ព័ត៌មានថ្មី
សហរដ្ឋអាមេរិកបានបញ្ជូនមីសុីល បំពាក់កាំរស្មីឡាស៊ែដែលមានតម្លៃ ជាង ១៦ លានដុល្លារអាមេរិកឲ្យទៅ កងទ័ពលីបង់.! @ សម្តេចក្រឡាហោម ស ខេង ឧបនា យករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញបើកសន្និបាតបូកសរុបលទ្ធ ផលការងារឆ្នាំ២០១៨ និង លើកទិ សដៅ២០១៩របស់ក្រសួងមហាផ្ទៃ.! @ ពិធីប្រកាសផ្ទេរភារកិច្ចតែងតាំង មុខតំណែងស្នងការថ្មី នៃស្នងការ ដ្ឋាននគរបាលខេត្តរតនគិរីក្រោម អធិបតីភាពឧត្តមសេនីយ៍ខេងសុម៉េត.! @ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃ ប្រទេសនិងជាប្រធានគណៈកម្មាធិការ ជាតិទប់ស្កាត់និងបង្រ្កាបទល្មើសធន ធានធម្មជាតិឲ្យមានប្រសិទ្ធិភាពខ្ពស់.! @ លោក ហេង សម្បតិ្ត ហៅក័ងបើក ល្បែងឆ្នោតយួនយីហោK38មាន អំណាយខ្លាំងជាងសមត្ថកិច្ចដោយ សមត្ថកិច្ចមិនហ៊ានបង្ក្រាបទេ?ខ្លាច.! @ លោក ជា ពិសីចៅហ្វាយខណ្ឌ ឫស្សីកែវនិងលោក គល់ យី អធិការ ខណ្ឌឫស្សីកែវមិនខ្វល់និងល្បែង ឆ្នោតយួនភ្នាល់បាល់ដែលកើតមាន ក្នុងទឹកដីខ្លួននោះទេ.! @ ក្រុមហ៊ុនលឹមរ៉ូ​យ៉ាល់កាប់បំផ្លាញព្រៃ ឈើ​និងដឹកជ​ញ្ជូន​ឈើ​ចេញពីស្រុក កោះ​ញែកទៅប្រទេសយួនគេសង្ស័យ មានការឃុបឃិតគ្នាជាប្រពន្ធ័អាជ្ញាធរ សមត្ថកិច្ចនិងជំនាញព្រៃឈើ.! @ សម្តេចតេជោ ហ៊ុន សែន អញ្ជើញ ជួបពិភាក្សាការងារជាមួយលោក ឡ ស៊ូកាងរដ្ឋមន្ត្រីក្រសួងវប្បធម៌និង ទេសចរណ៍ចិន.! @ ពិធីប្រកាសចូលកាន់តំណែង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះក្រោម អធិបតីភាពលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រ មាញ់និងនេសាទ.! @ លោក វេង សាខុនរដ្ឋមន្រ្តីក្រសួង កសិកម្មរុក្ខាប្រមាញ់និងនេសាទបាន ឲ្យមន្ដ្រីជំនាញបើកកិច្ចប្រជុំបន្ទាន់ក្រុម ហ៊ុននិងឈ្មួញទិញស្រូវដើម្បីពិភាក្សា ដោះស្រាយជូនកសិករនូវតម្លៃស្រូវ.!
Comments Off

ចៅហ្វាយខេត្ត PM គយមេព្រៃ ប៉ូលីសសេដ្ឋកិច្ចត្រូវកំពុងថ្នាំមេឈ្មួញ ឈើឧកញា គង់ក្រឹងដេកលក់អស់!

 

FB_IMG_15397673023242 ខេត្តក្រចេះ៖រឿងរត់ពន្ធឈើឆ្លងដែនមិនមែនសុទ្ធតែគ្រប់គ្នាអាចធ្វើ​បាននោះទេទាល់តែមានលុយមានខ្សែទុយោមានខ្នងធំៗទើបទៅ​រួចជាក់ស្តែងណាស់នៅភូមិភាគឦសានអ្នកណាក៏ស្គាល់ដឹងយ៉ាង​ច្បាស់ថាខេត្តក្រចេះខេត្តស្ទឹងត្រែងខេត្តរតនគិរីខេត្តមណ្ឌលគិរីសម្បូរ​ព្រៃឈើនៅសល់ច្រើនជាងគេហើយក៏មានឈ្មួញរកស៊ីមានថៅកែ​ទិញលក់ឈើរាប់មិនអស់តែថៅកែដែលល្បីដុះស្លែដុះស្លឹមរាប់សិប​ឆ្នាំមកហើយនឹងមានងារជាឧកញ៉ាទៀតនោះកំពុងធ្វើសកម្មភាពនាំ​ឈើចេញពីទឹកដីខ្មែររាល់ថ្ងៃគ្មានរវល់ដល់ជំនាញអាជ្ញាធរនៅតំបន់​នោះ​ឡើយ​។ឧកញ៉ា​ម្នាក់​នោះ ឈ្មោះ គង់ ក្រឹង ដែល​កំពុង​      ផ្តាច់មុខទទួលទិញឈើក្នុងទឹកដីស្រុកស្នូលខេត្តក្រចេះត្រូវបានម ហាជនទូទៅស្គាល់ដោយសារតែភាពល្បីល្បាញលើជំនួញរកស៊ីឈើ​ជា​យូរ​ឆ្នាំ​របស់​គាត់​។
ក្រុមអ្នកតាមដានបរិស្ថានបាននិយាយថាឈើស្ទើរគ្រប់ប្រភេទត្រូវ​បានក្រុមឈ្មួញតូចតាចប្រមូលដឹកតាមរយៈម៉ូតូម៉ូតូរ៉ឺម៉ករថយន្តសាំ​យ៉ុងរថយន្តកាមរីរថយន្តកែច្នៃក្នុងមួយថ្ងៃៗរាប់រយគ្រឿងទៅលក់ឲ្យ​ឈ្មួញឧកញ៉ាដែលដាក់ដេប៉ូទទួលទិញនៅជិតព្រំដែនកម្ពុជា-វៀតណាម ច្រកត្រពាំងស្រែដែលអ្នកស្រុកស្នូលនិយមហៅថាក្រោលគោដែល​ជាកន្លែងស្តុកឈើសម្រាប់នាំចេញទៅក្រៅប្រទេសនៅពេលគេទទួល​ទិញ​បាន​គ្រប់​ចំនួន​។
ឈើដែលគេដឹកយកទៅលក់ឲ្យលោកឧកញ៉ាត្រូវបានដឹកចេញពីតំបន់​ការពារតំបន់អភិរក្សនៅខេត្តមណ្ឌលគិរីខេត្តស្ទឹងត្រែងជាដើមហើយ​ឈើទាំងនោះមិនមានប្រភពចេញពីក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច ឬសង្គមកិច្ចណាមួយឡើយពោលគឺសុទ្ធជាឈើត្រូវការពារថែរក្សា​ តែប្រហែលមិនអាចរក្សាគង់វង្សទេបើប្រមូលដឹកចេញទៅស្រុកយួន​រាប់រយ​ម៉ែត្រគូប​ក្នុង​មួយ​ថ្ងៃ​ៗ​យ៉ាងនេះ​។
បើនិយាយពីផ្លូវជាតិលេខ៧និងលេខ៧៦អ្នកធ្វើដំណើរតាមទ្រូងផ្លូវ​ទាំងខ្សែត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ដ្បិតម៉ូតូដឹកឈើឡាន​ដឹកឈើបន្តកន្ទុយគ្នាម៉ូតូខ្លះដឹកឈើលើសមាឌឈើមានប្រវែងរហូត​ដល់ជាងបីម៉ែត្រក៏មានដឹកពេញថ្នល់ទទឹងទទែងយ៉ាប់ភ្នែកខ្លាំងណាស់​ ដោយសារដឹកលើសមាឌនេះហើយទើបមានគ្រោះថ្នាក់ស្លាប់មនុស្ស​ស្ទើរ​រាល់ថ្ងៃ ត្រូវ​ឈើ​សង្កត់ពីលើ​យ៉ាង​វេទនា​…​។
មហាជននៅតែមានចម្ងល់ជាខ្លាំងចំពោះសកម្មភាពឧកញ៉ាម្នាក់នេះ ដែលអាចឈរជើងប្រមូលទិញឈើដឹកចេញទៅស្រុកយួនគ្មានផ្អាក​មួយ​ថ្ងៃ ណាឡើយ ។                                                 មជ្ឈដ្ឋានប្រជាពលរដ្ឋដាក់ចម្ងល់ទៅលើអាជ្ញាធរនិងសមត្ថកិច្ចជំនាញ ខាងបង្រ្កាបទៅណាអស់ចុះហេតុអ្វើមិនបង្រ្កាប!សង្ស័យត្រូវថ្នាំឈ្មួញ គង់ក្រឹងហើយមើលទៅ។                                             តែបើប្រជាជនកំប៉េកកំបុកវិញជំនាញទាំងនោះបង្រ្កាបយកបណ្ណ័សរសើរ បង្អួតថ្នាក់ថាខ្លួនពូកែតែវាខ្មេះទេ៕

FB_IMG_1541571466154

Filed in: សង្គម

Recent Posts

Bookmark and Promote!