ព័ត៌មានថ្មី
ពិធី​ប្រកាស​ផ្ទេរ​ភារៈកិច្ច​តែងតាំង​មុខ តំណែងនិង​បំពាក់​ឋានន្តរសក្តិ​ជូន​មន្ត្រី​ នគរបាលជាតិក្រោមអធិបតីភាពឯក ឧត្តម ឧត្តសេនីយ៍ឯក ស ថេត ស្នងការ រាជធានីភ្នំពេញ.! @ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរួមកម្លាំង ប៉ុសិ៍្តនគរបាលរដ្ឋបាលឃំុព្រែករៃចុះបង្រ្កាប ល្បែងភ្នាល់មាន់តាមអនឡាញ.ល្វាឯម.! @ ពិធី​បើក​ការ​រដ្ឋា​ន​សាងសង់​ផ្លូវ​បេតុង ប្រវែង​២៤៥០នៅ​ស្រុក​ស្អាង​​ក្រោមអធិ បតីភាពលោក ម៉ៅ ភិរុណអភិបាលនៃ គណៈអភិបាលខេត្តកណ្ដាល.! @ ពិធីប្រកាសចូលកាន់តំណែងសមាសភាព ក្រុមប្រឹក្សា រាជធានី ភ្នំពេញ អាណត្តិទី៣ នេះអញ្ជើញជាអធិបតីភាពដ៍ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង.! @ សម្តេចក្រឡាហោម​ ស ខេងបានស្នើឲ្យ អាជ្ញាធរសមត្ថកិច្ច ពាក់ព័ន្ធចាត់ វិធាន ការម៉ឺងម៉ាត់​ ចំពោះការហូរចូលយាន យន្តគេចវេសពីការបង់ពន្ធ .! @ សាលាបឋមសិក្សាយុគន្ធរចំនួន២ខ្នង ស្ថិតក្នុងភូមិឆ្នុកទ្រូឃំុឆ្នុកទ្រូស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំងត្រូវភ្លើងឆេះគ្មានសល់.! @ លោក ចឹង សុចន្ថា អភិបាលរងខេត្ត មណ្ឌលគិរីដឹកនាំមន្រ្តីក្រោមឱវ៉ាទចុះ ត្រួតពិនិត្យលទ្ធផលការងារស្ថានីយ៍បូម ទឹកឆៅនៅទំនប់សណ្ឋាគារមណ្ឌលគិរី.! @ ឯកឧត្តមឧត្តមសេនីយឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងស្នង ការនគរបាល រាជធានី ភ្នំពេញ ដឹកនាំ កម្លាំងបង្ក្រាបក្លឹបកំសាន្ត"លុច្សសារី" ប្រើប្រាស់គ្រឿងញៀននិងឃាត់មនុស្ស បានជិត ៤០០នាក់.! @ អំណោយដ៏ថ្លៃថ្លារបស់សម្តេច​តេ​ជោ​ ហ៊ុន​ សែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន.! @ លោក អ៊ំុ រាត្រី អភិបាល នៃគណៈអភិ បាលខេត្ត​បន្ទាយ​មាន​ជយ័​និងមន្រ្តីក្រោម ឱវាទចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ​ចំនួន ៦​ដល់គ្រួសារនៅ​ក្រុង​ប៉ោយ​ប៉ែត.!
Comments Off

លោក កាំង លាង ប្រធានសាខា គយនិងរដ្ឋាករខេត្តព្រៃវែងនិង បក្ខពួករងការចោទប្រកាន់ពីឈ្មួញ ដឹកទំនិញគាបសង្កត់ឲ្យបង់ប្រាក់.!

 

FB_IMG_1543054416495ខេត្តព្រៃវែង៖យោងប្រភពពីក្រុមឈ្មួញរកសុីដឹកទំនិញបានទម្លាយ​ឲ្យដឹងថាប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែងលោកកាំងលាង ប្រើវប្បធម៌ការងារតាមទម្លាប់កៀបសង្កត់បង្ខំអោយឈ្មួញបង់ប្រាក់ គិតជាក្បាលឡានគិតជាខែគ្រប់ឈ្មួញនិងក្រុមហ៊ុនដឹកជញ្ជូនទំនិ ញឆ្លងកាត់ផ្លូវជាតិលេខ១និងផ្លូវជាតិ៨ដោយគាត់ប្រើមធ្យោបាយ ដោយយកអំណាចឥទ្ធិពលក្នុងនាមខ្លួនមានតួនាទីភារៈកិច្ចទប់ស្កាត់ បង្ក្រាបទំនិញរត់ពន្ធការប្រមូលពន្ធទៅឆក់យកសេដ្ឋកិច្ចសម្រាប់ បុគ្គលខ្លួនឯងបក្ខពួកនិងរកប្រភពសេដ្ឋកិច្ចពុករលួយមួយចំនួនធំ​ទៀត ត្រូវ​យក​ទៅ​បំពេញ​តម្រូវការ​ថ្នាក់លើ​។​
ប្រភពបានបន្តថាដើម្បីបានលុយពីឈ្មួញក្រៅវិក័យបត្របង់ពន្ធចូល​រដ្ឋគឺលោកកាំងលាងរកគ្រប់វិធីសាស្ត្រក្នុងន័យគម្រាម«បើមិនបង់ លុយគឺចាប់ឬឆែកឆេរ»សំដៅរំខានឈ្មួញក្រុមហ៊ុនដឹកជញ្ជូនខណៈ​គាត់បានក្តោបព័ត៌មានជុំស្គាល់ពីក្រយ៉ៅមុខឈ្មួញរកសុីគេចពន្ធបង់ ពន្ធមិនគ្រប់បង់ពន្ធក្លែងភេទទំនិញពីទំនិញនាំចូលបង់ពន្ធខ្ពស់មក​ជាទំនិញបង់ពន្ធទាបហើយបង់មិនគ្រប់ចំនួនថែមទៀត,ទំនិញបង្កប់ ពិសេស​ទំនិញគេចពន្ធ​បង្កប់​តាម​ឡានក្រុង​នេះ​ជាដើម​។​ល​។​
ប្រភពបន្តឲ្យដឹងទៀតថា៖ករណីបង់លុយអោយលោកកាំងលាង ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែងគឺបង់អោយខាងសាខាក្រោម​ការគ្រប់គ្រងរបស់លោកកាំងលាងផងទើបអាចដំណើរការដឹកជញ្ជូន​លោតឆ័ត្រ​បាន បង់ពន្ធ​ខ្លះ គេច​ពន្ធ​ខ្លះ ទំនិញ​បង្កប់​ខ្លះ ។       ក្នុងនោះលោកកាំងលាងបែកចែកឈ្មួញនិងក្រុមហ៊ុនដឹកជញ្ជូនជា​២ប្រភេទ៖ទី១-បើឈ្មួញមានបុណ្យស័ក្តិយសមានសែទុយោមាន​អ្នកធំផ្តាំផ្ញើលោកកាំងលាងអោយបង់តែក្បាលឡានទេដោយ១ឡាន​យក១៥០ដុល្លារទៅ២០០ដុល្លារឬពី២៥០ដុល្លារ-៣០០ដុល្លារ។ ទី២-បើជាឈ្មួញក្រុមហ៊ុនដឹកជញ្ជូនធម្មតាគឺលោកកាំងលាងតម្រូវ អោយបង់១ឡានយក១៥០ដុល្លារទៅ២០០ដុល្លារឬពី២៥០ដុល្លារ​-៣០០ដុល្លារនិងបង់ប្រចាំខែបន្ថែមក្នុង១ខែចាប់ពី៥០០០ដុល្លារ ទៅ​១០០០០​ម៉ឺន​ដុល្លារ ។                                           ក្រៅពីបង់របៀបនេះលោកកាំងលាងក៏បង្ខំអោយឈ្មួញបង់បន្ថែមមួយ​ជាន់​ទៀត​ក្រោម​ការគ្រប់គ្រង​របស់​គាត់​។
ដោយឡែកឡានក្រុងរាប់សិបក្រុមហ៊ុនដឹកអ្នកដំណើរពីកម្ពុជា- វៀតណាមគ្រប់ក្រុមហ៊ុនគឺលួចបង្កប់ទំនិញគេចពន្ធទាំងអស់មាន​ជាសំលៀកបំពាក់(ប្រេនគ្រឿងអេឡិចត្រូនិកម៉ាសុឺនប្រេងម៉ាសុឺន សត្វ​ក្រួច ។​ល​។ ពួកគេ​ត្រូវ​បង់លុយ​អោយ​លោក កាំ​ង លាង   ប្រចាំខែជាក្បាលឡាននិមួយៗទៅតាមក្រុមហ៊ុនមានឡានតិចឬច្រើន។​
ចំពោះទំនិញវិនិយោគនាំចូលដែលពន្ធអាករជាបន្ទុករបស់រដ្ឋមាន​ជាម៉ាសុឺនម៉ាសុឺនដេរកំណាត់សម្រាប់យកមកដំណើរការអោយវិស័យ​ក្រុមហ៊ុនកាត់ដេរក៏លោកកាំងលាងបង្ខំអោយបង់លុយ១ឡាន២០​ដុល្លារ​ផង​ដែរ​។​​ប្រភព​បាន​បន្តថា ករណី លោក កាំ​ង ប្រធាន​សាខាគយនិងរដ្ឋាករខេត្តព្រៃវែងបានជាប់ពាក់ព័ន្ធនិងអំពើពុករលួយ​យ៉ាងជ្រៅខណៈទឹកបាក់ទំនប់ស្រេកឃ្លាននិងផលប្រយោជន៍លាភ សក្ការៈនិងស្របពេលមេអង្គភាពក៏ត្រូវការអោយកូនចៅបន្តក់ឬឆ្ងាញ់​និងលុយខ្មៅនេះក៏មានមន្ត្រីគយខ្លះលើកឡើងថា៖លោកកាំងលាង ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែងកំពុងមានមោទនភាពនិង​ការបានលុយដោយការងារទម្លាប់ប៉ុន្តែអំពើពុករលួយនេះអាចឈាន​ដល់វិនាសឬគ្រោះថ្នាក់ដល់តំណែងប៉ះពាល់កិត្តិយសសេចក្តីថ្លៃថ្នូរ និងប៉ះពាល់ដល់ថ្នាក់លើក្នុងសម័យកំណែរទម្រង់រដ្ឋបាលសុីជម្រៅ​នៃ​ប្រទេសគ្រប់គ្រង​ដោយ​ច្បាប់​នេះ​។
ពួកគាត់បន្តថា៖បច្ចុប្បន្នបញ្ហាលុយគឺថ្នាក់លើចាំបាច់ត្រូវទទួលយក មិនមែនហោប៉ៅចុះក្រោមទេប៉ុន្តែដល់មានរឿងបែកពាងប្រហុកស្អុ យឈ្មោះនិងរឿងអំពើពុករលួយប្រាកដណាស់ថាមេខាងលើមិនព្រម​ទទួល​យក​រឿង​ទេ បានន័យថា​៖(សក់អ្នកណាក្បាលអ្នកហ្នង) នេះ​ជា​ទម្លាប់​ពីមុន​ទុក​ដល់​បច្ចុប្បន្នកាល​។​
ពាក់ព័ន្ធករណីលោកកាំងលាងប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃ វែងយកលុយក្បាលឡានអោយឈ្មួញក្រុមហ៊ុនដឹកជញ្ជូនបង់លុយ​ប្រចាំខែផ្ទុយពីគោលការណ៍ណែនាំលោកបណ្ឌិតគុណញឹមអគ្គនាយក អគ្គនាយកដ្ឋាន គយ​និង​រដ្ឋាករ កម្ពុជា​។
ពាក់ព័ន្ធនិងឈ្មួញដឹកទំនិញចោទប្រកានខាងលើគេហទំព័រ(www.ckrnews.com)យើងមិនអាចសុំការបកស្រាយពីលោកកាំងលាងប្រធានសាខាគយ និងរដ្ឋាករខេត្តព្រៃវែងនិងបក្ខពួកបាន​នោះ​ទេ​៕

IMG-20181211-WA0000

FB_IMG_1543054440621

FB_IMG_1543054428743

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!