ព័ត៌មានថ្មី
ប្រជាពលរដ្ឋស្រុកខ្សាច់កណ្តាល បានរិះគន់ទៅលើមន្រ្តីការិយាល័យ ច្រកចេញចូលតែមួយបានទារលុយ លើសសៀវភៅបន្ទុក.! @ លោក​ទី ប៊ុនឡង់​ មេគយច្រក​ព្រំខេត្ត ប៉ៃលិនរងនូវការរិះគន់គៀបសង្កត់ឲ្យ ឈ្មួញបង់ប្រាក់របៀបពុករលួយ.! @ អុីនធីណេតបង្កប់ល្បែងសុីសងភ្នាល់ បាល់មាន់ជល់កន្ទុយលេខយួននិង ហ្គេមបាញ់ត្រីផ្លូវ៤៧៤សង្កាត់បឹងត្រ បែកចំនួន៤ល្វែងប្រហែលជាមានខ្នង បង្អែកធំទេីបមិនហ៊ានបង្ក្រាបឬជាឆ្នាំង បាយអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ខណ្ឌចំការមនទេដឹង?.! @ ស្រុក​វាល​វែងនៅ​ក្នុងតំបន់ដែន​ជម្រក ស​ត្វព្រៃភ្នំ​សំកុសនិង​តំបន់អភិរ​ក្សជួរ ភ្នំក្រ​វា​ញជិតរលាយហើយក្រោមស្នា ដៃឧកញ៉ា តាំងអ៊ាងចំណាយលុយរាប់ លានដុល្លារបង្កើនពលរដ្ឋចូលកាប់ ឈើលក់ឲ្យខ្លួន.! @ មតិមហាជនឆ្ងល់ថាហេតុអ្វីករណី ចាប់ខ្លួនឧកញ៉ា គិត ធៀង ពាក់ព័ន្ធ រឿងគ្រឿងញៀនដ៏កក្រើកពេញសា កលលោក មន្ទីរប្រឆាំងគ្រឿងញៀន អត់ធ្វើសន្និសីទកាសែតបង្ហាញមុខ ជនសង្ស័យដូចករណីបង្ក្រាបគ្រឿង ញៀនមុនៗ ?.! @ លោក ម៉ៅ ធនិន្ទ ចៅហ្វាយខេត្តពោធិ៍ សាត់និងលោក ហុង វីណុល បើកភ្លើង ខៀវឲ្យ ឧកញ៉ា តាំង អ៊ាង និងបក្ខពួក កាប់បំផ្លាញព្រៃឈើដែនអភិរក្សភ្នំសំកុ សខេត្តពោធិ៍សាត់ជិតរលាយហើយ.! @ លោក ផេង វុធ ប្រធានមន្ទីររ៉ែ និង ថាម​ពលខេត្តតា​កែវ រងនូវការរិះគន់ ពីពលរដ្ននៅពីក្រោយឈ្មួញកាប់កាយ ដីបូមខ្សាច់ស្ទឹងស្លាគូរ.! @ លោក​ លី ឡា​ នាយខណ្ឌរដ្ឋបាល ជលផលខេត្តកំពង់ឆ្នាំងរងនូវការិរះ គន់នៅពីក្រោ​យបទ​ល្មើសឧបករណ៍ នេសាទខុសច្បាប់រ​បាំងលបនិ​ងបទ ល្មើស​ហ៊ុំសម្រា​ស់នៅស្រុ​កកំ​ពង់លែ​ង.! @ បទល្មើនេសាទខុសច្បាប់ក្នុងខេត្ត កំពង់ធំកើនឡើងគួរឲ្យកត់សម្គាល់ ដោយសារមានមន្រ្តីសមត្ថកិច្ចជំនាញ មួយចំនួនប្រព្រឹត្តពុករលួយបណ្ដោយ ឲ្យមានបទទល្មើនេសាទកើតពេញបន្ទុក ក្នុងបឹងទន្លេសាប.! @ លោក ឈុន សុភមង្គល ប្រធាន​ សាខា​គយនិង​រដ្ឋាករខេត្តឧត្តរមាន ជ័យឃុបឃិតបើក​ដៃ​ឲ្យ​ឈ្មួញ​នាំ ចូល​ទំនិញ​គេចពន្ធនិងទំនិញបង់ ពន្ធមិនគ្រប់មកពី​ប្រទេសថៃ.!
Comments Off

សម្ដេចតេជោ ហ៊ុន សែនផ្ដល់ អនុសាសន៍០៨ចំណុចដល់អ្នក សារព័ត៌មានយកអនុវត្តន៍ឲ្យមាន ប្រសិទ្ធិភាពប្រសើរឡើង.!

 

FB_IMG_1547212656504ភ្នំពេញៈក្នុងឱកាសដែលសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែនបានអញ្ជើញជួបសំណេះសំណាលនិងពិសារអាហារសាមគ្គី ជាមួយអ្នកព័ត៌មាន៤,៥០០នាក់មជ្ឍមណ្ឌលសន្និបាតកោះពេជ្រ នាល្ងាចថ្ងៃសុក្រ៦កើតខែបុស្សសំរឹទ្ធិស័កព.ស២៥៦២ត្រូវនឹងថ្ងៃ ទី១១ខែមករាឆ្នាំ២០១៩នេះសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីបានផ្តល់អនុសាសន៍សំខាន់០៨ចំណុចដល់ អ្នកសារព័ត៌មានយកទៅអនុវត្តន៍ការងារឲ្យកាន់តែប្រសើរឡើងរួមមាន៖
១~ស្ថាប័នព័ត៌មានទាំងរដ្ឋនិងឯកជនទាំងអស់ត្រូវដើរតួនាទីជា ស្ថាប័នព័ត៌មានពិតគឺជាកញ្ចក់ឆ្លុះបញ្ចាំងពីសង្គមជាតិពិតប្រាកដ។ សូមកុំឲ្យកញ្ចក់នោះជាកញ្ចក់ដែលបែកធ្លុះផ្សាយព័ត៌មានមិនពិតពីសង្គម។
២~ស្ថាប័នព័ត៌មានរដ្ឋនិងឯកជនទាំងអស់ត្រូវផ្សព្វផ្សាយព័ត៌មាន ពិតដោយមានការពន្យល់ច្បាស់លាស់ទៅប្រជាពលរដ្ឋអោយបាន យល់ជ្រាបអំពីទិសដៅនិងគោលនយោបាយរបស់រាជរដ្ឋាភិបាល ហើយនាំយកនូវអ្វីដែលជាការពិតពីប្រជាពលរដ្ឋមកកាន់រដ្ឋាភិបាល វិញគឺទាំងក្នុងកម្រិតតាក់តែងនិងកម្រិតអនុវត្តន៍អោយមានប្រសិទ្ឋភាព។
៣~ស្នើអោយសារព័ត៌មានត្រូវចេះចូលរួមជួយរិះគន់ដើម្បីស្ថាបនា រាល់កំហុសឆ្គងនិងផែនការដែលបានដាក់ចេញនៃក្រសួងស្ថាប័ននា នាដើម្បីធ្វើការកែលំអរហើយក៏មិនមែនរិះគន់ដើម្បីតែជាន់ពន្លិចនោះទេ។
៤~សំណូមពរឲ្យអ្នកសារព័ត៌មានចូលរួមសិក្សាវិភាគជាលក្ខណៈ អន្តរជាតិដើម្បីបានដឹងអំពីររឿងរ៉ាវទាំងឡាយដែលកើតមានឡើង នៅលើពិភពលោកហើយក៏ចង់ឲ្យអ្នកសារព័ត៌មានក្លាយទៅជាអ្នក វិភាគផងដែរចំពោះព្រឹត្តិការណ៍ក្រៅប្រទេសពីព្រោះកន្លងមកមាន បរទេសគេវិភាគនិងផ្សាយពីកម្ពុជាដូច្នេះយើងត្រូវចេះសិក្សាបក ស្រាយ និងវិភាគពីគេវិញផងដែរ។
៥~សំណូមពរការផ្សព្វផ្សាយព័ត៌មានទាំងអស់ឲ្យបានត្រឹមត្រូវមាន ក្រមសីលធម៌វីជ្ជាជីវៈពិសេសសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែនបានសំណូមពរដល់អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសបុគ (Facebook)សូមកុំឲ្យមានការជេរប្រមាថហែកកេរ្តិ៍ខ្មាស់គ្នា     ដែលនាំឲ្យមានរឿងប្តឹងផ្តល់ និងឡើងតុលាការជាដើម។        សូមរក្សាតម្លៃរបស់ខ្លួនពិសេសអ្នកសារព័ត៌មានត្រូវធ្វើព័ត៌មានដែល ច្បាស់ពិតកុំស្មានៗហើយក៏មិនត្រូវដើរតួជាតុលាការកាត់ក្តីឡើយ។
៦~ត្រូវចូលរួមលុបបំបាត់អ្នកសារព័ត៌មានជម្រិតទារប្រាក់គឺកុំធ្វើ ជាអ្នកសារព័ត៌មានសម្រាប់តែជម្រិតទាលុយពីគេឬមានលក្ខណៈ ជាក្រុមព័ត៌មាន “ម៉ាហ្វីយ៉ា”។
៧~កុំផលិតនិងជួយទប់ស្កាត់ព័ត៌មានក្លែងក្លាយដែលមិនបានផ្តល់ ប្រយោជន៍ដល់សង្គមម្យ៉ាងវិញទៀតដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌ មានក្លែងក្លាយគឺអ្នកសារព័ត៌មានត្រូវបញ្ចេញព័ត៌មានពិតប្រាកដ ចេញមកបកស្រាយដើម្បីលុបបំបាត់នូវព័ត៌មានក្លែងក្លាយទាំងនោះ។
៨~ត្រូវខិតខំលើកកម្ពស់សមត្ថភាពបុគ្គលិកសារព័ត៌មាននិងធ្វើ ការបណ្តុះបណ្តាលធនធានមនុស្សនិងអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ។ ជាពិសេសត្រូវទំនាក់ទំនងជាមួយបណ្តាសមាគមស្ថាបន័ជំនាញ សកលវិទ្យាល័យនិងក្រសួងព័ត៌មានជាដើមដើម្បីទទួលបាននូវ ការបណ្តុះបណ្តាលនូវជំនាញសារព័ត៌មានបន្ថែមទៀត។         ម្យ៉ាងទៀតគឺត្រូវទាក់ទងអ្នកដែលមានជំនាញច្បាស់លាស់ដើម្បី បង្កើនគុណភាពការងារនិងការផលិតឲ្យមានភាពកាន់តែល្អប្រសើរ។
ទន្ទឹមនឹងនោះដែរសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបាន គាំទ្រនិងជំរុញអោយមានការរៀបចំយុទ្ឋនាការប្រកួតប្រជែងអំពី “ការផលិតព័ត៌មានពិតហើយលឿនបើអាចធ្វើច្រើនភាសាគឺរិតតែល្អ”។ សម្តេចតេជោក៏បានគាំទ្រនិងជំរុញអោយមានប្រព័ន្ឋផ្សព្វផ្សាយ អន ឡាញ (online)អោយបានច្រើនព្រោះ សព្វថ្ងៃ នេះ អ្នក តាមដានព័ត៌មានមិនសូវរង់ចាំមើលតាមទូរទស្សន៍ទេជាទីបញ្ចប់ សម្ដេចតេជោហ៊ុនសែនបានជូនពរដល់បងប្អូនមិត្តអ្នកសារព័ត៌ មានជូបតែសេក្ដីសុខចំរើន៕

D2BCEC04-AB86-4726-A9A0-83A7761F8142

FB_IMG_1547212669521

FB_IMG_1547212700070

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!