ព័ត៌មានថ្មី
ពិធីប្រកាសចូលកាន់មុខតំណែងអភិបាល រងខេត្តចំនួន០២រូបនិងនាយករដ្ឋបាល សាលាខេត្តមានការអញ្ជើញចូលរួមលោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ.! @ រណ្ដៅដីជម្រៅដ៍ជ្រៅជីកចេញថ្មហួស ក្បាលប្រែត លោក ឧកញ៉ា សាក់ ជីឡៅ មេឈ្មួញដ៍ធំប្រចាំស្រុកអង្គស្នួលខេត្ត កណ្ដាលជីកមិនខ្វល់និងការប៉ះពាល់ ដល់ប្រជាពលរដ្ឋណា?សង្ស័យ អាជ្ញាធរ សមត្ថកិច្ចនិងជំនាញឃុបឃិតជាប្រព័ន្ធ.! @ រថយន្ដដឹកឈើ២គ្រឿងដែលកម្លាំងអាវុធ ហត្ថចាប់បាននៅស្រុកស្នួលខេត្តក្រចេះ​ ត្រូវដុតបំផ្លាញចោលនៅនឹងកន្លែង.! @ កងរាជអាវុធហត្ថលេីផ្ទៃប្រទេសបញ្ជូន ឧកញ៉ា សឹង្ហ សំអុល និងបក្ខពួក២នាក់ ទៀតទៅសាលាដំបូងខេត្តមណ្ឌលគីរី ដេីម្បីសាកសួរបន្តតាមនីតិវិធីច្បាប់.! @ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិ កម្ម​រុក្ខាប្រមាញ់និងនេសាទសម្រេចដក ​តំណែងលោក រី ដាវិន ប្រធានការិយា ល័យសុខភាពសត្វខេត្តត្បូងឃ្មុំបន្ទាប់ ពីកើតមានជំងឺប៉េស្តជ្រូកអាហ្វ្រិកនិងដោយ សារការដឹកនាំមានភាពមិនប្រក្រតី.! @ លោក ឃួង ស្រេង​ អភិបាល​នៃគណៈ អភិបាលរាជធានី​ភ្នំពេញបើក​កិច្ចប្រជុំ និងដាក់​វិធានការ​រក្សា​សុវត្ថិភាព​សណ្ដាប់ ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋឲ្យ​កាន់ តែ​ប្រសើរ​​.! @ ព្រះករុណាព្រះបាទព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះ រាជាណា ចក្រកម្ពុជា ព្រះ អង្គទ្រង់សព្វព្រះរាជហឬ ទ័យ យាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ព្រះ រាជពិធី រុក្ខទិវា.! @ លោកឧត្តមសេនីយ៍ អេង ហុី អ្នកនាំពាក្ស កងរាជអាវុធហត្ថផ្ទៃប្រទេសថា គណៈកម្មការ ដើម្បីទប់ស្កាត់និងបង្ក្រាបទបល្មើសធនធាន ធម្មជាតិជម្រាបជូន.! @ សម្ដេចតេជោ ហ៊ុន សែនអញ្ជើញដឹកនាំ គណៈប្រតិភូជាន់ខ្ពស់វិលត្រឡប់មកដល់ ប្រទេសកម្ពុជាប្រកបដោយសុវត្តិភាព.! @ ឈ្មួញដឹកជញ្ជូនឈើប៉ែកភាគឦសាន្ត យកឈ្មោះលោក សេង ទៀង ជំនួយការ ផ្ទាល់សម្ដេចតេជោ ហ៊ុន សែន គំរាមកង កម្លាំងសមត្ថកិច្ច​និងជំនាញ.!
Comments Off

លោក វេង សុខុន រដ្ឋមន្រ្តីក្រសួង កសិម្មកនិងលោក សាយ សំអាល រដ្ឋមន្រ្តីក្រសួងបរិស្ថានសូមលោក ពិនិត្យទៅលើក្រុមហ៊ុន ផ្លូ ហាយវិន ដែល លួចកាត់ឈើក្នុងសហគមន៍ ដឹកចូលក្រុមហ៊ុន ស្ទើរលាយហើយ.!

 

FB_IMG_1545382805512ព្រះវិហារ៖កាលពីថ្មីៗកន្លងទៅនេះប្រជាសហគមព្រៃឈើពោរៀង ៥០នាក់បានពួនស្ទាក់ចាប់រថយន្តដឹកឈើរបស់ក្រុមហ៊ុនផ្លូហាយ​វិនដែលបានលួចទៅកាត់ឈើរបស់សហគមចំនួន៣គ្រឿងតែចាប់​បានមួយគ្រឿងដែលការចូលលួចកាត់ឈើរបស់សហគមក្រោមការ បញ្ជារបស់លោកសេនឡាំជាមេការមើលការខុសត្រូវដែលកន្លងមក​តាំងតែយកលេសថាក្រុមហ៊ុនស្របច្បាប់ប្រមូលផលអនុផលព្រៃ ឈើចេញពីព្រៃសម្បទានសង្គមកិច្ចតែពេលនេះត្រូវបានសហគម​ចាប់បាន ដោយសារ​លួច​កាត់​ឈើ​ក្នុង​សហគម​របស់​ពួកគាត់​។​
សកម្មភាពលួចចូលកាត់ឈើចេញពីសហគមត្រូវបានប្រជាពលរដ្ឋ ដែលជាម្ចាស់ថែរក្សាព្រៃឈើសហគមបាននាំគ្នាក្តៅក្រហាយនាំគ្នា​ប្រមាណ៥០នាក់ពួនស្ទាក់ចាប់រថយន្តអារ៉េវរបស់ក្រុមហ៊ុនផ្លូវហាយ វិននៅចំណុចចាន់ថុងភូមិពោរៀងឃុំគូលេនជើងស្រុកគូលេនខេត្ត​ព្រះវិហារក្រោយពីស្ទាក់ចាប់បានរថយន្តដែលមានវត្ថុតាងឈើនៅ លើរថយន្តនិងរថយន្តត្រូវបានកំលាំងសហគមនាំយកមកទុកក្នុង​សហគម ដើម្បី​រងចាំ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​។​
ប្រជាសហគមបានឲ្យដឹងថាក្រុមហ៊ុនផ្លូហាយវិននេះបានធ្វើសកម្ម  ភាពបំពានច្បាប់របស់សហគមព្រៃឈើពោរៀងទាំងស្រុងដោយហ៊ាន​ចូលមកលួចកាត់ឈើក្នុងសហគមដោយឥតញញើតច្បាប់សហគម​នោះឡើយដែលការចាប់រថយន្តដឹកឈើរបស់ក្រុមហ៊ុនផ្លូហាយវិន​នេះបានធ្វើឡើងនៅវេលាម៉ោង៣.៣០នាទីថ្ងៃទី១១ខែធ្នូឆ្នាំ២០១៨។​
លោកបានបន្តថាក្រុមហ៊ុនផ្លូហាយវិននេះគឺជាក្រុមហ៊ុនប្រើល្បិឆ្ពិន​ភ្នែកអាជ្ញាធរនិងសមត្ថកិច្ចថ្នាក់លើតែចំពោះថ្នាក់ក្រោមគេដឹងគ្នាដូច​ត្រីនឹងទឹកពីការលួចឈើចេញពីដែនជម្រកសត្វព្រៃគូលេនព្រហ្មទេព និងព្រៃសហគមក្រោមការឃុបឃិតគ្នាជាមួយនឹងមន្ត្រីបរិស្ថានដឹក​ឈើជាហូរហែរចូលមកអាជ្រៀកនៅក្នុងក្រុមហ៊ុនដើម្បីបំឡែងជាឈើស្របច្បាប់។​
ប្រជាពលរដ្ឋបានទទឹងរងចាំមើលថាក្នុងករណីដែលក្រុមហ៊ុនផ្លូហាយ វិនចូលលួចកាត់ឈើក្នុងសហគមនេះតើលោកអ៊ុនចាន់ដាអភិបាល​ខេត្តព្រះវិហារមានចំណាត់ការដូចម្តេចចំពោះក្រុមហ៊ុនក្នុងការរកដំ ណោះស្រាយជូនពួកគាត់ខណៈពេលដែលវត្ថុតាងនិងភស្តុតាងមាន គ្រប់គ្រាន់ដោយសារតែពួកគាត់ជាអ្នកអភិរក្សរក្សាព្រៃឈើរបស់សហ គមតែបែជាលោកសេនឡាំមកកាត់ឈើក្នុងសហគមរបស់ពួកគាត់​ទៅវិញមិនតែប៉ុណ្ណោះប្រជាសហគមបានសំណូមឲ្យលោកវេងសុខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទនិងលោកសាយសំ​អាល់រដ្ឋមន្ត្រីក្រសួងបរិស្ថានមេត្តាជួយរឹតបន្តឹងការអនុវត្តតួនាទីរបស់​មន្ត្រីបរិស្ថានក្រោមឳវាទផងដោយសារតែដែនជម្រកសត្វព្រៃគូលេន​ព្រហ្មទេពនិងព្រៃឈើសហគមកំពុងតែរលាយអស់ហើយដោយមាន​ការសង្ស័យថាមានការឃុបឃិតគ្នារបស់លោកសេនឡាំមេការក្រុមហ៊ុន និង​មន្ត្រី​បរិស្ថាន ទើបបាន​ធ្វើឲ្យ​ព្រៃឈើ​ដឹក​ចេញ​ដោយ​រលូន​។​
ប្រភពបានបានឲ្យដឹងថាមានមេព្រៃនិងបរិស្ថានាំគ្នាទៅយករថយន្តរេវ ដឹកឈើដែលប្រជាសហគមចាប់ទុកតែប្រជាសហគមមិនឲ្យក៏នាំគ្នា​ត្រឡប់មកវិញតែពេលនេះប្រជាសហគមបាននាំគ្នាយករថយន្តដឹក ឈើហ៊ុបដែលក្រុមហ៊ុនលួចអានៅក្នុងព្រៃសហគមពោរៀងមកទុក​នៅ​សាលាស្រុក​គូ​លេន ខេត្ត​ព្រះវិហារ ៕

r181216a2

r181216a1

r181216a3

Filed in: សង្គម

Recent Posts

Bookmark and Promote!