ព័ត៌មានថ្មី
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃប្រទេសកម្ពុជាបាន​បញ្ជាក់​ជំហរ​ចុង ​ក្រោយ​ដោយ​មិន​ខ្វល់​​ផ្តាច់​ប្រព័ន្ធ​អនុ​គ្រោះ​ ពន្ធ EBA​ .! @ សម្ដេចតេជោ ហ៊ុន សែនអញ្ជើញដ៍ខ្ពង់ខ្ពស់ ក្នុងពិធីបើកមហាសន្និបាតសហព័ន្ធអតីត យុទ្ធជនអាស៊ានលើ​កទី១៩ ប្រារព្ធធ្វើនៅ វិមានសន្តិភាព.! @ សង្វៀន ជល់មាន់ បៀ អា ប៉ោង ក្រោយ សួនកាណាឌីយ៉ា ឥឡូវចល័តមកសេះសវិញ ក្នុងសង្កាត់ស្ទឹងមាន​ជ័យ៣​ ដដែលខណ្ឌមាន​ ជ័យមិន​​ទាន់បង្ក្រាប​ទេ​​?សមត្ថកិច្ចសម្ងំ​​ ទទួលផ​ល​ប្រ​យោជ​ន៍​.! @ សារលិខិតប្រមុខរាជរដ្ឋាភិបាលកម្ពុជា អបអរសាទរពិធីបុណ្យសមុទ្រលើកទី៨ ក្រោមប្រធានបទ"ទីក្រុងស្អាត-ឆ្នេរល្អ- ទេសចរណ៍រុងរឿង" @ នាព្រឹកថ្ងៃចន្ទ័សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជូបពិភាក្សាការងារជាមួយឯក អគ្គរដ្ឋទូតអូស្រ្តាលីដែលត្រូវបញ្ចប់បេសក កម្មកាទូតកម្ពុជា នៅ វិមានសន្តិភាព.! @ ឈ្មួញធំៗប្រើឧបករណ៍នេសាទល្មើស ច្បាប់ចំនួន២ស្រុក ស្រុកស្ទោងនិងស្រុក កំពង់ស្វាយពេញបន្ទុកមានការបើកដៃ ពីមន្រ្តីរដ្ឋបាលជលផលសមត្ថកិច្ចនិងជំនាញ ពាក់ព័ន្ធក្នុងកំពង់ធំ.! @ សង្វៀន ជល់មាន់ បៀអាប៉ោង ដុះស្លែ នៅភូមិភ្នាតសង្កាត់ស្ទឹងមានជ័យទី២ខណ្ឌ មានជ័យមិនទាន់បង្រ្កាប?សមត្ថកិច្ចរក្សា ភាពស្ងៀមស្ងាត់សម្ងំទទួលផលប្រយោជន៍.! @ ពិធីបើកវគ្គបំប៉នជំនាញប៉ូលីសបច្ចេកទេស វិទ្យាសាស្ត្រនិងរដ្ឋបាលឆ្នាំ២០១៩ ក្រោម អធិបតីភាពលោកឧត្តមសេនីយ៍ទោ សៀ សម្បតិ្ត ស្នងការ ស្នងការដ្នានសាវជ្រាវ បទល្មើសនិងបង្រ្កាបនៃកងរាជអាវុធហត្ថផ្ទៃ ប្រទេស.! @ រដ្ឋបាលខណ្ឌសែនសុខបានដង្ហែអង្គកឋិទាន សាមគ្គីទៅកាន់វត្តឃ្មួញអញ្ជើញចូលរួមលោក ម៉ប់ សារិន អនុប្រធានគណៈ កម្មការគណ បក្សប្រជាជនកម្ពុជា.! @ ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​បញ្ជា​ការ​ សេនាធិការ​កងរាជអាវុធហត្ថជំនាន់​ទី​ ១​ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ សៅ សុខា.!
Comments Off

លោក​ ហ៊ុយ​ សុជាតិ​ប្រធាន ការិ​យាល័យគយនិងរដ្ឋាករច្រក ទ្វារ​អន្តរជាតិប៉ោយ​ប៉ែតនិងបក្ខ​ ពួករងការរិះគន់ឃុ​បឃិតប្រព្រឹ ត្តអំ​ពើពុក​រលួយ.!

 

IMG-20181216-WA0001បន្ទាយមានជ័យៈប្រភពដែលស្និទ្ធនឹងលោកហ៊ុយសុជាតិមេគយ ច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានបង្ហើបឲ្យដឹងថាបច្ចុប្បន្នទំនិញ ដែលឈ្មួញធំៗនាំចូលតាមច្រកទ្វារប៉ោយប៉ែតនេះបង់ពន្ធជូនរដ្ឋ ត្រឹម២៥ទៅ៣០ភាគរយប៉ុណ្ណោះហើយក្រៅពីនេះគឺឈ្មួញបែង ចែកផលប្រយោជន៍ជាមួយលោកហ៊ុយសុជាតិនិងមេគយធំៗក្នុង ខេត្តបន្ទាយមានជ័យ។                                                   ប្រភពបានបង្ហើបទៀតថាឈ្មួញធំៗនាំចូលទំនិញគេចពន្ធទំនិញ បង់ពន្ធមិនគ្រប់តាមច្រកប៉ោយប៉ែតកាន់តែច្រើនឡើងៗយកមក ស្តុកទុក​តាម​ឃ្លាំង​ជាច្រើន​កន្លែង​ក្នុង​ក្រុង​ប៉ោយប៉ែត​។           ភាពពុករលួយនេះហើយទើបធ្វើឲ្យលោកហ៊ុយសុជាតិមេគយច្រក​ប៉ោយប៉ែតកំពុងធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹក សន្ធាប់ក្នុងមួយឆ្នាំៗហើយផលប្រយោជន៍បានទៅលើមន្ត្រីគយនិង​ឈ្មួញខិលខូចដែលឃុបឃិតគ្នាបំផ្លាញផលប្រយោជន៍ជាតិនិងប ង្កើន ប្រយោជន៍ផ្ទាល់ខ្លួន។
ប្រភពដដែលបង្ហើបពីមន្ត្រីភ្នាក់ងារគយនៅខេត្តបន្ទាយមានជ័យ បានឲ្យដឹងថាបច្ចុប្បន្នលោកហ៊ុយសុជាតិព្រមទាំងបក្ខពួកកំពុង ឃុបឃិតប្រព្រឹត្តអំពើពុករលួយច្រើនបែបច្រើនយ៉ាងធ្វើឲ្យរដ្ឋត្រូវ ខាតបង់ចំណូល​ពន្ធ​កាន់តែ​ច្រើនឡើងៗ​។ ក្នុងនោះ​លោកហ៊ុយ សុជាតិបើកដៃឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធទំនិញបង់ពន្ធ មិនគ្រប់និងទំនិញក្លែងភេទទំនិញចូលមកយ៉ាងគំហុកហើយពួក គេបែរជាគាបសង្កត់លើពលរដ្ឋដែលអូសរទេះដឹកជញ្ជូនទំនិញបន្តិច បន្តួចយ៉ាងកំរោលគួរ​ឲ្យ​ស្អប់ខ្ពើម​បំផុត​។                           ដូច្នេះលោកអូនព័ន្ធមុនីរ័ត្នរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមិន គួរទុកឲ្យលោកហ៊ុយសុជាតិប្រធានការិយាល័យគយច្រកទ្វារអន្តរ ជាតិប៉ោយប៉ែតព្រមទាំងបក្ខពួកឃុបឃិតប្រព្រឹត្តអំពើពុករលួយ។ប្រភពពីមន្ត្រីនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតមួយចំនួនបានបង្ហើប ឲ្យដឹងថាលោកហ៊ុយសុជាតិប្រធានការិយាល័យគយច្រកទ្វារអន្តរ ជាតិប៉ោយប៉ែតដែលអាងមានខ្នងបង្អែករឹងមាំកំពុងប្រើអំណាចគាប សង្កត់មន្រ្តីក្រោមឱវាទនិងប្រព្រឹត្តអំពើពុករលួយដោយគ្មានញញើតអ្វីទាំងអស់។ ប្រភពបានបង្ហើបទៀតថាទំនងជាលោកហ៊ុយសុជាតិចំណាយដើម ទុនយ៉ាងច្រើនក្រាស់ក្រែលក្នុងការទទួលបានតំណែងជាប្រធានការិ យាល័យគយច្រកទ្វារអន្តរជាតិប៉ោយប៉ែតទើបខំប្រឹងប្រព្រឹត្តអំពើពុក រលួយប្រមូល​លុយ​ស្រង់ដើម​យ៉ាង​ពេញបន្ទុក​តែម្តង​។
ប្រភពមន្ត្រីភ្នាក់ងារគយមួយចំនួនបានឲ្យដឹងថាការដែលលោកហ៊ុយ សុជាតិហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺមានការឃុបឃិតបើកដៃពីមេគយ ធំៗក្នុងខេត្តបន្ទាយមានជ័យផងដែរទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូនដូច្នេះ។ ជាក់ស្ដែងចាប់តាំងពីទទួលបានតំណែងជាមេគយច្រកប៉ោយប៉ែតគឺ​លោកហ៊ុយសុជាតិបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធទំនិញបង់ ពន្ធមិនគ្រប់និងក្លែងភេទទំនិញកាន់តែច្រើនឡើងៗដើម្បីជាថ្នូរនឹង ផល ប្រយោជន៍​ផ្ទាល់ខ្លួន​។                                          ផ្ទុយទៅវិញលោកហ៊ុយសុជាតិបានគាបសង្កត់លើប្រជាពលរដ្ឋដែល នាំចូលទំនិញបន្តិចបន្តួចអូសតាមរទេះដោយគ្មានការយោគយល់ ឡើយដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋបញ្ចេញប្រតិកម្មយ៉ាងខ្លាំងទៅ នឹងអំពើពុករលួយរបស់លោកហ៊ុយ សុជាតិ ព្រមទាំង​បក្ខពួក​។ ជាងនេះទៀតក៏មានសេចក្ដីអំពាវនាវឲ្យលោកអូនព័ន្ធមុនីរ័ត្នដែលជា​រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក៏ដូចលោកគុណញឹមអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាពិនិត្យឡើងវិញទៅលើលោក ហ៊ុយសុជាតិប្រធានការិយាល័យច្រកទ្វារអន្តរជាតិប៉ោយប៉ែតផងទាន។ពាក់ព័ន្ធការិះគន់ខាងលើគេហទំព័រ(www.ckrnews.com)យើងមិនអាចសុំពន្យល់បកស្រាយពីលោកហ៊ុយសុជាតិប្រធាន ការិយាល័យគយច្រកទ្វារអន្តរជាតិប៉ោយប៉ែតបាននោះទេ៕

47686730_370867296817778_6366457089744699392_n

48381568_2070331839727490_6317055924934541312_n

Filed in: សង្គម

Recent Posts

Bookmark and Promote!