ្សេងៗសម្រាប់ឆ្នាំវប្បធម៌និងទេសចរណ៍យើងឆ្នាំ២០១៩នេះដែលរួម មាន ទាំងការរៀបចំឲ្យមានរបាំនិងសកម្មភាពផ្សេងៗទៀត ។
ជាការឆ្លើយតបសម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណនិង សម្ដែងនូវការគាំទ្រចំពោះការរៀបចំរបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍និង លោក ជំ ទាវ ក្រសួងវប្បធម៌កម្ពុជា។ សម្ដេចតេជោក៏បានចង្អុលបង្ហាញថាគប្បីធ្វើយ៉ាងណាឲ្យឆ្នាំទេសចរណ៍ និងវប្បធម៌យើង២០១៩នេះអោយមានភាពរស់រវើកហើយលើសពីនោះ ទៅទៀតសូមពិនិត្យមើលទំនាក់ទំនងរវាងប្រទេសយើងទាំងពីរនិងកិច្ច សហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរដែលមានតាំងពីអតីតកាល ក៏ដូចជាទំនាក់ទំនងដែលមានចរិកជាប្រវត្តិសាស្ត្រនេះ៕