ព័ត៌មានថ្មី
សហរដ្ឋអាមេរិកបានបញ្ជូនមីសុីល បំពាក់កាំរស្មីឡាស៊ែដែលមានតម្លៃ ជាង ១៦ លានដុល្លារអាមេរិកឲ្យទៅ កងទ័ពលីបង់.! @ សម្តេចក្រឡាហោម ស ខេង ឧបនា យករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញបើកសន្និបាតបូកសរុបលទ្ធ ផលការងារឆ្នាំ២០១៨ និង លើកទិ សដៅ២០១៩របស់ក្រសួងមហាផ្ទៃ.! @ ពិធីប្រកាសផ្ទេរភារកិច្ចតែងតាំង មុខតំណែងស្នងការថ្មី នៃស្នងការ ដ្ឋាននគរបាលខេត្តរតនគិរីក្រោម អធិបតីភាពឧត្តមសេនីយ៍ខេងសុម៉េត.! @ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃ ប្រទេសនិងជាប្រធានគណៈកម្មាធិការ ជាតិទប់ស្កាត់និងបង្រ្កាបទល្មើសធន ធានធម្មជាតិឲ្យមានប្រសិទ្ធិភាពខ្ពស់.! @ លោក ហេង សម្បតិ្ត ហៅក័ងបើក ល្បែងឆ្នោតយួនយីហោK38មាន អំណាយខ្លាំងជាងសមត្ថកិច្ចដោយ សមត្ថកិច្ចមិនហ៊ានបង្ក្រាបទេ?ខ្លាច.! @ លោក ជា ពិសីចៅហ្វាយខណ្ឌ ឫស្សីកែវនិងលោក គល់ យី អធិការ ខណ្ឌឫស្សីកែវមិនខ្វល់និងល្បែង ឆ្នោតយួនភ្នាល់បាល់ដែលកើតមាន ក្នុងទឹកដីខ្លួននោះទេ.! @ ក្រុមហ៊ុនលឹមរ៉ូ​យ៉ាល់កាប់បំផ្លាញព្រៃ ឈើ​និងដឹកជ​ញ្ជូន​ឈើ​ចេញពីស្រុក កោះ​ញែកទៅប្រទេសយួនគេសង្ស័យ មានការឃុបឃិតគ្នាជាប្រពន្ធ័អាជ្ញាធរ សមត្ថកិច្ចនិងជំនាញព្រៃឈើ.! @ សម្តេចតេជោ ហ៊ុន សែន អញ្ជើញ ជួបពិភាក្សាការងារជាមួយលោក ឡ ស៊ូកាងរដ្ឋមន្ត្រីក្រសួងវប្បធម៌និង ទេសចរណ៍ចិន.! @ ពិធីប្រកាសចូលកាន់តំណែង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះក្រោម អធិបតីភាពលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រ មាញ់និងនេសាទ.! @ លោក វេង សាខុនរដ្ឋមន្រ្តីក្រសួង កសិកម្មរុក្ខាប្រមាញ់និងនេសាទបាន ឲ្យមន្ដ្រីជំនាញបើកកិច្ចប្រជុំបន្ទាន់ក្រុម ហ៊ុននិងឈ្មួញទិញស្រូវដើម្បីពិភាក្សា ដោះស្រាយជូនកសិករនូវតម្លៃស្រូវ.!
Comments Off

លោក មុី សុខុម អធិការស្រុកជំុគីរី ប្រឆាំងបទបញ្ជាសម្ដេចក្រឡាហោម ស ខេងបើកឲ្យមានល្បែងសុីសង សង្វៀនមាន់ជល់បៀរអាប៉ោងនិង យូគីគគ្រឹកគគ្រេង!

 

IMG-20181115-WA0013

កំពតៈម្ចាស់សង្វៀនជល់មាន់បៀរអាប៉ោងនិងយូគីដុះស្លែនិងចាស់ វស្សាពីរនាក់គឺ១ឈ្មោះមឿននិង២ឈ្មោះហៃដែលកំពុងល្បីល្បាញ ពេញខេត្តកំពតបានអះអាងប្រាប់ថាលោកបើកបនល្បែងស៊ីសង ខុសច្បាប់មួយនេះបានដោយសារតែលោកម៉ីសុខុមអធិការស្រុក ជុំគីរីអនុញ្ញាតអោយពួកគាត់បើកអោយលេងដើម្បីយកលុយតុង ទៅចិញ្ចឹមអង្គភាព​របស់​គាត់ និង ថ្នាក់លើ​។​
មេបនល្បែងទាំង២នាក់ខាងលើអះអាងប្រាប់អ្នកការសែតបែបនេះ ខណៈក្រុមអ្នកកាសែតបានចុះទៅយកព័ត៌មានដល់ទីតាំងសង្វៀន​ជល់មាន់បៀរអាប៉ោងនិងយូគីរបស់ពួកគេដែលកំពុងធ្វើសកម្មភាព​ជល់មាន់បៀរអាប៉ោងនិងល្បែងយូគីលេងយ៉ាងគគ្រឹកគគ្រេងនៅ ភូមិថ្មីឃុំជម្ពូវន័ស្រុកជុំគីរីខេត្តកំពតដែលគេដឹងថាបនល្បែងមួយ បាននេះបើកលេងជាយូរឆ្នាំមកហើយតែមិនត្រូវបានសមត្ថកិច្ចដែ នដីចុះបង្ក្រាប​ម្តងណា​ឡើយ​។​​មេបនល្បែងបញ្ជាក់បន្ថែមទៀតថាលោកគ្មានសិទ្ធិអ្វីហ៊ានបើកលេង ល្បែងដែលមានភ្ញៀវចូលរួមច្រើនយ៉ាងនេះនោះទេបើគ្មានបញ្ជាពី លោកអធិការដោយថាលោកអធិការស្រុកជុំគីរីបានយកលុយពួក គាត់ក្នុងមួយអាទិត្យ១លានរៀលដោយអះអាងថាយកទៅអោយ ថ្នាក់លើរួមទាំងសមត្ថកិច្ចផ្សេងៗជាពិសេសអ្នកធំៗក្នុងខេត្តកំពតតែម្តង។​​មេបនល្បែងខាលើបានអោយដឹងបន្ថែមទៀតថាបនល្បែងនេះជា របស់លោកអធិការម៉ីសុខមផ្ទាល់តែម្តងហើយលោកគ្រាន់តែជាអ្នក មើលការខុសត្រូវ​អោយ​គាត់​តែ​ប៉ុណ្ណោះ​។ ម្យ៉ាងទៀតបើអស់លោកអ្នកកាសែតណាចង់បានព័ត៌មានលម្អិតឬ ក៍ចង់បានលុយប្រចាំថ្ងៃលុយខែសូមទាក់ទងទៅលោកអធិការម៉ី សុខុមដោយផ្ទាល់ទៅលោកមិនកំណាញ់ទេត្រឹមតែលុយបាយលុយ​សាំងម៉ូតូឡាននោះរាជរដ្ឋាភិបាលក៏ដូចជាបទបញ្ជារបស់សម្ត្តេចក្រ ឡាហោម​ ស ខេង​ផងដែរ ។​គាត់ឆ្ងល់ទៀតថាតើប្រកាសរដ្ឋាភិបាលទាំងប្រាំបួនចំនុច(ភូមិឃុំមាន​សុវត្តិភាព)ទុកនៅឯណាឫមួយលោកម៉ៅច័ន្ទមធុរិទ្ធមានអំណាចតិច ជាងអំណាចប្រាក់របស់ម្ចាស់សង្វៀនជល់មាន់ខាងលើនេះទើបមិន​បញ្ជា​អោយ​ធ្វើ​ការបង្ក្រាប​បែប​នេះ​។​
ជុំវិញករណីមេល្បែងអះអាងប្រាប់អ្នកកាសែតដោយមិនខ្វល់អំពីកិត្តិ យសរបស់លោកអធិការនគរបាលស្រុកជុំគីរីអង្គភាពសារព័ត៌មាន​យើង​មិន​អាច​ស្វែងរក​ការបំភ្លឺ​ពី លោក ម៉ី សុខុម អធិការ​ស្រុក​ខាងលើ​បាន​នៅឡើយ​ទេ ៕

IMG-20181115-WA0016

IMG-20181115-WA0015

IMG-20181115-WA0014

Filed in: សង្គម

Recent Posts

Bookmark and Promote!