ព័ត៌មានថ្មី
ព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំនេះ ប្រាព្ធនៅខេត្តតាកែវ.! @ លោក ចាន់ យុត្ថាអ្នកនាំពាក្យក្រសួង ធនធានទឹកនិងឧត្តុនិយមជូនដំណឹង ដល់ប្រជាជនទាំងអស់ត្រូវប្រុងប្រយ័ត្ន ឲ្យបានខ្ពស់.! @ មេក្លោងដែលនាំវៀតណាមលួចចូលមក១២នាក់ព្រម ទាំងគ្រឿងចក្រ៦គ្រឿងមក កម្ពុជា ឈួសត្រាយ ផ្លូវដឹក ឈើ តែត្រូវ សមត្ថកិច្ចបង្រ្កាបនោះប្រភពប្រជា ពលរដ្ឋខេត្តរតនគីរីបង្ហើបថាជាក្រុមលោក ណុប ណាក់ ហៅ{ណាក់ក្បាលធំ}.! @ អធិការ​រង​ខ័ណ្ឌ​ដង្កោ​២នាក់និងមន្រ្តីម្នាក់​ទៀតត្រូវបានកោះហៅសាកសួរ ករណី​វៃ​មន្ត្រី​ជាប់​កិច្ចសន្យា​ ACU​.! @ លោក យូ ហេង ប្រធានសាខា គយ និង រដ្ឋាករខេត្តបាត់ ដំបង រងនូវការរិះគន់ឃុបឃិតបើដៃឲ្យឈ្មួញតូចធំដឹកជញ្ជូនប្រេងសាំងទំនិ ញ គេចពន្ធ ទំនិញ បង់ពន្ធមិនគ្រប់ ពីប្រទេសថៃ.ចូលមកតាមអំពើចិត្ត.! @ លោក ផែង វណ្ណៈ ត្រូវបានកម្លាំងអាវុធហត្ថផ្ទៃប្រទេសចាប់ឃាត់ខ្លួន តាមពាក្យបណ្តឹងរបស់សម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធករណីបង្ហោះលើ Facebook នាំឲ្យសាធារណជនយល់ច្រឡំ.! @ បែកធ្លាយរឿងមិនប្រក្រតីលោកប្រធាន និងលោកអនុប្រធានការិយាល័យគយ និងរដ្ឋាករច្រកទ្វារកំពង់ផែទំនប់រលក ខេត្តព្រះសីហនុឃុបឃិតប្រព្រឹត្តរបៀប ពុករលួយ.! @ លោក អ៊ូច ភាអភិបាលខេត្តតាកែវបាន ព្រមានដកតំណែងចៅហ្វាយស្រុកមួយ ចំនួនណាដែលបណ្ដោយឲ្យឈ្មួញដឹក ជ្រូកតាមច្រករបៀងខុសច្បាប់.! @ លោក ហេង និងលោក លាង​ ជីក អាចម៍ដីជម្រៅជ្រៅមើលឃើញក្បាល ប្រែត៣កន្លែងនៅសង្កាត់​ភ្លើងឆេះរទេះ​ ខណ្ឌពោធិ៍សែនជ័យខុសច្បាប់​សង្ស័យ អាជ្ញាធរជំនាញពាក់ព័ន្ធនៅពីក្រោយ ខ្នងរណ្ដៅដីនេះ.! @ រំលោភ!រំលោភទៀតហើយដីកោះដុះលិច ទឹកជាច្រើនហិកតាក្នុងខណ្ឌច្បារអំពៅ កំពុងរងនូវការទន្ទ្រានយកពីអ្នកលុយមាន អំណាចរំលោភយកជាកម្មសិទ្ធផ្ទាល់ខ្លួន.!
Comments Off

លោក ឱម យិនទៀងប្រធាន អង្គភាព(ACU)និងលោក អូន ព័ន្ធមន្នីរត្ន័ឧបនាយករដ្ឋមន្រ្តីរដ្ឋ មន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មើលរំលងមេគយខេត្តព្រៃវែងនិង បក្ខពួកកំពុងប្រមូលលុយរបៀប ពុករលួយដាក់ក្នុងហ៊ោប៉ៅរបស់ខ្លួន.!

 

IMG-20190116-WA0002ខេត្តព្រៃវែង៖បើទោះជាលោកកាំងលាងប្រធានសាខាគយនិងរដ្ឋាករ ខេត្តព្រៃវែងរងនូវការរិះគន់ពីមជ្ឈដ្ឋានអ្នករកសុីមន្ត្រីក្រោមឱវាទរឿង បែកលានចេញនូវអំពើពុករលួយដ៏សុីជម្រៅផ្ទុយពីគោលការណ៍កំ ណែទម្រង់រដ្ឋបាល,ការណែនាំពីអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា,បំពានពីគោលការណ៍របស់លោកឧបនាយករដ្ឋ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុតាមរយៈទង្វើគាត់បានប្រើវប្ប ធម៍ការងារតាមទម្លាប់ក្តោបជុំពីសមាសភាពឈ្មួញរកសុីគេចពន្ធ ,ឡានដឹកជញ្ជូនទំនិញបង់ពន្ធមិនគ្រប់រថយន្តដឹកទំនិញបង់ពន្ធ ក្លែងភេទទំនិញឬបង់ពន្ធខុសពីយថាហេតុទំនិញ,ឡានក្រុងបង្កប់ ទំនិញគេចពន្ធ,កៀបសង្កត់បង្ខំអោយឈ្មួញបង់ប្រាក់គិតជាក្បាល ឡានគិតជាខែគ្រប់ឈ្មួញនិងក្រុមហ៊ុនដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវ ជាតិលេខ១និងផ្លូវជាតិ៨ដោយគាត់ប្រើមធ្យោបាយដោយយកអំណាច ឥទ្ធិពលក្នុងនាមខ្លួនមានតួនាទីភារកិច្ចទប់ស្កាត់បង្ក្រាបទំនិញរត់ពន្ធ ការប្រមូលពន្ធទៅឆក់យកសេដ្ឋកិច្ចសម្រាប់បុគ្គលខ្លួនឯងបក្ខពួក និងរកប្រភពសេដ្ឋកិច្ចពុករលួយមួយចំនួនធំទៀតក៏លោកកាំងលាង មិនទាន់ក្លាយជាកម្មវត្ថុដែលត្រូវលោកបណ្ឌិតគុណញឹមដាក់ភាព សង្ស័យតាមដានស្រាវជ្រាវគឺហាក់មានទស្សនៈ{កន្ទេលធំបន្លំដេក}ឬក៏ត្រូវបានលោកកាំងលាងយកប្រភពសេដ្ឋកិច្ចក្នុងកម្រិតណាមួយ ទៅបំពេញតម្រូវការ(ឆ្នាំងបាយទើបព្រងើយកន្តើយក្នុងរឿងនេះដល់ បច្ចុប្បន្ន?អាចជាអំពើពុករលួយកើតឡើងជាលក្ខណះប្រព័ន្ធ គឺមានរបៀបធ្វើការ២បែបទី១-ដោយលោកកាំងលាងប្រឹងរកចំណូល ពន្ធបង់ជូនរដ្ឋអោយគ្រប់តាមផែនការប្រចាំខែប្រចាំត្រីមាសនិងប្រចាំ ឆមាសផងនិងទី២-ប្រមូលព័ត៌មានក្តោបស្ថិតិពីឈ្មួញរកសុីគេចពន្ធ ,ឡានដឹកជញ្ជូនទំនិញបង់ពន្ធមិនគ្រប់រថយន្តដឹកទំនិញបង់ពន្ធក្លែង ភេទទំនិញឬបង់ពន្ធខុសពីយថាហេតុទំនិញ,ឡានក្រុងបង្កប់ទំនិញ គេចពន្ធ,ដើម្បីអោយបក្ខពួកកូនចៅជាមនុស្សរបស់គាត់ទាញរកលុយ ពីឈ្មួញលក្ខណះក្រៅវិក័យបត្របង់ពន្ធចូលរដ្ឋ.?គិតជាក្បាលឡាន គិតជាខែទៅតាមការត្រូវគ្នារវាងឈ្មួញនិងក្រុមដៃជើងគាត់ប្រមូលសេដ្ឋកិច្ចក្រៅផ្លូវការ។
ប្រភពមន្ត្រីគយបង្ហើបថា៖លោកកាំងលាងប្រើតែមនុស្សរបស់គាត់ទុក ចិត្ត{សុីមិនបែកធ្លាយជួនជាជនសុីវិលយកមកធ្វើការដោយលក្ខណះបន្លំ ។ ដោយឡែកមន្ត្រីគយខ្លះមិនប្រើទេ ខ្លាចធ្លាយរឿងលុយខ្មៅ។ ដូច្នេះរាល់ការដឹកនាំរបស់លោកកាំងលាងគឺរកគ្រប់វិធីសាស្ត្រក្នុងន័យ គម្រាមដើរជាតួអង្គស្លូតជួយឈ្មួញផងអោយកូនចៅដើរតួកាចផង សំខាន់គាត់ប្រើយុទ្ធសាស្រ្តយកដៃទាំង២កូទឹកអោយល្អក់រួចយកដៃ ទាំង ២រាវចាប់ត្រីទាំងអស់ពីក្នុងទឹកហ្នឹង។
ជាទម្លាប់{បើមិនបង់លុយគឺចាប់ឬឆែកឆេរ}សំដៅរំខាន ឈ្មួញ ក្រុមហ៊ុនដឹកជញ្ជូនទំនិញខណៈគាត់បានក្តោបព័ត៌មានជុំស្គាល់ពីក្រយ៉ៅ មុខឈ្មួញរកសុីគេចពន្ធបង់ពន្ធមិនគ្រប់បង់ពន្ធក្លែងភេទទំនិញពីទំនិញ នាំចូលបង់ពន្ធខ្ពស់មកបង់ពន្ធទាបហើយបង់មិនគ្រប់មួយចំនួនថែមទៀត, ទំនិញបង្កប់ពិសេសទំនិញគេចពន្ធបង្កប់តាមឡានក្រុងនេះជាដើម។
ឈ្មួញបានធ្លោយញឹកញាប់ថា៖ករណីបង់លុយអោយលោកកាំងលាង ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែងគឺបង់អោយខាងសាខាផង ក៏ត្រូវបង់អោយខាងកូនចៅផងក្រោមការគ្រប់គ្រងរបស់លោកកាំង លាងទើបអាចដំណើរការដឹកជញ្ជូនទំនិញលោតឆ័ត្របានបង់ពន្ធខ្លះ គេចពន្ធខ្លះ ទំនិញបង្កប់ខ្លះនេះជាដើម ។                          ក្នុងនោះលោកកាំងលាងបែកចែកឈ្មួញនិងក្រុមហ៊ុនដឹកជញ្ជូនជា២ ប្រភេទ៖ទី១-បើឈ្មួញមានបុណ្យស័ក្តិយសមានសែទុយោមានអ្នកធំ ផ្តាំផ្ញើអន្តរាគមន៍ជាមនុស្សរបស់លោកនេះលោកនោះដែលខ្លួនគិតថា កៀបខ្លាំងរលាកគឺលោកកាំងលាងអោយបង់តែក្បាលឡានទេដោយ១ ឡានយក១៥០ដុល្លារទៅ២០០ដុល្លារឬពី២៥០ដុល្លារ-៣០០ដុល្លារ។ ទី២-បើជាឈ្មួញក្រុមហ៊ុនដឹកជញ្ជូនធម្មតាគឺលោកកាំងលាងតម្រូវអោយ បង់១ឡានយក១៥០ដុល្លារទៅ២០០ដុល្លារឬពី២៥០ដុល្លារ-៣០០ដុល្លារ និងបង់ប្រចាំខែបន្ថែមក្នុង១ខែចាប់ពី៥០០០ដុល្លារទៅ១០០០០មុឺនដុល្លារ។ ក្រៅពីបង់របៀបនេះលោកកាំងលាងក៏បង្ខំអោយឈ្មួញបង់បន្ថែមមួយ ជាន់ទៀតទៅខាងគយកូនចៅក្រោមការគ្រប់គ្រងរបស់គាត់។ ដោយឡែកឡានក្រុងរាប់សិបក្រុមហ៊ុនដឹកអ្នកដំណើរពីកម្ពុជា-វៀតណាម គ្រប់ក្រុមហ៊ុនគឺលួចបង្កប់ទំនិញគេចពន្ធទាំងអស់មានជាសំលៀកបំពាក់(ប្រេន) គ្រឿងអេឡិចត្រូនិក ម៉ាសុឺន ប្រេងម៉ាសុឺន សត្វក្រួច ។ល។   ពិសេសសព្វថ្ងៃពេញនិយមណាស់រឿងឡានកុងតឺន័រដឹកទំនិញពីបរទេស ប៉ែកអុឺរ៉ុបហើយមកឡើងតាមច្រកអន្តរជាតិឆ្លងកាត់ផ្លូវជាតិលេខ១ ប្រភេទជាទំនិញលោតឆ័ត្ររាប់រយប្រភេទគឺមានក្រុមហ៊ុនម៉ៅការរត់ការផ្លូវ មានន័យថា៖បើមួយកុងតឺន័របង់ពន្ធស្របច្បាប់អស់ចាប់ពី១២០០០ដុល្លារ ឬ១៥០០០ដុល្លារគេធានាយកត្រឹមមួយកុងតឺន័រត្រឹម៦០០០ដុល្លារ។ បញ្ហានេះសុទ្ធតែប្រភពសេដ្ឋកិច្ចដែលលោកកាំងលាងបានសុីចុកដោយ ស្ងាត់ស្ងៀមបំផុតហើយលោកកាំងលាងដឹងខ្លួនឯងច្បាស់ថាក្រុមហ៊ុន ណាចេញមុខរត់(ឃ្លាទំនិញប្រភេទនេះឆ្លងកាត់ផ្លូវជាតិលេខ១?
ក្រុមហ៊ុននិងឈ្មួញរត់ការបែបេះពួកគេត្រូវបង់លុយអោយលោកកាំង លាងប្រចាំខែជាក្បាលឡាននិមួយៗទៅតាមក្រុមហ៊ុនមានឡានតិចឬច្រើន។
ចំពោះទំនិញវិនិយោគនាំចូលដែលពន្ធអាករជាបន្ទុករបស់រដ្ឋមានជាម៉ាសុឺន ម៉ាសុឺនដេរកំណាត់សម្រាប់យកមកដំណើរការអោយវិស័យក្រុមហ៊ុនកាត់ ដេរក៏លោកកាំងលាងបង្ខំអោយបង់លុយ១ឡាន២០ដុល្លារផងដែរជាលុយ ថ្លៃបាយទឹកផ្ទុយទៅវិញករណីនេះលោកកាំងលាងប្រធានសាខាគយ និងរដ្ឋាករខេត្តព្រៃវែងត្រូវដឹងខ្លួនឯងថា៖ខ្លួនមិនត្រឹមតែមិនគួយកលុយ ពីការដឹកជញ្ជូនរាល់ទំនិញវិនិយោគនាំចូលនោះទេលោកត្រូវមានតួនាទី យ៉ាងសំខាន់លើកទឹកចិត្តក្រុមហ៊ុនវិនិយោគដោយសារគាត់នាំចូលយក មកផលិតក្នុងស្រុកដូចជាវិស័យក្រុមហ៊ុនកាត់ដេរបានស្រូបយកម្លាំងព លកម្មអោយពលរដ្ឋខ្មែរមានការងារធ្វើហើយរដ្ឋទទួលបានចំណូលពន្ធ ពេលផលិតបានជាផលិតផលសម្រេចបង់ពន្ធនាំចេញទៅក្រៅប្រទេស តាមការបញ្ជាទិញពីក្រុមហ៊ុនបរទេសដូចជាប៉ែកអុឺរ៉ុបនេះជាដើម។
ការយកលុយពីរថយន្តកុងតឺន័រដឹកជញ្ជូនទំនិញវិនិយោគនាំចូលដែល ពន្ធអាករជាបន្ទុករបស់រដ្ឋមានន័យថា៖លោកកាំងលាងប្រធានសាខាគយ និងរដ្ឋាករខេត្តព្រៃវែងបាននឹងកំពុងអនុវត្តការងារផ្ទុយពីគោលនយោបា យរបស់រដ្ឋាភិបាលយ៉ាងពេញទំហឹង។
ប្រភពបន្តថាលោកកាំងលាងប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង បានជាប់ពាក់ព័ន្ធនិងអំពើពុករលួយយ៉ាងជ្រៅខណៈទឹកបាក់ទំនប់ស្រេក ឃ្លាននិងផលប្រយោជន៍លាភសក្ការៈនិងស្របពេលមេអង្គភាពក៏ត្រូវការ អោយកូនចៅបន្តក់ឬឆ្ងាញ់និងលុយខ្មៅនេះក៏មានមន្ត្រីគយខ្លះលើកឡើង ថា៖លោកកាំងលាងប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែងកំពុងមាន មោទនភាពនិងការបានលុយដោយការងារទម្លាប់ប៉ុន្តែអំពើពុករលួយនេះ អាចឈានដល់វិនាសឬគ្រោះថ្នាក់ដល់តំណែងប៉ះពាល់កិត្តិយសសេចក្តី ថ្លៃថ្នូរនិងប៉ះពាល់ដល់ថ្នាក់លើក្នុងសម័យកំណែរទម្រង់រដ្ឋបាលសុីជម្រៅ នៃប្រទេសគ្រប់គ្រងដោយច្បាប់នេះ។                               ពួកគាត់បន្តថា៖បច្ចុប្បន្នបញ្ហាលុយគឺថ្នាក់លើចាំបាច់ត្រូវទទួលយកមិន មែនហោប៉ៅគាត់ចុះក្រោមនោះទេប៉ុន្តែដល់មានរឿងបែកពាងប្រហុក ស្អុយឈ្មោះនិងរឿងអំពើពុករលួយប្រាកដណាស់ថាមេខាងលើមិនព្រម ទទួលយករឿងទេ បានន័យថា៖ (សក់អ្នកណាក្បាលអ្នកហ្នឹង) នេះជាទម្លាប់ពីមុនទុកដល់បច្ចុប្បន្នកាល។
ពាក់ព័ន្ធនិងការរិះគន់ខាងលើលោកកាំងលាងប្រធានសាខាគយនិង រដ្ឋាករខេត្តព្រៃវែងយកលុយក្បាលឡានអោយឈ្មួញក្រុមហ៊ុនដឹកជញ្ជូន បង់លុយប្រចាំខែផ្ទុយពីគោលការណ៍ណែនាំលោកបណ្ឌិតគុណញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាមិនអាចទំនាក់ ទំនងសុំការពន្យល់បានទេ ។
គួរម្លឹកថា៖លោកបណ្ឌិតគុណញឹមអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាមេត្តាពិនិត្យការងារគ្រប់គ្រងដោយលោកកាំងលាង គាត់ចាំបាច់អីដល់ត្រូវប្រើប្រាស់ជនសុីវិលក្លែងបន្លំជាគយចាំយកលុយ ឈ្មួញឬត្រូវប្រើមន្ត្រីគយពិតប្រាកដខ្លាចគេតាមប្រម៉ាញ់ដឹង.ប៉ុន្តែលោក កាំងលាងមិនទាន់ទទួលស្គាល់ការពិតនៃអំពើពុករលួយរបស់ខ្លួនទេ រហូតដល់មន្ត្រីនិយាយយ៉ាងខ្លីថា៖(គង់មានថ្ងៃលោកដឹងខ្លួន)។ ដោយឡែកលោកបណ្ឌិតគុណញឹមអគ្គនាយកនៃអគ្គនាយកដ្ឋាន គយនិងរដ្ឋាករកម្ពុជាចំពោះការអនុញ្ញាតអោយទំនិញគេចចូលកាក សំណល់ចូលមេគយយកលុយក្បាលឡាននិងគិតលុយប្រចាំខែគឺ កន្លងទៅ លោក មានប្រសាសន៍ថា៖(មិនមានការអនុញ្ញាតទេ។ បើមានចូលមកសមត្ថកិច្ចត្រូវចាប់ឃាត់ភ្លាម)។                   ផ្ទុយទៅវិញទំនិញគេចពន្ធកំពុងសម្រុកឆ្លងកាត់ផ្លូវជាតិលេខ១ដែល ឈ្មួញនិងក្រុមហ៊ុនទាំងនោះមិនត្រឹមតែស្គាល់ទំនាក់ទំនងល្អជាមួយ លោកកាំងលាងប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែងប៉ុណ្ណោះទេ សូមតែលោកបណ្ឌិតគុណញឹមអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិង រដ្ឋាករកម្ពុជានិងភរិយាគាត់ក៏ឈ្មួញទាំងនោះស្គាល់ច្បាស់ណាស់ ព្រោះជាប្រភពសេដ្ឋកិច្ចដែរ។
ពាក់ព័ន្ធនូវការរិគន់ខាងលើគេហទំព័រ(www.ckrnews.com)យើងមិនអាចសុំការពន្យល់បកស្រាយពីលោកកាំងលាងប្រធាន សាខាគយនិងរដ្ឋាករខេត្តព្រៃវែងបាននោះទេ៕

IMG-20190116-WA0004

IMG-20190116-WA0003

B1D921B2-0081-415F-B0FF-BBCA70B1E2BC-1920x768(2)

66AA1E55-D394-4A69-9E5F-28F9C4F37D31(2)

3B89988A-B691-4265-A9BB-9525EF622807(2)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!