ព័ត៌មានថ្មី
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីខ្លឹមសារជំនួប តាមទូរស័ព្ទរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្ស ប្រជាជនកម្ពុជា ជាមួយលោក ង្វៀន ហ៊្វូជុង អគ្គលេខាធិការ គណបក្សកុម្មុយនីស្ត និងជាប្រធានរដ្ឋនៃសាធារណរដ្ឋ សង្គមនិយមវៀតណាម.! @ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រៃវែងបើក កិច្ចប្រជុំ មានការចូលរួម អភិបាលរង លោក លោកស្រី នាយក នាយករងរដ្ឋបាលនិងមន្រ្តីកងកម្លាំងទាំងបី ប្រភេទថ្នាក់ដឹកនាំច្រើនទៀតក្នុងខេត្តព្រៃវែង.! @ សង្វៀន ជល់មាន់ បៀ អា ប៉ោង ខុសច្បាប់ដុះស្លែស្ថិត នៅក្នុងភូមិឈើទឺន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បើកបំរើក្រុមញៀនល្បែងដោយមិនខ្វល់ សារាចរណ៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាឲ្យ ការពារនៃការរីករាលដាលឆ្លងជំងឺកូវីដ ១៩.! @ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាដឹកនាំមន្រ្តី ជាន់ខ្ពស់ប្រារព្វពិធីសូត្រមន្តប្រោសព្រំប្រសិទ្ធពរជ័យ ដាក់ឲ្យដំណើរការជាផ្លូវការនៅអគារថ្មីនៃទីស្នាក់ការ កណ្ដាលគណបក្សប្រជាជនកម្ពុជានៅរសៀលថ្ងៃទី ២៨ខែមិថុនាឆ្នាំ២០២០.! @ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះ រាជាណាចក្រកម្ពុជា អបអរសាទរថ្ងៃកំណើ​តគណ បក្សប្រជា​ជនកម្ពុជាខួប​លើកទី៦៩.! @ សម្តេចតេជោ ហ៊ុន សែន ចុះទៅពិនិត្យមើលការដ្ឋាន សាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីស្ថិតនៅ ឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល.! @ សង្វៀន មាន់ជល់ បៀអាប៉ោង ខុសច្បាប់នៅ ក្នុងចំការស្វាយចន្ទីស្ថិតនៅក្នុងភូមិទើតឃំុឃ្លើន ស្រុកស្ទឹងត្រង់ខេត្តកំពង់ចាមបើកបំរើក្រុមអ្នកញៀន ល្បែងមិនខ្វល់សារាចរណ៍ណែនាំរបស់ប្រមុខរាជ រដ្ឋាភិបាលការពារការរីករាលដាលឆ្លងនៃជំងឺកូវីដ១៩ .! @ សង្វៀន​ ជល់មា​ន់ បៀ អា​ប៉ោងខុសច្បាប់ស្ថិតក្នុងដីឡូតិ៍ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យបើកលេងមិន ខ្វល់និងសារាចរណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ការពារជំងឺកូវីដ១៩ ខណៈអាជ្ញាធរសមត្ថកិច្ចមូលដ្ឋាន សម្ងំទទួលប្រយោជន៍.! @ ប្រមុខរាជរដ្ឋាភិបាល ប្រកាសផ្អាកការប្រារព្វពិធី បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរដើម្បីទប់ស្កាត់ការរីក រាលដាលជម្ងឺខូវីដCOVID១៩.! @ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសម្រេចការបង្កើត ក្រុមការងារកិច្ចគ្រប់គ្រងការផ្គត់ផ្គង់និងថ្លៃទំនិញ យុទ្ធសាស្ត្រក្នុអំឡុងពេលប្រយុទ្ធខូវីដ១៩.!
Comments Off on មេ​ឈ្មួញឧ​កញ៉ា តាំង​ អ៊ាង ​ជ្រក ក្រោមស្លាកក្រុមហ៊ុន​ MDS របស់ ​ ទ្រី ភាពកាប់បំផ្លាញ​ព្រៃឈើអភិរក្ស ភ្នំ​សំកុសស្រុកវាលវែងនិងព្រៃអភិរក្ស ជួរភ្នំក្រវាញស្រុកក្រវាញខេត្តពោធិ៍ សាត់ជិ​តរលា​យហើយ.!

មេ​ឈ្មួញឧ​កញ៉ា តាំង​ អ៊ាង ​ជ្រក ក្រោមស្លាកក្រុមហ៊ុន​ MDS របស់ ​ ទ្រី ភាពកាប់បំផ្លាញ​ព្រៃឈើអភិរក្ស ភ្នំ​សំកុសស្រុកវាលវែងនិងព្រៃអភិរក្ស ជួរភ្នំក្រវាញស្រុកក្រវាញខេត្តពោធិ៍ សាត់ជិ​តរលា​យហើយ.!

 

taingeang1

ពោធិ៍សាត់៖មេឈ្មួញឧក្រិដ្ឋឧកញ៉ាតាំងអ៊ាងថ្មីៗនេះបាននឹងកំពុងតែ​លួចប្រើឈ្មោះខ្មោចរបស់ក្រុមហ៊ុនMDSរបស់ឧកញ៉ាទ្រីភាពក្រោម​ឃ្លៀកគណអភិបាលខេត្តពោធិ៏សាត់ទៅកាប់បំផ្លាញព្រៃអភិរក្សភ្នំសំ​កុស​ យ៉ាង​អនាធិបតេយ្យ​បំផុត ។                                   ដោយគ្មានការទប់ស្កាត់ដែលបញ្ហានេះគេសង្ស័យថា៖ប្រសិនជាគ្មាន​ការបើកភ្លើខៀវពីសំណាក់មន្ត្រីជំនាញនិងអាជ្ញាធរគណអភិបាលខេត្ត​ពោធិ៏សាត់ទេគេមិនជឿថាមេឈ្មួញតាំងអ៊ាងនិងបរិវាហ៊ានព្រហើន​លួចចូលទៅកាប់បំផ្លាញព្រៃឈើក្នុងជម្រកដែនព្រៃអភិរក្សព្រះរាជ ក្រឹត្យ តំបន់ភ្នំ​សំ​កុស នោះ​តាម ​ទំនើងចិត្ត​បាន​នោះ​ទេ ។​
គួរំលឹកដែនព្រៃអភិរក្សភ្នំសំកុសស្ថិតនៅក្នុងស្រុកវាលវែងនិងព្រៃ​អភិរក្សជួរភ្នំក្រវាញក្នុងស្រុកក្រវាញត្រូវមេឧក្រិដ្ឋជនព្រៃឈើដែល​មានងារជាឧកញ៉ាឈ្មោះតាំងអ៊ាងបានឲ្យមេការរបស់ខ្លួនប្រើមនុស្ស​រាប់រយនាក់ចូលទៅកាប់បំផ្លាញយ៉ាងវិនាសកម្មដោយជ្រកក្រោមស្លាក​ក្រុមហ៊ុនMDSរបស់ឧកញ៉ាទ្រីភាពនិងបានឃុបឃិតពុករលួ    យពី គ្រប់​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំង​ថ្នាក់​ខេត្ត និង​ថ្នាក់​ជាតិ​។​​       តាមមន្ត្រីនគរបាលខេត្តពោធិ៍សាត់មួយរូបសុំមិនបញ្ចេញឈ្មោះបាន​រាយការណ៍ឲ្យដឹងថារយៈពេលជាង០១ខែមកនេះសកម្មភាពកាប់ ឈើនៅក្នុងតំបន់អភិរក្សដូចរៀបរាប់ខាងលើហាក់មានទ្រង់ទ្រាយ ធំជាងឆ្នាំមុនៗទៅទៀតដោយឃើញមានអ្នកអាឈើរាប់រយនាក់និង គ្រឿងចក្ររថយន្តប្រកុងរថយន្តច្នៃជិត១០០គ្រឿងហើយឧកញ៉ា តាំងអ៊ាងបានប្រើមេការបស់ខ្លួនពីរនាក់ឈរចាំប្រមូលទិញឈើនៅ ដេប៉ូធំៗ​ចំនួន​ពីរ​ទីតាំង​ខុសគ្នា ក្នុង​ក្រុមហ៊ុន​MDS​។​
បើសេចក្តីរាយការណ៍បន្តថាមេការធំមា្នក់ឈ្មោះង៉ូវទីត្រូវជាប្អូនប្រុស​របស់ឧកញ៉ាតាំងអ៊ាងបានបង្កេីតដេប៉ូយ៉ាងធំសម្បើមចាំទិញឈើ                          ខុសច្បាប់ក្នុងបរិវេនក្រុមហ៊ុនMDSស្ថិតនៅឃុំអន្លុងរាបឯមេការធំ ម្នាក់ទៀត ឈ្មោះលឹមជាកូប្រុស                                                                                                                                                    បង្កើតឧកញ៉ាលាងចាន់មុនីដែលល្បីឈ្មោះខាងកាប់បំផ្លាញព្រៃឈើនិង ជាមនុស្សជំនិតរបស់ឧកញ៉ាទ្រីភាពបានយកទីតាំងកែច្នៃឈើយ៉ាង ធំទល់មុខ​ក្រុមហ៊ុន MDS ដំណាក់​សុ​ក្រំ ស្ថិតក្នុង​ឃុំ​សំរោង    ស្រុកក្រវាញសម្រាប់ប្រមូលទិញឈើខុសច្បាប់និងស្ទួចដាក់រថយន្ត​វេអងដឹកចេញទៅកាន់ក្រុងភ្នំពេញជាប្រចាំយ៉ាងរលូននឹងយ៉ាងសុ​វត្ថភាពបំផុតព្រោះតែក្រុមមន្ត្រីជំនាញអស់នោះបានទទួលស្រោម សំបុត្រ​ឧបត្ថម​បិទមាត់​ធ្វើ​សកម្មភាព​ពុករលួយ​ជាប្រចាំ​នោះ​។​
ពត៌មានប្រភពខាងលើបន្ថែមថា៖មេការធំៗទាំងពីរនាក់ខាងលើចែក​តំបន់គ្នាដើម្បីប្រមូលទិញឈើខុសច្បាប់ដោយលោកង៉ូវទីទទួលទិញ​ឈើដែលគេកាប់ពីតំបន់អភិរក្សភ្នំសំកុសចាប់ពីច្រកអូរលាក់មាស ច្រកពងពង់ច្រកស្ទឹងតាតាំងច្រកក្រពើពីរច្រកភ្នំទំព័រនិងតំបន់ភ្នំ១៥០០។ ឯលោកលីមមានសិទ្ធិចាំទិញឈើខុសច្បាប់ដែលគេកាប់ចេញពីតំ បន់អភិរក្សជួរភ្នំក្រវាញចាប់ពីតំបន់ខ្សាច់ពូកច្រកដាច្រកអំពិលច្រក រវៀង និង​ច្រក​អូរ​លាក់​មាស​។                                       ឈើគ្រប់ប្រភេទត្រូវបានគេប្រមូលទិញដូចជាប្រភេទឈើប្រណីត ប្រភេទឈើរាជថ្កុលធ្នង់នាងនួននិងឈើអាប្រភេទលេខ២សម្រាប់ប្រើប្រាស់ក្នុងស្រុក។បញ្ហានោះដែរប្រភពប្រជាពលរដ្ឋក្នុងឃុំសំរោងបានឲ្យដឹងថាដោយ សារតែអំណាចទឹកប្រាក់របស់ឧកញ៉ាតាំងអ៊ាងមិនតិចជាង៤សែន ដុល្លារក្នុងមួយខែយកទៅញ៉ុកមាត់បិទត្រចៀកបិទភ្នែកមន្ត្រីខ្មែរមួយ ចំនួនដែលអំពើលោភលន់ចាប់តាំងពីថ្នាក់ខេត្តក្រសួងពាក់ព័ន្ធនិង គណៈកម្មការជាតិទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើផងនោះ បានធ្វើឲ្យមេឈ្មួញតាំអ៊ាងមានអំណាចធ្វើព្យុះធ្វើភ្លៀងតាមទំនើងចិត្ត ហ៊ានដល់ប្រើប្រាស់កម្លាំងប្រដាប់អាវុធដេីរចាប់ឈើពីប្រជាពលរដ្ធ ក្នុងតំបន់ដែលរកសុីដឹកជញ្ជូនឈើលក្ខណៈគ្រួសារតាមម៉ូតូរទេះគោ- ក្របីដែលមិនព្រមលក់ឲ្យក្រុមហ៊ុនក្នុងតម្លៃទាបជាងទីផ្សារនោះ។​ជាក់ស្តែងចាប់ពីថ្ងៃទី១០ខែធ្នូនេះបានផ្ទុះការតវ៉ាពីសំណាក់ប្រជា ពលរដ្ឋចំនួនពីរលើកជាមួយសមត្ថកិច្ចជំនាញដោយក្រុមពលរដ្ឋ ចោទថា ជា​មន្ត្រី​កញ្ជះ​សុីឈ្នួល​ដាច់ ថ្លៃ​ឲ្យ​ក្រុមហ៊ុន MDS      របស់​ឧកញ៉ា តាំង អ៊ាង​។​                                            ផ្ទៃក្នុងប្រភពបន្តអោយដឹងទៀតថា៖លោកតាំងអ៊ាងបានបញ្ជាអោយ មេការដឹកឈើចេញពីព្រៃយកមកលក់ឲ្យក្រុមហ៊ុនម្នាក់បានលួចខ្សិប ប្រាប់ឲ្យដឹងថា៖ដើម្បីបានជ្រកក្រោមស្លាកក្រុមហ៊ុន​MDS       ឧកញ៉ាតាំងអ៊ាងបានចំណាយលុយប្រមាណ៣៥០ដុល្លារក្នុង១ម៉ែត្រ គូបបង់ឲ្យឧកញ៉ាទ្រីភាពដោយមានប្រធានតំបន់របស់ក្រុមហ៊ុនម្នាក់ ឈ្មោះជីវ័ន្តហៅពៅចាំសម្របសម្រួលឯកសារច្បាប់​ដឹង​ជញ្ជូន​។​ហើយប្រភេទឈើប្រណីតមួយចំនួនត្រូវបានគេដឹកជញ្ជូនយកមក​ទុកនៅក្នុងក្រុមហ៊ុនទីភាពគ្រុបត្មាតពងនិងមួយចំនួនទៀតដឹកយក​ទៅស្តុកក្នុងឃ្លាំងឈើមួយកន្លែងទៀតនៅក្រោយទីតាំរោងចក្រកាត់ ដេរ​៦​ជាន់ ផ្លូវវេង​ស្រេង មុន​នាំចេញ​ទៅ​លក់​នៅ​ក្រៅប្រទេស​។​
ពាក់ព័ន្ធជំនួញលួចកាប់ឈើខុសច្បាប់ទ្រង់ទ្រាយធំនិងបន្ថែមការ​លូចគៃបំបាត់ពន្ធរដ្ឋដែលមានក្រុមមន្ត្រីជួយហែរហមដោយជ្រកក្រោម​ស្លាក​ក្រុមហ៊ុនMDS គេហទំព័រ(www.ckrnews.com)     យើងមិនអាចសុំការពន្យល់បកស្រាយពីលោកឧកញ៉ាតាំងអ៊ាងកូន ចៅឧកញ៉ានិងអាជ្ញាធរស្រុក-ខេត្សមត្ថកិច្ចពាក់ព័ន្ធបាននោះទេ៕

FB_IMG_1545371367437

taingeang3

taingeang4

taingeang2

Filed in: សង្គម

Recent Posts

Bookmark and Promote!