ព័ត៌មានថ្មី
បទល្មើសឈើដឹកជញ្ជូនបន្តកើតមាន ជារៀងរាល់ថ្ងៃសង្ស័យថា អាជ្ញាធរសម ត្ថកិច្ចនិងជំនាញពាក់ព័ន្ធបើកភ្លើងខៀវ .! @ អបអរសាទរខួបអនុស្សាវរីយ៍លើក ទី៧៤ថ្ងៃកំណើតនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ.! @ ដីកោះដុះខាងក្រោយរមណីយដ្ឋាន ចំប៉ាមាសវត្តចំប៉ាសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅកំពុងរងនូវការទន្ទ្រាន យកពីអ្នកលុយមានអំណាចរំលោភ យកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួនច្រើនហិកតា.! @ អាជ្ញាធរ~សមត្ថកិច្ចនិង​ជំនាញ​~ពាក់ព័ន្ធ ស្រុក​ស្នួលខេត្តក្រចេះ​ឃុបឃិត​បើកដៃ​ ឲ្យ​ឈ្មួញ​កាប់បំផ្លាញ​ព្រៃឈើដឹក​ចេញ​ តាម​ផ្លូវ​(៩៩៩៩​)ដែលគេស្គាល់ឈ្មោះ លោក ជា​ វណ្ណៈ​មេ (គ៣)ជា​មេ​ឈ្មួញ​ មានឥទ្ធិពលយោធានិងលោក វុធមន្រ្តី យោធដូចគ្នាស្ទាត់ជំនាញរត់ការបង់លុយ ជូនសមត្ថកិច្ច.! @ លោក យូ ហេង ប្រធានសាខាគយ និងរដ្ឋាករខេត្តបាត់ដំបងរងនូវការរិះគន់ ឃុបឃិតបើដៃឲ្យឈ្មួញតូចធំដឹកជញ្ជូន ប្រេងសាំងទំនិញគេចពន្ធទំនិញបង់ពន្ធ មិនគ្រប់ពីប្រទេសថៃ.ចូលមកតាមអំពើចិត្ត.! @ ដីកោះដុះខាងក្រោយរមណីយដ្ឋាន ចំប៉ាមាសវត្តចំប៉ាសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅកំពុងរងនូវការទន្ទ្រាន យកពីអ្នកលុយមានអំណាចរំលោភ យកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួនច្រើនហិកតា.! @ លោក ជំុ ឈាង អតីត ចៅ សង្កាត់ ព្រែកកំពឹសនិងជាប្រធានគណៈបក្ស ប្រជាជនកម្ពុជានិងលោក ប៉ាច ប៉ន លោកនាយកសាលាបឋមសិក្សាកែវ មុនីដោយទទួលការឧបត្ថម្ភពីលោក ឧត្តមសេនីឯក រ័ត្ន ស៊្រាងនូវគ្រឿង ឧបភោគ បរិក្ខានិងថវិកាផ្ទាល់ខ្លួន មួយចំនួនធំ.! @ សម្តេចតេជោ ហ៊ុន សែន ទទួលគោរ មងារសាស្រ្តាចារ្យកិត្តិយសផ្នែកទំនាក់ ទំនងអន្តរជាតិពីសាកលវិទ្យាល័យ ប៉េកាំងសាធារណរដ្ឋប្រជាមានិតចិន.! @ ព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំនេះ ប្រាព្ធនៅខេត្តតាកែវ.! @ លោក ចាន់ យុត្ថាអ្នកនាំពាក្យក្រសួង ធនធានទឹកនិងឧត្តុនិយមជូនដំណឹង ដល់ប្រជាជនទាំងអស់ត្រូវប្រុងប្រយ័ត្ន ឲ្យបានខ្ពស់.!
Comments Off

លោក លាង ហៃប្រធានការិយា ល័យគយច្រកទ្វារអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញរងការិះគន់ប្រព្រឹត្ត ពុករលួយ!

 

IMG-20181221-WA0005ប្រភពថ្មីៗនេះក្រុមអ្នករត់ការឯកសារនាំចូលទំនិញតាមច្រកអាកា សយានដ្ឋានអន្តរជាតិភ្នំពេញបានឲ្យដឹងថាលោកលាងហៃចូលកាន់​តំណែងជាប្រធានការិយាល័យគយប្រចាំច្រកនេះជំនួសលោកហ៊ីវ សុធារិទ្ធមិនបានប៉ុន្មានផងក៏ចាប់ផ្ដើមសាងភាពល្បីល្បាញខាងពុ ករលួយ​មិន​ចាញ់​លោក ហ៊ី​វ  សុធា​រិ​ទ្ធ នោះទេ​ ។
ប្រភពពីក្រុមអ្នករត់ការឯកសារនាំចូលទំនិញតាមច្រកអាកាសយាន ដ្ឋានអន្តរជាតិភ្នំពេញបានឲ្យដឹងថាលោកលាងហៃកំពុងរៀបចំបណ្ដាញ​ប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធដោយតម្រូវឲ្យមានការបង់លុយសម្រាប់​ឯកសារប្រតិវេទន៍គយក្នុងមួយឯកសារចាប់ពី៣៥ដុល្លាររហូតដល់៧៥ដុល្លារ។
ប្រភពបានឲ្យដឹងទៀតថាការបង់លុយពី៣៥ទៅ៧៥ដុល្លារគឺសម្រាប់​ឯកសារដែលគ្មានកំហុសចំណែកឯកសារដែលមានកំហុសតិចតួច​ត្រូវក្រុមមន្ត្រីគយក្រោមការគ្រប់គ្រងរបស់លោកលាងហៃគាបយកលុយ​ពី​អ្នក​រត់ការ​ឯកសារ​នាំចូល​ទំនិញ​យ៉ាង​ពេញបន្ទុក​តែម្តង​។
បញ្ហានេះគឺជារឿងដែលលោកអូនព័ន្ធមុនីរ័ត្នដែលជារដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ចនិងហិរញ្ញវត្ថុក៏ដូចជាលោកគុណញឹមអគ្គនាយកនៃអគ្គនាយក ដ្ឋានគយនិងរដ្ឋាករគួរពិនិត្យមើលខ្លះផងព្រោះបច្ចុប្បន្នលោកលាង ហៃកំពុងប្រើតួនាទីនិងអំណាចប្រព្រឹត្តអំពើពុករលួយយ៉ាងងងើល។ អាចនិយាយបានថាលោកលាងហៃកំពុងអនុវត្តន៍តាមរូបមន្តពុករលួយ​របស់លោកហ៊ីវសុធារិទ្ធយ៉ាងខ្ជាប់ខ្ជួនគឺខំប្រឹងប្រមូលលុយតាមច្រើន​រូបភាព​ដោយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។​
ទន្ទឹមនឹងនេះលោកឱមយ៉ិនទៀងប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេតឲ្យបានស៊ីជម្រៅទៅលើរឿងអាស្រូវពុករលួយ​របស់លោកលាងហៃប្រធានការិយាល័យគយច្រកអាកាសយានដ្ឋាន​អន្តរជាតិភ្នំពេញផងដែរព្រោះមន្ត្រីគយរូបនេះកំពុងប្រព្រឹត្តអំពើពុក រលួយ​គ្មាន​ញញើត​អ្វី​ឡើយ​។​
នៅពេលលោកលាងហៃចូលកាន់តំណែងជាប្រធានការិយាល័យគយ​ច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញជំនួសលោកហ៊ីវសុធារិទ្ធមិនបាន​ប៉ុន្មានផងក៏ចាប់ផ្ដើមប្រព្រឹត្តអំពើពុករលួយដើម្បីសាងភាពល្បីល្បាញ​យ៉ាង​ឆាប់រហ័ស​។                                                     ប្រភពមន្ត្រីគយមួយចំនួននៅច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានបង្ហើបឲ្យដឹងថាលោកលាងហៃបន្តយកវិធីរបស់លោកហ៊ីវសុធា​រិទ្ធមកប្រើប្រាស់ដើម្បីប្រមូលលុយតាមរបៀបពុករលួយដោយគ្មាន​ញញើត​អ្វី​ទាំងអស់​។
ហេតុនេះហើយទើបមានការអំពាវនាវឲ្យលោកអូនព័ន្ធមុនីរ័ត្នដែលជា​រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក៏ដូចជាលោកគុណញឹម ដែលជា​មេគយធំចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោកលាងហៃ មេ​គយ​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ជាបន្ទាន់​។
បើតាមការអះអាងពីអ្នករត់ការឯកសារនាំចូលទំនិញផ្សេងៗក៏ដូចជា​អ្នករត់ការនាំចូលទំនិញវិនិយោគបានឲ្យដឹងថាសម្រាប់ទំនិញវិនិយោគ​នាំចូលតាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញត្រូវបង់លុយប្រមាណ​៧៥​ដុល្លារ​ជា​កំហិត​។                                                 ក្នុងនោះទី១-ត្រូវបង់លុយ៥ដុល្លារសម្រាប់មន្ត្រីគយទទួលផែនចុះលេខ​ឈ្មោះធឿនទី២-បង់លុយចំនួន២០ដុល្លារសម្រាប់គណនេយ្យឈ្មោះសារ៉ាន់ ទី៣-ត្រូវបង់លុយ១០ដុល្លារសម្រាប់ប្រធានផ្នែកត្រួតពិនិត្យនិង១០ដុល្លារ​ទៀត​ផ្នែក​កូនចៅ​មន្ត្រី​គយ​ខាង​ត្រួតពិនិត្យ​។                       ទី៤-ត្រូវបង់លុយ២០ដុល្លារសម្រាប់មន្ត្រីគយផ្នែកកាត់ស្តុកបញ្ចុះឯកសារ និងទី៥-ត្រូវបង់ឲ្យអនុប្រធានការិយាល័យចំនួន៥ដុល្លារជាកិច្ចបញ្ចប់ដោយ​មិនអាច​តវ៉ា​បានឡើយ​។
ប្រភពបានឲ្យដឹងទៀតថាសូម្បីតែទំនិញនាំចេញក៏ត្រូវបង់លុយឲ្យក្នុងមួយ​ឯកសារ៣៥ដុល្លារផងដែរដូច្នេះលោកលាងហៃនិងបក្ខពួកអាចប្រមូល​លុយ​តាមរបៀប​ពុករលួយ​បាន​យ៉ាងច្រើន​។                       ដូច្នេះហើយទើបមានការអំពាវនាវឲ្យលោកអូនព័ន្ធមុនីរ័ត្នដែលជារដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក៏ដូចជាលោកគុណញឹមអគ្គនាយកគយ ពិនិត្យមើលរឿងអាស្រូវពុករលួយរបស់លោកលាងហៃប្រធានការិយាល័យ​គយ​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ជាបន្ទាន់។
ពាក់ព័ន្ធនិងការិះគន់ខាងលើគេហទំព័រ(www.ckrnews.com)យើងមិនអាចសុំការពន្យល់បកស្រាយពីលោកលាងហៃ ប្រធានការិយា ល័យគយច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញបាននោះទេ៕

IMG-20181222-WA0006

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!