ព័ត៌មានថ្មី
ពិធី​ប្រកាស​ផ្ទេរ​ភារៈកិច្ច​តែងតាំង​មុខ តំណែងនិង​បំពាក់​ឋានន្តរសក្តិ​ជូន​មន្ត្រី​ នគរបាលជាតិក្រោមអធិបតីភាពឯក ឧត្តម ឧត្តសេនីយ៍ឯក ស ថេត ស្នងការ រាជធានីភ្នំពេញ.! @ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរួមកម្លាំង ប៉ុសិ៍្តនគរបាលរដ្ឋបាលឃំុព្រែករៃចុះបង្រ្កាប ល្បែងភ្នាល់មាន់តាមអនឡាញ.ល្វាឯម.! @ ពិធី​បើក​ការ​រដ្ឋា​ន​សាងសង់​ផ្លូវ​បេតុង ប្រវែង​២៤៥០នៅ​ស្រុក​ស្អាង​​ក្រោមអធិ បតីភាពលោក ម៉ៅ ភិរុណអភិបាលនៃ គណៈអភិបាលខេត្តកណ្ដាល.! @ ពិធីប្រកាសចូលកាន់តំណែងសមាសភាព ក្រុមប្រឹក្សា រាជធានី ភ្នំពេញ អាណត្តិទី៣ នេះអញ្ជើញជាអធិបតីភាពដ៍ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង.! @ សម្តេចក្រឡាហោម​ ស ខេងបានស្នើឲ្យ អាជ្ញាធរសមត្ថកិច្ច ពាក់ព័ន្ធចាត់ វិធាន ការម៉ឺងម៉ាត់​ ចំពោះការហូរចូលយាន យន្តគេចវេសពីការបង់ពន្ធ .! @ សាលាបឋមសិក្សាយុគន្ធរចំនួន២ខ្នង ស្ថិតក្នុងភូមិឆ្នុកទ្រូឃំុឆ្នុកទ្រូស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំងត្រូវភ្លើងឆេះគ្មានសល់.! @ លោក ចឹង សុចន្ថា អភិបាលរងខេត្ត មណ្ឌលគិរីដឹកនាំមន្រ្តីក្រោមឱវ៉ាទចុះ ត្រួតពិនិត្យលទ្ធផលការងារស្ថានីយ៍បូម ទឹកឆៅនៅទំនប់សណ្ឋាគារមណ្ឌលគិរី.! @ ឯកឧត្តមឧត្តមសេនីយឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងស្នង ការនគរបាល រាជធានី ភ្នំពេញ ដឹកនាំ កម្លាំងបង្ក្រាបក្លឹបកំសាន្ត"លុច្សសារី" ប្រើប្រាស់គ្រឿងញៀននិងឃាត់មនុស្ស បានជិត ៤០០នាក់.! @ អំណោយដ៏ថ្លៃថ្លារបស់សម្តេច​តេ​ជោ​ ហ៊ុន​ សែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន.! @ លោក អ៊ំុ រាត្រី អភិបាល នៃគណៈអភិ បាលខេត្ត​បន្ទាយ​មាន​ជយ័​និងមន្រ្តីក្រោម ឱវាទចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ​ចំនួន ៦​ដល់គ្រួសារនៅ​ក្រុង​ប៉ោយ​ប៉ែត.!
Comments Off

លោក ជា ពិសីចៅហ្វាយខណ្ឌ ឬស្សីកែវនិងលោកគល់ យីអធិ ការខណ្ឌទើបមកកាន់តំណែងថ្មី តើហ៊ានបង្ក្រាបល្បែងសុីសងកំ ពុងកេីតមានឡេីងក្នុងទឹកដីខណ្ឌ របស់លោកទេឬជាឆ្នាំងបាយ?!

 

Presentation1-9
ភ្នំពេញៈបើយោងតាមប្រភពព័ត៌មានរាយការណ៍ដោយប្រជាពលរដ្ ឋរស់នៅជិតម្តុំទីតាំងផ្ទះបនល្បែងក៏ដូចពីអ្នកញៀនលេងនៅទីនោះ បានបញ្ជាក់ឱ្យយើងដឹងថាចំពោះផ្ទះកំពុងពួនបង្កប់បម្រើសេវាកម្ម លេងល្បែងស៊ីសងតាមប្រព័ន្ធអ៊ិនធើណេតគឺមានទីតាំងស្ថិតនៅចំ ណុចផ្ទះលេខ៥Bក្នុងក្រុម៥ភូមិ៣សង្កាត់ច្រាំងចំរេះទី១ខណ្ឌប្ញស្សី កែវ នៅទល់មុខ នឹងមណ្ឌលសុខភាពគីឡូម៉ែត្រ លេខ៩ ។
តាមប្រភពដដែលខាងលើបានបន្តឱ្យយើងដឹងទៀតថានៅខាងក្នុង ផ្ទះសំបុកបនល្បែងនោះពិនិត្យឃើញមានកុំព្យូទ័រចំនួន៧គ្រឿងឯ ណោះសម្រាប់ដាក់លួចបង្កប់បម្រើសេវាកម្មលេងល្បែងភ្នាល់ចាក់ បាល់ស៊ីសងតាមប្រព័ន្ធអ៊ិនធើ ណេតទាំងអស់ ។                គ្មានកុំព្យូទ័រណាសម្រាប់បម្រើសេវាកម្មលេងល្បែងកម្សាន្តនោះទេ។
ប្រភពពីអ្នកជិតខាងក៏បានបង្ហើបឱ្យយើងដឹងដែរថាចំពោះទីតាំងបន ល្បែងស៊ីសងនេះពួកគាត់ធ្លាប់បានឃើញកម្លាំងសមត្ថកិច្ចអាជ្ញាធរ ខណ្ឌប្ញស្សីកែវចុះទៅបង្អើលៗមានចំនួន២ដងដែរដើម្បីកំដរដល់ភ្នែក ញាតិថាពួកគាត់បានទៅដែរមិនមែនទៅចាប់ឬបង្ក្រាបទេគឺបង្អើល តើឲ្យជិតខាងមើលលេង ខ្លះៗដែរ ។                              ដោយដឹកនាំការបង្អើលពេលនោះគេដឹងយ៉ាងច្បាស់ថាក្រោមការដឹក នាំបញ្ជាផ្ទាល់ពីលោកប្រាជ្ញសីហាចៅហ្វាយខណ្ឌរងទទួលបន្ទុកផែន សន្តិសុខខណ្ឌដែលល្បីពូកែខាងបង្ហាញស្នាដៃរបៀបទៅបង្អើលៗ មិនបង្ក្រាប ទេ ។ ជាក់ស្តែងលើកទី១កាលពីរសៀលថ្ងៃទី៣១ ខែសីហាឆ្នាំ២០១៨កន្លងមកនេះលោកប្រាជ្ញសីហាបានដឹកនាំកម្លាំង ចុះទៅបង្អើលហើយស្រាប់តែនៅព្រឹកថ្ងៃទី៦ខែតុលាឆ្នាំ២០១៨គេក៏ ឃើញទីតាំងបនល្បែងនោះបានបើកដំណើរការលេងឡើងវិញជា ធម្មតានិងនៅលើកទី២ទៀតលោកប្រាជ្ញសីហាបានដឹកនាំកម្លាំងស មត្ថកិច្ចអាជ្ញាធរខណ្ឌចុះទៅបង្អើលជាថ្មីម្តងទៀតកាលពីរសៀលថ្ងៃ ទី១២ខែតុលាឆ្នាំ២០១៨ស្រាប់តែរំលងបានតែប៉ុន្មានថ្ងៃគេក៏បាន ឃើញទីតាំងបនល្បែងខាងនោះបើកដំណើរការលេងវិញនៅថ្ងៃទី១៥ ខែតុលាឆ្នាំ២០១៨បានយ៉ាងរលូនបន្តមកដល់ពេលនេះរហូតមកដល់ឥឡូវ។
មតិមហាជនជាច្រើនរស់នៅក្នុងក្រុមភូមិសង្កាត់ច្រាំងចំរេះទី១ខណ្ឌ ប្ញស្សីកែវកំពុងសម្តែងនូវការមិនពេញចិត្តចំពោះទង្វើរបស់អាជ្ញាធរ ពាក់ព័ន្ធខ្លះរបស់ខណ្ឌប្ញស្សីកែវដែលក្នុងនោះមានលោកជាពិសីជា ចៅហ្វាយខណ្ឌនិងលោកគល់យីអធិការខណ្ឌឫស្សីកែវមិនបានយក ចិត្តទុកដាក់លើការងារគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពដែល បទបញ្ជារបស់ក្រសួងមហាផ្ទៃបន្តិច ណាសោះ ។                បែរជាបណ្តែតបណ្តោយរក្សាទុកឱ្យមានទីតាំងសំបុកបនល្បែងស៊ី សងនៅក្នុងមូលដ្ឋានគ្រប់គ្រងរបស់ខ្លួនទៅវិញ ។
ប្រជាពលរដ្ឋស្លូតត្រង់ខាងលើនាំគ្នាដាក់ការសង្ស័យទៅលើកម្លាំង សមត្ថកិច្ចអាជ្ញាធរខណ្ឌប្ញស្សីកែវពិតជាគ្មានអសមត្ថភាពចេញមុខ បង្ក្រាបលុបបំបាត់ដល់ទីតាំងសំបុកបនល្បែងនោះមិនបង្ក្រាអូស បន្លាយពន្យារពេលក្នុងការបង្ក្រាបដើម្បីរក្សាទុកឆ្នាំងបាយផ្ទាល់ខ្លួន ហើយមើលទៅ ? ។ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានសង្កាត់ ច្រាំងចំរេះទី១សូមសំណូមពរដល់លោកឃួងស្រេងអភិបាលនៃគ ណៈអភិបាលរាជធានីភ្នំពេញលោកសថេតស្នងការនគរបាលរាជធា នីភ្នំពេញនិងលោករ័ត្នស៊្រាងមេបញ្ជាការកងរាជអាវុធហត្ថរាជធានី ភ្នំពេញមេត្តាជួយដាក់បទបញ្ជានិងមើលកូនចៅដែលជាមន្ត្រីស្ថិត នៅក្រោមឱវាទរបស់លោកក្នុងនោះមានចៅហ្វាយខណ្ឌមេប៉ូលីស ខណ្ឌនិងមេប៉េអឹមខណ្ឌកំពុងងាប់ត្រកៀកស្តូកងាកលេងរួចដើម្បី ចាត់វិធានការបនល្បែងឲ្យមានប្រសិទ្ធភាពជូនពួកគាត់ផងព្រោះគាត់ កំពុងមានការព្រួយបារម្មយ៉ាងខ្លាំងចំពោះក្រុមគ្រួសារមានល្បែងគឺ តែងតែកើតនូវអំពើហិង្សាដល់គ្រួសារ។
សូមរម្លឹកថាខណ្ឌឫស្សីកែវសម្បូរទៅដោយល្បែងសុីសងគ្រប់ប្រភេទ ឆ្នោតកន្ទុយលេខយួនដែលមានស្លាក់សម្គាល់K38បើកកត់     ច្រើនកន្លែងដោយគ្មានខ្លាយក្រេងនិងច្បាប់បន្តិសោះនោះទេត្រូវបាន គេស្គាល់យ៉ាងច្បាស់ថាជាឧកញ៉ាណូបើកកត់ក្នុងអាណាចក្រខណ្ឌ ឫស្សីកែវហើយអាជ្ញាធរសមត្ថកិច្ចមិនហ៊ានទេព្រោះល្បែងច្រើនប្រភេទ កន្ទុយយួនលេខK38មានអ្នកធំស្នងការនៅក្រោយខ្នងល្បែងសុីសង ដែលខុសទៅនិងច្បាប់៕                                              នៅមានបន្ត

5368941A-837E-4973-AD04-EBA4D418B68C

Filed in: សង្គម

Recent Posts

Bookmark and Promote!