ខេត្តក្រចេះ៖នៅព្រឹកថ្ងៃអង្គារ៩រោចខែបុស្សឆ្នាំចសំរឹទ្ធិស័កព.ស ២៥៦២ត្រូវនឹងថ្ងៃទី២៩ខែមករាឆ្នាំ២០១៩នៅសាលមហោស្រ ពខេត្តក្រចេះមានរៀបចំពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះក្រោមអធិបតីភាព លោកវេងសាខុនរដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងមានការអញ្ជើញចូលរួមពីសំណាក់លោកវ៉ាថនអភិបាលនៃគ ណៈអភិបាលខេត្តក្រចេះថ្នាក់ដឹកនាំក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទថ្នាក់ដឹកនាំរដ្ឋបាលខេត្តនិងមន្រ្តីរាជការនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត សរុបប្រមាណ ៣០០នាក់។
មានមតិនៅក្នុងពិធីនេះលោកវ៉ាថនអភិបាលនៃគណៈអភិបាល ខេត្តក្រចេះ បានលើកឡើងនូវស្ថានភាពទូទៅក្នុងមូលដ្ឋានខេត្ត និងដំណើរការនៃការអភិវឌ្ឍន៍វិស័យសំខាន់ៗជាអាទិភាពរួមមាន វិស័យអប់រំ កសិកម្ម ការកសាងហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល អគ្គិសនី និងទេសចរណ៍។ ឆ្លៀតក្នុងឱកាសនោះលោកអភិបាលខេត្តបានផ្តាំផ្ញើដល់លោក ប្រធានមន្ទីរដែលទើបតែងតាំងថ្មីត្រូវពង្រឹងការអនុវត្តច្បាប់មាន ទំនាក់ទំនងនិងសហការឱ្យបានល្អជាមួយអាជ្ញាធរគ្រប់លំដាប់ល្អ ធ្វើការឱ្យបានជិតស្និទ្ធជាមួយប្រជាពលរដ្ឋពង្រឹងសាមគ្គីភាពក្នុង មន្ទីរ និងធ្វើជាគំរូល្អដល់មន្រ្តីក្រោមឱវាទ។
នាឱកាសនោះលោករដ្ឋមន្រ្តីបានមានមតិសំណេះសំណាលទៅ កាន់អង្គពិធីនិងបានផ្តាំផ្ញើនូវបណ្តាំសួរសុខទុក្ខពីសំណាក់សម្តេច តេជោនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិព្រឹ ទ្ធិបណ្ឌិត ដល់មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ក្នុងខេត្តក្រចេះ។ ក្នុងឱកាសនោះដែរលោករដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់និងសូមកោត សរសើរចំពោះលោកប្រធានមន្ទីរនិងមន្រ្តីរាជការទាំងអស់ដែល បានខិតខំអស់កម្លាំងកាយចិត្តក្នុងការបំពេញភារកិច្ចនិងសម្រេច បាននូវលទ្ធផលល្អ។ ឯកឧត្តមរដ្ឋមន្រ្តីក៏បានលើកឡើងបន្ថែមថាស្ថិតក្នុងតំណាក់កាល នៃការអភិវឌ្ឍសេដ្ឋកិច្ចនាពេលបច្ចុប្បន្ននេះវិស័យកសិកម្មកំពុង ស្ថិតក្នុងតំណាក់ប្រឈមដែលទាមទារឱ្យមានហេដ្ឋារចនាសម្ព័ន្ធ គាំទ្រជាច្រើនដើម្បីជំរុញការនាំចេញកសិផលទៅកាន់ទីផ្សារអន្តរ ជាតិដែលមានឧត្តមភាពប្រកួតប្រជែងគុណភាពខ្ពស់និងទាន់ពេល វេលាដូច្នេះមន្រ្តីរាជការទាំងថ្នាក់កណ្តាលនិងទាំងថ្នាក់ខេត្តត្រូវរួម គ្នាគិតក្នុងការគៀងគរធនធានដើម្បីជំរុញការអភិវឌ្ឍឱ្យស្របទៅ ការវិវឌ្ឍនៃសេដ្ឋកិច្ច។ ទន្ទឹងនឹងនេះលោករដ្ឋមន្រ្តីបានបញ្ជាក់ថាក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទកំពុងជំរុញនិងផ្សព្វផ្សាយដល់ប្រជាកសិករក្នុងការដាំ ដុះដំណាំដែលឆ្លើយតបទៅនឹងទីផ្សារនិងមានតម្លៃខ្ពស់សមស្រប ទៅនឹងការកើនឡើងនៃសេដ្ឋកិច្ចដូច្នេះលោកប្រធានមន្ទីរទើបចូល កាន់តំណែងថ្មី ត្រូវយកចិត្តទុកដាក់ពីកិច្ចការនេះ។ លោករដ្ឋមន្រ្តីក៏បានណែនាំនិងផ្តាំផ្ញើដល់លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទទាំងអស់ត្រូវចេះផ្សារភ្ជាប់រវាងវិស័យឯកជន ដែលជាអ្នកគ្រប់គ្រងទីផ្សារជាមួយកសិករដែលជាអ្នកផលិតដើម្បី ជ្រើសរើសប្រភេទដំណាំដែលមានតម្រូវការដើម្បីធ្វើផែនការដាំដុះ ច្បាស់លាស់និងជៀសវាងបាននូវការឡើងចុះនៃតម្លៃម្យ៉ាងទៀតត្រូវ គៀងគរធនធានពីដៃគូអភិវឌ្ឍន៍ក្នុងការគាំទ្រនូវហេដ្ឋារចនាសម្ព័ន្ធ ដល់ខ្សែច្រវ៉ាក់នៃការផលិត និងវេចខ្ចប់ក្រោយប្រមូលផល។
មុននឹងបញ្ចប់លោករដ្ឋមន្រ្តីបានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំមន្ទីរខិតខំ ពង្រឹងសាមគ្គីភាពនិងឯកភាពផ្ទៃក្នុងនិងលើកទឹកចិត្តដល់មន្រ្តី រាជការគ្រប់លំដាប់ថ្នាក់ជាពិសេសការផ្តល់នូវគ្រឿងឥស្សរយស និងកាំប្រាក់បៀរវត្សន៍ជាដើម៕