ព័ត៌មានថ្មី
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃប្រទេសកម្ពុជាបាន​បញ្ជាក់​ជំហរ​ចុង ​ក្រោយ​ដោយ​មិន​ខ្វល់​​ផ្តាច់​ប្រព័ន្ធ​អនុ​គ្រោះ​ ពន្ធ EBA​ .! @ សម្ដេចតេជោ ហ៊ុន សែនអញ្ជើញដ៍ខ្ពង់ខ្ពស់ ក្នុងពិធីបើកមហាសន្និបាតសហព័ន្ធអតីត យុទ្ធជនអាស៊ានលើ​កទី១៩ ប្រារព្ធធ្វើនៅ វិមានសន្តិភាព.! @ សង្វៀន ជល់មាន់ បៀ អា ប៉ោង ក្រោយ សួនកាណាឌីយ៉ា ឥឡូវចល័តមកសេះសវិញ ក្នុងសង្កាត់ស្ទឹងមាន​ជ័យ៣​ ដដែលខណ្ឌមាន​ ជ័យមិន​​ទាន់បង្ក្រាប​ទេ​​?សមត្ថកិច្ចសម្ងំ​​ ទទួលផ​ល​ប្រ​យោជ​ន៍​.! @ សារលិខិតប្រមុខរាជរដ្ឋាភិបាលកម្ពុជា អបអរសាទរពិធីបុណ្យសមុទ្រលើកទី៨ ក្រោមប្រធានបទ"ទីក្រុងស្អាត-ឆ្នេរល្អ- ទេសចរណ៍រុងរឿង" @ នាព្រឹកថ្ងៃចន្ទ័សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជូបពិភាក្សាការងារជាមួយឯក អគ្គរដ្ឋទូតអូស្រ្តាលីដែលត្រូវបញ្ចប់បេសក កម្មកាទូតកម្ពុជា នៅ វិមានសន្តិភាព.! @ ឈ្មួញធំៗប្រើឧបករណ៍នេសាទល្មើស ច្បាប់ចំនួន២ស្រុក ស្រុកស្ទោងនិងស្រុក កំពង់ស្វាយពេញបន្ទុកមានការបើកដៃ ពីមន្រ្តីរដ្ឋបាលជលផលសមត្ថកិច្ចនិងជំនាញ ពាក់ព័ន្ធក្នុងកំពង់ធំ.! @ សង្វៀន ជល់មាន់ បៀអាប៉ោង ដុះស្លែ នៅភូមិភ្នាតសង្កាត់ស្ទឹងមានជ័យទី២ខណ្ឌ មានជ័យមិនទាន់បង្រ្កាប?សមត្ថកិច្ចរក្សា ភាពស្ងៀមស្ងាត់សម្ងំទទួលផលប្រយោជន៍.! @ ពិធីបើកវគ្គបំប៉នជំនាញប៉ូលីសបច្ចេកទេស វិទ្យាសាស្ត្រនិងរដ្ឋបាលឆ្នាំ២០១៩ ក្រោម អធិបតីភាពលោកឧត្តមសេនីយ៍ទោ សៀ សម្បតិ្ត ស្នងការ ស្នងការដ្នានសាវជ្រាវ បទល្មើសនិងបង្រ្កាបនៃកងរាជអាវុធហត្ថផ្ទៃ ប្រទេស.! @ រដ្ឋបាលខណ្ឌសែនសុខបានដង្ហែអង្គកឋិទាន សាមគ្គីទៅកាន់វត្តឃ្មួញអញ្ជើញចូលរួមលោក ម៉ប់ សារិន អនុប្រធានគណៈ កម្មការគណ បក្សប្រជាជនកម្ពុជា.! @ ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​បញ្ជា​ការ​ សេនាធិការ​កងរាជអាវុធហត្ថជំនាន់​ទី​ ១​ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ សៅ សុខា.!
Comments Off

ចៅហ្វាយខេត្ត-សមត្ថកិច្ច និងមន្រ្តីជំនាញជលផលនៅ ក្រោយខ្នងបទល្មើសនេសាទខុស ច្បាប់ស្រុកស្ទោងខេត្តកំពង់ធំ.!

 

r181202b4កំពង់ធំៈបទល្មើសនេសាទកើតមានពេញផ្ទៃបឹងទន្លេសាបស្រុកស្ទោង ខេត្តកំពង់ធំដោយមានការបើកភ្លើងខៀវឃុបឃិតគ្នាជាប្រពន្ធ័ពិសេស មន្រ្តីជំនាញជលផល!ថ្មីៗនេះបទល្មើសនេសាទកើនឡើងពេញផ្ទៃបឹង ទន្លេសាបដោយប្រើឧបករណ៍ខុសច្បាប់នៅស្រុកស្ទោងក្នុងឃុំពាម​បាងនិងឃុំផាត់សណ្ដាយស្រុកកំពង់ស្វាយខេត្តកំពង់ធំកក្រើកផ្ទៃ​ទឹក​ខណៈ​ប្រជា​នេសាទ​អំពាវនាវ​ឲ្យ​ចាត់វិធានការ​បង្ក្រាប​។
ប្រជាពលរដ្ឋនេសាទបានលើកឡើងថាប្រសិនបើគ្មានការឃុបឃិត​បើកដៃពីសំណាក់មន្ត្រីជំនាញទេនោះគឺក្រុមជនល្មើសមិនហ៊ានប្រើ​ឧបករណ៍ខុសច្បាប់ប្រភេទឆ្នុកភ្លើងពណ៌និងយ៉ាំងកាវយ៉ាងពេញបន្ទុក ដូច​សព្វថ្ងៃនេះ​ទេ​។                                                   ចំណែកលោកធីវវណ្ណធីរប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំនិងលោក​យ៉ាន់វិសាក់ហៅសែក្នុងនាមនាយផ្នែករដ្ឋបាលជលផលផាត់សណ្តា​យត្រូវបានមជ្ឈដ្ឋានមហាជនរិះគន់ថាជាអ្នកឃុបឃិតឲ្យមានបទល្មើស​កើតឡើងយ៉ាងពេញបន្ទុកដើម្បីជាថ្នូរនឹងផលប្រយោជន៍ផ្ទាល់ខ្លួន។​
ប្រភពពីប្រជានេសាទជាលក្ខណៈគ្រួសារនៅក្នុងឃុំពាមបាងស្រុក​ស្ទោងខេត្តកំពង់ធំបានឲ្យដឹងថាមួយរយៈនេះបទល្មើសនេសាទប្រើ​ឧបករណ៍ខុសច្បាប់ទ្រង់ទ្រាយធំកំពុងកើតឡើងយ៉ាងពេញបន្ទុកដោយ​សារមានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីជំនាញនិងសមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន​។ ចំណែក​លោកសុខលូចៅហ្វាយខេត្ត​កំពង់ធំសម្ងំស្ងៀមមិនចាត់វិធានការទប់ស្កាត់បទល្មើសនេសាទក្នុង​តំបន់បឹងទន្លេសាបនៅឃុំពាមបាងស្រុកស្ទោងខេត្តកំពង់ធំឲ្យបាន​ទាន់​ពេលវេលា​នោះ​ឡើយ​។                                         បញ្ហានេះហើយដែលមន្ត្រីរដ្ឋបាលជលផលក្នុងស្រុកស្ទោងខេត្តកំពង់ធំ ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធនៅតែឃុបឃិតឲ្យក្រុមជនល្មើសប្រើឧបករណ៍​ខុសច្បាប់ចាប់ត្រីយ៉ាងមហន្តរាយហើយពួកគេបែរជាមកគាបសង្កត់​មកលើប្រជានេសាទជាលក្ខណៈគ្រួសារនៅក្នុងមូលដ្ឋានទៅវិញ។​
ប្រជាពលរដ្ឋរស់នៅតំបន់បឹងទន្លេសាបនៃខេត្តកំពង់ធំបានឲ្យដឹងថា បច្ចុប្បន្នបទល្មើសប្រើឆ្នុកភ្លើងពណ៌បៃតងនិងបទល្មើសប្រើរបាំងសាច់​អួនក្រឡាញឹកដែលមានប្រវែងបណ្ដោយរាប់ពាន់ម៉ែត្រកំពុងកើតឡើង​ព្រោងព្រាតពេញផ្ទៃបឹងទន្លេសាបនៃឃុំពាមបាងស្រុកស្ទោងខេត្តកំពង់ធំ។
ប្រភពបានឲ្យដឹងទៀតថាប្រសិនបើគ្មានការបើកដៃពីសំណាក់លោក ហួនផលនាយសង្កាត់រដ្ឋបាលជលផលពាមបាងទេនោះគឺគ្មានជនល្មើស​ណា​អាច​ប្រព្រឹត្ត​បទល្មើស​ដូច​សព្វថ្ងៃនេះ​ទេ​។                     អាចនិយាយបានថាលោកហួនផលលោកយ៉ាន់វិសាក់ហៅសែក្នុងនាម នាយផ្នែករដ្ឋបាលជលផលផាត់សណ្តាយជាមេខ្លោងនៅពីក្រោយបទ ល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់ដើម្បីជាថ្នូរនឹងផលប្រយោជន៍​ទើប​បទល្មើស​កើតឡើង​យ៉ាងពេញបន្ទុក។                        ដូច្នេះលោកអេងជាសានអគ្គនាយករដ្ឋបាលជលផលគួរពិនិត្យឡើងវិញ​ចំពោះបញ្ហាខាងលើនេះព្រោះមន្ត្រីរដ្ឋបាលជលផលក្នុងស្រុកស្ទោង ខេត្តកំពង់ធំជាអ្នកឃុបឃិតឲ្យមានបទល្មើសប្រើឧបករណ៍ខុសច្បាប់​កើតឡើង​យ៉ាង​អនាធិបតេយ្យ​។​
តាមប្រភពប្រជានេសាទជាលក្ខណៈគ្រួសារនៅក្នុងឃុំពាមបាងស្រុក​ស្ទោងខេត្តកំពង់ធំបានឲ្យដឹងថាលោកហួនផលនិងលោកយ៉ាន់វិសាក់ ហៅសែក្នុងនាមនាយផ្នែករដ្ឋបាលជលផលផាត់សណ្តាយគិតតែពី​រឿងប្រមូលលុយដាក់ហោប៉ៅយ៉ាងសុខស្រួលហើយឃុបឃិតឲ្យមាន​បទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់កើតឡើងកាន់តែច្រើន។
ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថាបច្ចុប្បន្នបទល្មើសប្រើឆ្នុកភ្លើងពណ៌​និងរបាំងសាច់អួនក្រឡាញឹកកំពុងកើតឡើងយ៉ាងពេញបន្ទុកហើយនៅ​ចំណុចសានក្រងបាក់ដាវពេជ្រក្រីដូនស្ដើងពៅវើយនិងតំបន់បាឡតឃុំ​ពាមបាងស្រុកស្ទោងខេត្តកំពង់ធំហើយសូម្បីតែក្នុងតំបន់អភិរក្សក៏មាន​បទល្មើស​កើតឡើង​ផងដែរ​។                                        មជ្ឈដ្ឋានប្រជាពលរដ្ឋបានការសង្ស័យថាលោកធីវវណ្ណធីរប្រធានមន្ទីរ​កសិកម្មខេត្តកំពង់ធំនិងលោកសុខលូចៅហ្វាយខេត្តកំពង់ធំប្រហែល​ទទួលបានផលប្រយោជន៍ពីបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់​នៅក្នុងតំបន់បឹងទន្លេសាបនៃឃុំពាមបាងស្រុកស្ទោងខេត្តកំពង់ធំទើប​ធ្វើមិនដឹងមិនឮបណ្ដោយ​ឲ្យ​បទល្មើ​សកើត​ឡើង​យ៉ាង​ដូច្នេះ។   ពាក់ព័ន្ធនិងប្រជានេសាទរិៈគន់ខាងលើគេហទំព័រ(www.ckrnews.com)យើងមិនអាចសុំការពន្យល់បកស្រាយពីមន្រ្តីពាក់                     ព័ន្ធឬអាជ្ញាធរបាននោះទេ៕

r181202bf3

r181202b2

Filed in: សង្គម

Recent Posts

Bookmark and Promote!