ព័ត៌មានថ្មី
សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំ សម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៦ ! @ ចៅហ្វាយខេត្ត-សមត្ថកិច្ច និងមន្រ្តីជំនាញជលផលនៅ ក្រោយខ្នងបទល្មើសនេសាទខុស ច្បាប់ស្រុកស្ទោងខេត្តកំពង់ធំ.! @ លោក កាំង លាង ប្រធានសាខា គយនិងរដ្ឋាករខេត្តព្រៃវែងនិង បក្ខពួករងការចោទប្រកាន់ពីឈ្មួញ ដឹកទំនិញគាបសង្កត់ឲ្យបង់ប្រាក់.! @ ឯកឧត្ដម ទៀ សីហា ត្រូវ ព្រះមហាក្សត្រតែងតាំងជា អភិបាលនៃគណៈអភិបាល ខេត្តសៀមរាបជំនួស ឯកឧត្ដម ឃឹម ប៊ុនសុង! @ លោក សាន វិជ្ជា សារ៉ាវុធប្រធាន សាខាកាំកុងត្រូលខេត្តបន្ទាយមាន ជ័យនិងបក្ខពួកបើកភ្លើងខៀវឲ្យ ឈ្មួញនាំចូលសាច់មាន់កោះមាន់ គ្រួចគ្រឿងក្នុងជ្រូក.គោដែលខូច គុណភាពគ្មានការត្រួតពិនិត្យ! @ លោកឧកញ៉ា គិត ម៉េង រង ការិះគន់ពីប្រជាពលរដ្ឋរស់នៅ ខេត្តស្ទឹងត្រែង បាតអាង នៃទំនប់ វារីអគ្គិសនី សេសានក្រោម២? ដឹកជញ្ជូនឈើមិនចេះអស់ ! @ បទល្មើសនេសាទកើតមានពេញ ផ្ទៃបឹងទន្លេសាបស្រុកស្ទោងខេត្ត កំពង់ធំដោយមានការបើកភ្លើងខៀវ ឃុបឃិតគ្នាជាប្រពន្ធ័ពិសេសមន្រ្តី ជំនាញជលផល! @ មេឈ្មួញឈើប្រណិតល្បីឈ្មោះ ហ៊ូ ជីវ៉ៃ លោកណុប វណ្ណៈហៅណាក់ ក្បាលធំជាមន្រ្តីអាវុធហត្ថខេត្តរតនគីរី កាប់បំផ្លាញព្រៃឈើស្រុកអណ្ដូងមាស និងស្រុកអូរយ៉ាដាវដឹកជញ្ជូនទៅលក់ នៅប្រទេសវៀតណាមដោយអាង ចៅហ្វាយខេត្ត-មេPMខេត្តស្នង ការជាខ្នងបង្អែក ! @ លោក ថង សាវ៉ុន ចៅហ្វយ ខេត្ត.លោក គឹម រស្មីមេបញ្ជាការ PMខេត្ត.ស្នងការនិងសមត្ថកិច្ចជំនា ញខាងបង្រ្កាបខេត្តរតនគិរីបានទទួល កញ្ចប់ដ៍ធំពីឈ្មួញលោក ហូ ជីវ៉ៃនិង លោក ណុប វណ្ណៈ ហៅណាក់ក្បាល ធំជាមន្រ្តីអាវុធហត្ថខេត្តរតនគិរី! @ អាជ្ញាធរ.ខេត្ត.ស្រុកសមត្ថកិច្ច បង្រ្កាបគ្រប់ជំនាញកំពង់បើកភ្លើង ខៀវឲ្យឈ្មួញដឹកជញ្ជូនឈើទាំង យប់.ថ្ងៃ បំផ្លាញផ្លូវលំក្រាលកៅ ស៊ូខូចស្ទើរទាំងស្រុង!
Comments Off

លោក កែវ អង្កាមគយចល័ត ផ្ទៃប្រទេសនិងលោក ណុបសំអាន ប្រធានការិយាល័យគយនិងរដ្ឋាករ ទំនប់រលករងការចោទប្រកាន់ ជំរិតឲ្យឈ្មួញបង់លុយ!

 

 

IMG-20181117-WA0017ខេត្តព្រះសីហនុ៖ប្រភពទំនិញគេចពន្ធជាច្រើនប្រភេទត្រូវបានគេ ទទួលស្គាល់ថាបានឡើងតាមទូកពីប្រទេសថៃមកចូលចតនៅផែ ទំនប់រលកខេត្តព្រះសីហនុនិងមានទំនិញមួយចំនួនទៀតបង់ពន្ធ នាំចូលដែរប៉ុន្តែបង់ពន្ធមិនគ្រប់និងក្លែងភេទទំនិញពីទំនិញបង់ពន្ធ ធនាំចូលខ្ពស់មកបង់ពន្ធជាទំនិញបង់ពន្ធនាំចូលទាបហើយមិន គ្រប់ ចំនួនទៀតផង ។
អំពើរត់ពន្ធទំនិញទាំងនេះបង្កើតឡើងដោយលោកណុបសំអានប្រ ធានការិយាល័យគយនិងរដ្ឋាករទំនប់រលកសហការជាមួយលោក កែវអង្កាមគយចល័តផ្ទៃប្រទេសប្រចាំការនៅផែទំនប់រលកជាមេខ្លោង បើកភ្លើងខៀវឲ្យទំនិញគេចពន្ធហូរចូលជាមួយនិងទង្វើដ៏មិនគម្បី តាមរយៈការគាបសង្កត់ឈ្មួញឲ្យបង់លុយតាមអំពើចិត្តសុទ្ធតែជា ចំណូលនៃប្រភពសេដ្ឋកិច្ចសម្រាប់បុគ្គលមេគយទាំង២រូបបក្ខពួក ដោយគ្រាន់តែលោកណុបសំអាននិងលោកកែវអង្កាមអាចប្រមូល ប្រភពសេដ្ឋកិច្ឋ ទាំងនេះយកទៅបំពេញតម្រូវការថ្នាក់លើ ។
ប្រភពក្រុមឈ្មួញបានបញ្ជាក់យ៉ាងលម្អិតថាទាំងលោកណុបសំអាន ប្រធានការិយាល័យគយនិងរដ្ឋាករទំនប់រលកនិងលោកកែវអង្កាម គយចល័តផ្ទៃប្រទេសប្រចាំការនៅផែទំនប់រលកបានបង្ខំឲ្យឈ្មួញ បង់ប្រាក់ជាច្រើនដំណាក់កាលទី១-មេគយទាំង២រូបបានយកលុយ ពីការដឹកជញ្ជូនទំនិញគ្រប់ប្រភេទនៅលើទូកដែលមកចតនៅកំពង់ ផែទី២-លោកកែវអង្កាមក្រុមគយចល័តផ្ទៃប្រទេសបានគំរាមនិងត ម្រូវឲ្យគយប្រចាំការនៅកំពង់ផែទំនប់រលកត្រូវបង់លុយមកឲ្យខ្លួន ក្នុងនាមគយចល័តផ្ទៃប្រទេសនិងបង់លុយឲ្យគយចល័តផ្ទៃប្រទេស សរុបរួមទី៣-លោកណុបសំអាននិងលោកកែវអង្កាមបានយកលុយ ពីម្ចាស់ទំនិញដែលត្រូវលើកពីទូកយកមកដាក់លើគោកលើកដាក់ រថយន្តនោះទី៤-លោកកែវអង្កាមនិងលោកណុបសំអានបានយកលុ យពី ក្រុម រថយន្ត ដឹកជញ្ជូនទំនិញទាំងនោះ ។
ឈ្មួញបញ្ជាក់ថាបើជាទំនិញធម្មតាលោកកែវអង្កាមផ្នែកគយចល័ត ផ្ទៃប្រទេសបានយកលុយក្នុងមួយរថយន្ត១៥០ដុល្លារសម្រាប់កញ្ចប់ រួមគយចល័តនិង១០០ដុល្លារផ្សេងទៀតសម្រាប់បុគ្គលខ្លួនផ្ទាល់។ប្រភពបង្ហើបថាលោកកែវអង្កាមដែលត្រូវជាប្អូនបង្កើតរបស់លោក កែវសុខឃាងប្រធាននាយកដ្ឋានគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស បានអះអាងប្រាប់ឈ្មួញថាលុយបង់១០០ផ្សេងនេះគឺសម្រាប់ចាត់ ចែងជូនលោកបណ្ឌិតគុណញឹមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយក អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ។
មន្ត្រីគយបានលួចបង្ហើបថាលោកកែវអង្កាមពុំបានខ្លាចញញើតអនុវត្ត តាមបទបញ្ជារបស់លោកកើតសុធារ៉ាប្រធានគយចល័តទូទាំងប្រទេស និងជាមេកើយរបស់ខ្លួនទេដោយសំអាងថាខ្លួនត្រូវបានលោកបណ្ឌិត គុណញឹមនិងភរិយាឲ្យមកឈរជើងនៅកំពង់ផែទំនប់រលកនេះ។ ដូច្នេះគាត់មិនត្រូវការស្តាប់បញ្ជានរណាក្រៅពីលោកបណ្ឌិតគុណញឹម និងភរិយានោះឡើយ ។                                               ក្រៅពីឲ្យឈ្មួញបង់ប្រាក់ក្នុងមួយរថយន្ត១៥០ដុល្លារសម្រាប់កញ្ចប់រួម គយចល័តផ្ទៃប្រទេសនិង១០០ដុល្លារបន្ថែមទៀតសម្រាប់បុគ្គលលោក កែវអង្កាមផ្ទាល់នៅមានភាពមិនប្រក្រតីប៉ះពាល់អាម្មណ៍ឈ្មួញរកស៊ីបង់ ពន្ធស្របច្បាប់យ៉ាងធ្ងន់ធ្ងរ ។                                        ជាក់ស្តែងដូចជាករណីស្ករសជាដើម..ទោះជាមានពន្ធនាំចូលក៏ដោយ ក៏លោកកែវអង្កាមបង្ខំបញ្ជាជំរិតតម្រូវឲ្យបង់ពន្ធក្នុងមួយរថយន្តចំនួន ៣០ដុល្លារសម្រាប់កញ្ចប់រួមគយចល័តផ្ទៃប្រទេសនិង២០ដុល្លារបន្ថែម ទៀតសម្រាប់បុគ្គលខ្លួនគាត់ហើយក៏ចាត់ទុកថាប្រាក់ទាំងនេះត្រូវចាត់ ចែងឲ្យលោកបណ្ឌិត គុណ ញឹម និង ភរិយា ។
ដោយឡែកលោកណុបសំអានមិនត្រឹមតែឲ្យមន្ត្រីរបស់ខ្លួនយកលុយ ពីទំនិញលើទូកចតលើផែនោះទេយកលុយពីម្ចាស់អីវ៉ាន់យកលុយពី ឈ្មួញដឹកទំនិញក្នុងនោះបើឈ្មួញដឹកទំនិញទោះជារត់ការបង់ឲ្យមន្ត្រី របស់គាត់និងរត់ការឯកសាររួចរាល់ក៏ដោយក៏ត្រូវបង់ក្បាលរថយន្តពេ លទំនិញដឹកចេញពីកំពង់ផែយ៉ាងតិចក្នុងមួយរថយន្ត៣០០-៥០០ដុល្លារ។ មន្ត្រីបានលួចបង្ហើបថាលោកណុបសំអានគាត់ហ៊ានប្រព្រឹត្តអំពើពុក រលួយគាបសង្កត់ឈ្មួញតាមអំពើចិត្តបែបនេះដោយសំអាងថារាល់ទំ និញដែលចូលតាមកំពង់ផែទំនប់រលកភាគច្រើនគឺ គេចពន្ធ ។ ដូច្នេះគាត់មានឱកាសគាបសង្កត់ឈ្មួញក៏ដូចជាទុកលទ្ធផលភាពឲ្យ ឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធតាមអំពើចិត្តដោយគ្រាន់តែគាត់ឲ្យកូន ចៅដើរប្រមូលកញ្ចប់ពីឈ្មួញប្រចាំខែឬពីការហូរចូលទំនិញទាំងនេះ សម្រាប់ផែនការតួលេខប្រចាំខែតែប៉ុណ្ណោះ ។
បញ្ហាអំពើពុករលួយនៅទំនប់រលកដែលជាប្រភពសេដ្ឋកិច្ចរបស់មេគយ ណុបសំអានក៏ដូចជាលោកកែវអង្កាមខាងក្រុមគយចល័តផ្ទៃប្រទេស ក៏ត្រូវបានគេទម្លាយក្រុមឈ្មួញជាជនរងគ្រោះផងនិងអ្នករកស៊ីគេច ពន្ធផង មាន ចំនួនច្រើននាក់ ។ ក្នុងនោះរួមមាន ១-ឈ្មោះ គា ធី២-យាវី៣ចែរ៉ា៤ណុប៥កូ៦សុខុម៧ហួតនិងមានចំនួនលើសពីនេះ។ ឈ្មួញទាំងអស់សុទ្ធតែមានរថយន្តប្រភេទយីឌុបដឹកជញ្ជូនទំនិញ ក្នុងមួយក្រុមហ៊ុនៗយ៉ាងតិចមួយយប់មាន២ទៅ៥រថយន្តឬ២០-៣០ គ្រឿង ក្នុងឈ្មួញនីមួយៗ ។                                         ដូច្នេះទំហំ់នៃចំណូលកើតឡើងដោយអំពើពុករលួយក្រោមការគ្រប់ គ្រងពីលោកណុបសំអានប្រធានការិយាល័យគយនិងរដ្ឋាករទំនប់រលក និងលោកកែវអង្កាមក្រុមគយចល័តផ្ទៃប្រទេសទទួលបានកញ្ចប់ថវិកាខ្មៅ ក្នុងមួយខែរាប់ម៉ឺន រាប់សែនដុល្លារ។
ពាក់ព័ន្ធនិងរងការចោទប្រកាន់ខាងលើគេហទំព័រ(www.ckrnews.com)យើងមិនអាចសុំការពន្យល់បកស្រាយពីលោកណុបសំអានប្រធាន ការិយាល័យគយនិងរដ្ឋាករទំនប់រលកបានទេរីឯលោកកែវអង្កាម មេចល័តផ្ទៃប្រទេសប្រចាំការផែទំបន់រលកខលចូលគ្មាននាក់លើ៕

IMG-20181117-WA0016

IMG-20181117-WA0012

IMG-20181116-WA0174

IMG-20181116-WA0162

IMG-20181116-WA0161

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!