ព័ត៌មានថ្មី
រដ្ឋបាលខណ្ឌសែនសុខបានដង្ហែអង្គកឋិទាន សាមគ្គីទៅកាន់វត្តឃ្មួញអញ្ជើញចូលរួមលោក ម៉ប់ សារិន អនុប្រធានគណៈ កម្មការគណ បក្សប្រជាជនកម្ពុជា.! @ ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​បញ្ជា​ការ​ សេនាធិការ​កងរាជអាវុធហត្ថជំនាន់​ទី​ ១​ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ សៅ សុខា.! @ លោក ពេជ្រ ប៊ុនធិន រដ្ឋ មន្ត្រីក្រសួងមុខ ងារសាធារណៈនិងលោក វ៉ា ថនអភិបាល នៃអភិបាលខេត្តក្រចេះជួបសំណេះសំណាល ជាមួយសាស្ត្រាចារ្យនិងចែកជូនរង្វាន់លើក ទឹកចិត្តដល់សិស្សនិទ្ទេសAនិងB.! @ រដ្ឋបាលសាលាខេត្តកំពតបញ្ជា​ឲ្យ​ស្ថាប័ន ជំនាញ​កាយ​យក​អាចម៍ដី​ចេញពី​មាត់​ព្រែក ​ក្បាលរ​មាស​ជា​បន្ទាន់​​ព្រោះមានជនមួយចំនួន រំលោភយក.! @ រដ្ឋបាលសាលាខេត្តកែប​កោះប្រជំុណែ នាំគ្រប់មន្ទីរជុំវិញខេត្តចូលរួមធ្វើអនាម័យ កែលំអរសោភ័ណ្ឌភាពដើម្បីត្រៀមទទួល ភ្លៀវទេសចរណ៍មកកំសាន្ត​ក្នុងឱកាស បុណ្យភ្ជំបិណ្ឌនាពេលខាងមុខនេះ.! @ បែកធ្លាយ ប្រធាន សាខាគយ និងរដ្ឋាករ និង ប្រធានការិយាល័យគយច្រកទ្វារអន្តរ ជាតិបាវិតរងនូវការរិះគន់បើកដៃអោយ ក្រុមឈ្មួញតូច.ធំ. ដឹកជញ្ជូនទំនិញគេច ពន្ធនិងទំនិញបង់ពន្ធមិនគ្រប់តាមរបៀប ពុករលួយ.! @ លោក ខៀវ សារឿន ប្រធាន សាខាគយ និងរដ្ឋាករ និង លោក នង សុខុម ប្រធាន ការិយាល័យច្រកទ្វារអន្តរជាតិបាវិតរងនូវ ការរិះគន់បើកដៃអោយក្រុមឈ្មួញតូច.ធំ. ដឹកជញ្ជូនទំនិញគេចពន្ធទំនិញបង់ពន្ធមិន និងក្លែងប្រភេទទំនិញតាមរបៀបពុករលួយ.! @ ស្រុក​ចំនួន​២ក្នុងចំណោមស្រុក ក្រុង ទាំង៦នៃខេត្តក្រចេះរងផលប៉ះពាល់ ដែលបាក់ច្រាំងទន្លេ.! @ លោក ជាវ តា​យ អភិបាលនៃគណៈ អភិបាលខេត្តកំពតដឹកនាំ​កិច្ចប្រជុំ​ គណៈកម្មការ​រៀបចំ​បុណ្យ​សមុទ្រ​ឆ្នាំ​ ២០១៩ ត្រៀមរៀបចំធ្វើម្ចាស់ផ្ទះ.! @ កម្លាំង​ អធិការ នគរបាលស្រុកកំពង់ត្រាច សហការជាមួយការរិយាល័យគ្រឿងញៀន​ ខេត្ត​ចាប់ជនសង្ស័យ៧នាក់និងវត្ថុតាំងថ្នាំ ញៀនមួយចំនួនធំ.!
Comments Off

លោក ម៉ៅ រស្សីនិងលោកយឹម សុជាតិ រងការរិះគន់គៀបកឈ្មួញ ដឹកទំនិញឲ្យបង់ប្រាក់តាមចិត្ត.!

IMG-20181224-WA0000ភ្នំពេញ៖ថ្មីៗនេះលោកយឹមសុជាតិនាយការិយាល័យនគរបាលប្រ ឆាំងបទល្មើសសេដ្ឋកិច្ចនិងលោកម៉ៅរង្សីជំនួយការផ្ទាល់ស្នងកា រដ្ឋាននគរបាលរាជធានីភ្នំពេញទទួលផែនសេដ្ឋកិច្ចដែលទើបទទួល បានការតែងតាំងបានរងការរិះគន់យ៉ាងខ្លាំងពីសំណាក់ក្រុមឈ្មួញ រកស៊ីដឹកទំនិញពីព្រំដែនប្រទេសវៀតណាមនិងប្រទេសថៃថាបាន ប្រើអំណាចលោកស្នងការថ្មីគាបបង្ខំឲ្យបង់ប្រាក់ទ្វេរគុណលើសមុនទៅទៀត។​​ក្រុមឈ្មួញដឹកទំនិញបានរាយការណ៍ឲ្យដឹងថាបន្ទាប់ពីលោកសថេត ចូលមកកាន់តំណែងជាស្នងការរាជធានីភ្នំពេញលោកយឹមសុជាតិ ដែលជានាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចហាក់ បានមានអំណាចកាន់តែខ្លាំងដោយបង្ខំឲ្យពួកគាត់បង់លុយក្រោមតុ កាន់ តែច្រេីន​ជាមុន​(ថ្លៃបាយទឹកមិនមែនបង់ចូលរដ្ឋទេ)ដែល កាលពីមុន​បង់​ត្រឹម​២០០​ទៅ​៣០០ ដុល្លារ​ប៉ុណ្ណោះ​។​            ហើយថ្មីៗនេះលោកសថេតក៍បានតែងតាំងលោកម៉ៅរង្សីដែលជា​មនុស្សជំនិតរបស់ខ្លួនតាំងពីនៅខេត្តបាត់ដំបងជាជំនួយការផ្ទាល់​ទទួលផែនសេដ្ឋកិច្ចដោយសារបុគ្គលរូបនេះមានជំនាញច្បាស់លា ស់ខាងប្រមូលលុយកខ្វក់ហើយស្មោះត្រង់មេកើយផងដែរឲ្យជួយ​លើ​កិច្ចការ​នេះ​។​​ជាក់ស្តែង​ដូច​លោក ស ថេត ស្នងការ​រាជធានី​ភ្នំពេញបានលើកឡើងកាលពីពេលថ្មីៗនេះថាទំនិញមិនប្រក្រតីក្នុង​មួយថ្ងៃៗរាប់រយរថយន្តត្រូវបានក្រុមឈ្មួញនិងក្រុមហ៊ុននានាសម្រុក​ដឹកចូលមកក្នុងក្រុងភ្នំពេញនិងបានសំណូមពរកុំឲ្យអ្នកមានអំណាច​ប្រដាប់អាវុធលូកដៃដើម្បីងាយស្រួលក្នុងការអនុវត្តច្បាប់ប្រមូលលុយ​ចូល​ជាតិ​( sic )​។                                                     តែការលើកឡើងបែបនេះត្រូវបានក្រុមឈ្មួញរកស៊ីដឹកទំនិញថាជា ការគោះទឹកបង្អើលត្រីឲ្យរត់ចូលទ្រូទៅវិញទេីបត្រូវព្រោះទង្វើរបស់ លោកយឹមសុជាតិនិងលោកម៉ៅរង្សីជាកូនចៅជំនិតរបស់គាត់បាន បង្ហាញ​យ៉ាង​ច្បាស់ក្រឡែត​។​​                                        មន្ត្រីនគរបាលមួយរូបសុំមិនបញ្ចេញឈ្មោះបាននិយាយបែបលែប ខាយថាលោកយឹមសុជាតិនាយការិយាល័យនគរបាលប្រឆាំងបទ ល្មើសសេដ្ឋកិច្ចពិតជាពូកែខាងរកសេដ្ឋកិច្ចមែនហើយទើបថ្នាក់លើ​តែងតាំងគាត់តែត្រង់ថាគាត់ពូកែប្រមូលុយយកទៅណា?យកចូល​រដ្ឋប៉ុន្មានភាគរយ?យកធ្វើមានបានខ្លួនឯងប៉ុន្មានយកឲ្យលោកស ថេតប៉ុន្មានក្នុងមួយខែៗ?សំណួរនេះសួរលោកយឹមសុជាតិទៅដឹង​ហើយ​(sic)​។​មន្ត្រីនគរបាល​រូបនេះ​បន្ថែម​ឲ្យដឹង​ថា បទល្មើស​សេដ្ឋកិច្ចក្នុងក្រុងភ្នំពេញរាប់មិនអស់ទំនិញគ្រប់ប្រភេទដែលហូរចូល​មកពីក្រៅប្រទេសភាគច្រើនមិនប្រក្រតីបង់ពន្ធមិនគ្រប់ទំនិញគេច​ពន្ធត្រូវបានក្រុមហ៊ុនបុគ្គលឈ្មួញមានអំណាចនាំចូលតាមរថយន្ត​ធំៗនិងរថយន្តក្រុងរាប់រយឡានក្នុងមួយថ្ងៃៗជាឆ្នាំងបាយយ៉ាងសំខាន់។​ហើយឃ្លាំងស្តុកទំនិញទាំងនេះរាប់រយកន្លែងឃ្លាំងស្តុកឈើខុសច្បាប់​រាប់សិបកន្លែងទីតាំងផលិតផលិតផលខុសស្តង់ដារគ្មានច្បាប់រាប់រយ​ទីតាំងសុទ្ធតែត្រូវបានបង់លុយជាកញ្ចប់ប្រចាំខែទើបអាចរកសុីបាន។ បើមានលុយទំនិញមិនប្រក្រតីទាំងនោះគឺមានច្បាប់លុយគឺជាច្បាប់ បើគ្មានលុយបង់គេចាប់ផ្យាយតាមទូរទស្សន៍យកល្បីឈ្មោះតាអញ្ចឹង ដូច​មហាជន​បាន​ឃើញស្រាប់​។​
ក្រុមឈ្មួញរកស៊ីបានលើកឡើងថាការប្រើអំណាចជាប្រធានការិយា ល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចរបស់លោកយឹមសុជាតិនិង លោកម៉ៅរង្សីដែលជាបុគ្គលមានជំនាញខាងប្រមូលលុយកខ្វក់បែប នេះវាទាល់តែមានការបើកដៃពីលោកសថេតស្នងការរាជធានីភ្នំពេញ​ទើបធ្វើទៅបានដែលគេហៅថាខំស្រង់ដើមថ្លៃសូកយកតំណែង។​
មតិជាច្រើននិយាយថានាយឧត្តមសេនីយ៍នេតសាវឿនអគ្គស្នងការ​នគបាលជាតិមិនគួរមើលរំលងបញ្ហានេះទេព្រោះលោកសថេតកំពុង​ពង្រឹងបណ្តាញប្រមូលលុយតាមគ្រប់រូបភាពជាពិសេសតាមរយៈក្រុម​មន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាល​រាជធានី​ភ្នំពេញ​។​​ពាក់ព័ន្ធការចោទប្រកាន់​ខាងលើ​គេហទំព័រ    (www.ckrnews.com)យើងមិនអាច​សំុការពន្យល់បក       ស្រាយ​ពីលោក​ ម៉ៅ រង្សី និងលោកយឹម សុជាតិ បាន​នោះទេ៕

Filed in: សង្គម

Recent Posts

Bookmark and Promote!