ព័ត៌មានថ្មី
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃប្រទេសកម្ពុជាបាន​បញ្ជាក់​ជំហរ​ចុង ​ក្រោយ​ដោយ​មិន​ខ្វល់​​ផ្តាច់​ប្រព័ន្ធ​អនុ​គ្រោះ​ ពន្ធ EBA​ .! @ សម្ដេចតេជោ ហ៊ុន សែនអញ្ជើញដ៍ខ្ពង់ខ្ពស់ ក្នុងពិធីបើកមហាសន្និបាតសហព័ន្ធអតីត យុទ្ធជនអាស៊ានលើ​កទី១៩ ប្រារព្ធធ្វើនៅ វិមានសន្តិភាព.! @ សង្វៀន ជល់មាន់ បៀ អា ប៉ោង ក្រោយ សួនកាណាឌីយ៉ា ឥឡូវចល័តមកសេះសវិញ ក្នុងសង្កាត់ស្ទឹងមាន​ជ័យ៣​ ដដែលខណ្ឌមាន​ ជ័យមិន​​ទាន់បង្ក្រាប​ទេ​​?សមត្ថកិច្ចសម្ងំ​​ ទទួលផ​ល​ប្រ​យោជ​ន៍​.! @ សារលិខិតប្រមុខរាជរដ្ឋាភិបាលកម្ពុជា អបអរសាទរពិធីបុណ្យសមុទ្រលើកទី៨ ក្រោមប្រធានបទ"ទីក្រុងស្អាត-ឆ្នេរល្អ- ទេសចរណ៍រុងរឿង" @ នាព្រឹកថ្ងៃចន្ទ័សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជូបពិភាក្សាការងារជាមួយឯក អគ្គរដ្ឋទូតអូស្រ្តាលីដែលត្រូវបញ្ចប់បេសក កម្មកាទូតកម្ពុជា នៅ វិមានសន្តិភាព.! @ ឈ្មួញធំៗប្រើឧបករណ៍នេសាទល្មើស ច្បាប់ចំនួន២ស្រុក ស្រុកស្ទោងនិងស្រុក កំពង់ស្វាយពេញបន្ទុកមានការបើកដៃ ពីមន្រ្តីរដ្ឋបាលជលផលសមត្ថកិច្ចនិងជំនាញ ពាក់ព័ន្ធក្នុងកំពង់ធំ.! @ សង្វៀន ជល់មាន់ បៀអាប៉ោង ដុះស្លែ នៅភូមិភ្នាតសង្កាត់ស្ទឹងមានជ័យទី២ខណ្ឌ មានជ័យមិនទាន់បង្រ្កាប?សមត្ថកិច្ចរក្សា ភាពស្ងៀមស្ងាត់សម្ងំទទួលផលប្រយោជន៍.! @ ពិធីបើកវគ្គបំប៉នជំនាញប៉ូលីសបច្ចេកទេស វិទ្យាសាស្ត្រនិងរដ្ឋបាលឆ្នាំ២០១៩ ក្រោម អធិបតីភាពលោកឧត្តមសេនីយ៍ទោ សៀ សម្បតិ្ត ស្នងការ ស្នងការដ្នានសាវជ្រាវ បទល្មើសនិងបង្រ្កាបនៃកងរាជអាវុធហត្ថផ្ទៃ ប្រទេស.! @ រដ្ឋបាលខណ្ឌសែនសុខបានដង្ហែអង្គកឋិទាន សាមគ្គីទៅកាន់វត្តឃ្មួញអញ្ជើញចូលរួមលោក ម៉ប់ សារិន អនុប្រធានគណៈ កម្មការគណ បក្សប្រជាជនកម្ពុជា.! @ ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​បញ្ជា​ការ​ សេនាធិការ​កងរាជអាវុធហត្ថជំនាន់​ទី​ ១​ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ សៅ សុខា.!
Comments Off

ប្រជាសគមន៍រិះគន់លោក អ៊ុន ចាន់ដា ចៅហ្វាយខេត្តព្រះវិហារ បើកភ្លើងខៀវឲ្យក្រុមហ៊ុនប៊្លូហុីវិន កាប់ឈើក្នុងតំបន់អភិរក្សជម្រក សត្វព្រៃបឹងពេរនិងតំបន់អភិរក្ស គូលែនពហ្មទេពយ៉ាងរាលដាស.!

 

FB_IMG_1545909313003មានសេចក្ដីរាយការណ៍ថាក្រុមហ៊ុនប្ល៊ូហ៊ីវិនដែលមានទីតាំងស្ថិត នៅភូមិព្យូជ្រូកឃុំគូលែនជើងស្រុកគូលែនខេត្តព្រះវិហារដែរបាន ទទួលសិទ្ធបំពេញបន្ថែមចុះថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០១៨លិខិត លេខ៦២២ក.សកចុះថ្ងៃទី១៨ខែមករាឆ្នាំ២០១៨របស់ក្រសួង កសិកម្មរុក្ខាប្រមាញ់និងនេសាទស្តីពីកាទទួលស្គាល់អោយកែច្នៃ ផលអនុផលព្រៃឈើបង់ពន្ធជូនរដ្ឋក្នុងដីសម្បទានសេដ្ឋកិច្ចនោះ គេសង្កេតឃើញការកាប់បំផ្លិចបំផ្លាញព្រៃឈើនៅក្នុងតំបន់ជម្រក​សត្វព្រៃបឹងពេរនិងតំបន់អភិរក្សគូលែនព្រហ្មទេពយ៉ាងរាលដាល។
ប្រភពពីប្រជាសហគមន៍ដែលរស់នៅជិតតំបន់ក្រុមហ៊ុនខាងលើ នេះពួកគាត់់បានលើកឡើងថាក្រោយពីក្រុមហ៊ុនខាងលើទទួល បានសិទ្ធិពីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទរួចហើយនោះ ក្រុមហ៊ុនខាងលើនេះ ចាប់ផ្ដើមធ្វើសកម្មភាព ជិះសេះលែងដៃ និងបានបង្កផលលំបាកដល់ក្រុមប្រជាពលរដ្ឋដែលរស់នៅជុំវិញ តំបន់នោះក៍ដូចជាប្រជាសហគមន៍ពោធិ៍រៀងទាំងមូលដោយមួយ រយៈ​កន្លងទៅនេះ ​ក្រុមហ៊ុន​ប្ល៊ូ​ហ៊ី​វិ​នដែលមាន​ឈ្មោះ សេន ឡាំ ជា​មេការធំ ​បានឲ្យមនុស្សរបស់ខ្លួនចូលបំផ្លាញព្រៃឈើនៅក្នុង​តំបន់​ជម្រក​សត្វព្រៃ​បឹង​ពេ​រ និង​តំបន់​អភិរក្ស​គូលែន​ព្រហ្ម​ទេព យ៉ាង​រាលដាល​។ប្រភពពីក្រុមប្រជាសហគមន៍ បានលើកឡើង នឹងរិះគន់ទៅអាជ្ញាធរ ថា បណ្ដោយឲ្យក្រុមហ៊ុន ប្ល៊ូ​ហ៊ី​វិ​ន ធ្វើ​អ្វីៗ​ តាមអំពើចិត្តដោយសាមានការបើកភ្លើងខៀវពីលោកអ៊ុនចាន់ដា ចៅហ្វាយខេត្តព្រះវិហារនឹងមានការឃុបឃិតបើកដៃពីសំណាក់​មន្ត្រី​បរិស្ថាន និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុងខេត្តព្រះវិហារផងដែរ​ ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ប្រភពបន្តថាលោកពឹងទ្រី​ដាប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារក៍ដូចជាមេរដ្ឋបាលព្រៃឈើ​ ក្នុងខេត្តព្រះវិហារត្រូវបានបង្ហើបឲ្យដឹងថានៅពីក្រោយការឃុបឃិត​បើកដៃឲ្យ​ឈ្មោះ សេន ឡាំ មេការ​ធំ របស់ក្រុមហ៊ុន​ប្ល៊ូ​ហ៊ី​វិ​នធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ ដើម្បី​ជា​ថ្នូរ​នឹងផលប្រយោជន៍ផ្ទាល់ខ្លួន។
ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​១១ខែធ្នូ កន្លងទៅថ្មីៗនេះប្រជាសហគមន៍ការពារព្រៃឈើបាននាំគ្នាព័ទ្ធ ចាប់​រថយន្ត​រ៉េវ​ ដឹកឈើ​ហុប​មូល​ ចំនួន​៩ដើមរបស់លោកសេន ឡាំដែលជាឈ្មួញឈើល្បីល្បាញរស់នៅភូមិព្យួរជ្រូកឃុំគូលែន​ជើង ស្រុក​គូលែន ខេត្តព្រះវិហារ​។                                 ហើយឈើនោះត្រូវបានលោក សេន ឡាំ មេការ​ក្រុមហ៊ុនប្ល៊ូ​ហ៊ី​វិ​ន លួច​ប្រមូល​ទិញ​ ដឹក​ចេញពី​តំបន់​ អភិរក្ស​ព្រៃឈើ​គូលែន​    ព្រហ្ម​ទេព កាត់​តាម​ភូមិ​ពោធិ៍​រៀង ឃុំ​គូលែន​ជើង ស្រុក​គូលែន​ ត្រូវបានប្រជា​សហគមន៍​ ការពារ​ព្រៃឈើ​ បាន​សហការ​ជាមួយ​សមត្ថកិច្ច​មូលដ្ឋាន​ ដើម្បី​នាំយក​រថយន្ត​រ៉េវ និង​ឈើ​ជា​វត្ថុតាង ​មក​រក្សាទុក ​នៅ​សាលាស្រុក​គូលែន កាលពី​ព្រឹក​ថ្ងៃទី​១៣ខែធ្នូ ឆ្នាំ​២០១៨ ដើម្បី​ចាត់ការ​តាម​នីតិវិធី​។
មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ ក្នុង​ឃុំ​គូលែន​ជើង ស្រុក​គូលែន បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ឈ្មោះ សេន ឡាំបានប្រើប្រាស់​យីហោ​ក្រុមហ៊ុន​ប្ល៊ូ​ហ៊ី​វិ​ន ដើម្បី​ប្រមូល​ទិញ​ឈើ​ដឹកចេញពីតំបន់​ដែនជម្រកសត្វព្រៃ​បឹង​ពេ​រ និង​តំបន់​អភិរក្ស​គូលែន​ព្រហ្ម​ទេព យ៉ាង​រលូន​។ ចំណែក​លោកអ៊ុនចាន់ដាចៅហ្វាយខេត្តព្រះវិហារ និង​លោក ពឹងទ្រីដាប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារព្រមទាំង​មេ​រដ្ឋបាល​ព្រៃឈើ​ ខេត្តព្រះវិហារ កំពុង​រក្សា​ភាព​ស្ងៀមស្ងាត់​   ទុកឲ្យលោកសេនឡាំមេការក្រុមហ៊ុនប្ល៊ូហ៊ីវិនបន្តប្រព្រឹត្តបទល្មើស ព្រៃឈើយ៉ាងចំហដោយមិនខ្វល់អ្វីទាំងអស់។
តាមប្រភពពីប្រជាពលរដ្ឋនៅក្នុងភូមិ.ឃុំខាងលើនេះបានបញ្ជាក់ ឲ្យដឹងថា៖ម្ចាស់ក្រុមហ៊ុននេះគេមិនបានស្គាល់ឈ្មោះនោះទេតែ គេស្គាល់មេការក្រុមហ៊ុនឈ្មោះសេនឡាំមានអាយុប្រហែលជាង ៥០ឆ្នាំរស់នៅក្នុងភូមិឃុំខាងលើកំពុងសម្រុកកាប់ដឹកជញ្ជូនឈើ ពីតំបន់ខាងក្រៅចូលមកអាច្រៀកដោយគ្មានអ្នកបង្រ្កាបនោះទេ សូម្បីតែលោកអ៊ុនចាន់ដាចៅហ្វាយខេត្តព្រះវិហារក៍អាចសម្ងំចាំ ទទួលប្រយោជន៍ពីក្រុមហ៊ុនមួយនេះផងដែរ?ព្រោះថាចៅហ្វាយ ខេត្តនៃគណ:បញ្ជាការឯកភាពខេត្តក្នុងការដឹកនាំទប់ស្កាត់បទ ល្មើសព្រៃឈើហេតុអ្វីពេលនេះបែជារក្សាភាពស្ងៀមស្ងាត់បណ្ដោ យឲ្យមេឈ្មួញឈ្មោះសេនឡាំធ្វើសកម្មភាពកាប់ដឹកជញ្ជូនឈើ យ៉ាងគឃ្លើនផ្ទុយពីច្បាប់អនុញ្ញាតដែលខ្លួនមានទៅវិញ?ហើយបែ ជាលោកធ្វេីមិនដឹងមិនឮ?ឬមួយដូចពាក្យចាស់ដំណាលពោល ថាមនុស្សដេកលក់ងាយស្រួលដាស់ប៉ុន្តែចំណែកដែលមនុស្សធ្វេី ពុត ដេកលក់វិញទេីបដាស់មិនភ្ញាក់ ។
ពាក់ព័ន្ធសកម្មភាពកាប់បំផ្លាញព្រៃឈើយ៉ាងរង្គាលខាងលើបង ប្អូនប្រជាពលរដ្ឋជាច្រើនបានអំពាវនាវសូមឲ្យលោកនាយឧត្តសេ នីយ៍សៅសុខាមេបញ្ជាការកងរាជអាវុធហត្ថផ្ទៃប្រទេសដែលស ម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបា នចាត់តាំងឲ្យឯកឧត្តម បំពេញបេសកម្មពិសេសក្នុងការការពារ ធនធានធម្មជាតិ​បង្ក្រាបនឹងទប់ស្កាត់សូមឯកឧត្តមដឹកនាំបញ្ជា ចុះពិនិត្យមើលលើទីតាំងក្រុមហ៊ុនខាងលើដែលកំពុងធ្វើសកម្ម ភាព អា ច្រៀកឈើ ជារៀងរាល់ថ្ងៃនេះ ជាបន្ទាន់ផង ។          ព្រោះថាក្រុមហ៊ុននេះកំពុងផ្គើនផ្ទុយពីអនុសាសន៍សម្តេចក្រឡា ហោមសខេងដែលថ្មីៗនេះលោកបានព្រមានចៅហ្វាយខេត្តមួយ ចំនួន ពីបទល្មើសព្រៃឈេីនេះផងដែរ​​ ។
ពាក់ព័ន្ធការចោទប្រកាន់ពីសំណាក់ប្រជាពលរដ្ឋខាងលើគេហទំ ព័រ(www.ckrnews.com)យើងមិនអាចសុំការពន្យល់ បក  ស្រាយពីលោក អ៊ុន ចាន់ដាចៅហ្វាយខេត្តព្រះវិហារនិងលោក សេន ឡាំ មេការក្រុមហ៊ុនប៊្លូហុីវិនបាននោះទេ៕

FB_IMG_1546847039258

FB_IMG_1546847020156

FB_IMG_1546847006133

FB_IMG_1546846990790

FB_IMG_1546846966286

FB_IMG_1546846976393

Filed in: សង្គម

Recent Posts

Bookmark and Promote!