ព័ត៌មានថ្មី
សហរដ្ឋអាមេរិកបានបញ្ជូនមីសុីល បំពាក់កាំរស្មីឡាស៊ែដែលមានតម្លៃ ជាង ១៦ លានដុល្លារអាមេរិកឲ្យទៅ កងទ័ពលីបង់.! @ សម្តេចក្រឡាហោម ស ខេង ឧបនា យករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញបើកសន្និបាតបូកសរុបលទ្ធ ផលការងារឆ្នាំ២០១៨ និង លើកទិ សដៅ២០១៩របស់ក្រសួងមហាផ្ទៃ.! @ ពិធីប្រកាសផ្ទេរភារកិច្ចតែងតាំង មុខតំណែងស្នងការថ្មី នៃស្នងការ ដ្ឋាននគរបាលខេត្តរតនគិរីក្រោម អធិបតីភាពឧត្តមសេនីយ៍ខេងសុម៉េត.! @ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃ ប្រទេសនិងជាប្រធានគណៈកម្មាធិការ ជាតិទប់ស្កាត់និងបង្រ្កាបទល្មើសធន ធានធម្មជាតិឲ្យមានប្រសិទ្ធិភាពខ្ពស់.! @ លោក ហេង សម្បតិ្ត ហៅក័ងបើក ល្បែងឆ្នោតយួនយីហោK38មាន អំណាយខ្លាំងជាងសមត្ថកិច្ចដោយ សមត្ថកិច្ចមិនហ៊ានបង្ក្រាបទេ?ខ្លាច.! @ លោក ជា ពិសីចៅហ្វាយខណ្ឌ ឫស្សីកែវនិងលោក គល់ យី អធិការ ខណ្ឌឫស្សីកែវមិនខ្វល់និងល្បែង ឆ្នោតយួនភ្នាល់បាល់ដែលកើតមាន ក្នុងទឹកដីខ្លួននោះទេ.! @ ក្រុមហ៊ុនលឹមរ៉ូ​យ៉ាល់កាប់បំផ្លាញព្រៃ ឈើ​និងដឹកជ​ញ្ជូន​ឈើ​ចេញពីស្រុក កោះ​ញែកទៅប្រទេសយួនគេសង្ស័យ មានការឃុបឃិតគ្នាជាប្រពន្ធ័អាជ្ញាធរ សមត្ថកិច្ចនិងជំនាញព្រៃឈើ.! @ សម្តេចតេជោ ហ៊ុន សែន អញ្ជើញ ជួបពិភាក្សាការងារជាមួយលោក ឡ ស៊ូកាងរដ្ឋមន្ត្រីក្រសួងវប្បធម៌និង ទេសចរណ៍ចិន.! @ ពិធីប្រកាសចូលកាន់តំណែង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះក្រោម អធិបតីភាពលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រ មាញ់និងនេសាទ.! @ លោក វេង សាខុនរដ្ឋមន្រ្តីក្រសួង កសិកម្មរុក្ខាប្រមាញ់និងនេសាទបាន ឲ្យមន្ដ្រីជំនាញបើកកិច្ចប្រជុំបន្ទាន់ក្រុម ហ៊ុននិងឈ្មួញទិញស្រូវដើម្បីពិភាក្សា ដោះស្រាយជូនកសិករនូវតម្លៃស្រូវ.!
Comments Off

អាជ្ញាធរ.ខេត្ត.ស្រុកសមត្ថកិច្ច បង្រ្កាបគ្រប់ជំនាញកំពង់បើកភ្លើង ខៀវឲ្យឈ្មួញដឹកជញ្ជូនឈើទាំង យប់.ថ្ងៃ បំផ្លាញផ្លូវលំក្រាលកៅ ស៊ូខូចស្ទើរទាំងស្រុង!

 

IMG-20180927-WA0001មណ្ឌលគីរី៖ជារៀងរាល់ថ្ងៃមានរថយន្តកែច្នៃជាច្រើនគ្រឿងដែល សម្រាប់ដឹកឈើយកទៅលក់នៅប្រទេសវៀតណាមប៉ុន្តែគេឃើញ ការឆ្លងកាត់តាមផ្លូវទៅរមណីយដ្ឋានធម្មជាតិប៊ូស្រាស្រុកពេជ្រាដា ខេត្តមណ្ឌលគិរីកំពុងរងការខូចខាតយ៉ាងដំណំគ្មានការទប់ស្កាត់ និងចាត់វិធានការណ៍ពីអាជ្ញាធរមូលដ្ឋាននោះទេ។
ក្រុមឈ្មួញឈើបានកាប់និងធ្វើការដឹកជញ្ជូនយ៉ាងគគ្រឹកគគ្រេង ដោយមានការបើកភ្លើងខៀវពីសំណាក់អាជ្ញាធរមូលដ្ឋាននោះទេ ដែលធ្វើការដឹកជញ្ជូនឈើក្នុងមូលដ្ឋានស្រុកពេជ្រាដាទាំងថ្ងៃទាំងយប់តែម្តង។ ការដឹកជញ្ជូនបែបអាណាធិបតេយ្យបែបនេះបាននឹងកំពុងធ្វើឲ្យផ្លូវ មួយខ្សែរដែលសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិធ្វើដំណើរទៅ លេងកំសាន្តនៅជ្រោះប៊ូស្រាត្រូវបានរងការខូចខាតយ៉ាងដំណំតែម្តង។ភាពអនាធិបតេយ្យបែបនេះបើយោងតាមការបង្ហើបពីប្រជាពលរដ្ឋ បានឲ្យដឹងថាប្រសិនបើមិនមានការអនុញ្ញាតបើកភ្លើងខៀវពីមន្ត្រី មូលដ្ឋាននិងមន្ត្រីជំនាញរដ្ឋបាលព្រៃឈើនិងឈ្មួញក៏មិនអាចធ្វើការ ដឹកជញ្ជូនបានដោយសេរីយ៉ាងដូច្នេះដែរ។
ប្រភពបន្តពីប្រជាពលរដ្ឋបានបង្ហើបឲ្យដឹងថាខេត្តមណ្ឌលគិរីជាខេត្ត ដែលសំបូរទៅដោយព្រៃឈើជាច្រើនទាំងតូចទាំងធំហើយជាឈើដែល មានតម្លៃបំផុតផងដែរដែលគួរតែត្រូវអភិរក្សសម្រាប់ជាតិនិងសម្រាប់ រកចំណូលជាតិពីវិស័យទេសចរណ៍ប៉ុន្តែផ្ទុយទៅវិញមិនត្រឹមតែមិន រក្សារទេ គឺក្រុមឈ្មួញបានកាប់បំផ្លាញស្ទើតែទាំងស្រុងតែម្តង។ ក្នុងមួយថ្ងៃៗមានរថយន្តកែច្នៃជាច្រើនគ្រឿងបានដឹកឈើឆ្លងដែនឆ្ពោះ ទៅប្រទេសវៀតណាមតាមច្រកទ្វេភាគីណាំលៀហៅប៉ុស្តិ៍៧ស្ថិតក្រោម ការត្រួតត្រារបស់លោកសំរិតណយដែលប្រចាំការនៅទីនោះដែលលោក បានបណ្តែតបណ្តោយឲ្យឈ្មួញដឹកឈើយ៉ាងគឃ្លើនតែម្តងហាក់ដូច ជាពុំមានការខ្វល់ខ្វាយសូម្បីតែបន្តិច។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាលោកបានខិតខំក្នុងការទប់ស្កាត់ខ្លាំងណាស់ ប៉ុន្តែមន្ត្រីថ្នាក់ក្រោមហាក់ដូចជាមិនព្រមអនុវត្តតាមគោលការណ៍របស់ ថ្នាក់លើសូម្បីតែបន្តិចសោះដែលធ្វើបាត់បង់ព្រៃឈើនិងខូចខាតទ្រព្យ សម្បត្តិសាធារណៈអស់ជាច្រើន។                                     ប្រជាពលរដ្ឋសំណូមពរដល់លោកសាយសំអាលរដ្ឋមន្រ្តីក្រសួងបរិស្ថាន និងលោកវេងសាខុនរដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទសូម លោកទាំងពីរមេត្តាចាត់វិធានការណ៍មន្រ្តីក្រោមឱវាទកំពុងបើកភ្លើខៀវឲ្យជន បរទេសបំផ្លិចបំផ្លាញធនធានធម្មជាតិក្នុងខេត្តមណ្ឌលីរីស្ទើររលាយហើយ៕

FB_IMG_1542672417612

FB_IMG_1542672439715

FB_IMG_1542672428236

Filed in: សង្គម

Recent Posts

Bookmark and Promote!