ព័ត៌មានថ្មី
លោក ឱម យិនទៀងប្រធាន អង្គភាព(ACU)និងលោក អូន ព័ន្ធមន្នីរត្ន័ឧបនាយករដ្ឋមន្រ្តីរដ្ឋ មន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មើលរំលងមេគយខេត្តព្រៃវែងនិង បក្ខពួកកំពុងប្រមូលលុយរបៀប ពុករលួយដាក់ក្នុងហ៊ោប៉ៅរបស់ខ្លួន.! @ អ្នកឧកញ៉ា គិត ម៉េងបើកភ្លើង ខៀវឲ្យលោក មុឹកសុផាន់ណារ៉េត (ហៅជ័យ) សម្រុកដឹកជញ្ជូន ឈើចេញពីបាតអាងវារីអគ្គិសនី សេសានក្រោម២ខេត្តស្ទឹងត្រែង.! @ លោក ខៀវ កញ្ញារិទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មានបានស្នើដល់ គ្រប់ផ្នែកជំនាញទាំងអស់តាម ដានក្រុមដែលតែងតែបំផុស ផ្សព្វផ្សាយព័ត៌មានមិនពិត ធ្វើឲ្យបំពុលដល់សង្គម.! @ នេះជាយុទ្ធសាស្រ្តមុនៗដែល ជំនាញប្រាប់តៗដល់ឈ្មួញយក រថយន្តយីឌុបដឹកដំឡូងមីពីលើ ដាក់ឈើក្រោមពេលធ្លាយពាង ត្រូវតែបោះដៃឲ្យចាប់ឃាត់ទុក.! @ លោក ឱម យិនទៀងប្រធាន អង្គភាព(ACU)មិនគួរមើល រំលងលោក​ សាំង ​ណន មេ គយច​ល័តផ្ទៃប្រទេសផ្លូវជា​តិ លេខ៥​ដែលជាប៉ុស្ដិ៍ជជុះភូមិ​ កូនដំរីគៀប​យកលុយពី​ក្រុម​ ឈ្មួញឆៅៗ​តាមរ​បៀបពុ​ក រលួ​យហើយ.! @ ក្មេងៗប្រុស-ស្រីចំនួន១៤២នាក់ រស់នៅក្នុងភូមិប៉ោយសំរោងឃំុព្រះ នេត្រព្រះស្រុកព្រះនេត្រព្រះខេត្ត បន្ទាយមានជ័យពុលចំណីអាហារ ត្រូវបញ្ជូនចូលមន្ទីរពេទ្យបង្អែក.! @ សម្ដេចតេជោ ហ៊ុន សែនផ្ដល់ អនុសាសន៍០៨ចំណុចដល់អ្នក សារព័ត៌មានយកអនុវត្តន៍ឲ្យមាន ប្រសិទ្ធិភាពប្រសើរឡើង.! @ ប្រជាសគមន៍រិះគន់លោក អ៊ុន ចាន់ដា ចៅហ្វាយខេត្តព្រះវិហារ បើកភ្លើងខៀវឲ្យក្រុមហ៊ុនប៊្លូហុីវិន កាប់ឈើក្នុងតំបន់អភិរក្សជម្រក សត្វព្រៃបឹងពេរនិងតំបន់អភិរក្ស គូលែនពហ្មទេពយ៉ាងរាលដាស.! @ កម្លាំងតម្រួតបទបញ្ជាសហការ ជាមួយអាជ្ញាធរខណ្ឌសែនសុខ ឃាត់ខ្លួន​មន្ត្រី​នគរបាល​៥​រូបនិង លោកផ្កាយ១ម្នាក់សង្ស័យទំនាស់ ផលប្រយោជន៍​.! @ ក្រសួងការពារជាតិ អបអរសាទរ ខួប៤០ឆ្នាំ ថ្ងៃជ័យជម្នះ ៧មករា(១ ៩៧៩-២០១៩) រសៀលថ្ងៃនេះ មានរៀបចំការប្រកួតកីឡាកងទ័ព អញ្ជើញចូលរួមបើក កម្មវិធីឧត្តម សេនីយ៍ឯក ហ៊ុន ម៉ាណែត​.!
Comments Off

កម្លាំងតម្រួតបទបញ្ជាសហការ ជាមួយអាជ្ញាធរខណ្ឌសែនសុខ ឃាត់ខ្លួន​មន្ត្រី​នគរបាល​៥​រូបនិង លោកផ្កាយ១ម្នាក់សង្ស័យទំនាស់ ផលប្រយោជន៍​.!

 
IMG-20190110-WA0003ភ្នំពេញ៖ប្រជាពលរដ្ឋរស់នៅក្បែកន្លែងកើតរឿងបានឱ្យដឹងថានៅ​មុន​នេះ​បន្តិច​ប្រហែល​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០១៩ នេះ​មន្ត្រី​នគរបាល​ដែល​នៅ​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​នៃ​ក្រសួងមហាផ្ទៃ​ត្រូវ​បាន​កម្លាំងតម្រួតបទបញ្ជាសហការជាមួយនគបាលខណ្ឌសែនសុខ​ឃាត់ខ្លួន​នាំ​យក​ទៅ​សាកសួរ ។
បន្ទាប់​ពី​កម្លាំង​សមត្ថកិច្ច​រួម​ទាំង​ក្រឡាបញ្ជី​ចុះ​ត្រួតពិនិត្យ​ឃ្លាំង​មួយ​កន្លែង​ដែល​មានការ​សង្ស័យ​ថា​ដឹក​បារី​ក្លែងក្លាយ ។         ហេតុការណ៍​នេះ​បណ្តាល​ឱ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​ចំណុច​មុខ​   ឃ្លាំង​នៅ​តាម​ផ្លូវ​ភ្នំពេញ​ហាណូយ ភូមិ​ចុង​ថ្នល់​ខាងលិចសង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។
មន្ត្រីនគរបាលដែលសមត្ថកិច្ចឃាត់ខ្លួននោះមានឧត្តមសេនីយ៍ត្រី ផូ សុផល រួម​ទាំង​មន្ត្រី​នគរបាល​ចំនួន​៥​នាក់​ទៀត​ដែល​សរុប​   ទាំងអស់​៦​នាក់ ទាក់ទិន​នឹង​ការ​ឃាត់ខ្លួន​មន្ត្រី​នគរបាល​នេះ​    លោក​ឧត្តមសេនីយ៍ទោ ទូច យុ​ទ្ធា អនុប្រធាន​លេខា​ធិ​ការដ្ឋាន​នៃគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនៃក្រសួង មហាផ្ទៃ​លោក​បានឱ្យ​អ្នកយកព័ត៌មាន ដឹង​ថា ករណី​នេះ​ជា​ការ​យល់​ច្រឡំ​គ្នា ដោយនៅ​មុន​ពេល​​កើតហេតុ​លោក​បាន​អះអាង​ថា កម្លាំង​របស់​លោក​ទទួល​បាន​ព័ត៌មាន​ថា មាន​រថយន្ត​ដឹក​   បារី​​ក្លែងក្លាយ​១​គ្រឿង​ចូល​ក្នុង​ឃ្លាំង​ខាងលើ ហើយ​សមត្ថកិច្ច​ក៏​មានការ​ស្ទាក់​ត្រួតពិនិត្យ ។
ស្រាប់តែខាងម្ចាស់បារីនោះមិនសហការជាមួយកម្លាំងសមត្ថកិច្ច​ដោយមិនឱ្យមានការត្រួតពិនិត្យនោះទេហើយថែមទាំងរាយការ ណ៍ទៅខាងលើទើបមន្ត្រីនគរបាលទាំង៦រូបដែលមានទាំងលោក ផ្កាយ១នោះចុះទៅដោយមិនបានសហការជាមួយស្នងការនគរ បាលរាជធានីភ្នំពេញនោះទេក៏មានកម្លាំងតម្រួតបទបញ្ជាសហការ​ជាមួយកម្លាំងអាជ្ញាធរខណ្ឌសែនសុខឃាត់ខ្លួនលោកផ្កាយ១និង កូនចៅគាត់តែម្តងបើតាមការឲ្យដឹងពីមន្រ្តីមហាផ្ទៃមួយរូបសូមមិន ឲ្យបញ្ចេញឈ្មោះប្រាប់ថារឿងនេះមិនមែនរឿងច្រឡំទេកន្លែងឃ្លាំង នេះអាចជាឃ្លាំងរបសមន្រ្តីធំខាងលើទើបមានការសុំឆែកឆេត្រួត ពិនិត្យចូលរួមទាំងក្រឡាបញ្ជីផងនៅមិនអាចទៅរួចបែរជាមានការ ឃាត់ខ្លួនកម្លាំងជំនាញទៅវិញ។
ក្រុមប្រជាពលរដ្ឋនៅភូមិចុងថ្នល់បានដាក់ការសង្ស័យថានេះជា រឿងផ្ទៃក្នុងមន្រ្តីគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ​នៃក្រសួងមហាផ្ទៃនិងក្រុមឈ្មួញនិយាយមិនត្រូវគ្នាទើបធ្វើឲ្យមាន រឿង ផ្អើលទាំងកណ្តាលក្រុង។
ពាក់ព័ន្ធរឿងមន្ត្រីនគរបាលដែលសមត្ថកិច្ចឃាត់ខ្លួនមានឧត្តម សេនីយ៍ត្រីផូសុផលរួមទាំងមន្ត្រីនគរបាលចំនួន៥នាក់ទៀតដែល​សរុបទាំងអស់៦នាក់ខាងលើនោះអង្គភាពសារព័ត៌មានយើងមិន អាចសុំការពន្យល់បកស្រាយលឺពីលោកសថេងស្នងការនគរបាល រាជធានីភ្នំពេញបាននោះទេ៕                                       IMG-20190110-WA0002

IMG-20190110-WA0000

IMG-20190110-WA0001

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!