ព័ត៌មានថ្មី
ព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំនេះ ប្រាព្ធនៅខេត្តតាកែវ.! @ លោក ចាន់ យុត្ថាអ្នកនាំពាក្យក្រសួង ធនធានទឹកនិងឧត្តុនិយមជូនដំណឹង ដល់ប្រជាជនទាំងអស់ត្រូវប្រុងប្រយ័ត្ន ឲ្យបានខ្ពស់.! @ មេក្លោងដែលនាំវៀតណាមលួចចូលមក១២នាក់ព្រម ទាំងគ្រឿងចក្រ៦គ្រឿងមក កម្ពុជា ឈួសត្រាយ ផ្លូវដឹក ឈើ តែត្រូវ សមត្ថកិច្ចបង្រ្កាបនោះប្រភពប្រជា ពលរដ្ឋខេត្តរតនគីរីបង្ហើបថាជាក្រុមលោក ណុប ណាក់ ហៅ{ណាក់ក្បាលធំ}.! @ អធិការ​រង​ខ័ណ្ឌ​ដង្កោ​២នាក់និងមន្រ្តីម្នាក់​ទៀតត្រូវបានកោះហៅសាកសួរ ករណី​វៃ​មន្ត្រី​ជាប់​កិច្ចសន្យា​ ACU​.! @ លោក យូ ហេង ប្រធានសាខា គយ និង រដ្ឋាករខេត្តបាត់ ដំបង រងនូវការរិះគន់ឃុបឃិតបើដៃឲ្យឈ្មួញតូចធំដឹកជញ្ជូនប្រេងសាំងទំនិ ញ គេចពន្ធ ទំនិញ បង់ពន្ធមិនគ្រប់ ពីប្រទេសថៃ.ចូលមកតាមអំពើចិត្ត.! @ លោក ផែង វណ្ណៈ ត្រូវបានកម្លាំងអាវុធហត្ថផ្ទៃប្រទេសចាប់ឃាត់ខ្លួន តាមពាក្យបណ្តឹងរបស់សម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធករណីបង្ហោះលើ Facebook នាំឲ្យសាធារណជនយល់ច្រឡំ.! @ បែកធ្លាយរឿងមិនប្រក្រតីលោកប្រធាន និងលោកអនុប្រធានការិយាល័យគយ និងរដ្ឋាករច្រកទ្វារកំពង់ផែទំនប់រលក ខេត្តព្រះសីហនុឃុបឃិតប្រព្រឹត្តរបៀប ពុករលួយ.! @ លោក អ៊ូច ភាអភិបាលខេត្តតាកែវបាន ព្រមានដកតំណែងចៅហ្វាយស្រុកមួយ ចំនួនណាដែលបណ្ដោយឲ្យឈ្មួញដឹក ជ្រូកតាមច្រករបៀងខុសច្បាប់.! @ លោក ហេង និងលោក លាង​ ជីក អាចម៍ដីជម្រៅជ្រៅមើលឃើញក្បាល ប្រែត៣កន្លែងនៅសង្កាត់​ភ្លើងឆេះរទេះ​ ខណ្ឌពោធិ៍សែនជ័យខុសច្បាប់​សង្ស័យ អាជ្ញាធរជំនាញពាក់ព័ន្ធនៅពីក្រោយ ខ្នងរណ្ដៅដីនេះ.! @ រំលោភ!រំលោភទៀតហើយដីកោះដុះលិច ទឹកជាច្រើនហិកតាក្នុងខណ្ឌច្បារអំពៅ កំពុងរងនូវការទន្ទ្រានយកពីអ្នកលុយមាន អំណាចរំលោភយកជាកម្មសិទ្ធផ្ទាល់ខ្លួន.!
Comments Off

បទល្មើសនេសាទកើតមានពេញ ផ្ទៃបឹងទន្លេសាបស្រុកស្ទោងខេត្ត កំពង់ធំដោយមានការបើកភ្លើងខៀវ ឃុបឃិតគ្នាជាប្រពន្ធ័ពិសេសមន្រ្តី ជំនាញជលផល!

r181202bf3
ខេត្តកំពង់ធំ៖ថ្មីៗនេះបទល្មើសនេសាទកើនឡើងពេញផ្ទៃបឹងទន្លេ សាបដោយប្រើឧបករណ៍ខុសច្បាប់នៅស្រុកស្ទោងក្នុងឃុំពាមបាង​និងឃុំផាត់សណ្ដាយស្រុកកំពង់ស្វាយខេត្តកំពង់ធំកក្រើកផ្ទៃទឹកខណៈ​ប្រជា​នេសាទ​អំពាវនាវ​ឲ្យ​ចាត់វិធានការ​បង្ក្រាប​។
ប្រជាពលរដ្ឋនេសាទបានលើកឡើងថាប្រសិនបើគ្មានការឃុបឃិត​បើកដៃពីសំណាក់មន្ត្រីជំនាញទេនោះគឺក្រុមជនល្មើសមិនហ៊ានប្រើ​ឧបករណ៍ខុសច្បាប់ប្រភេទឆ្នុកភ្លើងពណ៌និងយ៉ាំងកាវយ៉ាងពេញ បន្ទុកដូច​សព្វថ្ងៃនេះ​ទេ​។                                           ចំណែកលោកធីវវណ្ណធីរប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំនិងលោកm​យ៉ាន់វិសាក់ហៅសែក្នុងនាមនាយផ្នែករដ្ឋបាលជលផលផាត់សណ្តា​យត្រូវបានមជ្ឈដ្ឋានមហាជនរិះគន់ថាជាអ្នកឃុបឃិតឲ្យមានបទ ល្មើស​កើតឡើង​យ៉ាង​ពេញបន្ទុកដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។​​ប្រភព​ពី​ប្រជា​នេសាទ​ជា​លក្ខណៈ​គ្រួសារ​នៅ​ក្នុង​ឃុំ​ពាមបាងស្រុកស្ទោងខេត្តកំពង់ធំបានឲ្យដឹងថាមួយរយៈនេះបទល្មើស​នេសាទប្រើឧបករណ៍ខុសច្បាប់ទ្រង់ទ្រាយធំកំពុងកើតឡើងយ៉ាង​ពេញបន្ទុកដោយសារមានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន​។                            ចំណែកលោកសុខលូចៅហ្វាយខេត្តកំពង់ធំសម្ងំស្ងៀមមិនចាត់វិធាន ការទប់ស្កាត់បទល្មើសនេសាទក្នុងតំបន់បឹងទន្លេសាបនៅឃុំពាម​បាងស្រុកស្ទោងខេត្តកំពង់ធំឲ្យបានទាន់ពេលវេលានោះឡើយ។ បញ្ហានេះហើយដែលមន្ត្រីរដ្ឋបាលជលផលក្នុងស្រុកស្ទោងខេត្តកំពង់ធំ ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធនៅតែឃុបឃិតឲ្យក្រុមជនល្មើសប្រើឧបករណ៍​ខុសច្បាប់ចាប់ត្រីយ៉ាងមហន្តរាយហើយពួកគេបែរជាមកគាបសង្កត់​មកលើប្រជានេសាទជាលក្ខណៈគ្រួសារនៅក្នុងមូលដ្ឋានទៅវិញ។​
ប្រជាពលរដ្ឋរស់នៅតំបន់បឹងទន្លេសាបនៃខេត្តកំពង់ធំបានឲ្យដឹងថា បច្ចុប្បន្នបទល្មើសប្រើឆ្នុកភ្លើងពណ៌បៃតងនិងបទល្មើសប្រើរបាំងសាច់​អួនក្រឡាញឹកដែលមានប្រវែងបណ្ដោយរាប់ពាន់ម៉ែត្រកំពុងកើតឡើង​ព្រោងព្រាតពេញផ្ទៃបឹងទន្លេសាបនៃឃុំពាមបាងស្រុកស្ទោងខេត្តកំពង់ធំ។
ប្រភពបានឲ្យដឹងទៀតថាប្រសិនបើគ្មានការបើកដៃពីសំណាក់លោក ហួនផលនាយសង្កាត់រដ្ឋបាលជលផលពាមបាងទេនោះគឺគ្មានជនល្មើស​ណា​អាច​ប្រព្រឹត្ត​បទល្មើស​ដូច​សព្វថ្ងៃនេះ​ទេ​។                     អាចនិយាយបានថាលោកហួនផលលោកយ៉ាន់វិសាក់ហៅសែក្នុងនាម នាយផ្នែករដ្ឋបាលជលផលផាត់សណ្តាយជាមេខ្លោងនៅពីក្រោយ​បទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់ដើម្បីជាថ្នូរនឹងផលប្រយោជន៍​ទើប​បទល្មើស​កើតឡើង​យ៉ាងពេញបន្ទុក។                        ដូច្នេះលោកអេងជាសានអគ្គនាយករដ្ឋបាលជលផលគួរពិនិត្យឡើងវិញ​ចំពោះបញ្ហាខាងលើនេះព្រោះមន្ត្រីរដ្ឋបាលជលផលក្នុងស្រុកស្ទោង ខេត្តកំពង់ធំជាអ្នកឃុបឃិតឲ្យមានបទល្មើសប្រើឧបករណ៍ខុសច្បាប់​កើតឡើង​យ៉ាង​អនាធិបតេយ្យ​។​
តាមប្រភពប្រជានេសាទជាលក្ខណៈគ្រួសារនៅក្នុងឃុំពាមបាងស្រុក​ស្ទោងខេត្តកំពង់ធំបានឲ្យដឹងថាលោកហួនផលនិងលោកយ៉ាន់វិសាក់ ហៅសែក្នុងនាមនាយផ្នែករដ្ឋបាលជលផលផាត់សណ្តាយគិតតែពី​រឿងប្រមូលលុយដាក់ហោប៉ៅយ៉ាងសុខស្រួលហើយឃុបឃិតឲ្យមាន​បទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់កើតឡើងកាន់តែច្រើន។
ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថាបច្ចុប្បន្នបទល្មើសប្រើឆ្នុកភ្លើងពណ៌​និងរបាំងសាច់អួនក្រឡាញឹកកំពុងកើតឡើងយ៉ាងពេញបន្ទុកហើយនៅ​ចំណុចសានក្រងបាក់ដាវពេជ្រក្រីដូនស្ដើងពៅវើយនិងតំបន់បាឡត ឃុំ​ពាម​បា​ង ស្រុក​ស្ទោង ខេត្ត​កំពង់ធំ ហើយ​សូម្បី​តែ​ក្នុង​តំបន់​អភិរក្ស​ក៏​មាន​បទល្មើស​កើតឡើង​ផងដែរ​។                       មជ្ឈដ្ឋានប្រជាពលរដ្ឋបានការសង្ស័យថាលោកធីវវណ្ណធីរប្រធានមន្ទីរ​កសិកម្មខេត្តកំពង់ធំនិងលោកសុខលូចៅហ្វាយខេត្តកំពង់ធំប្រហែល​ទទួលបានផលប្រយោជន៍ពីបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់​នៅក្នុងតំបន់បឹងទន្លេសាបនៃឃុំពាមបាងស្រុកស្ទោងខេត្តកំពង់ធំទើប​ធ្វើមិនដឹងមិនឮបណ្ដោយ​ឲ្យ​បទល្មើ​សកើត​ឡើង​យ៉ាង​ដូច្នេះ។ពាក់ព័ន្ធនិងប្រជានេសាទរិៈគន់ខាងលើគេហទំព័រ(www.ckrnews.com)យើងមិនអាចសុំការពន្យល់បកស្រាយពីមន្រ្តីពាក់ព័ន្ធឬអាជ្ញាធរបាននោះទេ៕

r181202b2

FB_IMG_1541648858570

r181202b4

 

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!