ព័ត៌មានថ្មី
ព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំនេះ ប្រាព្ធនៅខេត្តតាកែវ.! @ លោក ចាន់ យុត្ថាអ្នកនាំពាក្យក្រសួង ធនធានទឹកនិងឧត្តុនិយមជូនដំណឹង ដល់ប្រជាជនទាំងអស់ត្រូវប្រុងប្រយ័ត្ន ឲ្យបានខ្ពស់.! @ មេក្លោងដែលនាំវៀតណាមលួចចូលមក១២នាក់ព្រម ទាំងគ្រឿងចក្រ៦គ្រឿងមក កម្ពុជា ឈួសត្រាយ ផ្លូវដឹក ឈើ តែត្រូវ សមត្ថកិច្ចបង្រ្កាបនោះប្រភពប្រជា ពលរដ្ឋខេត្តរតនគីរីបង្ហើបថាជាក្រុមលោក ណុប ណាក់ ហៅ{ណាក់ក្បាលធំ}.! @ អធិការ​រង​ខ័ណ្ឌ​ដង្កោ​២នាក់និងមន្រ្តីម្នាក់​ទៀតត្រូវបានកោះហៅសាកសួរ ករណី​វៃ​មន្ត្រី​ជាប់​កិច្ចសន្យា​ ACU​.! @ លោក យូ ហេង ប្រធានសាខា គយ និង រដ្ឋាករខេត្តបាត់ ដំបង រងនូវការរិះគន់ឃុបឃិតបើដៃឲ្យឈ្មួញតូចធំដឹកជញ្ជូនប្រេងសាំងទំនិ ញ គេចពន្ធ ទំនិញ បង់ពន្ធមិនគ្រប់ ពីប្រទេសថៃ.ចូលមកតាមអំពើចិត្ត.! @ លោក ផែង វណ្ណៈ ត្រូវបានកម្លាំងអាវុធហត្ថផ្ទៃប្រទេសចាប់ឃាត់ខ្លួន តាមពាក្យបណ្តឹងរបស់សម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធករណីបង្ហោះលើ Facebook នាំឲ្យសាធារណជនយល់ច្រឡំ.! @ បែកធ្លាយរឿងមិនប្រក្រតីលោកប្រធាន និងលោកអនុប្រធានការិយាល័យគយ និងរដ្ឋាករច្រកទ្វារកំពង់ផែទំនប់រលក ខេត្តព្រះសីហនុឃុបឃិតប្រព្រឹត្តរបៀប ពុករលួយ.! @ លោក អ៊ូច ភាអភិបាលខេត្តតាកែវបាន ព្រមានដកតំណែងចៅហ្វាយស្រុកមួយ ចំនួនណាដែលបណ្ដោយឲ្យឈ្មួញដឹក ជ្រូកតាមច្រករបៀងខុសច្បាប់.! @ លោក ហេង និងលោក លាង​ ជីក អាចម៍ដីជម្រៅជ្រៅមើលឃើញក្បាល ប្រែត៣កន្លែងនៅសង្កាត់​ភ្លើងឆេះរទេះ​ ខណ្ឌពោធិ៍សែនជ័យខុសច្បាប់​សង្ស័យ អាជ្ញាធរជំនាញពាក់ព័ន្ធនៅពីក្រោយ ខ្នងរណ្ដៅដីនេះ.! @ រំលោភ!រំលោភទៀតហើយដីកោះដុះលិច ទឹកជាច្រើនហិកតាក្នុងខណ្ឌច្បារអំពៅ កំពុងរងនូវការទន្ទ្រានយកពីអ្នកលុយមាន អំណាចរំលោភយកជាកម្មសិទ្ធផ្ទាល់ខ្លួន.!
Comments Off

មេឈ្មួញឈើប្រណិតល្បីឈ្មោះ ហ៊ូ ជីវ៉ៃ លោកណុប វណ្ណៈហៅណាក់ ក្បាលធំជាមន្រ្តីអាវុធហត្ថខេត្តរតនគីរី កាប់បំផ្លាញព្រៃឈើស្រុកអណ្ដូងមាស និងស្រុកអូរយ៉ាដាវដឹកជញ្ជូនទៅលក់ នៅប្រទេសវៀតណាមដោយអាង ចៅហ្វាយខេត្ត-មេPMខេត្តស្នង ការជាខ្នងបង្អែក !

 

 

IMG-20180927-WA0001រតនគិរី៖សកម្មភាពស្រុកអណ្តូងមាសនៅថ្ងៃទី២២.ខែវិច្ឆ.       ឆ្នាំ២០១៨.នៅចំណុចចម្ការស្វាយចន្ទីមានលាក់ទុកគំនរឈើរាប់ រយដុំដែលមានម្ចាស់ឈ្មោះហ៊ូជីវ៉ៃនិងលោកណុបវណ្ណៈហៅណាក់ ក្បាលធំដែលជាមន្ត្រីអាវុធហត្ថខេត្តរតនគីរីនិងជាមេឈ្មួញដ៏ល្បី និងកំពង់ប្រព្រឹត្តបទល្មើសព្រៃឈើយូរឆ្នាំមកហើយនៅខេត្តរតន គិរីដែលមជ្ឈដ្ឋានមហាជនសុទ្ធតែបានដឹងនិងស្គាល់តែរហូតមក ទល់ពេលនេះមេឈ្មួញល្បីឈ្មោះហ៊ូជីវ៉ៃនៅតែដំណើរការបានយ៉ា ងរលូនដដែលដែលធ្វើឲ្សាធារណជនគិតថាគឺជាការត្រូវរ៉ូវគ្នាជាប្រ ព័ន្ធក្នុងការទទួលប្រយោជន៍ពីបទល្មើសព្រៃឈើរបស់លោកហ៊ូជី វ៉ៃនិងលោក ណុប វណ្ណៈហៅណាក់ក្បាលធំ។
ថ្មីៗនេះនៅក្នុងភូមិមាលូឃុំញ៉ាងស្រុកអណ្តូងមាសខេត្តរតនគិរីបា នផ្ដល់ព័ត៌មានឲ្យដឹងថានៅដែនព្រៃសហគមន៍ខាងលើបានត្រូវមេ ឈ្មួញវៀតណាមជាច្រើននាក់ជាកម្មករចូលកាប់និងដឹកជញ្ជូនចេ ញទៅប្រទេសវៀតណាមម៉ាសេរីដោយមានការបើដៃពីសំណាក់អា ជ្ញាធរផងដែរទើបមានការកាប់បំផ្លាញយ៉ាងខ្លាំងក្លាដោយមានមេ ឈ្មញឈ្មោះហ៊ូជីវ៉ៃនិងលោកណុបវណ្ណៈហៅណាក់ក្បាលធំគឺជា ឈ្មួញដុះស្លែធំជាងគេប្រចាំខេត្តរតនគីរីពីក្រោយខ្នងនៃចូលការ កាប់ព្រៃឈើទាំងអស់។
ប្រភពពីព័ត៌មានពីសហគមន៍ទាំង២នេះបានបន្តប្រាប់ឲ្យដឹងទៀត ថាបទល្មើសព្រៃឈើនៅដែនព្រៃសហគមន៍ខាងលើនេះគឺស្ថិតនៅ ក្នុងភូមិសាស្រ្ត២ស្រុកគឺស្រុកអូរយ៉ាដាវនិងស្រុកអណ្ដូងមាសខេត្តរ តនគិរីហើយបទល្មើសនេះបើមិនត្រូវរ៉ូវគ្នាជាប្រព័ន្ធនោះទេគឺមិនដំ ណើរការបានយ៉ាងរលូនដូច្នេះទេជាពិសេសគឺលោកកែបកត់នាយ ខណ្ឌរដ្ឋបាលព្រៃឈើរតនគិរី តែម្ដង។
ឯមតិមហាជននាំគ្នានិយាយថាបទល្មើសព្រៃឈើនៅខេត្តរតនគិរី មិនមែនមកពីការអសមត្ថភាពរបស់ចៅហ្វាយខេត្ត-មេបញ្ជPM ខេត្តឬស្នងការខេត្តរតនគីរីនោះទេប៉ុន្តែជារឿងលាភសក្ការៈច្រើន ជាងរហូតភ្លេចភ្លាំងសតិសម្បញ្ជៈរហូតដល់ជីកកប់បទបញ្ជាររបស់ រាជរដ្ឋាភិបាលយ៉ាងជ្រៅស្ដីពីការរឹតបន្តឹងទប់ស្កាត់និងបង្ក្រាបបទ ល្មើសព្រៃឈើនេះ។
ពាក់ព័ន្ធនិងបញ្ហាព្រៃឈើខាងលើគេហទំព័រ(www.ckrnews.com)យើងមិនអាចសុំការពន្យល់បកស្រាយពីអាជ្ញាធរមន្ត្រីជំនាញគ្រប់ ស្ថាប័នបានទេចំពោះបទល្មើសព្រៃឈើក្នុងខេត្តរតនគិរីបាននោះទេ៕

FB_IMG_1542699736486

FB_IMG_1543113374583

FB_IMG_1543113407982

FB_IMG_1543113376946

Filed in: សង្គម

Recent Posts

Bookmark and Promote!