ព័ត៌មានថ្មី
ប្រជាពលរដ្ឋស្រុកខ្សាច់កណ្តាល បានរិះគន់ទៅលើមន្រ្តីការិយាល័យ ច្រកចេញចូលតែមួយបានទារលុយ លើសសៀវភៅបន្ទុក.! @ លោក​ទី ប៊ុនឡង់​ មេគយច្រក​ព្រំខេត្ត ប៉ៃលិនរងនូវការរិះគន់គៀបសង្កត់ឲ្យ ឈ្មួញបង់ប្រាក់របៀបពុករលួយ.! @ អុីនធីណេតបង្កប់ល្បែងសុីសងភ្នាល់ បាល់មាន់ជល់កន្ទុយលេខយួននិង ហ្គេមបាញ់ត្រីផ្លូវ៤៧៤សង្កាត់បឹងត្រ បែកចំនួន៤ល្វែងប្រហែលជាមានខ្នង បង្អែកធំទេីបមិនហ៊ានបង្ក្រាបឬជាឆ្នាំង បាយអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ខណ្ឌចំការមនទេដឹង?.! @ ស្រុក​វាល​វែងនៅ​ក្នុងតំបន់ដែន​ជម្រក ស​ត្វព្រៃភ្នំ​សំកុសនិង​តំបន់អភិរ​ក្សជួរ ភ្នំក្រ​វា​ញជិតរលាយហើយក្រោមស្នា ដៃឧកញ៉ា តាំងអ៊ាងចំណាយលុយរាប់ លានដុល្លារបង្កើនពលរដ្ឋចូលកាប់ ឈើលក់ឲ្យខ្លួន.! @ មតិមហាជនឆ្ងល់ថាហេតុអ្វីករណី ចាប់ខ្លួនឧកញ៉ា គិត ធៀង ពាក់ព័ន្ធ រឿងគ្រឿងញៀនដ៏កក្រើកពេញសា កលលោក មន្ទីរប្រឆាំងគ្រឿងញៀន អត់ធ្វើសន្និសីទកាសែតបង្ហាញមុខ ជនសង្ស័យដូចករណីបង្ក្រាបគ្រឿង ញៀនមុនៗ ?.! @ លោក ម៉ៅ ធនិន្ទ ចៅហ្វាយខេត្តពោធិ៍ សាត់និងលោក ហុង វីណុល បើកភ្លើង ខៀវឲ្យ ឧកញ៉ា តាំង អ៊ាង និងបក្ខពួក កាប់បំផ្លាញព្រៃឈើដែនអភិរក្សភ្នំសំកុ សខេត្តពោធិ៍សាត់ជិតរលាយហើយ.! @ លោក ផេង វុធ ប្រធានមន្ទីររ៉ែ និង ថាម​ពលខេត្តតា​កែវ រងនូវការរិះគន់ ពីពលរដ្ននៅពីក្រោយឈ្មួញកាប់កាយ ដីបូមខ្សាច់ស្ទឹងស្លាគូរ.! @ លោក​ លី ឡា​ នាយខណ្ឌរដ្ឋបាល ជលផលខេត្តកំពង់ឆ្នាំងរងនូវការិរះ គន់នៅពីក្រោ​យបទ​ល្មើសឧបករណ៍ នេសាទខុសច្បាប់រ​បាំងលបនិ​ងបទ ល្មើស​ហ៊ុំសម្រា​ស់នៅស្រុ​កកំ​ពង់លែ​ង.! @ បទល្មើនេសាទខុសច្បាប់ក្នុងខេត្ត កំពង់ធំកើនឡើងគួរឲ្យកត់សម្គាល់ ដោយសារមានមន្រ្តីសមត្ថកិច្ចជំនាញ មួយចំនួនប្រព្រឹត្តពុករលួយបណ្ដោយ ឲ្យមានបទទល្មើនេសាទកើតពេញបន្ទុក ក្នុងបឹងទន្លេសាប.! @ លោក ឈុន សុភមង្គល ប្រធាន​ សាខា​គយនិង​រដ្ឋាករខេត្តឧត្តរមាន ជ័យឃុបឃិតបើក​ដៃ​ឲ្យ​ឈ្មួញ​នាំ ចូល​ទំនិញ​គេចពន្ធនិងទំនិញបង់ ពន្ធមិនគ្រប់មកពី​ប្រទេសថៃ.!
Comments Off

លោក សាន វិជ្ជា សារ៉ាវុធប្រធាន សាខាកាំកុងត្រូលខេត្តបន្ទាយមាន ជ័យនិងបក្ខពួកបើកភ្លើងខៀវឲ្យ ឈ្មួញនាំចូលសាច់មាន់កោះមាន់ គ្រួចគ្រឿងក្នុងជ្រូក.គោដែលខូច គុណភាពគ្មានការត្រួតពិនិត្យ!

 

5872490022បន្ទាយមានជ័យៈលោកសានវិជ្ជាសារ៉ាវុធប្រធានសាខាកាំកុងត្រូល ខេត្តបន្ទាយមានជ័យកំពុងទទួលរងការរិះគន់ពីមជ្ឈដ្ឋានប្រជាពល រដ្ឋគ្មានចំណាត់ការទប់ស្កាត់រឹតបន្តឹងរាល់ការដឹកទំនិញផ្សេងនោះទេ បែរជាដាក់កូនចៅឲ្យដើរប្រមូលលុយពីក្រុមរទះដឹកទំនិញតិចតួចទៅវិញ។
ប្រភពពីក្រុមកម្មករអូសរទះបច្ចុប្បន្ននេះគេសង្កេតឃើញថាប្រធាន សាខាកាំកុងត្រូលរូបនេះកំពុងតែបើកភ្លើងខៀវឲ្យមានការនាំចូល សាច់មាន់កោះមាន់និងគ្រឿងក្នុងជ្រូកដែលគេសង្ស័យថាខូចគុណ ភាពក្នុង១ថ្ងៃៗជាច្រើនតោនបានដឹកតាមរទេះចូលមកកម្ពុជារៀង រាល់ថ្ងៃ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត​បានដោយរលូន ។
ប្រភពបង្ហើបឲ្យថារាល់ការនាំចេញចូលទំនិញគឺមិនមានចំណាត់ការ ត្រួតពិនិត្យអោយបានត្រឹមត្រូវបែរជាដាក់កូនចៅឲ្យដើរចាប់រទេះដឹក​គ្រឿងជ័រ ពូក ខ្នើយ ប្រមូលប្រយោជ​ន៍យ៉ាង​រំ​ភើយទៅវិញ ។
ប្រភពដដែលបានឲ្យដឹងថាបើរទេះដឹកគ្រឿងជ័រពូកខ្នើយនិងទំនិញ ផ្សេងណាបង់លុយគឺដោះលែងទៅយ៉ាងស្រួលតែបើមិនអោយលុយ គឺចាប់ហើយៗចាប់ទារប្រាក់នេះមិនដែលឃើញចេញវិក័យប័ត្រអោ យនោះទេគេសង្កេតឃើញបក្ខពួកដែលត្រួវជាកូនចៅជំនិតរបស់ លោកសានវិជ្ជាសារ៉ាវុធដើរប្រមូលទារប្រាក់ពីកម្មករអូសរទេះយក​ទៅចែកគ្នាធ្វើមានបានដោយមិនខ្វល់ពីទុក្ខលំបាករបស់ពលរដ្ឋខ្មែរឡើយ។
ជាក់ស្តែងកាលពីកន្លងថ្មីៗនេះមានកម្មករអូសរទេះម្នាក់បានបង្ហើ យើងឲ្យដឹងថាមានកូនចៅបក្ខពួកដែលមន្ត្រីកាំកុងត្រូលស្ថិតក្រោម ឱវាទរបស់លោកសានវិជ្ជាសារ៉ាវុធគឺតែងតែដើរប្រមូលប្រាក់ពីកម្មករ អូសរទេះដឹកគ្រឿងជ័រ រទេះដឹកពូក ខ្នើយ ។                       បើអ្នកណាមិនអោយលុយទេនោះគឺចាប់យកទៅស្នាក់ការកាំកុង ត្រូលដើម្បីអោយបង់លុយដោយគមានវិក្កយបត្រនោះទេ។
ប្រភពខាងលើបានបន្តថាកម្មករអូសរទេះមានការងឿងឆ្ងល់ខ្លាំងណាស់ ថាតើហេតុអី្វកាំកុងត្រូលមានសិទ្ធចាប់ទំនិញដូចជាគ្រឿងជ័រពូកខ្នើយ ទៅវិញ?សកម្មភាពទាំងនេះគឺកំពុងដណ្តើមតួនាទីគយហើយតើមែនទេ?
ប្រភពបន្តថាកាលពីថ្ងៃទី០៥ខែវិចិ្ឆកាឆ្នាំ២០១៨គឺលោកលីរតនាបាន ទៅចាប់រទេះរបស់គាត់ដែលបានដឹកគ្រឿងជ័រពូកនិងខ្នើយយកទៅ​ស្នាក់ការកាំកុងត្រូលដើម្បីឲ្យបង់ពន្ធហើយត្រូវលោកលីរតនាទារប្រាក់ តែមិនចេញវិក័យ​ប័​ត្រអោយគាត់ ក​ម្ម​ក​រ​នោះ​ទេ ។                ប្រភពពីកម្មករអូសរទេះបន្តថាតម្លៃដែលលោកលីរតនាទារពីពួកគាត់ គឺអាស្រ័យទៅតាមមុខទំនិញ​តិច​ ឬ ច្រើន ។
ពាក់ព័ន្ធនិងការិះគន់ខាងលើគេហទំព័រ(www.ckrnews.com) យើងមិនអាចសុំការពន្យល់បកស្រាយពីលោកសានវិជ្ជាសារ៉ាវុធប្រធាន សាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យនិងបក្ខពួកបាននោះទេ៕

5872490032

5872490052

5872490042

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!