ព័ត៌មានថ្មី
ពិធី​ប្រកាស​ផ្ទេរ​ភារៈកិច្ច​តែងតាំង​មុខ តំណែងនិង​បំពាក់​ឋានន្តរសក្តិ​ជូន​មន្ត្រី​ នគរបាលជាតិក្រោមអធិបតីភាពឯក ឧត្តម ឧត្តសេនីយ៍ឯក ស ថេត ស្នងការ រាជធានីភ្នំពេញ.! @ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរួមកម្លាំង ប៉ុសិ៍្តនគរបាលរដ្ឋបាលឃំុព្រែករៃចុះបង្រ្កាប ល្បែងភ្នាល់មាន់តាមអនឡាញ.ល្វាឯម.! @ ពិធី​បើក​ការ​រដ្ឋា​ន​សាងសង់​ផ្លូវ​បេតុង ប្រវែង​២៤៥០នៅ​ស្រុក​ស្អាង​​ក្រោមអធិ បតីភាពលោក ម៉ៅ ភិរុណអភិបាលនៃ គណៈអភិបាលខេត្តកណ្ដាល.! @ ពិធីប្រកាសចូលកាន់តំណែងសមាសភាព ក្រុមប្រឹក្សា រាជធានី ភ្នំពេញ អាណត្តិទី៣ នេះអញ្ជើញជាអធិបតីភាពដ៍ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង.! @ សម្តេចក្រឡាហោម​ ស ខេងបានស្នើឲ្យ អាជ្ញាធរសមត្ថកិច្ច ពាក់ព័ន្ធចាត់ វិធាន ការម៉ឺងម៉ាត់​ ចំពោះការហូរចូលយាន យន្តគេចវេសពីការបង់ពន្ធ .! @ សាលាបឋមសិក្សាយុគន្ធរចំនួន២ខ្នង ស្ថិតក្នុងភូមិឆ្នុកទ្រូឃំុឆ្នុកទ្រូស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំងត្រូវភ្លើងឆេះគ្មានសល់.! @ លោក ចឹង សុចន្ថា អភិបាលរងខេត្ត មណ្ឌលគិរីដឹកនាំមន្រ្តីក្រោមឱវ៉ាទចុះ ត្រួតពិនិត្យលទ្ធផលការងារស្ថានីយ៍បូម ទឹកឆៅនៅទំនប់សណ្ឋាគារមណ្ឌលគិរី.! @ ឯកឧត្តមឧត្តមសេនីយឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងស្នង ការនគរបាល រាជធានី ភ្នំពេញ ដឹកនាំ កម្លាំងបង្ក្រាបក្លឹបកំសាន្ត"លុច្សសារី" ប្រើប្រាស់គ្រឿងញៀននិងឃាត់មនុស្ស បានជិត ៤០០នាក់.! @ អំណោយដ៏ថ្លៃថ្លារបស់សម្តេច​តេ​ជោ​ ហ៊ុន​ សែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន.! @ លោក អ៊ំុ រាត្រី អភិបាល នៃគណៈអភិ បាលខេត្ត​បន្ទាយ​មាន​ជយ័​និងមន្រ្តីក្រោម ឱវាទចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ​ចំនួន ៦​ដល់គ្រួសារនៅ​ក្រុង​ប៉ោយ​ប៉ែត.!
Comments Off

អ្នកឧកញ៉ា គិត ម៉េងបើកភ្លើង ខៀវឲ្យលោក មុឹកសុផាន់ណារ៉េត (ហៅជ័យ) សម្រុកដឹកជញ្ជូន ឈើចេញពីបាតអាងវារីអគ្គិសនី សេសានក្រោម២ខេត្តស្ទឹងត្រែង.!

 

FB_IMG_1547372696563
ស្ទឹងត្រែង៖សកម្មភាពកាប់បំផ្លាញព្រៃឈើខាងក្រៅតំបន់បាតអាង នៃទំនប់វារីអគ្គិសនីសេសានក្រោមពីរបានចាប់កក្រើកឡើងវិញយ៉ាង​គគ្រឹកគគ្រេងសារជាថ្មីទៀតហើយបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាចេ ញសេចក្តីសម្រេចអនុញ្ញាតឲ្យក្រុមហ៊ុនវិនិយោគសម្បទានដីសេដ្ឋ កិច្ចបន្តឈូសឆាយសំអាតទីតាំងវិនិយោគព្រមទាំងប្រមូលនិងដឹក ជញ្ជូនផលអនុផលព្រៃឈើដែលបានមកពីការឈូសឆាយកាលពី​ថ្ងៃទី​៣០​ខែសីហា​កន្លងទៅ​។​ថ្មីៗនេះសមត្ថកិច្ចខេត្តក្រចេះបានស្ទាក់ចាប់ឈើចំនួន១៤ឡានយី ឌុបដែលគេស្គាល់ថាជាឈើរបស់លោកមុឹកសុផាណារ៉េត(ហៅជ័យ)ដឹកចេញពីបាតអាង ស្រុកសេសាន្ត ខេត្តស្ទឹងត្រែង។
ករណីនេះត្រូវបានក្រុមអ្នកឃ្លាំមើលព្រៃឈើដាក់ការសង្ស័យថាអ្នក ឧកញ៉ាគិតម៉េងម្ចាស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបគឺជាអ្នកបើកដៃឲ្យលោក មុឹក សុផាណារ៉េត (ហៅជ័យ) បន្ត​​កាប់បំផ្លាញ​ព្រៃ​ឈើពី​ក្រៅ​តំបន់បាតអាងបែបនេះសហគមន៍ជនជាតិដើមភាគតិចមួយរូបរស់ នៅឃុំស្ដៅស្រុកសេសានខេត្តស្ទឹងត្រែងសុំមិនបញ្ចេញឈ្មោះបាន​រាយការណ៍ឲ្យដឹងថារយៈពេលជាងដប់ថ្ងៃមកហើយគាត់ឃើញសក ម្មភាពដឹកជញ្ជូនឈើតាមទឹកនិងបន្តដឹកតាមរថយន្តបាកុងចូលក្នុង ទីតាំងរោងម៉ាស៊ីនអារឈើក្បែរទំនប់វារីអគ្គិសនីបានចាប់ផ្តើមគគ្រឹក គគ្រេងឡើងវិញហើយហើយថាឈើទាំងនោះគេកាប់ចេញពីព្រៃឧ ទ្យានជាតិវីរៈជ័យដែលស្ថិតនៅជាប់ព្រំដែនឡាវក្នុងស្រុកសៀមប៉ាង។​
កម្មករអារឈើមួយរូបសុំមិនបញ្ចេញឈ្មោះឲ្យដឹងថាលោកឧកញ៉ា លឹមប៊ុណ្ណាហៅឧកញ៉ាខ្នានិងលោកឧត្តមសេនីយ៍យោធាមួយរូបឈ្មោះ ម៉ឹកសុផាន់ណារ៉េត(ហៅជ័យបានទទួលអាជ្ញាសិទ្ធិពិសេសពីក្រុម ហ៊ុន​រ៉ូយ៉ាល់​គ្រុប (Royal Group) របស់​អ្នកឧកញ៉ាគិតម៉េង ក្នុងការកាប់បំផ្លាញព្រៃឈើនិងដឹកជញ្ជូនចូលមកក្នុងទីតាំងស្តុកដ៏​ធំមហិមាមួយកន្លែងចម្ងាយ៣គីឡូម៉ែត្រខាងជើងទំនប់វារីអគ្គិសនី ដើម្បីអារច្រៀករួចលើកឡើងរថយន្តយីឌុបដឹកបន្តយកទៅលក់នៅ​ព្រំដែន​ប្រ​ទស​វៀតណាម​។​
ប្រភពខាងលើបន្តថាឈ្មោះសេងនិងប្រពន្ធជាមេការក្រុមហ៊ុន{Royal Group} របស់​អ្នកឧកញ៉ា គិត ម៉េង និង​លោក សាន ច​យ​ជា​មេការរបស់លោកឧកញ៉ាលឹមប៊ុណ្ណានិងឈ្មោះឃុយជាមេការរបស់​ឧត្តមសេនីយ៍ម៉ឹកសុផាន់ណារ៉េតបានកៀងគរពលរដ្ឋរាប់ពាន់នាក់​ប្រដាប់ដោយម៉ាស៊ីនត្រង់ទីន័ររាប់រយគ្រឿងនិងរថយន្តបាកុងរាប់រយ​គ្រឿងឲ្យចូលទៅកាប់ឈើក្នុងព្រៃសហគមន៍និងព្រៃឧទ្យានជាតិវីរៈ​ជ័យដែលការពារដោយព្រះរាជក្រិត្យយ៉ាងអនាធិបតេយ្យហើយដឹក ជញ្ជូនចូលទៅក្នុងតំបន់បាតអាងដើម្បីប្រែក្លាយឈើទាំងនោះឲ្យទៅ ជា​ឈើ​ស្របច្បាប់​។​​កម្មករ​ដដែល​រូបនេះ​បន្ថែមតាម​ការប៉ាន់ ស្មានឈើគ្រប់ប្រភេទដូចជាធ្នង់សុក្រំស្រឡៅគគីកកោះនិងឈើទាល ឈ្លីកមិនតិចជាង២មឺនម៉ែត្រគូបនោះទេដែលគេស្តុកទុកក្នុងបរិវេណ​ដ៏ធំរាប់គីឡូដីខាងលើបន្ទាប់ពីរាជរដ្ឋាភិបាលបិទមិនឲ្យមានការដឹក ជញ្ជូនឈើកាលពីអំឡុងខែកុម្ភៈឆ្នាំ២០១៨ហើយបរិវេណនេះត្រូវបាន​គេដាក់កម្លាំងប្រដាប់អាវុធយាមកាមគ្រប់ច្រកមិនឲ្យអ្នកក្រៅចូលឡើយ។​​ប្រជាសហគមន៍បានលើកឡើងថាព្រៃឈើដែលជាប្រភពផលអនុផល​របស់ជនជាតិដើមភាគតិចបានបាត់បង់ទាំងស្រុងហើយបច្ចុប្បន្ននៅ​សេសសល់​តែ​ឈើ​មិនទាន់​គ្រប់​អាយុ និង​គ្មាន​តម្លៃ​លើ​ទីផ្សារ​។
​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) សម្ដែង​ការ សោកស្តាយពីវិនាសកម្មព្រៃឈើនៅតំបន់នោះដែលកម្ពុជាមានច្បាប់​ស្ដីពីព្រៃឈើនិងមានមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនដែលមានភារកិច្ច​បង្ក្រាបបទល្មើសព្រៃឈើអនុលោមតាមច្បាប់កំណត់ក៏ប៉ុន្តែធាតុពិត ការលប់បំបាត់បទល្មើសព្រៃឈើគឺគ្មានប្រសិទ្ធភាពបង្កឲ្យក្រុមជន ខិលខូចនិងអ្នកមានឥទ្ធិពលនៅតែមានឱកាសបំផ្លាញព្រៃឈើខុស ច្បាប់​ដដែលៗ​។ លោក​បន្តថា​៖ «​បើ​ថ្នាក់ ដឹកនាំ​នៅ​បន្ត​មិន​យកចិត្តទុកដាក់បណ្ដោយឲ្យក្រុមទាំងអស់នោះនៅតែបំផ្លាញធ្វើឲ្យ​ធនធានធម្មជាតិហិនហោចទៅនិងប្រព័ន្ធច្បាប់កាន់តែធូររលុងគ្មាន​ឥទ្ធិពលអីទៅចាត់វិធានការច្បាប់លើជនដែលបំផ្លាញធនធានធម្មជាតិ​ទាំងអស់​ហ្នឹង​ទេ​»​។​​ផ្ទៃ​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​ពីរ មានទំហំ៣៦.០០០ហិកតាឋិតក្នុងស្រុកសេសានខេត្តស្ទឹងត្រែង ដែលមាន​ក្រុមហ៊ុន​ឈ្មោះ អាំងអែនអាសូស៊ីអែតឡយ័រ(Ang& Associates Lawyer Co ., Ltd ) របស់​ឧកញ៉ា គិត ម៉េង ទទួល​សិទ្ធិ​សម្អាត​បាត​អាង​តាំងពី​ឆ្នាំ​២០១២​។ ក៏ប៉ុន្តែពលរដ្ឋនិងមន្ត្រីសង្គមស៊ីវិលរកឃើញថាក្រុមហ៊ុនបានដឹកឈើ​ពីខាងក្រៅចូលផ្ទៃអាងជាលេសថាសំអាតបាតអាងនិងដើម្បីបម្លែង​ជាឈើស្របច្បាប់កើតមានច្រើនឆ្នាំណាស់មកហើយដោយឃុបឃិត​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​ខេត្តស្ទឹងត្រែងរហូតដល់ថ្នាក់ជាតិ។ សកម្មជនបរិស្ថានរកឃើញថាក្រុមហ៊ុននេះបានដឹកឈើមូលធំៗចេញ ពីតំបន់ឧទ្យានជាតិវីរៈជ័យនៅស្រុកសៀមប៉ាងខេត្តស្ទឹងត្រែងនិងស្រុក​វើនសៃខេត្តរតនគិរីជាប់ព្រំដែនឡាវចូលក្នុងបាតអាងដើម្បីបម្លែងជា​ឈើ​ស្របច្បាប់ រួច​ដឹក​ទៅ​លក់​នៅ​ព្រំដែន​ប្រទេស​វៀ​ណា​ម​៕

IMG-20190113-WA0053

IMG-20190113-WA0055

IMG-20190113-WA0056

CA9A0FA5-A75E-4835-A6D1-4994FE313DE3

Filed in: សង្គម

Recent Posts

Bookmark and Promote!