ព័ត៌មានថ្មី
ពិធី​ប្រកាស​ផ្ទេរ​ភារៈកិច្ច​តែងតាំង​មុខ តំណែងនិង​បំពាក់​ឋានន្តរសក្តិ​ជូន​មន្ត្រី​ នគរបាលជាតិក្រោមអធិបតីភាពឯក ឧត្តម ឧត្តសេនីយ៍ឯក ស ថេត ស្នងការ រាជធានីភ្នំពេញ.! @ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរួមកម្លាំង ប៉ុសិ៍្តនគរបាលរដ្ឋបាលឃំុព្រែករៃចុះបង្រ្កាប ល្បែងភ្នាល់មាន់តាមអនឡាញ.ល្វាឯម.! @ ពិធី​បើក​ការ​រដ្ឋា​ន​សាងសង់​ផ្លូវ​បេតុង ប្រវែង​២៤៥០នៅ​ស្រុក​ស្អាង​​ក្រោមអធិ បតីភាពលោក ម៉ៅ ភិរុណអភិបាលនៃ គណៈអភិបាលខេត្តកណ្ដាល.! @ ពិធីប្រកាសចូលកាន់តំណែងសមាសភាព ក្រុមប្រឹក្សា រាជធានី ភ្នំពេញ អាណត្តិទី៣ នេះអញ្ជើញជាអធិបតីភាពដ៍ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង.! @ សម្តេចក្រឡាហោម​ ស ខេងបានស្នើឲ្យ អាជ្ញាធរសមត្ថកិច្ច ពាក់ព័ន្ធចាត់ វិធាន ការម៉ឺងម៉ាត់​ ចំពោះការហូរចូលយាន យន្តគេចវេសពីការបង់ពន្ធ .! @ សាលាបឋមសិក្សាយុគន្ធរចំនួន២ខ្នង ស្ថិតក្នុងភូមិឆ្នុកទ្រូឃំុឆ្នុកទ្រូស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំងត្រូវភ្លើងឆេះគ្មានសល់.! @ លោក ចឹង សុចន្ថា អភិបាលរងខេត្ត មណ្ឌលគិរីដឹកនាំមន្រ្តីក្រោមឱវ៉ាទចុះ ត្រួតពិនិត្យលទ្ធផលការងារស្ថានីយ៍បូម ទឹកឆៅនៅទំនប់សណ្ឋាគារមណ្ឌលគិរី.! @ ឯកឧត្តមឧត្តមសេនីយឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងស្នង ការនគរបាល រាជធានី ភ្នំពេញ ដឹកនាំ កម្លាំងបង្ក្រាបក្លឹបកំសាន្ត"លុច្សសារី" ប្រើប្រាស់គ្រឿងញៀននិងឃាត់មនុស្ស បានជិត ៤០០នាក់.! @ អំណោយដ៏ថ្លៃថ្លារបស់សម្តេច​តេ​ជោ​ ហ៊ុន​ សែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន.! @ លោក អ៊ំុ រាត្រី អភិបាល នៃគណៈអភិ បាលខេត្ត​បន្ទាយ​មាន​ជយ័​និងមន្រ្តីក្រោម ឱវាទចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ​ចំនួន ៦​ដល់គ្រួសារនៅ​ក្រុង​ប៉ោយ​ប៉ែត.!
Comments Off

ក្រុមអាជីវកររាប់សិបនាក់ដែល បានដឹកទំនិញពីវៀតណាម ចូល មកខ្មែរនិងពីខ្មែរទៅវៀតណាមបាន ចោទប្រកាន់មន្រ្តីច្រកទ្វារ អន្តរជាតិ បាវិតឲ្យបង់លុយតាមការកំណត់ ដោយគ្មានវិក័យប័ត្រក្រុងបាវិត ខេត្តស្វាយរៀង.!

 
img_20181214_160915_1765406001777636667729(2)ស្វាយរៀងៈប្រភពអាជីវករច្រើននាក់បានបង្ហើបប្រាប់ដូចៗគ្នាថា មន្ត្រីប្រចាំច្រកទ្វារមួយនេះបានកំណត់យកលុយច្រើនដោយមិន ចេញក្រដាសស្នាមឬវិក័យប័ត្របង់ពន្ធចូលរដ្ឋឡើយ។            ជាហេតុបណ្ដាលឲ្យពួកគាត់ត្រូវចំណាយលុយបង់ឲ្យសមត្ថកិច្ច តាមដងផ្លូវជាតិលេខ១ជាហូរហែរាប់សិបកន្លែងទម្រាំដល់គោល ដៅនៅរាជធានីភ្នំពេញ។
ប្រភពតៃកុងរថយន្តដឹកបន្លែពីវៀតណាមម្នាក់បានបង្ហើបឲ្យដឹងថា  គាត់ដឹកបន្លែ១រថយន្តចំណុះ៥តោនទម្រាំដល់គោលដៅភ្នំពេញ ត្រូវចំណាយលុយរត់ការអស់ជាង២លានរៀលក្នុង១ជើង។      ក្នុងនោះបង់លុយឲ្យមន្ត្រីអនុក្រឹត្យ៦៤ដែលប្រចាំការនៅច្រកទ្វារ អន្តរជាតិ បាវិត ច្រើនជាងគេ។                                       លោកបានបង្ហើបថាបង់លុយឲ្យការិយាល័យគយបាវិតចំនួន១៧ ០,០០០រៀលក្នុង១ជើងជាកំហិតគឺហុចផ្ទាល់ដៃមិនមានចេញវិ ក័យប័ត្រឬបង់ពន្ធចូលរដ្ឋអ្វីនោះទេ។                               រួចហើយបង់ឲ្យកាំកុងត្រូលចំនួន១៤ម៉ឺនរៀលស្នាក់ការ១៤ម៉ឺន រៀលនគរបាលអន្តោរប្រវេសន៍ចំនួន១៤ម៉ឺនរៀលផងដែរដល់ស រុបចេញផុតច្រកអស់ចំនួន៥៩០,០០០រៀលក្នុង១ជើង។          មិនតែប៉ុណ្ណោះនៅពេលបើករថយន្តចេញផុតពីច្រកទ្វារបាវិតហើយ គឺបន្តបង់លុយឲ្យសមត្ថកិច្ចតាមដងផ្លូវជាតិលេខ១ជាហូរហែផង នោះ ១កន្លែងជាង១០០,០០០រៀលរហូត។                      ទម្រាំដល់គោលដៅនៅភ្នំពេញត្រូវចំណាយជាង២លានរៀលស ម្រាប់បន្លែ១រថយន្តចំណុះ៥តោន។                                 ប្រភពអាជីវករអ្នកដឹកបន្លែតាមរថយន្តចំណុះ១០តោនបានបង្ហើប ថាជារៀងរាល់លើកពេលដឹកបន្លែពីវៀតណាមតាមច្រកបាវិតគឺគេ មានមេការសម្រាប់រត់ផ្លូវបង់លុយឲ្យមន្ត្រីអនុក្រឹត្យ៦៤ដែលប្រចាំ ច្រកទ្វារ យ៉ាងទៀងទាត់។                                           ដោយមួយកន្លែងបង់អស់ចាប់ពី៣០ម៉ឺនរៀលទៅ៥០ម៉ឺនរៀល ដោយយោគយល់ទៅតាមចំនួនទំនិញ បន្លែតិចឬច្រើន។        ហើយរាល់ការបង់លុយទាំងនោះគឺមិនដែលមានចេញក្រដាស់ ស្នាមឬវិក័យប័ត្រអ្វីនោះទេ។                                          ជាមួយគ្នានោះដែរពេលចេញផុតពីច្រកត្រូវបង់លុយឲ្យសមត្ថកិច្ច ក្នុងខេត្តស្វាយរៀងព្រៃវែងកណ្ដាលជាហូរហែទៀតនោះដល់សរុប ១ជើងត្រូវចំណាយអស់ចាប់ពី៣លានប្រាំសែនរៀលដល់៤លាន ប្រាំសែនរៀល។                                                           ប្រភពបានរាយការណ៍បន្ថែមថាមន្ត្រីគយច្រកទ្វារបាវិតបានបើកដៃ ឲ្យមានទំនិញគេចពន្ធដោយប្រើម៉ូតូដឹកជញ្ជូនពីចំណុចសរយកមក ដីខ្មែរ ធ្វើរបៀបកណ្ដៀរ។                                             ខណៈទំនិញទាំងនោះច្រើនព្រោះខាងវៀតណាមគេដឹកមកដោយ ប្រើរថយន្តធំៗរួចទម្លាក់ត្រឹមចំណុចសរ។                             ពាក់ព័ន្ធអាជីវករការចោទប្រកាន់ខាងលើគេហទំព័រ(www.ckrnews.com)យើងមិនអាចសុំការពន្យល់បកស្រាយពីលោកលឹងសៀងហេង ប្រធានស្នាក់ការ ច្រកបាវិត ។                                        រីឯលោកនងសុខុមប្រធានការិយាល័យគយនិងរដ្ឋាករច្រទ្វារអន្តរ ជាតិបាវិតខេត្តស្វាយរៀងបាននោះទេ៕

img_20181214_160930_2765267179245051237660

img_20181214_160926_0311221931987497687529

img_20181214_160929_0415558771329013596819                         img_20181214_160924_3165253991552227847800

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!