ព័ត៌មានថ្មី
សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំ សម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៦ ! @ ចៅហ្វាយខេត្ត-សមត្ថកិច្ច និងមន្រ្តីជំនាញជលផលនៅ ក្រោយខ្នងបទល្មើសនេសាទខុស ច្បាប់ស្រុកស្ទោងខេត្តកំពង់ធំ.! @ លោក កាំង លាង ប្រធានសាខា គយនិងរដ្ឋាករខេត្តព្រៃវែងនិង បក្ខពួករងការចោទប្រកាន់ពីឈ្មួញ ដឹកទំនិញគាបសង្កត់ឲ្យបង់ប្រាក់.! @ ឯកឧត្ដម ទៀ សីហា ត្រូវ ព្រះមហាក្សត្រតែងតាំងជា អភិបាលនៃគណៈអភិបាល ខេត្តសៀមរាបជំនួស ឯកឧត្ដម ឃឹម ប៊ុនសុង! @ លោក សាន វិជ្ជា សារ៉ាវុធប្រធាន សាខាកាំកុងត្រូលខេត្តបន្ទាយមាន ជ័យនិងបក្ខពួកបើកភ្លើងខៀវឲ្យ ឈ្មួញនាំចូលសាច់មាន់កោះមាន់ គ្រួចគ្រឿងក្នុងជ្រូក.គោដែលខូច គុណភាពគ្មានការត្រួតពិនិត្យ! @ លោកឧកញ៉ា គិត ម៉េង រង ការិះគន់ពីប្រជាពលរដ្ឋរស់នៅ ខេត្តស្ទឹងត្រែង បាតអាង នៃទំនប់ វារីអគ្គិសនី សេសានក្រោម២? ដឹកជញ្ជូនឈើមិនចេះអស់ ! @ បទល្មើសនេសាទកើតមានពេញ ផ្ទៃបឹងទន្លេសាបស្រុកស្ទោងខេត្ត កំពង់ធំដោយមានការបើកភ្លើងខៀវ ឃុបឃិតគ្នាជាប្រពន្ធ័ពិសេសមន្រ្តី ជំនាញជលផល! @ មេឈ្មួញឈើប្រណិតល្បីឈ្មោះ ហ៊ូ ជីវ៉ៃ លោកណុប វណ្ណៈហៅណាក់ ក្បាលធំជាមន្រ្តីអាវុធហត្ថខេត្តរតនគីរី កាប់បំផ្លាញព្រៃឈើស្រុកអណ្ដូងមាស និងស្រុកអូរយ៉ាដាវដឹកជញ្ជូនទៅលក់ នៅប្រទេសវៀតណាមដោយអាង ចៅហ្វាយខេត្ត-មេPMខេត្តស្នង ការជាខ្នងបង្អែក ! @ លោក ថង សាវ៉ុន ចៅហ្វយ ខេត្ត.លោក គឹម រស្មីមេបញ្ជាការ PMខេត្ត.ស្នងការនិងសមត្ថកិច្ចជំនា ញខាងបង្រ្កាបខេត្តរតនគិរីបានទទួល កញ្ចប់ដ៍ធំពីឈ្មួញលោក ហូ ជីវ៉ៃនិង លោក ណុប វណ្ណៈ ហៅណាក់ក្បាល ធំជាមន្រ្តីអាវុធហត្ថខេត្តរតនគិរី! @ អាជ្ញាធរ.ខេត្ត.ស្រុកសមត្ថកិច្ច បង្រ្កាបគ្រប់ជំនាញកំពង់បើកភ្លើង ខៀវឲ្យឈ្មួញដឹកជញ្ជូនឈើទាំង យប់.ថ្ងៃ បំផ្លាញផ្លូវលំក្រាលកៅ ស៊ូខូចស្ទើរទាំងស្រុង!
Comments Off

លោកឧកញ៉ា គិត ម៉េង រង ការិះគន់ពីប្រជាពលរដ្ឋរស់នៅ ខេត្តស្ទឹងត្រែង បាតអាង នៃទំនប់ វារីអគ្គិសនី សេសានក្រោម២? ដឹកជញ្ជូនឈើមិនចេះអស់ !

 

A1B5A61F-5EFD-4256-982A-FD4C1B96DA47ខេត្តស្ទឹងត្រែងៈប្រភពពីក្រុមកម្មករនៅការដ្ឋានក្រុមហ៊ុនវារីអគ្គិសនី សេសានក្រោមពីរស្រុកសេសានខេត្តស្ទឹងត្រែងបានបង្ហើបឲ្យដឹងថា ការដឹកជញ្ជូនឈើចេញពីតំបន់បាតអាងនៃទំនប់វារីអគ្គិសនីសេសាន ក្រោម២នៅតែកើតមានច្រើនបើទោះបីជាក្រសួងមហាផ្ទៃបានបញ្ជា ឲ្យ មន្ត្រី ជំនាញ ថ្នាក់ ជាតិ ចុះស៊ើបអង្កេតក្ដី។
ចំណែកអ្នកនាំពាក្យក្រសួងបរិស្ថានបានលើកទឹកចិត្តឲ្យពលរដ្ឋសហ ការផ្តល់ដំណឹងទៅមន្ត្រីបរិស្ថានប្រសិនបើរកឃើញពីភាពមិនប្រក្រតី នៃ បទល្មើស ព្រៃឈើ នៅ តំបន់ នោះ។                           ក្រុមកម្មករក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោម២នៃស្រុកសេ សានខេត្តស្ទឹងត្រែងបានឲ្យដឹងនៅពេលថ្មីៗកន្លងនេះថាក្នុងរយៈពេល ជាង២សប្តាហ៍ចុងក្រោយនេះជារៀងរាល់យប់មានរថយន្តសាំយ៉ុង ចាប់ពី១០ទៅ១៥គ្រឿងដឹកជញ្ជូនឈើចេញពីតំបន់បាតអាងនៃទំ នប់វារីអគ្គិសនីសេសានក្រោមពីរនៅពេលយប់ក្នុងនោះគេសង្កេត ឃើញថាអាជ្ញាធរនិងសមត្ថកិច្ចជំនាញក្នុងការទប់ស្កាត់និងបង្ក្រាប បទល្មើសនៅក្នុងខេត្តស្ទឹងត្រែងមិនមានវិធានការទប់ស្កាត់និងបង្ក្រាប បទល្មើសព្រៃឈើតាមបទបញ្ជារបស់ប្រមុខរដ្ឋាភិបាលនោះឡើយ។
ប្រភពបានបន្តទៀតថាក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោមពីរ បានធ្វើសកម្មភាពដឹកជញ្ជូនឈើចេញពីតំបន់បាតអាងគឺមានការ ប្រុងប្រយ័ត្នខ្ពស់និងមានមន្ត្រីអាវុធហត្ថប្រចាំនៅតំបន់នោះយាមកាម យ៉ាងហ្មត់ចត់ជាទីបំផុតដោយរថយន្តសាំងយ៉ុងមួយគ្រឿងអាចផ្ទុក ឈើចាប់ពី២ម៉ែត្រគូបទៅ៤ម៉ែត្រគូបហើយក្នុងមួយយប់ៗមានរថ យន្តសាំងយ៉ុងដឹកជញ្ជូនចេញពីតំបន់នោះយ៉ាងហោចណាស់១០ គ្រឿងដែរដឹកចេញពីឃ្លាំងស្តុកឈើតំបន់បាតអាងពីខាងជើងទន្លេ។
ប្រភពដដែលបានបន្តថាបច្ចុប្បន្នឈើមូលដែលនៅសេសសល់ប្រ មាណ៣ពាន់ម៉ែត្រគូបដែលឋិតក្នុងតំបន់បាតអាងនៃទំនប់វារីអគ្គិស នីសេសានក្រោមពីរដែលក្រុមហ៊ុនរបស់លោកឧកញ៉ាគិតម៉េងដឹក មកស្តុកទុកច្រើនខែមកហើយគឺមានមន្ត្រីអាវុធហត្ថយាមល្បាតយ៉ាង ប្រុងប្រយ័ត្នជាទីបំផុតដោយផ្នែកខ្លះតាមបណ្ដោយទន្លេសេសានក៏ មានការកាប់រំលំឈើមូលដើម្បីដឹកជញ្ជូនចូលការដ្ឋានក្រុមហ៊ុនបាត អាងនៃទំនប់វារីអគ្គិសនីសេសានក្រោមពីរដែរការអារឈើនិងកាប់បំ ផ្លាញព្រៃឈើនៅអមសងខាងទំនប់ខាងជើងនិងខាងត្បូងនៅតែកើត មានជាហូរហែអ្នកហាមចេះតែហាមអ្នកធ្វើចេះតែធ្វើ?។
គួរម្លឹកផងដែលថាផ្ទៃអាងទំនប់វារីអគ្គិសនីសេសានក្រោមពីរមានផ្ទៃ ដី៣៦.០០០ហិកតារឋិតក្នុងស្រុកសេសានខេត្តស្ទឹងត្រែងដែលមាន ក្រុមហ៊ុនឈ្មោះអាំងអែនអាសូស៊ីអែតឡយ័រ(Ang&Associate Lawyer Co ., Ltd)របស់លោកឧកញ៉ា គិតម៉េង ទទួល       សិទ្ធិសម្អាតបាត អាង ចាប់តាំងពី ឆ្នាំ២០១២។                  ចំណែកអ្នកនាំពាក្យក្រសួងបរិស្ថានលោកនេត្រភក្ត្រាឲ្យដឹងថាសូម ឲ្យពលរដ្ឋផ្តល់ព័ត៌មានជាក់លាក់នៅមន្ត្រីបរិស្ថានដែលប្រចាំការនៅ តំបន់នោះឬក៏ធ្វើរបាយការណ៍មកក្រសួងបរិស្ថានប្រសិនបើសិនរក ឃើញភាព មិនប្រក្រតី នៃ អាជីវកម្ម ឈើ នៅតំបន់បាតអាង។
លោកបញ្ជាក់ថាមន្ត្រីបរិស្ថានបានត្រៀមខ្លួនជានិច្ចក្នុងកិច្ចសហការ បង្ក្រាបបទល្មើសព្រៃឈើជាមួយពលរដ្ឋអំពាវនាវឲ្យបងប្អូនប្រជាព លរដ្ឋដែលជួបប្រទះបញ្ហាទាំងអស់នេះគឺសូមបន្តសហការជាមួយ មន្ត្រីឧទ្យានុរក្សរបស់យើងហើយរបាយការណ៍ជាលាយលក្ខអក្សរ ជារូបភាពពេលដែលមានបញ្ហាហ្នឹងគឺសូមជួបផ្ទាល់នៅមន្ត្រីដែល ឈរជើងនៅមូលដ្ឋាននោះ តែម្ដង ដើម្បី ចាត់វិធានការ។        សម្រាប់មន្ត្រីក្រសួងបរិស្ថានយើងត្រៀមខ្លួនជានិច្ចក្នុងកិច្ចសហការ។
ចំណែកមន្ត្រីពង្រឹងសិទ្ធិអំណាចសហគមន៍នៃសមាគមអាដហុក ( ADHOC ) លោក ប៉ែន ប៊ុណ្ណារ៍ សង្កេតឃើញ ថា បើក      ទោះបីជាមានការព្រមាននិងបទបញ្ជាឲ្យទប់ស្កាត់បទល្មើសព្រៃឈើ ជាច្រើនសារក្តីក៏ប៉ុន្តែមន្ត្រីពាក់ព័ន្ធថ្នាក់ក្រោមជាតិមិនបានអនុវត្តឲ្យ គ្រប់ជ្រុងជ្រោយ នោះ ទេ។                                          លោកថាការមិនអនុវត្តច្បាប់ព្រៃឈើបានក្លាយជាជំងឺមហារីកធ្ងន់ធ្ងរ ក្នុងសង្គមខណៈដែលមន្ត្រីពាក់ព័ន្ធមួយចំនួនដែលទទួលខុសត្រូវ រឿងទប់ស្កាត់បទល្មើសព្រៃឈើនៅតែទទួលប្រយោជន៍ពីបទល្មើស ព្រៃដដែលៗធ្វើឲ្យធនធានធម្មជាតិវិនាសមហន្តរាយ?ប្រសិនជាសម្ដី ថ្នាក់ដឹកនាំបញ្ជាចោលហើយថាចោលដោយពុំមានទោសពៃរ៍មិនអាច ទប់ស្កាត់ បទ ល្មើស ព្រៃឈើ បានទេ។                            ជាគំរូក្នុងសង្គមអ្នកណាហ៊ានអ្នកនោះក្លាយជាឧកញ៉ានិងមន្ត្រីជាន់ខ្ពស់។
កន្លងទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃសម្តេចក្រឡាហោមសខេងបានថ្លែង ទទួលស្គាល់ពីការកាប់ឈើពីខាងក្រៅបន្លំចូលបាតអាងនៃទំនប់វារី អគ្គិសនីសេសានក្រោមពីរបន្ទាប់ពីក្រុមហ៊ុនបានបិទទ្វារទឹកកម្ពស់ ៧០ ម៉ែត្រ ជា យូរ មក ហើយ។                                    លោកបានស្នើឲ្យអាជ្ញាធរជំនាញគួរពិនិត្យមើលអាជីវកម្មនេះឡើង វិញក្រោយពីលោកទទួលបានលិខិតមួយច្បាប់ទាក់ទិនអាជីវកម្មឈើ នៅតំបន់នោះ៖«ខ្ញុំសួរហាសសារ៉េតទៅប្រមូលបាតអាងអីទៀតបើបាត អាង សល់ ទឹក ៧០ ម៉ែត្រ។                                        វាមិនមែនសម្អាតបាតអាងវាទៅកាប់ឈើនៅអីណាណីថាសំអាតបាតអាង។ វារីអគ្គិសនី ធ្វើ យូរហើយនៅតែសំអាតបាតអាងមិនទាន់ចប់»។
ពលរដ្ឋនិងមន្ត្រីសង្គមស៊ីវិលមើលឃើញថាសកម្មភាពកាប់បំផ្លាញ ព្រៃឈើនិងដឹកជញ្ជូនឈើខុសច្បាប់នៅតំបន់ឆ្ងាយរួចបន្លំចូលបាត អាងបានកើតមានឡើងជាប្រព័ន្ធច្រើនឆ្នាំមកហើយនៅពុំទាន់មាន ស្ថាប័នជាតិណាមួយបង្ហាញជំហរច្បាស់លាស់ស៊ើបអង្កេតឲ្យមានការ ទទួលខុសត្រូវ នោះ ទេ។                                            ពាក់ព័ន្ធនិងព័ត៌មានរិះគន់ខាងលើគេហទំព័រ(www.ckrnews.com)យើងមិនអាចសុំការពន្យល់ពីលោកឧកញ៉ាគិតម៉េងនិងមន្រ្តីជំនាញ ពាក់ព័ន្ធក្នុងខេត្តស្ទឹងត្រែងបាននោះទេ៕

IMG-20180923-WA0000

IMG-20180923-WA0002

FB_IMG_1543874114164

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!