ព័ត៌មានថ្មី
លោក ឱម យិនទៀងប្រធាន អង្គភាព(ACU)និងលោក អូន ព័ន្ធមន្នីរត្ន័ឧបនាយករដ្ឋមន្រ្តីរដ្ឋ មន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មើលរំលងមេគយខេត្តព្រៃវែងនិង បក្ខពួកកំពុងប្រមូលលុយរបៀប ពុករលួយដាក់ក្នុងហ៊ោប៉ៅរបស់ខ្លួន.! @ អ្នកឧកញ៉ា គិត ម៉េងបើកភ្លើង ខៀវឲ្យលោក មុឹកសុផាន់ណារ៉េត (ហៅជ័យ) សម្រុកដឹកជញ្ជូន ឈើចេញពីបាតអាងវារីអគ្គិសនី សេសានក្រោម២ខេត្តស្ទឹងត្រែង.! @ លោក ខៀវ កញ្ញារិទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មានបានស្នើដល់ គ្រប់ផ្នែកជំនាញទាំងអស់តាម ដានក្រុមដែលតែងតែបំផុស ផ្សព្វផ្សាយព័ត៌មានមិនពិត ធ្វើឲ្យបំពុលដល់សង្គម.! @ នេះជាយុទ្ធសាស្រ្តមុនៗដែល ជំនាញប្រាប់តៗដល់ឈ្មួញយក រថយន្តយីឌុបដឹកដំឡូងមីពីលើ ដាក់ឈើក្រោមពេលធ្លាយពាង ត្រូវតែបោះដៃឲ្យចាប់ឃាត់ទុក.! @ លោក ឱម យិនទៀងប្រធាន អង្គភាព(ACU)មិនគួរមើល រំលងលោក​ សាំង ​ណន មេ គយច​ល័តផ្ទៃប្រទេសផ្លូវជា​តិ លេខ៥​ដែលជាប៉ុស្ដិ៍ជជុះភូមិ​ កូនដំរីគៀប​យកលុយពី​ក្រុម​ ឈ្មួញឆៅៗ​តាមរ​បៀបពុ​ក រលួ​យហើយ.! @ ក្មេងៗប្រុស-ស្រីចំនួន១៤២នាក់ រស់នៅក្នុងភូមិប៉ោយសំរោងឃំុព្រះ នេត្រព្រះស្រុកព្រះនេត្រព្រះខេត្ត បន្ទាយមានជ័យពុលចំណីអាហារ ត្រូវបញ្ជូនចូលមន្ទីរពេទ្យបង្អែក.! @ សម្ដេចតេជោ ហ៊ុន សែនផ្ដល់ អនុសាសន៍០៨ចំណុចដល់អ្នក សារព័ត៌មានយកអនុវត្តន៍ឲ្យមាន ប្រសិទ្ធិភាពប្រសើរឡើង.! @ ប្រជាសគមន៍រិះគន់លោក អ៊ុន ចាន់ដា ចៅហ្វាយខេត្តព្រះវិហារ បើកភ្លើងខៀវឲ្យក្រុមហ៊ុនប៊្លូហុីវិន កាប់ឈើក្នុងតំបន់អភិរក្សជម្រក សត្វព្រៃបឹងពេរនិងតំបន់អភិរក្ស គូលែនពហ្មទេពយ៉ាងរាលដាស.! @ កម្លាំងតម្រួតបទបញ្ជាសហការ ជាមួយអាជ្ញាធរខណ្ឌសែនសុខ ឃាត់ខ្លួន​មន្ត្រី​នគរបាល​៥​រូបនិង លោកផ្កាយ១ម្នាក់សង្ស័យទំនាស់ ផលប្រយោជន៍​.! @ ក្រសួងការពារជាតិ អបអរសាទរ ខួប៤០ឆ្នាំ ថ្ងៃជ័យជម្នះ ៧មករា(១ ៩៧៩-២០១៩) រសៀលថ្ងៃនេះ មានរៀបចំការប្រកួតកីឡាកងទ័ព អញ្ជើញចូលរួមបើក កម្មវិធីឧត្តម សេនីយ៍ឯក ហ៊ុន ម៉ាណែត​.!
Comments Off

ក្មេងៗប្រុស-ស្រីចំនួន១៤២នាក់ រស់នៅក្នុងភូមិប៉ោយសំរោងឃំុព្រះ នេត្រព្រះស្រុកព្រះនេត្រព្រះខេត្ត បន្ទាយមានជ័យពុលចំណីអាហារ ត្រូវបញ្ជូនចូលមន្ទីរពេទ្យបង្អែក.!

 

fn-2019-01-12-10-11-31-4បន្ទាយមានជ័យ ៖ យ៉ាងហោចណាស់ក្មេងៗ ចំនួន១៤២នាក់ រស់នៅចំណុចភូមិប៉ោយសំរោងឃុំព្រះនេត្រព្រះស្រុកព្រះនេត្រ ព្រះ ខេត្តបន្ទាយមានជ័យ ពុលចំណីអាហារ នៅយប់ថ្ងៃទី១១ ខែមករាឆ្នាំ២០១៩ហើយត្រូវបានអាជ្ញាធរនិងសមត្ថកិច្ចជួយ អន្ដរាគមន៍បញ្ជូនទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យបង្អែកស្រុក។
របាយការណ៍របស់បញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ៥១ បានឲ្ដឹងថាបន្ទាប់បានបញ្ជូនកាន់មន្ទីរពេទ្យហើយទទួលបានការ សង្គ្រោះយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យនោះរហូតមកដល់ ព្រឹកនេះក្មេងៗត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅលំនៅដ្ឋានវិញចំនួ ន៩០នាក់ដោយអាការៈធូរស្រាលនៅសល់៥២នាក់ក្នុងនោះស្រី ២៩នាក់ កំពុងសម្រាកព្យាបាលបន្ត។
របាយការណ៍ដដែលបន្ថែមថាក្មេងដែលពុលអាចបណ្ដាលមកពី ពុលជ្រក់នៅក្នុងបាយដែលជនជាតិកូរ៉េមួយក្រុមចុះចែកកាលពី រសៀលដោយក្នុងម្នាក់ទទួលបានបាយ០១កញ្ចប់ទឹកសុទ្ធ០១ដប នៅពេលញាំរួចដល់ម៉ោងកើតហេតុខាងលើទើបមានអាការពុលតែម្ដង។
មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១លោកឧត្តមសេនីយ៍ទោ សេងធារិនបានបញ្ជាក់ថាជនជាតិកូរ៉េមួយក្រុមនេះតែងតែចុះធ្វើ សកម្មភាពមនុស្សធម៌នៅក្នុងមូលដ្ឋានដូចជាជីកអណ្ដូងទឹកនិង ចែកបាយជាដើម ​ស្រាប់តែលើកនេះ ក៏មានអាការៈពុលតែម្ដង ដែលគេសង្ស័យថាអាចបណ្ដាលមកពីជ្រកនៅក្នុងបាយនោះខណៈ ដែលរាល់ដងមិនដែលមានហេតុការណ៍នេះកើតឡើងនោះទេ។
បើតាមលោកឧត្តមសេនីយ៍មេបញ្ជាការនៅពេលកើតហេតុភ្លាមៗ លោកបានបញ្ជាកម្លាំងរបស់លោកសហការជាមួយកម្លាំងអធិការ ស្រុកព្រះនេត្រព្រះនិងក្រុមគ្រូពេទ្យជួយសង្គ្រោះករណីនេះផងដែរ។ លោកថាអភិបាលស្រុកនិងមន្ត្រីជាច្រើនទៀតបានចូលរួមយ៉ាង ដុតដៃដុតជើង​លើកករណីមួយនេះ៕​​

fn-2019-01-12-10-11-31-0

fn-2019-01-12-10-11-31-9

fn-2019-01-12-10-11-31-8

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!