ព័ត៌មានថ្មី
ប្រជាពលរដ្ឋស្រុកខ្សាច់កណ្តាល បានរិះគន់ទៅលើមន្រ្តីការិយាល័យ ច្រកចេញចូលតែមួយបានទារលុយ លើសសៀវភៅបន្ទុក.! @ លោក​ទី ប៊ុនឡង់​ មេគយច្រក​ព្រំខេត្ត ប៉ៃលិនរងនូវការរិះគន់គៀបសង្កត់ឲ្យ ឈ្មួញបង់ប្រាក់របៀបពុករលួយ.! @ អុីនធីណេតបង្កប់ល្បែងសុីសងភ្នាល់ បាល់មាន់ជល់កន្ទុយលេខយួននិង ហ្គេមបាញ់ត្រីផ្លូវ៤៧៤សង្កាត់បឹងត្រ បែកចំនួន៤ល្វែងប្រហែលជាមានខ្នង បង្អែកធំទេីបមិនហ៊ានបង្ក្រាបឬជាឆ្នាំង បាយអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ខណ្ឌចំការមនទេដឹង?.! @ ស្រុក​វាល​វែងនៅ​ក្នុងតំបន់ដែន​ជម្រក ស​ត្វព្រៃភ្នំ​សំកុសនិង​តំបន់អភិរ​ក្សជួរ ភ្នំក្រ​វា​ញជិតរលាយហើយក្រោមស្នា ដៃឧកញ៉ា តាំងអ៊ាងចំណាយលុយរាប់ លានដុល្លារបង្កើនពលរដ្ឋចូលកាប់ ឈើលក់ឲ្យខ្លួន.! @ មតិមហាជនឆ្ងល់ថាហេតុអ្វីករណី ចាប់ខ្លួនឧកញ៉ា គិត ធៀង ពាក់ព័ន្ធ រឿងគ្រឿងញៀនដ៏កក្រើកពេញសា កលលោក មន្ទីរប្រឆាំងគ្រឿងញៀន អត់ធ្វើសន្និសីទកាសែតបង្ហាញមុខ ជនសង្ស័យដូចករណីបង្ក្រាបគ្រឿង ញៀនមុនៗ ?.! @ លោក ម៉ៅ ធនិន្ទ ចៅហ្វាយខេត្តពោធិ៍ សាត់និងលោក ហុង វីណុល បើកភ្លើង ខៀវឲ្យ ឧកញ៉ា តាំង អ៊ាង និងបក្ខពួក កាប់បំផ្លាញព្រៃឈើដែនអភិរក្សភ្នំសំកុ សខេត្តពោធិ៍សាត់ជិតរលាយហើយ.! @ លោក ផេង វុធ ប្រធានមន្ទីររ៉ែ និង ថាម​ពលខេត្តតា​កែវ រងនូវការរិះគន់ ពីពលរដ្ននៅពីក្រោយឈ្មួញកាប់កាយ ដីបូមខ្សាច់ស្ទឹងស្លាគូរ.! @ លោក​ លី ឡា​ នាយខណ្ឌរដ្ឋបាល ជលផលខេត្តកំពង់ឆ្នាំងរងនូវការិរះ គន់នៅពីក្រោ​យបទ​ល្មើសឧបករណ៍ នេសាទខុសច្បាប់រ​បាំងលបនិ​ងបទ ល្មើស​ហ៊ុំសម្រា​ស់នៅស្រុ​កកំ​ពង់លែ​ង.! @ បទល្មើនេសាទខុសច្បាប់ក្នុងខេត្ត កំពង់ធំកើនឡើងគួរឲ្យកត់សម្គាល់ ដោយសារមានមន្រ្តីសមត្ថកិច្ចជំនាញ មួយចំនួនប្រព្រឹត្តពុករលួយបណ្ដោយ ឲ្យមានបទទល្មើនេសាទកើតពេញបន្ទុក ក្នុងបឹងទន្លេសាប.! @ លោក ឈុន សុភមង្គល ប្រធាន​ សាខា​គយនិង​រដ្ឋាករខេត្តឧត្តរមាន ជ័យឃុបឃិតបើក​ដៃ​ឲ្យ​ឈ្មួញ​នាំ ចូល​ទំនិញ​គេចពន្ធនិងទំនិញបង់ ពន្ធមិនគ្រប់មកពី​ប្រទេសថៃ.!
Comments Off

លោក ឱម យិនទៀងប្រធាន អង្គភាព(ACU)មិនគួរមើល រំលងលោក​ សាំង ​ណន មេ គយច​ល័តផ្ទៃប្រទេសផ្លូវជា​តិ លេខ៥​ដែលជាប៉ុស្ដិ៍ជជុះភូមិ​ កូនដំរីគៀប​យកលុយពី​ក្រុម​ ឈ្មួញឆៅៗ​តាមរ​បៀបពុ​ក រលួ​យហើយ.!

 

IMG-20181230-WA0000បន្ទាយមានជ័យៈប្រភពក្រុមឈ្មួញនិងអាជីវករដែលរងការកៀប សង្កត់​ពី​លោក សាំង ណន និង​បក្ខពួក​បាន​អំពាវនាវ​ឲ្យ ​លោក ឱមយ៉ិនទៀងប្រធានអង្គភាពប្រឆាំងអំពើពុករលួយបើកការស៊ើប អង្កេត ​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោកសាំងណននិង​បក្ខពួកជាបន្ទាន់ដើម្បីកុំឲ្យពួកគេធ្វើអ្វីៗតាមអំពើចិត្តតទៅទៀត។ ក្រុម​ឈ្មួញ​និង​អាជីវករ​ដឹកជញ្ជូន​ទំនិញ​ពី​ច្រក​ប៉ោយប៉ែត និង​ច្រកផ្សេងៗទៀតឆ្លងកាត់ផ្លូវជាតិលេខ៥ចូលខេត្តបន្ទាយមាន ជ័យបានលើកឡើងថាលោកឱមយ៉ិនទៀងធ្លាប់ប្ដេជ្ញាលុបបំបាត់​អំពើពុករលួយនៅតាមដងផ្លូវប្រកបដោយប្រសិទ្ធភាពដូច្នេះលោក ឱម យ៉ិនទៀង មិនគួរ​ទុក​ឲ្យ​លោក សាំង ណនធ្វើអ្វីៗតាមអំពើ​ចិត្ត​ទៀតឡើយ​។ ទន្ទឹមនឹងនេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មិនគួរ​បណ្ដោយ​ឲ្យ​មន្ត្រី​គយ​ប្រព្រឹត្តរបៀបពុករលួយ​ដូចជា​លោក សាំង ណន ធ្វើ​អ្វីៗ​តាមអំពើចិត្តតទៅទៀតនោះទេព្រោះធ្វើឲ្យប៉ះពាល់ដល់វិធានការ​កែទម្រង់​ស៊ីជម្រៅ​ក្នុង​ស្ថាប័នគយ​។
មន្ត្រី​គយ​និង​ភ្នាក់ងារ​គយ​ក្នុង​ខេត្តបន្ទាយមានជ័យ មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា ការដែល​លោក សាំង ណនមេគយចល័ត​ផ្ទៃប្រទេសផ្លូវជាតិលេខ៥ប្រចាំប៉ុស្ដិ៍ជជុះភូមិកូនដំរីសង្កាត់និមិត្ត ក្រុង​ប៉ោយប៉ែត ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺ​ដោយសារ​មានការ​ឃុបឃិតបើកដៃពីសំណាក់មេគយធំឆែសុធាក្នុងខេត្តបន្ទាយមាន ជ័យផងដែរប្រភពបានឲ្យដឹងទៀតថាប្រសិនបើគ្មានការឃុបឃិត​បើកដៃពីមេគយធំឆែសុធាប្រធានសាខាខេត្តបន្ទាយមានជ័យទេ នោះគឺលោកសាំងណនមេគយចល័តផ្ទៃប្រទេសប្រចាំប៉ុស្ដិ៍ជជុះ​ផ្លូវជាតិលេខ៥ភូមិកូនដំរីមិនហ៊ានប្រើតួនាទីនិងអំណាចរបស់ខ្លួន​ប្រព្រឹត្ត​អំពើពុករលួយ​តាមច្រើន​រូបភាព​ដូច​សព្វថ្ងៃ​នេះឡើយ​។
ប្រភពពីក្រុមឈ្មួញនិងអាជីវករដឹកជញ្ជូនទំនិញពីច្រកទ្វារអន្តរជាតិ​ប៉ោយប៉ែត ចូល​ខេត្តបន្ទាយមានជ័យបានឲ្យដឹងថាលោកសាំង ណន និង​បក្ខពួក​បាន​កៀប​យកលុយ​លើ​តុ​ក្រោម​តុ​ពី​ពួកគាត់​តាមរបៀបពុករលួយស្រេចតែអំពើចិត្តព្រោះពួកគាត់មិនទទួល បាន​វិក្កយបត្រ​ឬ​ប័ណ្ណ​បង់លុយ​នោះឡើយ​។                       ក្រុមឈ្មួញនិងក្រុមអាជីវករ​បាន​ឲ្យ​ដឹង​ទៀតថា ទោះបី​ពួកគាត់​ដឹកជញ្ជូនទំនិញដែលបង់ពន្ធរួចរាល់នៅច្រកព្រំដែនយ៉ាងណា ក៏ដោយក៏ចៀសមិនផុតពីបង់លុយថ្លៃបាយថ្លៃទឹកសម្រាប់លោក សាំង ណន និង​បក្ខពួក​នោះទេ​។ ប្រការនេះ​កំពុងតែ​ធ្វើ​ឲ្យ​ក្រុម​ឈ្មួញ​និង​អាជីវករ​ត្រូវ​ប្រឈម​នឹង​ការលំបាក​កាន់តែខ្លាំង ព្រោះ​មួយរយៈចុងក្រោយនេះលោកសាំងណនកៀបយកលុយកាន់តែ​ច្រើនឡើងៗ ហើយ​គ្មាន​នរណា​ហ៊ាន​តវ៉ា​នោះទេ​។                ជាងនេះទៅទៀតគឺលោកសាំងណនតែងប្រើប្រាស់ឈ្មោះលោក ឆែ សុធា ប្រធាន​សាខាគយ​ខេត្តបន្ទាយមានជ័យដើម្បីបិទបាំង​ទង្វើ​មិន​ប្រក្រតី​និង​អំពើពុករលួយ​របស់ខ្លួន​យ៉ាង​ក្រអឺតក្រទម​   ទៀតផង​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក សាំង ណន បាន​បង្ហើប​ឲ្យ​ដឹងថា សព្វថ្ងៃនេះ​លោក សាំង ណនមានខ្នងបង្អែកយ៉ាងរឹងមាំ​ទើប​ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន ជាពិសេស​ទាក់ទង​ទៅនឹងការឃុបឃិតឲ្យឈ្មួញធំៗដឹកជញ្ជូនទំនិញគេចពន្ធទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​ពី​ច្រក​ប៉ោយប៉ែតនិងច្រក​ផ្សេងៗ​ទៀត​ចូលទៅ​ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និង​រាជធានី​ភ្នំពេញ យ៉ាង​ពេញបន្ទុក​។                                  ផ្ទុយទៅវិញលោកសាំងណនប្រើអំណាចកៀបយកលុយពីឈ្មួញ​និងអាជីវករតូចតាចកាន់តែច្រើនឡើងៗហើយប្រើឈ្មោះឆែសុធា មេគយខេត្តបន្ទាយមានជ័យធ្វើជាបង្អែកការពារខ្លួនគ្រប់ពេលវេលា។ ដូច្នេះ​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយនិង​រដ្ឋាករកម្ពុជាមិនគួរមើលរំលងបញ្ហាខាងលើនេះទេព្រោះមេគយ​ធំៗក្នុងខេត្តបន្ទាយមានជ័យគឺជាអ្នកបើកភ្លើងឃុបឃិតឲ្យលោក សាំងណនមេគយចល័តផ្ទៃប្រទេសប្រចាំប៉ុស្ដិ៍ជជុះផ្លូវជាតិលេខ​៥ភូមិកូនដំរីសង្កាត់និមិត្តប្រើអំណាចប្រព្រឹត្តអំពើពុករលួយកាន់តែ ខ្លាំង​ឡើងៗ​។ពាក់ព័ន្ធនិងក្រុម អាជីវកររិះគន់ ខាងលើ www  .ckrnews.comយើងមិនអាចសុំការពន្យល់បកស្រាយពី       លោកសាំងណនមេគយ ចល័តផ្ទៃប្រទេសប្រចាំផ្លូវជាតិលេខ   ៥ ភូមិកូនដំរីខេត្តបន្ទាយមាន ជ័យបាននោះទេ៕

IMG-20181211-WA00001

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!