ព័ត៌មានថ្មី
ព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំនេះ ប្រាព្ធនៅខេត្តតាកែវ.! @ លោក ចាន់ យុត្ថាអ្នកនាំពាក្យក្រសួង ធនធានទឹកនិងឧត្តុនិយមជូនដំណឹង ដល់ប្រជាជនទាំងអស់ត្រូវប្រុងប្រយ័ត្ន ឲ្យបានខ្ពស់.! @ មេក្លោងដែលនាំវៀតណាមលួចចូលមក១២នាក់ព្រម ទាំងគ្រឿងចក្រ៦គ្រឿងមក កម្ពុជា ឈួសត្រាយ ផ្លូវដឹក ឈើ តែត្រូវ សមត្ថកិច្ចបង្រ្កាបនោះប្រភពប្រជា ពលរដ្ឋខេត្តរតនគីរីបង្ហើបថាជាក្រុមលោក ណុប ណាក់ ហៅ{ណាក់ក្បាលធំ}.! @ អធិការ​រង​ខ័ណ្ឌ​ដង្កោ​២នាក់និងមន្រ្តីម្នាក់​ទៀតត្រូវបានកោះហៅសាកសួរ ករណី​វៃ​មន្ត្រី​ជាប់​កិច្ចសន្យា​ ACU​.! @ លោក យូ ហេង ប្រធានសាខា គយ និង រដ្ឋាករខេត្តបាត់ ដំបង រងនូវការរិះគន់ឃុបឃិតបើដៃឲ្យឈ្មួញតូចធំដឹកជញ្ជូនប្រេងសាំងទំនិ ញ គេចពន្ធ ទំនិញ បង់ពន្ធមិនគ្រប់ ពីប្រទេសថៃ.ចូលមកតាមអំពើចិត្ត.! @ លោក ផែង វណ្ណៈ ត្រូវបានកម្លាំងអាវុធហត្ថផ្ទៃប្រទេសចាប់ឃាត់ខ្លួន តាមពាក្យបណ្តឹងរបស់សម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធករណីបង្ហោះលើ Facebook នាំឲ្យសាធារណជនយល់ច្រឡំ.! @ បែកធ្លាយរឿងមិនប្រក្រតីលោកប្រធាន និងលោកអនុប្រធានការិយាល័យគយ និងរដ្ឋាករច្រកទ្វារកំពង់ផែទំនប់រលក ខេត្តព្រះសីហនុឃុបឃិតប្រព្រឹត្តរបៀប ពុករលួយ.! @ លោក អ៊ូច ភាអភិបាលខេត្តតាកែវបាន ព្រមានដកតំណែងចៅហ្វាយស្រុកមួយ ចំនួនណាដែលបណ្ដោយឲ្យឈ្មួញដឹក ជ្រូកតាមច្រករបៀងខុសច្បាប់.! @ លោក ហេង និងលោក លាង​ ជីក អាចម៍ដីជម្រៅជ្រៅមើលឃើញក្បាល ប្រែត៣កន្លែងនៅសង្កាត់​ភ្លើងឆេះរទេះ​ ខណ្ឌពោធិ៍សែនជ័យខុសច្បាប់​សង្ស័យ អាជ្ញាធរជំនាញពាក់ព័ន្ធនៅពីក្រោយ ខ្នងរណ្ដៅដីនេះ.! @ រំលោភ!រំលោភទៀតហើយដីកោះដុះលិច ទឹកជាច្រើនហិកតាក្នុងខណ្ឌច្បារអំពៅ កំពុងរងនូវការទន្ទ្រានយកពីអ្នកលុយមាន អំណាចរំលោភយកជាកម្មសិទ្ធផ្ទាល់ខ្លួន.!
Comments Off

លោក វេង សាខុនរដ្ឋមន្រ្តីក្រសួង កសិកម្មរុក្ខាប្រមាញ់និងនេសាទបាន ឲ្យមន្ដ្រីជំនាញបើកកិច្ចប្រជុំបន្ទាន់ក្រុម ហ៊ុននិងឈ្មួញទិញស្រូវដើម្បីពិភាក្សា ដោះស្រាយជូនកសិករនូវតម្លៃស្រូវ.!

 

photo_2019-01-28_20-54-55-696x392

ខេត្តកំពង់ចាមៈលោកវេងសាខុនរដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានបញ្ជាឲ្យមន្ដ្រីកសិកម្មរុក្ខាប្រមាញ់និងនេសាទរៀបចំ កិច្ចប្រជុំជាបន្ទាន់ដោយអញ្ជើញមន្ទីរពាក់ព័ន្ធនិងក្រុមហ៊ុនឬឈ្មួញ ប្រមូលទិញស្រូវពីកសិករ ដើម្បីសិក្សាអំពីបញ្ហាស្រូវចុះថ្លៃ ។
លោកបានធ្វើក្នុងពេលឱកាសដែលលោកអញ្ជើញចូលរួមក្នុងពិធី ប្រកាសតែងតាំងប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត កំពង់ចាមនៅសាលាខេត្តកំពង់ចាមនាព្រឹកថ្ងៃទី២៨ខែមករាឆ្នាំ២០១៩នេះ។
លោកបានលើកយកបញ្ហាតម្លៃស្រូវដែលកំពុងធ្លាក់ចុះនាពេលនេះ មកពិភាក្សានិងធ្វើការណែនាំដល់មន្រ្តីរកសិកម្មរុក្ខាប្រមាញ់និងនេ សាទឱ្យរៀបចំកិច្ចប្រជុំជាបន្ទាន់មួយពិសេសអភិបាលខេត្តដើម្បីសិក្សា ពីបញ្ហារួចដាក់ចេញនូវយន្តការដោះស្រាយនិងចុះអន្តរាគមន៍ជូន ប្រជាពលរដ្ឋជាបន្ទាន់ជាពិសេសទប់ស្តាត់មិនឱ្យជនអគតិដែលយក ហេតុផលនៃការធ្លាក់ចុះតម្លៃស្រូវនាពេលនេះគឺបណ្តាលមកពីសហ ភាពអឺរ៉ុបយកពន្ធនាំចូលអង្ករពីកម្ពុជាចំនួន២០០ដុល្លារក្នុង១តោន។
ក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទទើបបានចេញសេចក្តីណែនាំ នូវវិធានការលើកកម្ពស់ផលិតកម្មនិងធុរកិច្ចស្រូវអង្ករក្រោយពេល ដែលគណៈកម្មការអឺរ៉ុបសម្រេចយកពន្ធលើអង្កររបស់កម្ពុជាកាលពី ថ្ងៃទី ២៥ មករា ២០១៩ ថ្មីៗនេះ ។
ក្រសួងកសិកម្មបានធ្វើសេចក្ដីណែនាំឲ្យដឹងថាដើម្បីលើកកម្ពស់ធុរ កិច្ចស្រូវអង្ករពិសេសការជួយអន្តរាគមន៍ទប់ស្កាត់សភាពការណ៍នៃ ការធ្លាក់ចុះនៃតម្លៃស្រូវក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទសម្រេច ដាក់ចេញនូវវិធានការណែនាំចាំបាច់មួយចំនួនសម្រាប់អនុវត្តបន្ទាន់ ដូចជាអង្គភាពជំនាញក្រោមឱវាទក្រសួងត្រូវបន្តការស្រាវជ្រាវបញ្ចេញ ប្រភេទពូជស្រូវក្រអូបប្រណិតនិងផលិតកម្មគ្រាប់ពូជស្រូវក្រអូបសុទ្ធ តាមរយៈការផលិតនៅថ្នាក់សហគមន៍និងក្រុមកសិករផលិតគ្រាប់ពូជ ធ្វើយ៉ាងណាឱ្យមានគ្រាប់ពូជគ្រប់គ្រាន់និងតម្លៃសមរម្យដើម្បីពង្រីកផ លិតកម្មស្រូវអង្ករក្រអូប ។ ជាមួយគ្នានេះស្នើវិស័យឯកជនចូលរួមដាក់ទុនវិនិយោគក្នុងការផលិត គ្រាប់ពូជស្រូវអង្ករក្រអូបដែលមានគុណភាពខ្ពស់ស្របតាមស្តង់ដារ និងតម្រូវការទីផ្សារ ។
ពាក់ព័ន្ធនឹងការកាត់បន្ថយថ្លៃដើមផលិតកម្មត្រូវជំរុញឱ្យបានខ្លាំងក្លា បន្ថែមទៀតនូវវិធានការបច្ចេកទេសផលិតកម្មដែលទទួលបានទិន្ន ផលខ្ពស់និងចំណាយតិចរួមជាមួយនឹងការអនុវត្តទំនើបភាវូបនីយកម្មកសិកម្ម។ ជាមួយគ្នានេះត្រូវបានពិនិត្យកាត់បន្ថយថ្លៃចំណាយលើការធ្វើធូបន កម្មតាមរយៈការបង្កើនចំនួនក្រុមហ៊ុនដែលមានសមត្ថភាពចូលរួម ធ្វើការងារនេះឱ្យបានច្រើនមានការប្រកួតប្រជែងនិងយកកម្រៃសេវា ទាបជាងមុន។ក្នុងន័យនេះអគ្គនាយកដ្ឋានកសិកម្មត្រូវពិនិត្យសិក្សាឱ្យបានហ្មត់ចត់ និងជំរុញការងារនេះឱ្យបានឆាប់ ។ ម្យ៉ាងវិញទៀតដើម្បីសម្រួលដល់ការនាំចូលជីកសិកម្មថ្នាំកសិកម្ម ឱ្យបាលឿននិងមានប្រសិទ្ធភាពជាងមុននាយកដ្ឋាននីតិកម្មកសិ កម្មត្រូវសម្រួលបែបបទការនាំចូលជីកសិកម្មថ្នាំកសិកម្មនិងសម្ភារ កសិកម្មដទៃទៀតឱ្យកាន់តែប្រសើរជាងមុន ។ ជាមួយគ្នានេះត្រូវរៀបចំក្រុមការងារបច្ចេកទេសចម្រុះចុះពិនិត្យគុណ ភាពជីគីមីកសិកម្មនិងថ្នាំកសិកម្មដើម្បីធានាពីគុណភាពស្របតាម ស្តង់ដារកំណត់អ្នកប្រមូលទិញស្រូវត្រូវបន្តធ្វើការទំនាក់ទំនងជាមួយ ធនាគារអភិវឌ្ឍន៍ជនបទដើម្បីទទួលបានឥណទានប្រមូលទិញស្រូវ ពីកសិករសហគមន៍កសិកម្មនិងមិនត្រូវយកហេតុផលនៃការដាក់ វិធានការការពារទីផ្សាររបស់សហគមន៍អឺរ៉ុបមកទម្លាក់ថ្លៃទិញស្រូវពី កសិករឡើយ ។ក្រុមហ៊ុននាំចេញអង្ករត្រូវពិនិត្យនិងធានាគុណភាពអង្ករក្រអូបឱ្យបាន សុទ្ធល្អមិនត្រូវលាយបន្លំអង្ករប្រភេទផ្សេងដែលនាំឱ្យអតិថិជនបាត់ បង់ជំនឿលើគុណភាពអង្ករក្រអូបកម្ពុជា ។
សហព័ន្ធស្រូវអង្ករកម្ពុជាគួរយកចិត្តទុកដាក់ជំរុញឱ្យសមាគមន៍ម៉ាស៊ីន កិនស្រូវខិតខំបង្កើនសមត្ថភាពកែច្នៃអង្ករឱ្យមានគុណភាពបន្ថែមទៀត សម្រាប់បម្រើឱ្យទីផ្សារអន្តរជាតិពិសេសទីផ្សារប្រទេសចិនដែលមាន រហូតដល់ ៤០ ម៉ឺនតោន នាពេលបច្ចុប្បន្ននេះ ។ លើសពីនេះទៀតសហព័ន្ធស្រូវអង្ករកម្ពុជាគួរពិគ្រោះយោបល់ជាមួយ សមាជិករបស់ខ្លួនដើម្បីពិនិត្យលើបញ្ហាប្រឈមពីផលប៉ះពាល់នៃការ ដាក់វិធានការការពារទីផ្សារអង្កររបស់សហគមន៍អឺរ៉ុបរួចលើកសំណើ ឬសំណូមពរមកក្រុមការងារផ្នែកស្រូវ-អង្គរនៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនពិនិត្យនិងរកដំណោះស្រាយតាមរយៈការចាំបាច់៕

photo_2019-01-28_20-42-07-1024x576

photo_2019-01-28_20-42-18-1024x576

photo_2019-01-28_20-42-24-1024x576

photo_2019-01-28_20-42-27-2-1024x576

photo_2019-01-28_20-42-27-1024x576

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!